តារាចម្រៀង ពូឃ្លាំង ចង់​ឲ្យ​លុបបំបាត់ការជួញដូរសត្វសុនខទូទាំងប្រទេសកម្ពុជា

សង្គម​និង​សេដ្ឋកិច្ច

បច្ចុប្បន្នកម្ពុជានៅតែមានការជួយដូរសត្វសុនកនៅឡើយ ទើបធ្វើឲ្យអ្នកដែលស្រលាញ់សត្វមួយចំនួនធំ ក្នុងនោះរួមមានទាំងតារាចម្រៀង ពូឃ្លាំងផងដែរ ចូលរួមបំផុសគំនិតដើម្បីលុបបំបាត់ការជួញដូរសត្វសុនខគ្រប់រូបភាពទាំងអស់នៅទូទាំងប្រទេសកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងនាមជាអ្នកស្រលាញ់សត្វចិញ្ចឹមមួយរូប ពូឃ្លាំងបានសរសេរសារបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុកថា «…ខ្ញុំសង្ឃឹម​ថានៅក្នុងប្រទេសយើងគ្រប់ខេត្តក្រុង​ ទាំងអស់នឹងអាចមានវិធានការណ៍យ៉ាងតឹងរ៉ឹង​ ចំពោះរឿងការដាក់ទោសចំពោះការលួចទាក់សុនខ​ ការជួញដូរ​ និងកន្លែងសត្វឃាត។​ ក្នុងនាម​ជាអ្នកស្រលាញ់សត្វសុនខម្នាក់ដែរ ខ្ញុំយល់ពីការឈឺចាប់ នៅពេលដែលបាត់បង់សត្វដែលយើងចឹញ្ចឹម​ ព្រោះស្រលាញ់ដូចកូន​ ដូចសមាជិកគ្រួសារ​ ហើយសុនខដែលបានគេលួចទាក់​ នឹងបាត់មួយថ្ងៃមិនក្រោម​ 20 ក្បាលនោះទេ​ សួរអារម្មណ៍ម្ចាស់សុនខថាឈឺប៉ុណ្ណា? សូមគោរពពីចំងាយទៅដល់​ ឧត្តម​ TEA Seiha/ទៀ សីហា អភិបាល ខេត្តសៀមរាប​ ដែលបានចាប់ផ្តើមរឿងដ៏ល្អនេះមុនគេ »។

ជុំវិញ​បញ្ហា​នេះ​ដែរ ស្រុកបន្ទាយស្រីខេត្តសៀមរាប បានចេញ​សេចក្តីណែនាំ​មិន​ឲ្យ​ទីសត្តឃាតសត្វឆ្កែ ការជួញដូរ និងការធ្វើអាជីវកម្មសាច់ឆ្កែគ្រប់រូបភាពឡើយ។

ស្រុកបន្ទាយស្រីធ្លាប់ត្រូវបានរកឃើញថា ជាកន្លែងជួញដូរធំជាងគេនៅក្នុងខេត្តសៀមរាប ជាពិសេសនៅក្នុងឃុំព្រះដាក់ ដោយមានទីតាំងប្រមូលទិញពីបណ្តាស្រុកផ្សេងៗ ស្តុកទុកសត្វឆ្កែរស់ជាច្រើនកន្លែង និងបានប្រតិបត្តិការផ្គត់ផ្តង់សត្វឆ្កែរស់ និងសាច់ឆ្កែបន្តទៅកាន់តំបន់ដទៃទៀតក្នុងប្រទេសកម្ពុជា។

អាជ្ញាធរ​ស្រុកបន្ទាយស្រី​ដែលមាន​លោកឃឹម ហ្វីណង់ ជា​អភិបាល​ស្រុក​ បានសម្រេចចិត្តបិទរាល់សកម្មភាព ទីសត្តឃាតសត្វសុខន ការជួញដូរ និងការធ្វើអាជីវកម្មសាច់សុខនគ្រប់រូបភាព មិនឲ្យកើតមានលើស្រុកមួយនេះទៀតឡើយ៕