ប្រវត្តិការសិក្សាទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ រៀនចប់បណ្ឌិតពីសហរដ្ឋអាមេរិក

សង្គម​និង​សេដ្ឋកិច្ច

កើតនៅរាជធានីភ្នំពេញ លោក​ ចម ប្រសិទ្ធ មានវ័យ ៧១ឆ្នាំ អតីតរដ្ឋមន្ត្រី​​ក្រសួង​ពាណិជ្ជកម្ម​ដែល​កាន់​តំណែង​ជាង ២០ឆ្នាំ មុនផ្លាស់ទៅដឹកនាំក្រសួង​​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ នៅ​ដើម​ឆ្នាំ​២០១៤។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ចម ប្រសិទ្ធ បញ្ចប់ការសិក្សាបរិញ្ញាបត្រ​ពាណិជ្ជសាស្រ្ត និងបរិញ្ញាបត្រ​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច ពីសាកលវិទ្យាល័យភ្នំពេញ ក្នុងឆ្នាំ ១៩៧៣។ ក្នុងឆ្នាំ​ ២០០៥ ថ្នាក់​បណ្ឌិត​ផ្នែក​សេដ្ឋកិច្ច​នៅ​សកលវិទ្យាល័យ អាសវូឌ (Ashwood University) នៅ​សហរដ្ឋ​អាមេរិក។ 

លោក ប្រសិទ្ធ ក៏ទទួលបានសញ្ញាបត្រ​បណ្ឌិត​កិត្តិយស​ផ្នែក​សមាហរណកម្មពាណិជ្ជកម្ម និង​សេដ្ឋកិច្ច​នៃសកលវិទ្យាល័យ​កម្ពុជា ក្នុងឆ្នាំ ២០០៧។ ក្នុងនោះ លោកក៏ទទួលបានសញ្ញាបត្រ​បណ្ឌិត​កិត្តិយសផ្នែកវិទ្យាសាស្រ្តសេដ្ឋកិច្ច និង​នយោបាយសេដ្ឋកិច្ច​នៃសកលវិទ្យាល័យ​ចម្រើន​ពហុបច្ចេកវិជ្ជា (CUP) នៅឆ្នាំ២០១០ និងសញ្ញាបត្របណ្ឌិតកិត្តិយស ផ្នែកគ្រប់គ្រងពាណិជ្ជកម្ម សកលវិទ្យាល័យ Shinhan (ROK) ឆ្នាំ២០០៧។

លោកជាឥស្សរៈជនម្នាក់ដែលបានជ្រោមជ្រែងកម្ពុជា ចូលជាសមាជិករបស់អង្គការពាណិជ្ជកម្មពិភពលោក ហៅកាត់ WTO ក្នុងតួនាទីជាប្រធានក្រុមចរចារបស់កម្ពុជា ចាប់ពីឆ្នាំ ១៩៩៥ ដល់ឆ្នាំ ២០០៤ និងធ្លាប់ដំណែងជារដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានសម្រាប់កម្ពុជា ចាប់ពីឆ្នាំ១៩៩៩ ដល់ឆ្នាំ២០១៣។

នៅក្នុងវិស័យពាណិជ្ជកម្ម ក៏បានចូលរួមក្នុងគម្រោង​ការ​​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស ដែល​​ប្រកាស​កាល​ពី​ឆ្នាំ​២០០៥​ ដែល​មាន​គោលបំណង​ផលិត​កែច្នៃ​ទំនិញ​នាំ​ចេញ ដើម្បី​ទាក់ទាញ​ឧស្សាហកម្ម​​ពី​ប្រទេស​ជិត​ខាង។ បន្ថែមទៅទៀត លោក​ក៏​បាន​ទទួល​តួនាទី​និង​ភារកិច្ច​សំខាន់​ជា​ច្រើន​ទៀត​ លើ​កិច្ចការ​ពាណិជ្ជកម្ម​នៅ​ប្រទេស​មហា​អនុ​តំបន់​ទន្លេ​មេគង្គ និង​ជា​ប្រធាន​ក្រុម​ពិភាក្សា​រវាង​វិស័យ​ឯកជន​ដើម្បី​លើក​កម្ពស់​ពាណិជ្ជកម្ម​ជា​ដើម៕