លេខាផ្ទាល់សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ទទួលការតែងតាំងជាទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន ឋានៈស្មើរដ្ឋមន្រ្តី

សង្គម​និង​សេដ្ឋកិច្ច

លោក ងួន ស្តេចភក្តី ត្រូវបានព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ ទ្រង់ត្រាស់បង្គាប់តែងតាំងជា «ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី» មានឋាន:ស្មើរដ្ឋមន្ត្រី បន្ថែមលើមុខងារបច្ចុប្បន្ន នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣ តាមព្រះរាជក្រឹត្យលេខ នស/រកត/០៦២៣/១០២០។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ងួត សម្តេចភក្តី អតីតជាព្រះសង្ឃ បច្ចុប្បន្នជារដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា និងជាសាកលវិទ្យាធិការរង នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា។ ហើយលោកក៏ជាលេខាផ្ទាល់សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី សម្តេចព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយនៃកម្ពុជា។

លោកត្រូវបានគេដឹងថា ជាបញ្ញវ័នខ្មែរវ័យក្មេងមួយ ដែលបានចូលរួមជួយជ្រោមជ្រែងជំរុញការគាំទ្រវិស័យពុទ្ធិកឧត្តមសិក្សានៅប្រទេសកម្ពុជា ពោលគឺពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា តែម្តងជាស្នាមព្រះហត្ថព្រះមហាក្សត្រខ្មែរបច្ចុប្បន្ន ស្ថិតនៅក្នុងវត្តស្វាយពពែ សង្កាត់ទន្លេបាសាក់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ៕