រក្សាឬសគល់នៃវប្បធម៌ខ្មែរ! ជីប ម៉ុង ចូលរួមជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ទទួលស្វាគមន៍វត្ថុបុរាណខ្មែរចំនួន ៧៤ រូប ពីអង់គ្លេសមកកាន់មាតុភូមិវិញ

សង្គម​ និង​សេដ្ឋកិច្ច

(ភ្នំពេញ)៖ នារសៀលថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២៦ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានរៀបចំពិធីប្រោសព្រំសូត្រមន្តទទួលវត្ថុបុរាណខ្មែរសរុបចំនួន ៧៤ រូប មកពីប្រទេសអង់គ្លេសវិញ នៅសារមន្ទីរជាតិ ក្រោមអធិបតីភាពរបស់លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងវត្តមានរបស់លោកអ្នកឧកញ៉ា ភាព ហៀក ស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង និងលោកជំទាវ តែ សុវណ្ណី អគ្គនាយិកាពហុពាណិជ្ជកម្មក្រុមហ៊ុន ជីប ម៉ុង រួមទាំងស្ថាប័នរដ្ឋ និងឯកជនផ្សេងៗទៀត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ផ្សារភ្ជាប់នឹងស្មារតីរួមគ្នា បន្តថែរក្សាអភិរក្សសម្បត្តិវប្បធម៌ខ្មែរ ជីប ម៉ុង បានចូលរួមឧបត្ថម្ភចំនួន ៥ ម៉ឺនដុល្លារ ដើម្បីជួយបំពេញការចំណាយលើការដឹកជញ្ជូននូវរតនវត្ថុដ៏មានតម្លៃរបស់ខ្មែរត្រឡប់មកទឹកដីកម្ពុជាវិញ ព្រោះ ការទាមទារបាននូវសម្បតិ្តវប្បធម៌ជាតិ ដែលបានឃ្លាតឆ្ងាយពីមាតុភូមិអស់ជាច្រើនទសវត្សរ៍ មានអត្ថន័យជ្រាលជ្រៅដល់ប្រជាជនខ្មែរគ្រប់រូប និងជាការស្តារឡើងវិញនូវមរតកដូនតាសម្រាប់កូនចៅជំនាន់ក្រោយ។

ជាក្រុមហ៊ុនបង្កើតឡើងដោយសហគ្រិនខ្មែរ ជីប ម៉ុង តែងតែចូលរួមជ្រោមជ្រែងក្នុងកិច្ចការសង្គមជាមួយរាជរដ្ឋាភិបាល ជាពិសេសក្នុងការផ្សព្វផ្សាយ លើកស្ទួយថែរក្សានូវវប្បធម៌បុរាណខ្មែរគ្រប់វិធី។ តួយ៉ាងដូចជាការបង្កើតផ្សារទេសចរណ៍ «ភូមិខ្មែរអ្នកធ្វើ» ដែលផ្សាភ្ជាប់ស្នាដៃសិល្បៈ វប្បធម៌ និងវត្ថុបុរាណខ្មែរជាច្រើនទៅកាន់ភ្ញៀវជាតិ និងអន្តរជាតិបានយ៉ាងទូលំទូលាយ ព្រមទាំងការចូលរួមឧបត្ថម្ភគាំទ្រលើវិស័យផ្សេងៗដូចជាវិស័យប្រដាល់គុនខ្មែរ ដើម្បីផ្សព្វផ្សាយអត្តសញ្ញាណជាតិខ្មែរទៅកាន់ពិភពលោក៕

ជីប ម៉ុង ចូលរួមផ្សព្វផ្សាយថែរក្សាសម្បត្តិវប្បធម៌ខ្មែរ ឱ្យគង់វង្សតជំនាន់។