មន្ត្រីជាន់ខ្ពស់ខេត្តព្រះសីហនុមានសុទិដ្ឋិនិយមថា ភ្ញៀវទេសចរចិននឹងមកកម្សាន្តកើនឡើងច្រើនដូចពីមុន

សង្គម​និង​សេដ្ឋកិច្ច

ស្របពេលគោលនយោបាយរឹតបណ្តឹងជំងឺកូវីដ១៩របស់ចិនបើកឱ្យទូលាយដល់ពលរដ្ឋខ្លួនទើបតែបានប៉ុន្មានថ្ងៃ តែសម្រាប់កម្ពុជារំពឹងថាសេដ្ឋកិច្ចជាតិនឹងដំណើរការឡើងវិញលើគ្រប់វិស័យ។ តួយ៉ាងថ្នាក់ដឹកនាំជាន់ខ្ពស់ខេត្តព្រះសីហុន បង្ហាញសុទិដ្ឋិនិយមថាខេត្តដែលមានសក្តានុពលរបស់ខ្លួនមួយនេះនឹងទទួលបានភ្ញៀវទេសចិនកើនឡើងច្រើនវិញដូចទៅនិងគ្រាមុនៗ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
ភ្ញៀវទេសចណ៍ខេត្តព្រះសីហនុ កំឡុងចូលឆ្នាំសកល ២០២៣

លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ មានប្រសាសន៍ថា សម្រាប់ខេត្តព្រះសីហនុលោករំពឹងថានិងទទួលបានភ្ញៀវទេសចរចិនកើនឡើងវិញ ដោយសារនៅទីនេះទោះបីជួបវិបត្តិជំងឺកូវីដ១៩ បូករួមជាមួយវិបត្តិសេដ្ឋកិច្ច ហើយនៅពេលកន្លងមករាជរដ្ឋាភិបាលបានបិទអនឡាញក៏ពិតមែនធ្វើឱ្យអ្នកវិនិយោគចិនឬអ្នករកស៊ីរបស់ចិនខាងការងារកាស៊ីណូនិងអនឡាញបានដកថយជាគំហុកក្តី។តែយើងឃើញថាវត្តមានអាជីវកម្មរបស់ចិន ក៏ដូចជាកាស៊ីណូនិងសណ្ឋាគារនៅមានចំនួនច្រើនបង្គួរនៅទីនេះ។

ខ្ញុំគិតថាយ៉ាងហោចណាស់វាហេដ្ឋារចនាសម្ព័ន្ធមួយផ្នែកដែលជួយទ្រទ្រង់ឬបម្រើទៅដល់ភ្ញៀវទេសចរចិន។ លោកមានប្រសាសន៍ថា«ដូចនេះយើងសង្ឃឹមថានឹងអាចទទួលបានភ្ញៀវទេសចរចិនកើនឡើង ប៉ុន្តែរឿងជាក់ស្តែងជើងហោះហើរពីចិនមកកាន់ខេត្តព្រះសីហនុមិនទាន់បានដំណើរនៅឡើយនោះទេ។តែបើសិនមានការចាប់ផ្តើមភ្ជាប់ជើងហោះហើរមកត្រង់មកខេត្តព្រះសីហនុដូចកាលពីមុនខ្ញុំជឿថារឹតតែមានឱកាសច្រើនជាងពេលមុនទៅទៀត»។

លោក ឡុង ឌីម៉ង

លោកលើកឡើងថា ដូចយើងបានដឹងហើយថាប្រទេសចិនទើបបានបញ្ចប់គោលនយោបាយកូវីដ១៩សេរ៉ូរបស់គាត់កាលថ្ងៃទី៨មករាឆ្នំា២០២៣នេះទើបតែបានប៉ុន្មានថ្ងៃមិនទាន់អាចនិយាយបាន។តែប្រសិនបើការអនុញ្ញាតឱ្យមកបែបនោះមែន។

លោកបន្តថា «ខ្ញុំជឿថាគោលដៅទំាងអ្នកទេសចរនិងអ្នកវិនិយោគចិននឹងចូលមកទស្សនានៅក្នុងប្រទេសកម្ពុជាឡើងវិញ ហើយការធ្វើអាជីវកម្មរបស់ចិនវាអាចមានការខុសប្លែកជាងពីមុនដែលផ្តោតទៅលើការងារហ្គាមអនឡាញនេះច្រើន។ដូចនេះខ្ញុំនៅតែជឿថាវានឹងមានភាពសំបូរបែបច្រើនដែលអាចទទួលភ្ញៀវទេសចរនិងអ្នកវិនិយោគចិនច្រើននៅឆ្នាំ២០២៣នេះ»។

ទាក់ទងនិងខេត្តព្រះសីហនុក៏ដូចជាភ្ញៀវទេសចរនេះដែរនៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ ភ្ញៀវទេសចរជាតិ និង អន្តរជាតិ បានមកដល់អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ តាមជើងហោះហើរនៅក្នុងប្រទេស ទី២ លេខK៦១៣១ មកពីសៀមរាប បានមកដល់នៅវេលាម៉ោង១២:១២នាទី ភ្ញៀវមានចំនួន ៦៥នាក់ក្នុងនោះស្រី ៣៣នាក់។  ជើងហោះហើរក្រៅប្រទេសទី១ លេខK៦៨៣៩ មកពីហូជីមិញ ប្រទេស វៀតណាម បានមកដល់នៅវេលាម៉ោង០៩:១៤នាទី ភ្ញៀវមានចំនួន ៣១នាក់ក្នុងនោះស្រី ២០នាក់៕ អត្ថបទ៖ ឧកញ៉ា សារេត