លោក ហ៊ាន រតនៈ ប្រាប់យុវជនដែលមានប្រាក់ខែ ត្រូវចេះដកមួយចំណែកទុកវិនិយោគបង្កើនលុយ

សង្គម​និង​សេដ្ឋកិច្ច

លោក ហ៊ាន រតនៈ ប្រធានសមាគមអចលនទ្រព្យសកលខេត្តបាត់ដំបង និងជាអគ្គនាយកក្រុមហ៊ុន One Wold Royal បានលើកទឹកចិត្តឲ្យយុវជនដែលមានប្រាក់ខែ ត្រូវចេះដកមួយចំណែកទុកវិនិយោគទិញអចលនទ្រព្យ ដើម្បីទុកយកចំណេញពេលអនាគត បន្ថែមប្រាក់ចំណូល។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងសិក្ខាសាលា​អចលនទ្រព្យ​​ស្តីពី​ “ស្ថានភាពនៃការ​វិនិយោគ ផ្ទះ ដីឡូត៍ ដី​តាម​បណ្តាខេត្ត ដីក្នុងក្រុងភ្នំពេញ និងដីហិកតាៗជាយក្រុងភ្នំពេញ” ​​​​នា​ថ្ងៃ​អាទិត្យ ​​ទី​២១ សីហានេះ នៅក្រុងកំពង់ឆ្នាំង លោក ហ៊ាន រតនៈ ថ្លែងក្នុងន័យដើមថា៖ “សាច់ប្រាក់ដែលត្រូវសន្សំ ឬវិនិយោគ មិនមែនជាសាច់ដែលសល់ពីការចំណាយនោះទេ”។ ក្នុងន័យនេះ លោកចង់សំដៅឲ្យយុវជនចេះច្នៃបង្កើតទ្រព្យ ដោយយកលុយទៅបង្កើតលុយ កុំមានលុយហើយទុកលុយមិនបានបង្កើតចំណូច ឬយកទៅចំណាយមិនបានត្រឹមត្រូវ។

លោកពន្យល់ថា យើងត្រូវចេះរៀបចំរបាយការណ៍ផែនការចំណាយ ដែលបានមកពីប្រាក់ខែ។ លោក រតនៈ មិនលើកទឹកចិត្តឲ្យអ្នកមានលុយយកទៅសន្សំទុកដាក់ក្នុងកូនជ្រូក ឬទូដែកឡើយ ដោយលើកហេតុផលថា ប្រការនេះវាមិនបានបង្កើតប្រាក់ឲ្យយើងឡើយ ប៉ុន្តែប្រសិនបើយកទៅវិនិយោគបង្កើតប្រាក់ចំណូល ដូចជា បញ្ញើរនៅធនាគារ ចង់ការប្រាក់ ឬវិនិយោគទិញអចលនទ្រព្យ នោះលុយនឹងកើនឡើង។

យ៉ាងណា អ្នកជំនាញអចលនទ្រព្យរូបនេះ ក៏បានលើកទឹកចិត្តឲ្យអ្នកមានលុយមធ្យមគួរទិញដីឡូត៍ទុកយកចំណេញ ដោយពិនិត្យទៅលើក្រុមហ៊ុន ផ្លូវច្បាប់ គម្រោង និងសេដ្ឋកិច្ចនៅតំបន់នោះ។

ទន្ទឹមនឹងនោះ លោក រតនៈ បានលើកយកនូវចំណុចមួយចំនួនដែលយុវជនត្រូវវិនិយោគទិញដីឡូតិ៍ ក្នុងគម្រោងអភិវឌ្ឍន៍ ព្រោះវាបាននាំផលចំណេញច្រើន ដូចជា ប្រើប្រាស់លុយតិច តែបានលុយធំ គឺទាក់ទងនឹងលក្ខខណ្ឌនៃការបង់ប្រាក់ ព្រោះធ្វើដូច្នេះទើបយើងអាចក្លាយជាម្ចាស់ដីបាន មិនបាច់មានលុយគ្រប់ចាំទៅទិញឡើយ។

បន្ថែមទៀតនោះ គឺប្រើលុយ ១៥% ដើម្បីបានបង់ប្លង់កម្មសិទ្ធិ, ចំណាយដើមតិច តែចំណេញច្រើន ដោយបង់លុយរយៈពេលវេលាវែង ស្មើនឹងការសន្សំ ដោយយើងដាក់ជួល ឬលក់វិញ បង្កើនប្រាក់ចំណូលគ្រប់ពេល។

ស្របពេលជាមួយគ្នានេះ សម្រាប់យុវជនដែលចង់មានដីនាពេលអនាគត លោក រតនៈ ជំរុញលើកទឹកចិត្តទិញលក់ក្នុងគម្រោងអភិវឌ្ឍន៍ គឺត្រូវចាប់ផ្តើមពីពេលឥឡូវនេះ៕