បណ្ឌិតសុខ ទូច៖ ដើម្បីឱ្យស្ថាប័នមួយទទួលបានជោគជ័យ ចាំបាច់ត្រូវមាន៧ចំនុចនេះ

សង្គម​និង​សេដ្ឋកិច្ច


នរណាៗ ក៏ ស្គាល់ថា បណ្ឌិត សុខ ទូច គឺជាអ្នកស្រាវជ្រាវ និង អ្នក វិភាគ នយោបាយ ដ៏ មាន ថ្វី មាត់ លើស ពី នេះ បច្ចុប្បន្នលោកក៏ជាប្រធាន រាជបណ្ឌិត សភាកម្ពុជាផងដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅថ្ងៃទី២១ ខែតុលានេះ តាមរយៈបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ បណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិតសភាកម្ពុជា បានធ្វើការចែករំលែកចំណេះដឹងមួយជ្រុង ទៅកាន់សាធារណជននៅលើបណ្តាញសង្គមថា ដើម្បីដឹកនាំស្ថាប័នមួយ ឱ្យទទួលបានជោគជ័យចាំបាច់ត្រូវមានចំនុចសំខាន់ចំនួន៧ ដូចខាងក្រោម៖
១. ត្រូវមានចក្ខុវិស័យ ការរៀបចំចក្ខុវិស័យនេះត្រូវការបញ្ញវន្តកម្រិតខ្ពស់ដែលពាក់ព័ន្ធ។
២. រៀបចំប្លង់មេរបស់ស្ថាប័ន។
៣. សិក្សាអំពីតម្រូវការដែលពាក់ព័ន្ធ ក៏ដូចជាផលប៉ះពាល់។
៤. រៀបចំយុទ្ធសាស្ត្រដើម្បីទទួលនិងជម្រុញឱ្យប្លង់មេនោះដំណើរការ។
៥. ត្រូវមានកញ្ចប់ថវិកាក្នុងការអនុវត្តគម្រោង។
៦. ត្រូវតម្កល់ជាតិជាធំ។
៧. ត្រូវមានសីលធម៌នៃវិជ្ជាជីវ កុំបង្ហាញមុខ បើមិនទាន់រៀបចំនូវកិច្ចការទាំងនេះ។

តាមរយៈការលើកឡើងនៅចំនុចទាំង៧ខាងលើនេះ ត្រូវបានប្រធាន រាជបណ្ឌិត សភាកម្ពុជារូបនេះ អះអាងថា គ្រាន់តែជាការយល់ឃើញមួយជ្រុងរបស់លោកប៉ុណ្ណោះ។

យ៉ាងណា តាមរយៈចំនុចទាំងអស់នេះ គេអាចយល់បានថា លោក ទំនងជាចង់ដាស់តឿនទៅកាន់សារធារណៈជន ពិសេសថ្នាក់ដឹកនាំនៅក្នុងស្ថាប័នរដ្ឋ និងឯកជនណាមួយ ឱ្យធ្វើការគិតពិចារណាលើការដឹកនាំរបស់ខ្លួន ដើម្បីកុំឱ្យខាតបង់ពេលវេលា ខាតទាំងធនធាន និងបាត់ទំនុកចិត្តពីអ្នកជុំវិញខ្លួនផងដែរ៕

អត្ថបទ៖ រង្សី