ភ្ជុំបិណ្ឌឆ្នាំនេះ! រថយន្តក្រុង ១៧៥គ្រឿង នឹងដឹកពលរដ្ឋ​ក្នុង​​រាជ​ធានី​​ភ្នំ​ពេញ និងទៅ​ស្រុកកំណើត ដោយឥតគិតថ្លៃ រយៈ​ពេល​​៥​​ថ្ងៃ

សង្គម​និង​សេដ្ឋកិច្ច

ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌខាងមុខនេះ រដ្ឋបាលរាជធានីភ្នំពេញនឹងរៀបចំរថយន្តក្រុងចំនួន ១៧៥ គ្រឿង សម្រាប់​បម្រើ​សេវាដឹកជញ្ជូនសាធារណៈ រយៈពេល ០៥ថ្ងៃ ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ ដោយមិនបង់ប្រាក់ ។ ក្នុងនោះ សម្រាប់ប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ ប្រើប្រាស់​រថយន្ត ក្រុង ៥៥គ្រឿង និងសម្រាប់ប្រជាពលរដ្ឋដែលនឹង​ធ្វើ​​ដំណើរ​ទៅតាម​បណ្ដាខេត្ត និងត្រលប់​មករាជធានីភ្នំពេញវិញ ប្រើប្រាស់រថយន្តក្រុងចំនួន១២០គ្រឿង ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ការបញ្ចេញរថយន្តក្រុងដឹកអ្នកដំណើរដោយមិនបង់ប្រាក់នេះ គឺ អនុវត្ត តាម​ប្រ​សា​​​សន៍​ដឹកនាំ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាដើម្បីជួយសម្រួល​បន្ទុកចំណាយរបស់បងប្អូន​ប្រជា​​ពលរដ្ឋជាមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ កម្មករ កម្មការិនី សិស្ស និស្សិតទាំងអស់ដែលនឹងធ្វើដំណើរ​ទៅ​លេង​ស្រុកកំណើត ជួបជុំបងប្អូនក្រុមគ្រួសារ ប្រកបដោយ​សេចក្តីសប្បាយរីករាយ ។