កម្ពុជា-ព្រុយណេ

ក្រុមហ៊ុនមួយរបស់ព្រុយណេ ចង់វិនិយោគលើហេដ្ឋារចនាសម្ព័ន្ធផ្លូវដែក និងអាកាសយានដ្ឋាននៅកម្ពុជា
ក្រុមហ៊ុន Khazanah នៃប្រទេសព្រុយណេ ដារូស្សាឡាម បង្ហាញចំណាប់អារម្មណ៍ក្នុងការវិនិយោគនៅកម្ពុជា ពិសេសលើហេដ្ឋារចនាសម្ព័ន្ធផ្លូវដែក និងអាកាសយានដ្ឋាននៅកម្ពុជា ដើម្បីពង្រីកទំនាក់ទំនងទ្វេភាគីកាន់តែប្រសើរ។

នេះបើយោងតាមជំនួបរវាងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាមួយលោក Dato Khairul Hamed នាយកប្រតិបត្តិ នៃក្រុមហ៊ុន Khazanah នៃប្រទេសព្រុយណេ ដារូស្សាឡាម កាលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤។

នាឱកាសនោះ លោកនាយកប្រតិបត្តិក្រុមហ៊ុន Khazanah បានគោរពជម្រាបជូនសម្ដេចបវរធិបតីថា ដំណើរទស្សនកិច្ចរបស់លោកមកកាន់ព្រះរាជាណាចក្រកម្ពុជានាឱកាសនេះ មានគោលបំណងស្វែងរកកាលានុវត្តភាពវិនិយោគថ្មីៗនៅក្នុងប្រទេសកម្ពុជា ទៅលើវិស័យជាច្រើន រួមមាន៖ វិស័យធនាគារ វិស័យសុខាភិបាល វិស័យធនធានទឹក ពិសេសវិស័យដឹកជញ្ជូន ដោយផ្តោតលើ ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្លូវដែក និងអាកាសយានដ្ឋាននៅកម្ពុជា។

ជាការឆ្លើយតប សម្ដេចធិបតី បានស្វាគមន៍ចំពោះចំណាប់អារម្មណ៍របស់ក្រុមហ៊ុនក្នុងការស្វែងរកឱកាសវិនិយោគនៅក្នុងកម្ពុជា ខណៈសម្ដេចបានគូសបញ្ជាក់ជូនក្រុមហ៊ុន អំពីការដាក់ចេញនូវគោលនយោបាយ ក៏ដូចជាយន្តការ និងវិធានការចាំបាច់នានារបស់រាជរដ្ឋាភិបាល ដើម្បីគាំទ្រទៅដល់ភាពជោគជ័យរបស់វិនិយោគិននៅកម្ពុជា ក៏ដូចជាការតភ្ជាប់ទីផ្សាររបស់កម្ពុជាចូលទៅក្នុងតំបន់ និងសកលលោក។

ជាថ្មីម្តងទៀត សម្ដេចក៏បានជំរុញឱ្យក្រុមហ៊ុន បន្តពិភាក្សាជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីសិក្សាលម្អិតអំពីគម្រោងវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជាផងដែរ៕ អត្ថបទ៖ ហ្សាលីន

The post ក្រុមហ៊ុនមួយរបស់ព្រុយណេ ចង់វិនិយោគលើហេដ្ឋារចនាសម្ព័ន្ធផ្លូវដែក និងអាកាសយានដ្ឋាននៅកម្ពុជា appeared first on .

កម្ពុជា-ព្រុយណេ ប្តេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និងវិនិយោគបន្ថែមទៀត
កម្ពុជា-ព្រុយណេ បង្ហាញការប្តេជ្ញាចិត្តរួមគ្នា ក្នុងការជំរុញនិងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីឱ្យកាន់តែប្រសើរថែមទៀត។ នេះបើតាមជំនួបរវាងលោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក Pengiran Kasmirhan Bin Pengiran Haji Tahir ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសព្រុយណេ ប្រចាំកម្ពុជា កាលថ្ងៃទី ៦ ខែកុម្ភៈ ឆ្នាំ២០២៤។

តាមរយៈជំនួបនោះ ភាគីកម្ពុជា-ព្រុយណេ បានបញ្ជាក់នូវការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការជំរុញបន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជានិងព្រុយណេ លើវិស័យជាច្រើន ជាពិសេសវិស័យពាណិជ្ជកម្ម និងវិនិយោគ ព្រមទាំងកសិកម្ម ទេសចរណ៍ និងវប្បធម៌ជាដើម។ លើសពីនេះ ភាគីទាំងពីរក៏បានបញ្ជាក់ពីជំហរក្នុងការគាំទ្រគ្នាទៅវិញទៅមកក្នុងវេទិកាតំបន់ និងអន្តរជាតិផងដែរ។

សូមរម្លឹកដែរថា ទំហំពាណិជ្ជកម្មកម្ពុជា ជាមួយបណ្តាប្រទេសជាសមាជិកអាស៊ាន គិតត្រឹមឆមាសទី១ឆ្នាំ២០២៣ សម្រេចបានជាង ៦ពាន់លានដុល្លារអាម៉េរិក ថយចុះជាង១៥% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២២។ ក្នុងនោះ កម្ពុជាបាននាំចេញទំនិញទៅកាន់ប្រទេសនៅក្នុងតំបន់អាស៊ាន ក្នុងទំហំទឹកប្រាក់ជាង ២,២ពាន់លានដុល្លារ ខណៈកម្ពុជាបាននាំចូលទំនិញពីតំបន់អាស៊ានវិញក្នុងទំហំទឹកប្រាក់ជាង ៣,៨ពាន់លានដុល្លារអាម៉េរិក។ នេះបើតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្មកម្ពុជា។ ដោយឡែក ទំហំពាណិជ្ជកម្មរវាងកម្ពុជា-ព្រុយណេ ក្នុងឆ្នាំ២០២៣ មាន ម្រេចបានក្នុងទំហំជាង ១១,២១លានដុល្លារ៕

The post កម្ពុជា-ព្រុយណេ ប្តេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និងវិនិយោគបន្ថែមទៀត appeared first on .

កម្ពុជា-ព្រុយណេ ប្តេជ្ញានឹងបង្កើនកិច្ចសហប្រតិបត្តិលើវិស័យអាទិភាពចំនួន៤
កម្ពុជា- ព្រុយណេ ប្តេជ្ញានឹងបង្កើនកិច្ចសហប្រតិបត្តិលើវិស័យអាទិភាពធំៗចំនួន៤ រួមមាន៖ វិស័យការពារជាតិ សន្តិសុខ អប់រំ និងបណ្តុះបណ្តាលធនធានមនុស្ស និងវិស័យកសិកម្ម។ការប្តេជ្ញានេះ ត្រូវបានធ្វើឡើងនៅក្នុងពេលសម្តែងការគួរសមរវាង សម្តេច ហ៊ុន ម៉ាណែត ជាមួយ ព្រះចៅស៊ុលតង់ ព្រះមហាក្សត្រនៃព្រុយណេដារូស្សាឡាម  នៅទីក្រុងហ្សាការតា នៃសាធារណរដ្ឋឥណ្ឌូណេស៊ី កាលថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣។

នាឱកាសនោះ សម្តេច​ ហ៊ុន ម៉ាណែត បានបង្ហាញនូវការស្វាគមន៍ចំពោះជំនួបនេះ និងបានលើកឡើងអំពីទំនាក់ទំនងដ៏ល្អរវាងកម្ពុជា និង ព្រុយណេ ជាពិសេស ក្នុងទិដ្ឋភាព នៃវិស័យការពារជាតិ ដែលសម្តេច បានធ្វើទស្សនកិច្ចមកកាន់ព្រុយណេ កាលនៅជាមេបញ្ជាការកងទ័ពជើងគោក។

ជាកិច្ចឆ្លើយតប ព្រះចៅស៊ុលតង់ បានសម្តែងនូវអំណរគុណជូនចំពោះ សម្តេច ហ៊ុន ម៉ាណែត និង បានរំលឹកអំពីមិត្តភាពដ៏ជិតស្និទ្ធរវាង ព្រះចៅស៊ុលតង់ និង សម្តេចតេជោ ប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ។

ជាលទ្ធផលនៃជំនួបនោះ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ក៏បានប្តេជ្ញាបង្កើនកិច្ចសហប្រតិបត្តិការរវាងកម្ពុជា -ព្រុយណេ ដែលផ្តោតជាពិសេសទៅលើវិស័យការពារជាតិ, សន្តិសុខ, អប់រំ និង បណ្តុះបណ្តាលធនធានមនុស្ស, កសិកម្ម ក៏ដូចជាការផ្សារភ្ជាប់ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន នៃប្រទេសទាំងពីរ។

ជាមួយគ្នានេះ ភាគីទាំងពីរ ក៏បានឯកភាព ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការលើការទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន, ការផ្សារភ្ជាប់វិស័យឯកជន តាមរយៈសភាពាណិជ្ជកម្ម, និងការគាំទ្រអនុវត្តយន្តការសន្ទនាទ្វេភាគីរវាងរដ្ឋមន្រ្តីការបរទេសនៃប្រទេសទាំងពីរផងដែរ។

គួរបញ្ជាក់ដែរថា តាមរយៈជំនួបនេះ ព្រះចៅស៊ុលតង់ ក៏បានអញ្ជើញ សម្តេច ហ៊ុន ម៉ាណែត មកបំពេញទស្សនកិច្ចផ្លូវការនៅព្រុយណេ នាពេលខាងមុខនេះ  ខណៈសម្តេច ហ៊ុន ម៉ាណែត បានឆ្លើយតបដោយវិជ្ជមានចំពោះការអញ្ជើញនេះ និងបានអញ្ជើញ ព្រះចៅស៊ុលតង់ មកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជាវិញផងដែរ នាថ្ងៃអនាគតថែមទៀត៕

អត្ថបទ៖​ពិសី

The post កម្ពុជា-ព្រុយណេ ប្តេជ្ញានឹងបង្កើនកិច្ចសហប្រតិបត្តិលើវិស័យអាទិភាពចំនួន៤ appeared first on .

កម្ពុជា-ព្រុយណេ ប្តេជ្ញារួមគ្នាជំរុញកិច្ចសហប្រត្តិបត្តិការពាណិជ្ជកម្ម និងវិនិយោគលើវិស័យសំខាន់ៗ
ថ្នាក់ដឹកនាំកម្ពុជា-ព្រុយណេ បានសម្តែងនូវការពេញចិត្តចំពោះទំនាក់ទំនងដ៏ជិតស្និទ្ធ ចំណងមិត្តភាពដ៏រឹងមាំ និង​កិច្ច​សហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក។ទន្ទឹមគ្នានេះ ថ្នាក់ដឹកនាំទាំងពីរ បានប្តេជ្ញារួមគ្នាថា នឹងបន្តពង្រឹងចំណងមិត្តភាព និងលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យសំខាន់នានាឱ្យកាន់តែប្រសើរឡើងថែមទៀត។

នេះបើតាមសេចក្តីថ្លែងរួម ស្តីពីលទ្ធផលក្រោយ ក្នុងជំនួបទ្វេភាគីកាលព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ ភាគីទាំងពីរបានប្តេជ្ញាគ្នាពង្រឹងលើវិស័យការពារជាតិ និងសន្តិសុខ, ពាណិជ្ជកម្ម ការវិនិយោគថាមពល, អប់រំ និងការអភិវឌ្ឍធនធានមនុស្ស, វប្បធម៌, ទេសចរណ៍, បច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៍ និងសុខភាពសាធារណៈ។

ជាមួយគ្នានេះដែរ មេដឹកនាំទាំងពីរបានប្តេជ្ញាថានឹងជំរុញការផ្លាស់ប្ដូរពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី ដោយលើកទឹក ចិត្តដល់វិស័យឯកជនឱ្យស្វែងរកកាលានុវត្តភាពបន្ថែមទៀតក្នុងការធ្វើធុរកិច្ចលើវិស័យនានាដែលមាន សក្តានុពល និងធានានូវការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀង ស្តីពីការចៀសវាងការយក ពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំពន្ធពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល។

មិនតែប៉ុណ្ណោះ ភាគីទាំងពីរ ក៏បានឯកភាពផ្លាស់ប្ដូរបទពិសោធ និងឧត្តមានុវត្តល្អៗស្តីពីទំនើបភាវូបនីយកម្មផ្នែក ឧស្សាហកម្មឱ្យស្របតាមបដិវត្តន៍ឧស្សាហកម្ម ៤.០។

គួរបញ្ជាក់ដែរថា តាមរយៈសេចក្តីថ្លែងការរួមខាងលើ បានបញ្ជាក់ដែរថា ភាគីកម្ពុជាក៏បានលើកទឹកចិត្តឱ្យមានការវិនិយោគ ផ្ទាល់ពីព្រុយណេ ដើម្បីរួមគ្នាអភិវឌ្ឍវិស័យកសិ-ឧស្សា​ហ​កម្ម និងឧស្សាហកម្មពឹងផ្អែកលើចំណេះដឹង និង បានឯកភាពគ្នាពង្រីក​កិច្ចសហប្រតិបត្តិការលើវិស័យដែលកំពុងលេចធ្លោ ដូ​ច​ជាសេដ្ឋកិច្ចបៃតង និងសេដ្ឋកិច្ចឌីជីថលផងដែរ៕

The post កម្ពុជា-ព្រុយណេ ប្តេជ្ញារួមគ្នាជំរុញកិច្ចសហប្រត្តិបត្តិការពាណិជ្ជកម្ម និងវិនិយោគលើវិស័យសំខាន់ៗ appeared first on .