គុណប្រយោជន៍ ៤ សំខាន់​ត្រូវ​ដឹង​ ​ពី​ការ​វាយ​តម្លៃអចលនទ្រព្យ​បាន​ត្រឹមត្រូវ

សង្គម​និង​សេដ្ឋកិច្ច

អគ្គនាយកដ្ឋាន​ពន្ធដារបាន​រៀបចំ​វគ្គបណ្តុះបណ្តាល​ពី​​ការ​វាយ​តម្លៃ​អចនលទ្រព្យ​ដល់​មន្រ្តី​ពាក់ព័ន្ធ​ ដោយ​​មានការ​សហការ​ពី​ក្រុមហ៊ុន CPL។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក កែន សម្បត្តិ អគ្គនាយក​រង​នៃ​អគ្គ​នាយកដ្ឋាន​ពន្ធដារ​បាន​ថ្លែង​ឲ្យ​ដឹង​ថា ជា​ទូទៅ​ការ​វាយ​តម្លៃ​អចលនទ្រព្យ​បាន​​ត្រឹមត្រូវ ផ្តល់​ប្រយោជន៍​សំខាន់​ទាំង​​ម្ចាស់​អចលនទ្រព្យ និង​អ្នក​វិនិយោគ។

លោក​បានលើក​គុណសម្បត្តិ​ទាំង ៤ ចំណុច​ ពី​ការ​វាយ​តម្លៃ​អចលទ្រព្យ​បានត្រឹមត្រូវ៖

ទី១) ម្ចាស់អចលនទ្រព្យអាចប្រើប្រាស់អចលនទ្រព្យនោះ ក្នុង​គោលដៅ​ចូលរួម​វិនិយោគ​ឬយកទៅ​ដាក់តម្កល់​នៅធនាគារ​ពាណិជ្ជ ដើម្បី​ស្នើសុំ​ហិរញ្ញប្បទាន​បានសមស្រប​តាមតម្លៃ​អចលនទ្រព្យ សម្រាប់​យក​ទៅបង្កើតឬពង្រីកអាជីវកម្មរបស់ខ្លួន ឬអាច​លក់អចលនទ្រព្យនោះ​បានតម្លៃ​សមស្រប។
ទី២) វិនិយោគិនមានមូលដ្ឋានត្រឹមត្រូវក្នុងការវិភាគថាតើ កន្លែង​ទីតាំង​ណាជា​ទីតាំង​យុទ្ធសាស្រ្ត​សម្រាប់វិនិយោគ។ទី៣) ក្រុមហ៊ុន​ធានារ៉ាប់រង​អាចគណនា​ហានិភ័យ និង​បុព្វលាភបានសមស្រប។
ទី៤) ការ​កំណត់មូលដ្ឋាន​គិតពន្ធ​សម្រាប់​បង់ពន្ធប្រកប​ដោយសមធម៌។

លោក​កែន សម្បត្តិ​បាន​បញ្ជាក់បន្ថែម​​ថា ការ​វាយតម្លៃ​អចលនវត្ថុបានល្អនឹង​បាន​ជាមូលដ្ឋាន កំណត់​ពន្ធ​សម្រាប់​ម្ចាស់​អចលនទ្រព្យ​បំពេញ​កាតព្វកិច្ច​ពន្ធ ពាក់ព័ន្ធ​នឹង​វិស័យអចលនទ្រព្យ​ប្រកដោយ​សមធម៌ កាត់បន្ថយ​បាន​ការតវ៉ា​ពីអ្នក​ជាប់ពន្ធ​សំដៅ​លើក​កម្ពស់​ការផ្តល់​សេវា​ល្អជូន​អ្នកជាប់​ពន្ធ៕