រដ្ឋាភិបាល​នឹង​ចំណាយថវិកា​ជាង ៥​០​លាន​ដុល្លារ​ សម្រាប់រៀបចំកិច្ចប្រជុំអាស៊ាន

សង្គម​និង​សេដ្ឋកិច្ច

រដ្ឋាភិបាល​មានបំណង​ចំណាយ​ជាង ​៥​០​លាន​ដុល្លារ​ សម្រាប់រៀបចំព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត ជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ាននៅឆ្នាំ២០២២។ ថ្លែងក្នុងវេទិកាសាធារណៈស្តីពីការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ចដែលបានធ្វើឡើងកាលពេលកន្លងទៅ លោក​ ​វ​ង្សី ​វិសុទ្ធ​ ​រដ្ឋលេខាធិការ​ក្រសួងសេដ្ឋកិច្ច បានគូសបញ្ជាក់ថា ​តួលេខចំណាយគ្រោងនឹងចំណាយ​​ដែល​ត្រូវ​ប្រើប្រាស់​សម្រាប់​ព្រឹត្តិការណ៍​​នេះ​គឺ​បាន​មកពី​ការ​សន្សំ​របស់​រដ្ឋ​ ​។​

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក​បានឲ្យដឹងថា «​ ​ក្រៅពី​ថវិកា​ដែល​ប្រើប្រាស់​សម្រាប់​វិបត្តិ​ជំងឺ​កូវិ​ត​១​៩​ ​រដ្ឋាភិបាល​គ្រោង​នឹង​ចំណាយ​ប្រហែល​ពី​ ​៤​0 ​លាន​ដុល្លារ​ ​ទៅ​ ​៥​0 ​លាន​ដុល្លារ​សម្រាប់​ការ​ធ្វើជា​ម្ចាស់ផ្ទះ​កិច្ចប្រជុំ​កំពូល​អា​ស៊ាន»​។​

ជាមួយគ្នានេះ លោកបានបន្តថា ​ ​សម្រាប់​ថវិកាជាតិ​ឆ្នាំ​២​០​២​២​ ​រដ្ឋាភិបាល​ត្រូវ​បែងចែក​ថវិកា​ឲ្យបាន​ត្រឹមត្រូវតាម​ផ្នែក​នីមួយៗ​នៃ​ការ​ចំណាយ​ ហើយ​ដើម្បី​ឆ្លើយតបនឹង​ការ​ចំណាយ​ដ៏​ច្រើន​នេះ​ ​លោក​ថា​ ​រដ្ឋាភិបាល​បាន​ព្យាយាម​ប្រឹងប្រែង​លើ​ការ​ប្រមូល​ចំណូល​ពន្ធ​ឲ្យ​មាន​ប្រសិទ្ធ​ភាព​។​

គួរបញ្ជាក់ដែរថា ការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ ២០២២ គឺជាលើកទី ៣ សម្រាប់ប្រទេសកម្ពុជា ហើយវាជាកិច្ចប្រជុំកំពូលក្នុងតំបន់ដ៏សំខាន់មួយ បន្ទាប់ពីបានចូលជាសមាជិកអាស៊ាននៅថ្ងៃទី ៣០ ខែមេសា ឆ្នាំ១៩៩៩។

ក្នុងនាមជាប្រធានក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក៏បានបង្ហាញនូវការប្តេជ្ញាចិត្តមួយចំនួនផងដែររបស់កម្ពុជា ក្នុងនាមជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅឆ្នាំក្រោយនេះ។ បន្ថែមពីនេះ សម្តេចតេជោក៏បានប្តេជ្ញាធ្វើឱ្យកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅឆ្នាំក្រោយ ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ថែមទៀតផង៕