សម្តេច​តេជោ​បង្ហើប​ពី​យិនស៊ីន​កម្រ​មួយ​ប្រភេទ​ មាន​ប្រភព​ពី​ប្រទេស​កូរ៉េ​ខាង​ជើង

សង្គម​និង​សេដ្ឋកិច្ច

ថ្លែង​ក្នុង​ឱកាស​បើក​ការដ្ឋាន​សាងសង់​ស្ពាន​អាកាស​លើ​កំណាត់​ផ្លូវជាតិ​លេខ ៥ នៅ​ព្រឹកនេះ សម្តេច​តេជោ ហ៊ុន សែន​បាន​បង្ហើប​ពី​ការ​ទទួល​បាន​យិនស៊ីន​​កម្រ​មួយ​ប្រភេទ​មាន​ប្រភព​ពី​ប្រទេស​កូរ៉េ​ខាង​ជើង រហូត​ដល​ថ្នាក់​ដឹកនាំ​កំពូល​រូប​នេះ​អះអាង​ជា​វត្ថុ​​​ពិបាក​រក​​បំផុត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្តេច​តេជោ​បាន​បញ្ជាក់ថា យិនស៊ីន​ដែល​មាន​ប្រភព​ពីចិន ឬ​កូរ៉េ​ខាង​ត្បូងមិន​ពិបាក​រក​នោះទេ តែ​មក​ពី​ប្រទេស​កូរ៉េ​ខាង​ជើង​ជា​វត្ថុ​កម្រ​បំផុត។

ក្រោយ​ទទួល​បាន​​យិនស៊ិនដើម​កំណើត​​ពី​ប្រទេស​កូរ៉េ​ខាង​ជើង​ សម្តេចតេជោ​​ក៏​​សរសើរ​ពី​ឥទ្ធិពល​របស់​វា​ផង​ដែរ។ ប្រមុខ​រដ្ឋាភិបាល​ប្រដូចយិនស៊ិន​នេះ​ដូចជា​ឈើ​ខ្លឹម។ វិធីប្រើប្រាស់​ត្រូវ​យក​ទៅទៅ​ចៀរ ស្ងោរ​ហើយ​ដាក់ទឹក​ក្តៅផឹក​​។

យ៉ាងណា​មិញ ប្រមុខ​រដ្ឋាភិបាល​មិន​បាន​បញ្ជាក់​ពី​យិនសិន​នេះ ​បាន​តាម​រយៈ​រដ្ឋាភិបាល​កូរ៉េ​ខាង​ជើង ឬ​តាម​ប្រភព​ណា​នោះ​ទេ៕