អភិបាលស្រុកនៃខេត្តកណ្តាលម្នាក់មានងារ «ឧកញ៉ា»

សង្គម​និង​សេដ្ឋកិច្ច

លោក ឡូវ សុខសាន ត្រូវបានរដ្ឋាភិបាល សម្រេចតែងតាំងជាអភិបាលស្រុកកៀនស្វាយ ខេត្តកណ្តាល ដែលមានឋានន្តរស័ក្តិឧត្តមមន្រ្តីថ្នាក់លេខ ៤ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ជំនួសលោក អ៊ូ ឈាង ត្រូវផ្លាស់ប្តូរតួនាទី ដែលមានលោក គង់ សោភ័ណ អភិបាលខេត្ត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

មុនឡើងកាន់អភិបាលស្រុក លោកជាអភិបាលរងស្រុកកៀនស្វាយ។ លោកក៏ជាអ្នករកស៊ីវ័យក្មេងម្នាក់ ដែលត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់ផ្តល់គោងរមងារ «ឧកញ៉ា» តាមព្រះរាជក្រឹត្យ នស/រកត/០៧១៥/៧១៦ ចុះថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៥។

លោកជាកូនប្រុស ឧកញ៉ា ឡូវ ហ៊ឹង ទីប្រឹក្សាផ្ទាល់សម្តេចតេជោនាយករដ្ឋមន្រ្តី និងជាកូនប្រសារ លោក ម៉ៅ ភិរុណ អតីតចៅហ្វាយខេត្តកណ្តាល បច្ចុប្បន្នជាប្រធានក្រុមប្រឹក្សាខេត្តកណ្តាលផងដែរ៕