កូនប្រសារអភិបាលរាជធានីភ្នំពេញ ទទួលសញ្ញាបត្រអនុបណ្ឌិត នៅប្រទេសអង់គ្លេស

សង្គម​និង​សេដ្ឋកិច្ច

លោក អ៊ាង និតិភពដេនីស ដែលជាអនាគតកូនប្រសារ​របស់​ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ​​​​បាន​ទទួល​សញ្ញាបត្រ​ថ្នាក់​អនុបណ្ឌិត​ផ្នែក​សិក្សា​អន្តរជាតិ និង​ការទូត (Masters of International Studies and Diplomacy) នៅ​សាកលវិទ្យាល័យ​ SOAS University of London នៃ​ចក្រភព​អង់គ្លេស ​​កាល​ពី​ថ្ងៃទី​៣០ ខែ​កក្កដា ឆ្នាំ​២០២២។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក និតិភពដេនីស ​​គឺជាកូន​ប្រុស​របស់​​ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន និង​ជា​ជំនួយ​ការ​ផ្ទាល់​របស់​សម្តេច​តេជោ ហ៊ុន សែន​ នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រកម្ពុជា និងភរិយា​​លោក​ជំទាវ ជា សុផាកន្នី។ ឯកឧត្តម អ៊ាង សុផល្លែត ​​បាន​បង្ហោះសារ​លើ​ទំព័រ​ហ្វេសប៊ុក ​​កាល​ពី​ថ្ងៃទី​៣០ ខែ​កក្កដា ឆ្នាំ​២០២២​ ថា៖ “អបអរកូនសម្លាញ់ ​ដែល​បាន​ទទួល​សញ្ញាបត្រ​អនុបណ្ឌិត”។

“បន្ទាប់ពីត្រូវពន្យាពេលអស់រយៈពេល១ឆ្នាំ ដោយសារ​កូវីដ-១៩​ ទីបំផុត​ខ្ញុំ​អាច​ទៅ​ចូល​រួម​ពីធី​ទទួល​សញ្ញាបត្រ​បាន​ហើយ។ អនុបណ្ឌិត​ផ្នែក​សិក្សា​អន្តរជាតិ និង​ការទូត រៀនចប់​ឆ្នាំ​២០២១”។ លោក និតិភពដេនីស ​​បាន​បង្ហោះ​​សារ​លើ​បណ្តាញ​សង្គម។

លោក និតិភពដេនីស បាន​ចូលរោង​សិរីមង្គល​ពិធី​ចូលចែចូវ​​ជាមួយ​​អនាគត​ភរិយា​របស់​ខ្លួន កញ្ញា ឃួន ស៊ីណា​ម៉ាលីន (កូនស្រី របស់ឯកឧត្តម ឃួង ស្រេង) កាល​ពី​ថ្ងៃទី​០៦ ខែមិនា ឆ្នាំ២០២២។ ​ក្នុង​ឱកាស​ទទួល​សញ្ញា​បត្រ​នេះ ​​គូ​ដណ្តឹង​របស់​លោក ក៏​បាន​ធ្វើ​ដំណើរ​ទៅ​ប្រទេស​អង់គ្លេស​រួម​គ្នា​ផង​ដែរ។

គួរ​បញ្ជាក់​ថា សាកលវិទ្យាល័យ​ SOAS University of London ជា​គ្រឹះស្ថាន​ឧត្តម​សិក្សា​ឈាន​មុខ​គេ​មួយ​នៅ​ចក្រភពអង់គ្លេស និង​នៅ​លើ​ពិភពលោក។ សាកលវិទ្យាល័យ​នេះ​ បង្កើត​ឡើង​តាំង​ពី​ឆ្នាំ​១៩១៦ ​​ហើយ​មាន​កម្មវិធី​សិក្សា​ស្រាវជ្រាវ​ស៊ីជម្រៅ​​ទៅ​លើ​តំបន់​អាស៊ី អាហ្វ្រិក និង​មជ្ឈិម​បូព៌ា។ SOAS University of London បាន​ជាប់​ចំណាត់​ថ្នាក់​លេខ​២​លើ​ពិភពលោក​ លើ​​កម្មវិធី​​សិក្សា​ផ្នែក​អភិវឌ្ឍន៍ សម្រាប់​ឆ្នាំ​២០២២៕