៨ខែឆ្នាំនេះ រដ្ឋអនុម័តគម្រោងថ្មីជាង ១០០គម្រោង តម្លៃជាង ៣ពាន់លានដុល្លារ

សង្គម​និង​សេដ្ឋកិច្ច

៨ខែដំបូង គិតត្រឹមថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២នេះ រដ្ឋាភិបាលកម្ពុជាសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគបានជាង១០០គម្រោង ដែលមានតម្លៃប្រមាណជា ៣៤០០ពាន់លានដុល្លារអាមេរិក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

របាយការណ៍ពីគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលសារព័ត៌មានឧកញ៉ាញូស៍ ទទួលបាន បង្ហាញថា គម្រោងវិនិយោគថ្មី ដែលក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ១០០គម្រោងនេះ នឹងជួយបង្កើតការងារបានប្រមាណជាង 63000កន្លែង ជូនប្រជាពលរដ្ឋតាមតំបន់នានាដែលគម្រោងទាំងនោះបានបង្កើត៕