ក្រុមហ៊ុន RBR ដែលជាក្រុមហ៊ុនផលិត និងលក់ចែកចាយសំបកកង់ឡានខ្មែរម៉ាក Crossleader កាលពីពេលថ្មីៗនេះ បានចេញសំបកកង់ឡានថ្មី Crossleader R/T7000 ទំហំ 33×12.50R22LT ដែលជាប្រភេទ Rugged Terrain សម្រាប់ SUV / Pickup / 4×4។

ក្រុមហ៊ុនបានបញ្ជាក់ថា ទំហំ 33×12.50R22 គឺសមស្របជាពិសេសសម្រាប់រថយន្តដែលមានកង់ 22” និងការកែសម្រួល suspension/លើកតួតាមតម្រូវការ។
រថយន្តដែលអាចប្រើបាន រួមមាន៖ Jeep Wrangler / Wrangler Rubicon, Jeep Gladiator, Ford Bronco, Toyota 4Runner, Toyota Tacoma, Toyota Land Cruiser — អាស្រ័យលើម៉ូដែល និងការកែប្រែ, Ford Ranger, Ford F-150, Toyota Tundra, Chevrolet Silverado / Colorado, GMC Sierra / Canyon, RAM 1500 / TRX។
សម្រាប់លោកលោកស្រី ដែលចាប់អារម្មណ៍ ចង់ក្លាយជាដៃគូចែកចាយ CROSSLEADER សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ 098522578 ឬ Inbox RBR ដើម្បីសាកសួរអំពី តម្លៃ Wholesale លក្ខខណ្ឌចែកចាយ។
សំបកកង់ឡានខ្មែរម៉ាក Crossleader ត្រូវបានផលិតដោយរោងចក្រ Newbustar ដែលជារោងចក្រទី២ មានទីតាំងនៅខេត្តក្រចេះ ដោយប្រើប្រាស់ជ័រកៅស៊ូខ្មែរ ១០០% ជាមួយនឹងគុណភាពស្តង់ដានាំចេញទៅកាន់ប្រទេសមហាអំណាច សហរដ្ឋអាមេរិក។ រោងចក្រនេះ បានចំណាយលើទុនវិយោគប្រមាណ ១៤០លានដុល្លារ និងមានសមត្ថភាពអាចផលិតបានចំនួន ៨,៥លានកង់ឡាន ក្នុងរយៈពេលមួយឆ្នាំ។
សូមជម្រាបថា RBR Cambodia ជាក្រុមហ៊ុនកូនខ្មែរ ហើយបានទទួលសិទ្ធចែកចាយសំបកកង់ខ្មែរ CROSSLEADER ពិសេសគឺប្រើជ័រកៅស៊ូខ្មែរសុទ្ធ ១០០% ដែលមានរោងចក្រស្ថិតនៅខេត្តក្រចេះ នៅក្នុងប្រទេសកម្ពុជា។ RBR បានត្រៀមរួចជាស្រេចក្នុងការផ្គត់ផ្គង់ទាំងគុណភាពនៃសំបកកង់ និងសំបកកង់ខ្មែរ Crossleader លក់ជូននូវសុវត្ថិភាព និងទំនុកចិត្តជូនប្រជាពលរដ្ឋខ្មែរគ្រប់ៗរូប។ រោងចក្រ Newbustar ក៏សូមអរគុណបងប្អូនខ្មែរដែលចូលរួមគាំទ្រសំបកកង់ Crossleader ដើម្បីឱ្យកម្ពុជារីកចម្រើនគ្រប់វិស័យ៕





