ថៅកែស្រី អូន ដាវ បុកធ្វើការទាំងថ្ងៃទាំងយប់ បន់អោយ១ថ្ងៃលើសពី២៤ម៉ោង

សង្គម​និង​សេដ្ឋកិច្ច

អូន ដាវ ថៅកែស្រីវ័យក្មេង និងជាសហគ្រិនដ៏ស្រស់ស្អាត កំពុងមានភាព​មមាញឹក និង​រវល់​ខ្លាំង​លើ​អាជីវកម្ម​​​ហាង​នំ​ The Cake​ របស់​ខ្លួន ដែល​ពេល​ខ្លះ​ខិត​ខំ​ធ្វើការ​ទាំង​​​​ថ្ងៃ​ទាំង​យប់ នៅ​តែ​មាន​អារម្មណ៍​ថា​​មិន​ទាន់​រួច​រាល់ និង​ចង់​ឱ្យ​​​មួយ​ថ្ងៃ ​​មាន​លើស​ពី ២៤​ម៉ោង។ ​​

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ម្ចាស់​ហាង​នំ The Cake ​​រូប​នេះ​ បាន​បង្ហោះ​​សារ​លើ​ហ្វេសប៊ុក នៅ​រសៀលថ្ងៃសុក្រ​នេះ​ថា៖ “ធ្លាប់អត់? បុកធ្វើ​ការ​ទាំងយប់ទាំងថ្ងៃ បន់អោយ១ថ្ងៃលើសពី២៤ម៉ោង ហើយធ្វើៗ រហូតដល់ធ្វើហើយអស់ អត់អស់ចិត្ដ រសាប់​រសល់ចេះតែគិតថាតិចអត់​រួច​រាល់ (Ready) នេះ តិចអត់រួចរាល់នោះ! របៀបថាពេលបុកធ្វើ​ហ្នឹងអត់មាន​ពេលដេកអត់មានពេលដើរហេ៎ ដល់ហើយដូចដេកលែងលក់ ដើរលែងកើតវិញមេច…អាហ្នឹង​គេ​ហៅ ញៀន ឬក៏ជក់? បងប្អូនថាមើល៎”។

យុវតីវ័យក្មេង ​ទើប​២២​ឆ្នាំ​ អូន ដាវ ​​មាន​ហាង​នំ​ខេក​ជា​ច្រើន​កន្លែង​ ទាំង​នៅ​រាជធានី និង​ខេត្ត។ ក្រៅ​ពី​​ម្ចាស់​ហាង​ អូន ដាវ ក៏​ជា​នាយិកា​សាលា​ធ្វើ​នំ​​មួយ​ឈ្មោះ​ថា “សាលានំ – Salanum” និង​ជា​អ្នក​និពន្ធ​​សៀវភៅ​ធ្វើ​នំ “១រយនំ” ផង​ដែរ៕