មេបញ្ជាការកាំភ្លើងធំ ទទួលបានការតែងតាំងជា «ទីប្រឹក្សាផ្ទាល់» សម្តេចតេជោ ហ៊ុន សែន

សង្គម​និង​សេដ្ឋកិច្ច

នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២នេះ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ​​បាន​ឡាយ​ព្រះហស្ត​លេខា ចេញ​ព្រះរាជក្រឹត្យ ​​តែង​តាំង​ និង​ផ្តល់​ឋានៈ ឯកឧត្តម ណុប រតនា ជា​ទីប្រឹក្សា​ផ្ទាល់​សម្តេច​អគ្គ​មហាសេនា​បតី​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រកម្ពុជា មាន​ឋានៈ​ស្មើ រដ្ឋមន្ត្រី បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ព្រះរាជក្រឹត្យ​​លេខ​ នស/រកត/០៨២២/៩២៧ នេះ​ដដែល ​​​​ក៏​បាន​តែងតាំង​ និង​ផ្តល់​ឋានៈ មន្ត្រី​ជាន់​ខ្ពស់​ចំនួន ៨​ រូប​ផ្សេង​ទៀត ជា​ជំនួយការ​សម្តេច​តេជោ ហ៊ុន សែន ​​មាន​ឋានៈ​ស្មើ អនុរដ្ឋលេខាធិការ និង​ឋានៈ​ស្មើ អគ្គនាយក បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន​ផង​ដែរ។

គួរបញ្ជាក់ថា បច្ចុប្បន្ន​ នាយឧត្តមសេនីយ៍ សាស្រ្តាចារ្យ បណ្ឌិត ណុប រតនា ​​មាន​តួនាទី​ជា​អគ្គមេបញ្ជាការ​រង នៃកងយោធពលខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​នៃ​បញ្ជាការដ្ឋានកាំភ្លើងធំ អគ្គបញ្ជាការ។ សម្រាប់​តួនាទី​ក្នុងបក្ស​ លោក​គឺ​​​​​ជា​សមាជិក​គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា៕