ត្រៀមៗបងប្អូនអ្នកស្រុកព្រៃឈរ ! អ្នកសេដ អ្នកមានគូឬអត់គូ ចូលរួមបានទាំងអស់ពីព្រឹត្តិការណ៍ប្រគំតន្រ្តី DAZZ CHARITY CONCERT ដើម្បីទទួលបានអារម្មណ៍ថ្មីប្លែកទស្សនាកម្សាន្តចុងសប្តាហ៍ !

កម្សាន្ត

ត្រៀមៗ ! បងប្អូនអ្នកស្រុកព្រៃឈរ ជាមួយ DAZZ CHARITY CONCERT ព្រឹត្តិការណ៍ប្រគំតន្រ្តីសប្បុរសធម៌នឹងនាំអារម្មណ៍ថ្មីប្លែកជូនបងប្អូនទស្សនាកម្សាន្តជាមួយនិងការសម្តែង ច្រៀងពីកំពូលតារាចម្រៀងល្បីៗជាច្រើនរូបរយៈពេលពីរថ្ងៃជាប់ៗគ្នា ។ មិនថាអ្នកសេដ អ្នកនៅលីវ មានគូឬអត់គូអាចចូលរួមទស្សនាបានទាំងអស់គ្នា ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅចុងសប្តាហ៍នេះព្រឹត្តិការណ៍ប្រគំតន្រ្តី DAZZ CHARITY CONCERT បានទៅដល់ទឹកដីភូមិ តាំងគោក ឃុំល្វា ស្រុកព្រៃឈរ ខេត្តកំពង់ចាម ហើយ ជាក់ស្តែងនៅថ្ងៃ ២៤ ខែ មករា ឆ្នាំ២០២៦ ជួបជាមួយកំពូលតារាចម្រៀងល្បីៗ ជាច្រើនរូបដូចជាលោក ព្រាប សុវត្ថិ លោក ខាន់ ជេមស៌ , សុវត្ថិ មុនីវណ្ណ និង សុវត្ថិ សិរីវុឌ្ឍ និងតារាចម្រៀងជាច្រើនរូបទៀត ។ ដោយឡែកថ្ងៃទី ២៥ ខែ មករា ឆ្នាំ ២០២៦វិញ ជួបជាមួយកំពូលតារាចម្រៀង ឧកញ៉ា ខេមរៈ សិរីមន្ត , ខេម , កញ្ញា លីនដា ជាដើម…។ តារាមច្រៀងទាំងអស់បានត្រៀមខ្លួនរួចរាល់ហើយដើម្បីអង្រួនឆាកតន្រ្តី DAZZ CHARITY CONCERT នៅលើទឹកដីខេត្ត កំពង់ចាម ជាមួយបទចម្រៀងថ្មី ការសម្តែងប្លែកៗ ដើម្បីចែកជូនបងប្អូនទស្សនាកម្សាន្តនាចុងសប្តាហ៍ ។

DAZZ CHARITY CONCERT ព្រឹត្តិការណ៍ប្រគំតន្រ្តីដើម្បីចូលរួមផ្សព្វផ្សាយពីសិល្បៈតន្ត្រី និងបន្តបើកឱកាសការងារដល់សិល្បករ-សិល្បការិនី និងរក្សាចរន្តសេដ្ឋកិច្ចឱ្យកាន់តែរឹងមាំ ។ តន្រ្តី ១ពាន់លានរៀលដើម្បីសប្បុរសធម៌ ។ DAZZ CHARITY CONCERT ថាមពលនៃសំឡេងខ្មែរតែមួយ អ្នកសេដ អ្នកអត់គូ ឬអ្នកមានគូ ចូលរួមបានទាំងអស់៕