ក្រសួងសាធារណការ ប្រកាសផ្តល់ជូនឧបករណ៍ ETC-OBU ដោយឥតគិតថ្លៃ

សង្គម​និង​សេដ្ឋកិច្ច

ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃចន្ទ ទី១៣ ខែមីនា ឆ្នាំ២០២៣នេះ បានប្រកាសផ្តល់ជូនឧបករណ៍ ETC-OBU ដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី១៥ មីនា ដល់ ១៥ មិថុនា ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការបំពាក់ឧបករណ៍ ETC-OBU ដោយឥតគិតថ្លៃ ជូនដល់បងប្អូនដែលមានបំណងបើកបរចេញចូលផ្លូវល្បឿនលឿន ដោយមិនចាំបាច់រង់ចាំ បានវិលត្រឡប់មកវិញសារជាថ្មីម្តងទៀត ហេីយការផ្តល់ជូនពិសេសនេះ នឹងចាប់ផ្តើមពីថ្ងៃទី១៥ ខែមីនា រហូតដល់ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ ខាងមុខ។

ដើម្បីទទួលយកនូវការបំពាក់ឧបករណ៍ ETC-OBU ដោយឥតគិតថ្លៃនេះ បងប្អូនអាចអញ្ជើញទៅធ្វើការចុះឈ្មោះ នៅមណ្ឌលផ្តល់សេវាសាធារណៈទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន ឬគ្រប់បណ្តាស្ថានីយផ្លូវល្បឿនលឿន ដោយនាំយកទៅជាមួយនូវរថយន្តដែលត្រូវបំពាក់មកជាមួយ ។

ឯកសារតម្រូវ(ច្បាប់ដើម)៖ ១. អត្តសញ្ញាណប័ណ្ណ ២. វិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ(ឆៀក) និង៣. បណ្ណសម្គាល់យានជំនិះ(កាតគ្រី)។

គួររម្លឹកដែរថា ETC(Electronic Toll Collection) គឺជាច្រកអាទិភាព សម្រាប់រថយន្តដែលមានបំពាក់ឧបករណ៍ OBU(On-Board Unit) នៅនឹងកញ្ចក់ផ្នែកខាងមុខ បើកបរចេញចូល ជាមួយនឹងការទូទាត់ដោយស្វ័យប្រវត្តិ មិនចាំបាច់ចំណាយពេលរង់ចាំ៕