រាជបណ្ឌិត្យសភាកម្ពុជា រៀបចំ​ប្រឡងបញ្ចប់វគ្គបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈជំនាញចុងភៅ

សង្គម​និង​សេដ្ឋកិច្ច

រាជបណ្ឌិត្យសភាកម្ពុជាបានរៀបចំការប្រឡងអនុវត្តបញ្ចប់វគ្គបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈជំនាញចុងភៅ​វគ្គទី១ ក្រោយពីមានការប្រឡងបញ្ចប់​វគ្គទ្រឹស្ដី។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការប្រឡងនេះ មាន​ការ​ចូលរួមពី​សិក្ខាកាមចំនួន ១០ រូប ដែលបានទទួលការបណ្តុះបណ្តាលរយៈពេល ២ខែ លើមុខម្ហូប ៣៦ មុខ រួមមានម្ហូបអឺរ៉ុប អាស៊ី និងអ៊ីតាលី។

ដំណើរការ​នៃ​ការប្រឡង​ចែកជាពីរវគ្គ។ វគ្គទី១ សិក្ខាកាម ត្រូវរៀបចំចម្អិនម្អូប ២ មុខ (ក្តៅ និង ត្រជាក់) ដើម្បីដាក់​ជូនគណៈកម្មការវាយតម្លៃ និងផ្តល់យោបល់។ វគ្គទី២ សិក្ខាកាមនឹងដាក់បង្ហាញមុខម្ហូបដែលខ្លួនបានរៀបចំ ហើយធ្វើបទបង្ហាញលើអត្ថន័យនៃម្ហូបរបស់ខ្លួនជូនគណៈកម្មការវាយតម្លៃ។

គណៈកម្មការដែលចូលរួមមាន៣រូប គឺ លោកគ្រូ ស័រ សំអាង ជាគ្រូបង្គោល លោកសែន ឫទ្ធី ជាប្រធានចុងភៅ នៃសណ្ឋាគារ The Plantation Urban Resort & Spa និង លោក សុង តេង ជាប្រធានសមាគមសហគមន៍ចុងភៅកម្ពុជា។

គួរ​បញ្ជាក់​ថា ក្រៅពីការបណ្តុះបណ្តាលថា្នក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត រាជបណ្ឌិត្យសភាកម្ពុជាក៏មានបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ជំនាញចុងភៅ ក្រឡុកស្រា ក្រឡុកផ្លែឈើ និងឆុងកាហ្វេផងដែរ៕