រយៈពេល៩ខែក្នុងឆ្នាំនេះ កំពង់ផែស្វយ័តភ្នំពេញ រក​ចំណូ​ល​​បាន​ជាង៣០លានដុលា្លរ

សង្គម​និង​សេដ្ឋកិច្ច

រយៈពេល៩ខែ ឆ្នាំ២០២២នេះ កំពង់ផែស្វយ័តភ្នំពេញ រកចំណូលបានចំនួន ៣០,៣៣១,៤៨១ដុល្លារ (ពុំទាន់ធ្វើសវនកម្ម) មានការកើនឡើង២១ភាគរយ បើធៀបរយៈពេលដូចគ្នា ឆ្នាំ២០២១ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមសេចក្ដីប្រកាសព័ត៌មានរបស់កំពង់ផែស្វយ័តភ្នំពេញ បានបង្ហាញថា ប្រភពចំណូល របស់កំព​ង់ផែស្វយ័តភ្នំពេញ ដែលទទួលបាននៅរយៈពេល៩ខែនេះ រួមមាន៖ទី១៖ ចំណូលពីប្រតិបត្តិការផែ មានចំនួន២៥,០៥១,៤៩៨ដុល្លារ។ ទី២៖ ចំណូលបានពីអាជ្ញាធរផែ មានចំនួន ៣,១៩៣,៦៦៩​ដុល្លារ។ ទី៣៖ ចំណូលបានពីសេវាកម្មផ្សេងៗ មានចំនួន ២១២,២៨៧ដុល្លារ។និងហ ទី៤៖ ចំណូល​ផ្សេងៗ មានចំនួន ១,៨៧៤,០២៧ដុល្លារ។

សេចក្ដីប្រកាសព័ត៌មានរបស់កំពង់ផែស្វយ័តភ្នំពេញ ខាងក្រោម៖