ព្រះមហាក្សត្រ ផ្តល់គោរមងារកិត្តិយសជូនដល់ លោក គន់ គីម

សង្គម​និង​សេដ្ឋកិច្ច

ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ ត្រាស់បង្គាប់ផ្តល់គោរមងារកិត្តិយស នៃរាជបណ្ឌិត្យសភាកម្ពុជា ជូនលោក គន់ គីម ជា «កិត្តិសង្គហបណ្ឌិត» នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក គន់ គីម បច្ចុប្បន្នជាទេស​រដ្ឋមន្ត្រី​ទទួលបន្ទុក​បេសកកម្ម​ពិសេស និងអនុប្រធាន​ទី​១ នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ។ លោកអតីតអភិបាលរង​ខេត្ត​កណ្ដាល និង​ជា​មនុស្ស​សំខាន់​នៅ​ក្នុង​ជួរ​គណបក្ស​ប្រជាជន​កម្ពុជា​។

លោក គន់ គីម ត្រូវបានរដ្ឋាភិបាលតម្លើង​សក្តិ​ជានា​យ​ឧត្តមសេនីយ៍​ផ្កាយ​៤ កាលពី​ឆ្នាំ​២០០៧ និង​ធ្លាប់​ជា​ប្រធាន​គណៈកម្មការ​ទប់ស្កាត់​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ថែមទៀត។ មុខតំណែង និង​តួនាទី​របស់​លោកចេះតែ​ឡើង​ខ្ពស់​ជា​បន្តបន្ទាប់​ ដោយនៅក្នុង​ឆ្នាំ​២០០៩ លោក​បាន​ក្លាយ​ជា​សមាជិក​អចិន្ត្រៃយ៍​នៃ​គណបក្ស​ប្រជាជន​កម្ពុជា និង​ត្រូវ​បាន​តែងតាំង​ជា​នាយសេនាធិការ​ចម្រុះ​នៃ​កង​យោធពល​ខេមរភូមិន្ទ ក្រសួងការពាជាតិ។

ក្នុងឆ្នាំ២០១៩ លោក គន់ គីម ក៏ត្រូវបានរាជរដ្ឋាភិបាលតែងតាំងជា​អនុប្រធាន​ទី​១ នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ ជំនួស លោក ញឹម វណ្ណដា ដែល​ត្រូវតែងតាំងជា​ទីប្រឹក្សា​រាជរដ្ឋាភិបាល ឋានៈ​ស្មើ​ទេសរដ្ឋមន្ដ្រី​។​ បច្ចុប្បន្នលោក គន់ គីម ជាអនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា៕