អ្នកសិល្បៈល្បីៗ ងាកមករៀនជំនាញរកស៊ីកាន់តែច្រើន

សង្គម​និង​សេដ្ឋកិច្ច

អ្នកសិល្បៈល្បីៗ កំពុង​តែ​ងាក​មក​ចាប់​អារម្មណ៍​សិក្សា​លើ​ជំនាញ​រកស៊ី​កាន់​តែ​ច្រើន​ នៅ​មួយ​រយៈ​ចុង​ក្រោយ​នេះ​ ក្នុង​គោល​បំណង​ចង់​ក្លាយ​ជា​សហគ្រិន​ដ៏​ឆ្នើម។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក អោម សេងបូរ៉ា ​​ស្ថាបនិក CEO Master Club ​​បាន​បង្ហោះ​សារ​លើ​ Facebook ​​កាល​ពី​ថ្ងៃ​ទី​០៤ ខែ​ឧសភា​​ ថា៖ “ពី​សិល្បៈករ​​ក្លាយ​ជា​សហគ្រិន​​ដ៏​ឆ្នើម។ សូម​ស្វាគមន៍ Super Stars មក​ទទួល​ការ​បណ្តុះ​បណ្តាល​ពិសេស​ពី​ CEO Master Club ដើម្បី​កសាង​សមត្ថភាព​ដឹក​នាំ​អាជីវកម្ម​បែប​ស្តង់ដារ”។

តាម​រយៈសារ​ខាង​លើ​នេះ​ លោក សេងបូរ៉ា ​​ក៏​មាន​ភ្ជាប់​ជាមួយ​រូប​ភាព​ផង​ដែរ ដោយ​ក្នុង​នោះ​ឃើញ​មាន​វត្តមាន​សិល្បៈ​ករ​ល្បីៗ​ដូច​ជា ពិធីការិនី និងជាតារាម៉ូដែល ម៉េង ជីមមី (កំពុង​លក់​កាហ្វាសម្រកទម្ងន់ ខាឡាលីលី), តារាសម្តែង ដួង ម៉ានិច (លក់ផលិតផលថែរក្សាសម្រស់ OMD) និង​ តារាចម្រៀង សួស វីសា រួម​ទាំង​ស្វាមី តារាសម្តែង Tommy (ម្ចាស់ក្រុមហ៊ុនថែរក្សាសម្រស់ TSJ Brand) ផង​ដែរ៕