កម្ពុជា នៅតែបន្តទទួលរងឥទ្ធិពលអាក្រក់ពីសំណុំរឿងគ្រឿងញៀនធំៗសរុបជាង ៨០តោន ឆ្នាំ២០២១

សង្គម​និង​សេដ្ឋកិច្ច

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានលើកឡើងថា នៅឆ្នាំ២០២១កន្លងទៅ កម្ពុជានៅតែបន្តទទួលរងឥទ្ធិពលអាក្រក់ពីស្ថានភាពប្រែប្រួលជាអវិជ្ជមានប្រកបដោយដោយហានិភ័យខ្ពស់បណ្ដាមកពីគ្រឿងញៀន។ សម្តេចបានសង្កត់ធ្ងន់ថា បញ្ហានេះគឺដោយសារតែការកើនឡើងឥតឈប់ឈរនៃការផលិត ការចរាចរ និងការជួញដូរគ្រឿងញៀននៅលើពិភពលោក និងក្នុងតំបន់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
ក្រសួងមហាផ្ទៃ៖ សមត្ថកិច្ចរកឃើញគ្រឿងញៀនជាង៤ពាន់ករណី កើនឡើង ២៧% នៅឆមាសទី១  ឆ្នាំ២០២០ — Cambonomist

សម្តេច ស ខេង បន្តថា ទោះបីមានករណីគ្រឿងញៀនមួយចំនួនត្រូវបានសមត្ថកិច្ចបង្ក្រាបមានការថយចុះ ប៉ុន្តែករណីបង្ក្រាបបទល្មើសគ្រឿងញៀនធំៗបានកើនឡើង ដោយមានគ្រឿងញៀនសរុបប្រមាណ៨០តោន រួមទាំងម៉ាស៊ីនផលិតកែច្នៃស្វ័យប្រវត្តិឈុតធំៗដ៏គ្រោះថ្នាក់ជាច្រើនទៀត នៅរាជធានីភ្នំពេញ និងបណ្ដាខេត្តមានភូមិសាស្រ្តជាប់រាជធានី ជាប់ព្រំដែនឡាវ ថៃ និងវៀតណាម នៅតាមប្រៃសណីយ៍ និងនៅលើផ្ទៃសមុទ្រ។

សម្តេចបានថ្លែងបញ្ជាក់ថា៖ “ជារួមក្នុងរយៈពេលពេញមួយឆ្នាំ២០២១ ពោលគឺចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ សមត្ថកិច្ចយើង បានបើកប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនបានសរុបចំនួន៦៣០៨ករណី ស្មើនឹង៦០,៣០ភាគរយគិតលើឆ្នាំ២០២០ ពោលគឺបានថយចុះ៤.១៥៣ករណី ស្មើនឹង៣៩,៧០ភាគរយធៀបនឹងឆ្នាំ២០២០កន្លងទៅនោះ។ ក្នុងចំណោមករណីបង្ក្រាបបាន ករណីជួញដូរ រក្សាទុកមានចំនួន៤៤៧៣ករណី, ករណីប្រើប្រាស់មានចំនួន១៧៨៩ករណី, ករណីដាំដុះមានចំនួន៣៧ករណី, ករណីកែច្នៃ៩ករណី និងឃាត់ខ្លួនជនសង្ស័យសរុប១៣៩៧៩នាក់ ក្នុងនោះជនសង្ស័យករណីជួញដូរ រក្សាទុក ៨៦៧២នាក់, ប្រើប្រាស់គ្រឿងញៀន៥២៦៤នាក់, ដាំដុះ៩នាក់ និងកែច្នៃ៣៤នាក់។ ក្នុងចំណោមជនសង្ស័យនោះ មានជនបរទេសចំនួន៣៦៥នាក់”

រស្មីស្វាយរៀង

យ៉ាងណា ផ្អែកតាមលទ្ធផលនៃកិច្ចប្រតិបត្តិការនៅឆ្នាំ២០២១ សមត្ថកិច្ចបានចាប់យកគ្រឿងញៀនសរុបជាង៤តោន៦៨៩គីឡូក្រាមនិង៦១១,៤៧ក្រាម ក្នុងនោះរួមមានមេតំហ្វេតាមីនក្រាមម្សៅ (ICE) ជាង៩៤៧គីឡូក្រាម, មេតំហ្វេតាមីនគ្រាប់(WY)ជាង៦គីឡូក្រាម, អិចស្តាស៊ីជាង ៥៥៦គីឡូក្រាម, កេតាមីនជាង២៧៨២គីឡូក្រាម, ហេរ៉ូអ៊ីនជាង២៧៥គីឡូក្រាម, កាទីណូនជាង១០៦គីឡូក្រាម, នីមេតាសេប៉ាមជាង១១គីឡូក្រាម និងកាកូអីនជាង១គីឡូក្រាម។

ជាមួយគ្នានេះ សមត្ថកិច្ចក៏បង្ក្រាបបានកញ្ជាស្រស់ដោយបានកាប់បំផ្លាញបានចំនួន៥៣.១៨៧ដើម កញ្ឆាក្រោមជាង១៣៥គីឡូក្រាម ខណៈសារធាតុគីមីផ្សុំបង្ក្រាបបានជាង៨៤តោន កើនជាង១ពាន់ភាគរយ។

យោងតាមរបាយការណ៍ពីគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅក្នុង២០២១នោះដែរ សមត្ថកិច្ចយើងក៏ប្រមូលបាន និងបញ្ជូនទៅសាលាដំបូងរាជធានីខេត្តរួចរាល់នូវសម្ភារៈចាប់យកមួយចំនួន ដូចរថយន្ត១៣៨គ្រឿង, ម៉ូតូ១.៩៨៨គ្រឿង, ទូរសព្ទ៦.៥៥៤គ្រឿង, ជញ្ជីង៣៨៥គ្រឿង, អាវុធវែង ៥០ដើម, អាវុធខ្លី២៩ដើម, ប្រាក់រៀលជាង៧៨លានរៀល, ប្រាក់អាមេរិកជាង៣ម៉ឺនដុល្លារ, ប្រាក់ថៃជាង ១សែនបាត និងប្រាក់វៀតណាមជាង៨ម៉ឺនដុង ព្រមទាំងបានឃាត់ទុកទ្រព្យសម្បត្តិជាអចលនទ្រព្យចំនួន២០កន្លែង៕

សូមទស្សនាវីដេខាងក្រោម៖