ទីក្រុងដាលីន សាធារណរដ្ឋប្រជាមានិតចិន – ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦
អ្នកឧកញ៉ា សៀ ឬទ្ធី ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន វើលដ៍ប្រីដ គ្រុប បានតំណាងឱ្យវិស័យឯកជនរបស់ប្រទេសកម្ពុជា ចូលរួមក្នុងកិច្ចប្រជុំប្រចាំឆ្នាំលើកទី១៧ នៃក្រុមអ្នកដឹកនាំថ្មីឆ្នាំ ២០២៦ (AMNC26) របស់វេទិកាសេដ្ឋកិច្ចពិភពលោក (World Economic Forum) ដែលត្រូវបានស្គាល់ផងដែរថាជា «កិច្ចប្រជុំដាវ៉ូសរដូវក្តៅ» (Summer Davos) ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែមិថុនា នៅទីក្រុងដាលីន សាធារណរដ្ឋប្រជាមានិតចិន។

កិច្ចប្រជុំ AMNC26 នេះ ត្រូវបានរៀបចំឡើងក្រោមប្រធានបទ «ការបង្កើតថ្មីក្នុងកម្រិតទ្រង់ទ្រាយធំ» (Innovating at Scale) ដោយមានការចូលរួមពីថ្នាក់ដឹកនាំជាង ១,៧០០ នាក់ មកពីជាង ៩០ ប្រទេសនិងតំបន់ ដែលរួមមានតំណាងមកពីផ្នែកអាជីវកម្ម រដ្ឋាភិបាល ស្ថាប័នអប់រំ អង្គការអន្តរជាតិ និងសហគមន៍សហគ្រិន។ កិច្ចពិភាក្សាបានផ្តោតលើសំណួរគន្លឹះចំនួនប្រាំនាពេលបច្ចុប្បន្ន រួមមាន៖ ការតម្រង់ទិសដៅក្នុងតថភាពពាណិជ្ជកម្មនិងឧស្សាហកម្មដែលកំពុងផ្លាស់ប្តូរ, ជំពូកសេដ្ឋកិច្ចបន្ទាប់របស់ប្រទេសចិន, ការបកប្រែបច្ចេកវិទ្យាដែលកំពុងលេចធ្លោឱ្យទៅជាផលជាក់ស្តែងក្នុងពិភពពិត, ការបង្កើតការងារសម្រាប់ជំនាន់ក្រោយ, និងការកំណត់ទីតាំងនៃការផ្លាស់ប្តូរថាមពលជាប្រភពនៃភាពប្រកួតប្រជែង។

នៅក្នុងអំឡុងពេលនៃកិច្ចប្រជុំនេះ អ្នកឧកញ៉ា បានចូលរួមក្នុងវគ្គប្រជុំកម្រិតខ្ពស់ជាសាធារណៈនិងឯកជនជាបន្តបន្ទាប់ រួមមាន ពិធីជប់លៀងអាហារពេលល្ងាចនៃបណ្តាញ Global Lighthouse Network, វគ្គប្រជុំស្តីពីការធានាថាមពលនិងវត្ថុធាតុដើមនៅក្នុងយុគសម័យភូមិសាស្ត្រនយោបាយថ្មី, កិច្ចសន្ទនាកម្រិតខ្ពស់ស្តីពីទីក្រុងធំៗ (Megacities) របស់ប្រទេសចិន, និងកម្មវិធីអាហារថ្ងៃត្រង់ IGWEL ស្តីពីការលើកកម្ពស់ស្ថិរភាពចំពេលមានវិបត្តិ។ អ្នកឧកញ៉ាក៏បានចូលរួមក្នុងវគ្គប្រជុំរួមគ្នារវាងប្រធានអាប៉ិច (APEC) និងអាស៊ាន (ASEAN) ព្រមទាំងការពិភាក្សាស្តីពីយុទ្ធសាស្ត្រឈ្នះៗ និងបញ្ហាប្រឈមសំខាន់ៗក្នុងការផ្លាស់ប្តូរពីបច្ចេកវិទ្យាទៅជាកំណើន ដែលឆ្លុះបញ្ចាំងពីការចូលរួមជាបន្តបន្ទាប់របស់ក្រុមហ៊ុន វើលដ៍ប្រ៊ីដ គ្រុប លើបញ្ហាដែលកំណត់ភាពប្រកួតប្រជែងរបស់អាស៊ាន និងការធ្វើសមាហរណកម្មតំបន់។
ចំណុចលេចធ្លោមួយនៃកិច្ចប្រជុំ AMNC26 គឺកិច្ចសន្ទនាពិសេសជាមួយលោក លី ឈាំង (Li Qiang) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានកំណត់អាទិភាពនៃផែនការប្រាំឆ្នាំលើកទី១៥ របស់ប្រទេសចិន និងបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ប្រទេសចិនក្នុងការបន្តពង្រីកការបើកចំហ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូសកល។ អ្នកឧកញ៉ាក៏បានចូលរួមក្នុងវគ្គប្រជុំស្តីពីសេណារីយ៉ូនៃការផ្តល់ហិរញ្ញប្បទានដល់កំណើន និងកិច្ចសន្ទនាអាហារពេលល្ងាចស្តីពី «បញ្ញាសិប្បនិម្មិត (AI) ដែល
ផ្តល់លទ្ធផលពីការបង្កើតថ្មីទៅជាផលសកល» រួមជាមួយការសង្ខេបព័ត៌មានស្តីពីការវិវត្តក្នុងតំបន់ដែលទាក់ទងនឹងប្រទេសអ៊ីរ៉ង់ និងផលប៉ះពាល់របស់វាទៅលើទីផ្សារសកល។
ក្រៅពីនេះអ្នកឧកញ៉ាក៏បានជួបពិភាក្សាទ្វេភាគីជាបន្តបន្ទាប់ជាមួយឥស្សរជនជាន់ខ្ពស់សកលលោក។ ការចូលរួមទាំងនេះបានពង្រឹងកិច្ចសន្ទនាដែលកំពុងបន្តរបស់ក្រុមហ៊ុន វើលដ៍ប្រ៊ីដ គ្រុប ជាមួយស្ថាប័ន និងវិនិយោគិនសកលលោក លើកំណើនសេដ្ឋកិច្ចរយៈពេលវែងនៅក្នុងប្រទេសកម្ពុជា និងតំបន់ជុំវិញ។ ក្នុងនាមជាសមាជិកនៃ Dalian ដែលជាអ្នកបានចូលរួមកិច្ចប្រជុំវេទិកាសេដ្ឋកិច្ចពិភពលោកលើសពីប្រាំដង អ្នកឧកញ៉ា ក៏បានចូលរួមក្នុងពិធីទទួលស្វាគមន៍ពិសេសជាមួយសមាជិកដទៃទៀតដែលជាអ្នកចូលរួមយូរអង្វែងនៃវេទិកានេះដែរ។
ការចូលរួមរបស់អ្នកឧកញ៉ានៅក្នុងកិច្ចប្រជុំ AMNC26 នេះ គឺបន្ទាប់ពីការចូលរួមរបស់ក្រុមហ៊ុន វើលដ៍ប្រ៊ីដ គ្រុប កាលពីដើមឆ្នាំនេះ នៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់វេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ ២០២៦ នៅទីក្រុងដាវ៉ូស (Davos) ដែលគូសបញ្ជាក់ពីការចូលរួមប្រកបដោយនិរន្តរភាពរបស់ក្រុមហ៊ុនជាមួយវេទិកាសកលលោក និងការប្តេជ្ញាចិត្តក្នុងការលើកកម្ពស់តួនាទីរបស់កម្ពុជានៅក្នុងអាស៊ាន និងសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក។ ក្រុមហ៊ុន វើលដ៍ប្រ៊ីដ គ្រុប នៅតែបន្តប្តេជ្ញាចិត្តក្នុងការរួមចំណែកដល់កិច្ចពិភាក្សាដែលកំណត់អនាគតនៃការតភ្ជាប់ក្នុងតំបន់ ការបង្កើតថ្មី និងការអភិវឌ្ឍប្រកបដោយចីរភាពដែលដឹកនាំដោយការវិនិយោគ។



