សម្តេច ហ៊ុន សែន ពាក់នាឡិកាដៃផលិតនៅកម្ពុជាមុនគេ ដែលជាកាដូជូនប្រធានគណៈប្រតិភូអាស៊ាន

សង្គម​និង​សេដ្ឋកិច្ច

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានអាស៊ានឆ្នាំ២០២២ បានចាប់ផ្តើមពាក់នាឡិកាមានផ្លាកសញ្ញាអាស៊ានផលិតនៅកម្ពុជាមុនគេ នារសៀលថ្ងៃច័ន្ទ ទី៧ ខែវិច្ឆិកានេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងតាមទំព័រហ្វេសប៊ុក សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សម្តេចនឹងពាក់នាឡិកានេះក្នុងការប្រជុំអាស៊ាននៅភ្នំពេញនិងបន្តពាក់នៅឥណ្ឌូនេសុីពេលប្រជុំG20 ថ្ងៃទី១៥ ដល់១៦ បន្ទាប់មកពាក់ចូលរួមប្រជុំ APEC នៅប្រទេសថៃ នាថ្ងៃទី១៧និង១៨ ខែវិច្ឆិកា ឆ្នាំ២០២២ ព្រោះសម្តេចតេជោចូលរួមទាំងនៅឥណ្ឌូនេសុីនិងថៃក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ដែរ។ ទន្ទឹមនឹងនោះ សម្តេចបានរំលេចផងដែរនូវពាក្យស្លោក “ខ្មែរធ្វើបាន”។

សូមជម្រាបថា ថ្មីៗនេអ សម្តេចតេជោនាយករដ្ឋមន្ត្រី ជាប្រធានអាស៊ានប្តូរវេន បានប្រកាសត្រៀមរៀបចំការដូនាឡិកាចំនួន ២៥គ្រឿងជាវត្ថុអនុស្សាវរីយ៍សម្រាប់ជូនប្រធានគណៈប្រតិភូដែលមកចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និង ៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ចាប់ពីថ្ងៃទី១០-១៣ ខែ វិច្ឆិកា ឆ្នាំ២០២២ នៅក្រុងភ្នំពេញ។

សម្តេចតេជោបានបញ្ជាក់ថា៖ “នាឡិកានេះត្រូវបានរៀបចំផ្គុំឡើងដោយអ្នកបច្ចេកទេសខ្មែរសុទ្ធសាធដែលជាផ្នែកមួយនៃការរីកចំរើនខាងវិទ្យាសាស្រ្តនិងបច្ចេកទេសរបស់កម្ពុជា(ខ្មែរធ្វើបាន)”។

ជុំវិញការផលិតនាឡិកាដៃសម្រាប់កាដូវត្ថុអនុស្សាវរីយ៍នេះ គឺផលិតឡើងដោយក្រុមហ៊ុនខ្មែរមួយរបស់មហាសេដ្ឋីដើមកំណើតចិន ចេន ហ្ស៊ី មានឈ្មោះថា ព្រីនស៍ ហូលឌីង គ្រុប ដែលសម្រិតសម្រាំងស្នាដៃយ៉ាងល្អវិចិត្រសម្រាប់មេដឹកនាំកម្ពុជា ទុកសម្រាប់ជូនប្រធានគណៈប្រតិភូអាស៊ាន៕