លោកជំទាវបណ្ឌិត ជា សិរី ប្រគល់ផ្ទះ២ខ្នង ដល់ប្រជាជនស្រុកសន្ទុក ចំនួន ២គ្រួសារ

សង្គម​ និង​សេដ្ឋកិច្ច

លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានប្រគល់ផ្ទះចំនួន ២ខ្នង ដល់ប្រជាជន២គ្រួសារ នៅស្រុកសន្ទុក ខេត្តកំពង់ធំ ដែលកំពុងជួបជីវភាពខ្វះខាតខ្លាំង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅលើបណ្តាញសង្គម នាថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត បានឲ្យដឹងថា លោកជំទាវបានប្រគល់ផ្ទះ២ខ្នង ដល់ប្រជាជនស្រុកសន្ទុក ២គ្រួសារ។ ផ្ទះដំបូងសង់ជាប់ដីជាផ្ទះរបស់អ៊ុំស្រីម្នាក់ពិការភ្នែកពីកំណើត រស់នៅម្នាក់ឯង។ ផ្ទះជាប់ដីងាយស្រួសសំរាប់គាត់ចេញចូល។ អ្នកភូមិក៏គេជួយអបអរគាត់ដែលបានផ្ទះសមរម្យរស់នៅ។ 

ចំណែកគ្រួសារទី២ ជាគ្រួសារដែលមានសមាជិក៣នាក់។ ម្តាយចាស់កំលាំងខ្សោយ ប៉ុន្តែត្រូវមើលថែកូនពេញវ័យពីនាក់ក្នុងបន្ទុកដែលមានជំងឺប្រចាំកាយមិនអាចធ្វើអ្វីបានច្រើន។ គាត់ត្រូវប្រឹងប្រមូល និងក្រងស្លឹកស្ងួតដើម្បីលក់បានកម្រៃចិញ្ចឹមកូនៗ។ 

លោកជំទាវបណ្ឌិត ក៏បានឲ្យដឹងបន្ថែមថា ក្រៅពីក្រុមការងារធនាគារជាតិ អ្នកភូមិ និងអាជ្ញាធរមូលដ្ឋានក៏តែងតែជួយពួកគាត់ហូរហែរតាមតែអាចធ្វើបានផងដែរ៕