ដើមខែមីនា តម្លៃប្រេងសាំងធម្មតា ៤,២៥០រៀលក្នុងមួយលីត្រ ខណៈប្រេងម៉ាស៊ូតវិញ៤,២០០រៀល

សង្គម​និង​សេដ្ឋកិច្ច

ក្រសួងពាណិជ្ជកម្ម នៅថ្ងៃនេះ បានជូនដំណឹងពីថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពីថ្ងៃទី០១ រហូតដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ ក្នុងតម្លៃប្រេងសាំងធម្មតាលក់ ៤,២៥០រៀលក្នុងមួយលីត្រ ខណៈប្រេងម៉ាស៊ូតវិញ៤,២០០រៀល។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព


ពាក់ព័ន្ធការកំណត់ថ្លៃលក់រាយ ប្រេងឥន្ធនៈនេះដែរ ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា ដើម្បីជួយ សម្រួល ដល់ជីវភាពរបស់ប្រជាជននិងដោយមានការរួមចំណែកពីក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈ នៅកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជានៅតែបន្តនិងសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជាគឺ ចំនួន ៦,៥ សេនដុល្លារក្នុង ១លីត្រ។
គួររម្លឹកថា កាលពីថ្ងៃទី២១ដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ តម្លៃសាំង ៤,៣៥០រៀល/១លីត្រ ចំណែក ម៉ាស៊ូត ៤,៣០០រៀល/១លីត្រ។