អង្ករកម្ពុជា ទទួលបានជ័យលាភីលេខ១ ជាអង្ករល្អដាច់គេលើពិភពលោក

សង្គម​និង​សេដ្ឋកិច្ច

អង្ករកម្ពុជាពូជ “ផ្ការំដួល” ទទួលបានជ័យលាភីលេខ១ ជាអង្ករល្អដាច់គេ​លំដាប់ថ្នាក់ពិភពលោក​ នៅក្នុង​ការប្រកួតប្រជែងនៃវេទិកាស្រូវ-អង្ករពិភពលោក​ នៅខេត្តភូកេត​ ប្រទេសថៃ ​​នា​ថ្ងៃទី​១៧ ខែ​វិច្ឆិកា ឆ្នាំ២០២២នេះ។​

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម ​​បាន​បង្ហោះសារ​អបអរ​សាទរ​លើ​បណ្តាញ​សង្គម​របស់​លោក​នៅ​រសៀល​នេះ​យ៉ាង​ដូច្នេះ​ថា៖ “អបអរសាទរយ៉ាងក្លៀវក្លា​ ចំពោះអង្ករកម្ពុជាពូជ «ផ្ការំដួល» ដែលទទួល​បាន​ជ័យលាភីលេខ១ ក្នុងថ្ងៃនេះ​ ជាអង្ករល្អដាច់គេ​លំដាប់ថ្នាក់ពិភពលោក​ នៅក្នុងការប្រកួតប្រជែង នៃវេទិកា​ស្រូវ-អង្ករពិភពលោក​ នៅខេត្តភូកេត​ ប្រទេសថៃ។ នេះគឺជាលេីកទី៥ហេីយ​ ដែលអង្ករកម្ពុជាបានទទួល​ជ័យលាភី​នេះ​ និងនាំមកនូវមោទនភាពសម្រាប់កម្ពុជា”។

បើតាមលោក សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានបញ្ជាក់ឱ្យដឹងថា អង្ករកម្ពុជា ទទួលបានជ័យលាភីលេខ១ លំដាប់ថ្នាក់ពិភពលោក​នេះ ជា​លើក​ទី​៥​ហើយ ក្នុង​នោះ​​នៅ​ឆ្នាំ​២០១២, ២០១៣, ២០១៤, ២០១៨ និង​ឆ្នាំ​២០២២​នេះ៕