យឹម តាស្រង់៖ “ទិញដីខ្ញុំ១ឆ្នាំបើមិនចំណេញ អាចលក់ឱ្យខ្ញុំវិញ ហើយខ្ញុំថែមជូន២ម៉ឺនដុល្លារ”

សង្គម​និង​សេដ្ឋកិច្ច

ថ្មីៗនេះ លោក យឹម តាស្រង់ នាយកប្រតិបត្តិក្រុមហ៊ុន Eew9 ​​បាន​ប្រកាស​លក់​ដី​ក្បាល​ដំបូង​របស់​ខ្លួន​ ចំនួន​បី​បួន​កន្លែង​ ក្នុង​តម្លៃ​ពិសេស​បំផុត ​​ជាពិសេស​ពេល​​អតិថិជន​ទិញ​ទៅ​ហើយ​​ក្នុង​រយៈពេល​១​ឆ្នាំ បើ​សិន​ជា​មិន​អាច​ចំណេញ​ទេ នោះ​នឹង​អាច​លក់​ដី​នោះ​ក្នុង​តម្លៃ​ដើម​ឱ្យ​លោក​វិញ​បាន ហើយ​លោក​នឹង​ជូន​ប្រាក់​ចំណេញ ២០០០០​ដុល្លារ ​​ឱ្យ​​ថែម​ទៀត​ផង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អ្វីដែលកាន់តែពិសេស និងបន្ថែមពីលើលក្ខខណ្ឌទទួលបានឱកាសចំណេញពីការវិនិយោគដីនេះ អ្នកទិញដីនេះមិនបាច់ប្រើលុយសុទ្ធក៏បាន ពោល គឺលោក យឹម តាស្រង់ នឹងសម្រួលការបង់ប្រាក់ជាដំណាក់កាលៗ ឬអាចបង់រំលស់ក៏បានដែរ។

អតីតអ្នកនិពន្ធ និងអ្នកគ្រប់គ្រងទូទៅផលិតកម្ម Galaxy Navatra រូប​នេះ​ បាន​បញ្ជាក់​ឱ្យ​ដឹង​ថា ​​លោក​ហ៊ាន​ថា គឺ​ហ៊ាន​ធ្វើ ដោយ​ចុះ​កិច្ច​សន្យា​មាន​មេធាវី។ ចំពោះ​ដី​​​​របស់​លោក គឺ​មាន​ទំហំ ៩៨៤៨ម៉ែត្រ​ការ៉េ ​​ហើយ​លោក​លក់​ក្នុង​តម្លៃ ​​១៤ដុល្លារ​ក្នុង​មួយ​ម៉ែត្រ​ការ៉េ។ ទីតាំង​ដី​ខាង​លើ មាន​ចម្ងាយ​​ពី​ស្ពាន​រង្វង់​មូល​ចោម​ចៅ​ត្រឹម​តែ ៤០​នាទី​ប៉ុណ្ណោះ ដែល​ស្ថិត​នៅ​ភូមិ​ព្រៃខ្លា ឃុំ​ព្រះនិព្វាន្ត ស្រុក​គង​ពិសី ខេត្ត​កំពង់​ស្ពឺ។ សម្រាប់​ព័ត៌មាន​បន្ថែម អាច​ទាក់ទង​តាម​លេខ​ទូរស័ព្ទ ឬ Telegram៖ ០៦០ ៨២៨ ៨៨៨ ។

ចង់​ដឹង​​​លម្អិត​បន្ថែម​យ៉ាងណា​នោះ សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖