កម្ពុជា-រុស្សុី

ក្រុមហ៊ុនរុស្ស៊ី មានបំណងចាប់ដៃគូ ធ្វើអាជីវកម្មនៅកម្ពុជា
ក្រុមហ៊ុនរុស្ស៊ី មានចំណាប់អារម្មណ៍ក្នុងការចាប់ដៃគូជាមួយក្រុមហ៊ុនក្នុងស្រុក ដើម្បីពង្រីកប្រតិបត្តិការអាជីវកម្មរបស់ខ្លួនចូលក្នុងប្រទេសកម្ពុជា។នេះបើតាមរយៈជំនួបពិភាក្សាការងារ រវាងលោក Anatoly Borovik ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ីប្រចាំកម្ពុជា ជាមួយលោក ហែម វណ្ណឌី រដ្ឋមន្ត្រី ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កាលពីពេលថ្មីៗនេះ។

នៅក្នុងជំនួបនោះ ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ីប្រចាំកម្ពុជា បានលើកឡើងថា ស្ថានតំណាងពាណិជ្ជកម្មរុស្ស៊ីដែលមានមូលដ្ឋាននៅទីក្រុងហាណូយ នឹងដឹកនាំគណៈប្រតិភូធុរកិច្ចរុស្ស៊ីមកកម្ពុជា ដើម្បីស្វែងរកដៃគូអាជីវកម្ម។ ក្រុមហ៊ុនទាំងនេះ មានជំនាញក្នុងវិស័យជាច្រើន រាប់បញ្ចូលទាំងបច្ចេកវិទ្យាឆ្លាតវៃ នវានុវត្តន៍ជីវវេជ្ជសាស្ត្រ និងដំណោះស្រាយថាមពលជាដើម។

ជាការឆ្លើយតប លោក ហែម វណ្ណឌី បានស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមក្នុងការរៀបចំកម្មវិធីផ្គូរផ្គងធុរកិច្ចរុស្ស៊ី-កម្ពុជា ដែលស្ថានទូតរុស្ស៊ីក្នុងទីក្រុងភ្នំពេញគ្រោងនឹងរៀបចំនៅដើមឆ្នាំ២០២៤  ស្របពេលនឹងកិច្ចប្រជុំគណៈកម្មការអន្តររដ្ឋាភិបាលកម្ពុជា-រុស្ស៊ីលើកទី២។លោក ក៏បានលើកទឹកចិត្តដល់ក្រុមហ៊ុនរុស្ស៊ី ឱ្យសហការជាមួយសមាគម និងសហព័ន្ធធុរកិច្ចរបស់កម្ពុជា ដើម្បីស្វែងរកវិស័យកំណើន

ថ្មីៗ។

លោក បានលើកឡើងថា “ក្រុមហ៊ុនរុស្ស៊ីក៏គួរពិនិត្យលទ្ធភាពក្នុងការវិនិយោគលើការកែច្នៃកសិផល និងផលិតវត្ថុធាតុដើមយុទ្ធសាស្ត្រ ដែលនឹងគាំទ្រដល់ការអភិវឌ្ឍ និងការធ្វើពិពិធកម្មឧស្សាហកម្មរបស់កម្ពុជា ព្រមទាំងកាត់បន្ថយការពឹងផ្អែកលើការនាំចូលវត្ថុធាតុដើមផងដែរ”។

លើសពីនោះ វិនិយោគិនរុស្សីអាចមានកម្មសិទ្ធិអាជីវកម្ម១០០ភាគរយ នៅក្នុងប្រទេសកម្ពុជា និងអាចទាញយកអត្ថប្រយោជន៍ពីច្បាប់វិនិយោគថ្មី ក៏ដូចជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរបស់កម្ពុជា ជាមួយប្រទេសចិន កូរ៉េ អារ៉ាប់រួម និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ផងដែរ៕

The post ក្រុមហ៊ុនរុស្ស៊ី មានបំណងចាប់ដៃគូ ធ្វើអាជីវកម្មនៅកម្ពុជា appeared first on .

រុស្ស៊ី​ជា​ប្រទេស​សំខាន់​មួយ​សម្រាប់​ការអភិវឌ្ឍ​ធនធាន​មនុស្ស​ និងពាណិជ្ជកម្មនៅ​កម្ពុជា
​ឆ្នាំ២០២២នេះ ​គឺជាគម្រប់​ខួប៦៦ឆ្នាំ​នៃការបង្កើត​ទំនាក់ទំនង​ការទូតរវាង​ប្រទេសកម្ពុជា ​និងសហព័ន្ធរុស្ស៊ី​។ ​ជារៀងរាល់ឆ្នាំ នៅថ្ងៃទី១៣ ​ខែឧសភា គឺប្រមុខរដ្ឋ ​ប្រមុខរដ្ឋាភិបាល​ និងស្ថាប័ន​កំពូល​ផ្សេងទៀត​នៃប្រទេសទាំង២​បានផ្លាស់ប្តូរ​លិខិតអបអរសាទរ​គ្នាទៅវិញទៅមក​ និងបានប្តេជ្ញាពង្រីក​ និងពង្រឹង​ទំនាក់ទំនង​ការទូតទ្វេភាគី​ឱ្យកាន់តែប្រសើរ​ឡើងបន្ថែមទៀត​។

ចាប់តាំងពីពេលបង្កើតទំនាក់ទំនងការទូតមក សហព័ន្ធរុស្ស៊ីបានប្តេជ្ញាបន្តការអភិវឌ្ឍន៍អន្តរកម្មក្នុងវិស័យនយោបាយ សន្តិសុខ ពាណិជ្ជកម្ម សេដ្ឋកិច្ច និងមនុស្សធម៌ ក៏ដូចជាធ្វើការរួមគ្នាក្នុងស្ថាប័នអន្តរជាតិ និងវេទិកានានាផងដែរ ។

ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​ បានឲ្យដឹងថា ក្នុង​រយៈពេល​ប្រាំមួយ​ទសវត្សរ៍​ចុងក្រោយ​នេះ​និស្សិត​កម្ពុជា​ជាង ៨ ពាន់​នាក់​បានបញ្ចប់​ការសិក្សា​នៅ​អតីត​សហភាពសូវៀត​ និង​សហព័ន្ធរុស្ស៊ី​សព្វថ្ងៃ។ ហើយមុនពេល​មាន​ជំងឺ​រាតត្បាត​កូវីដ១៩ មាន​ភ្ញៀវទេសចរ​រុស្ស៊ី​ប្រមាណ ៦៥ ម៉ឺន​នាក់​បាន​មក​ទស្សនា​ប្រទេស​កម្ពុជា​ជា​រៀងរាល់​ឆ្នាំ។

នេះសបញ្ជាក់ឱ្យឃើញដែរថា ប្រទេស​រុស្ស៊ី​ជា​ប្រទេស​សំខាន់​មួយ​សម្រាប់​ការអភិវឌ្ឍ​ធនធាន​មនុស្ស​ និងពាណិជ្ជកម្មនៅ​កម្ពុជា។ បច្ចុប្បន្នមានមន្ត្រីកំពុងកាន់​មុខតំណែង​ខ្ពស់​ក្នុង​ជួរ​រដ្ឋាភិបាល​រួមទាំង​មាន​តួនាទី​ជា​ទេសរដ្ឋមន្ត្រី​ និង​រដ្ឋមន្ត្រី​មួយចំនួន​ទៀត​ផង ធ្លាប់ជានិស្សិតបញ្ចប់​ការសិក្សា​ពី​ប្រទេសរុស្ស៊ី។

ចំណែកឯ ​ពាណិជ្ជកម្ម​ទ្វេភាគី​ ជា​វិស័យ​មួយត្រូវបាន​មើលឃើញលើកកម្ពស់រវាងប្រទេសទាំងពីរ។ តាមទិន្នន័យពីក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា ទំហំពាណិជ្ជកម្មកម្ពុជា-រុស្ស៉ី កាលពីឆ្នាំ២០២១ មានចំនួនជាង ៩៤.១៨ លានដុល្លារ កើនឡើងជាង៣០លានដុល្លារបើធៀបនឹងកាលពីឆ្នាំ២០២០ ដែលមានជាងមានចំនួន៦៣.៨១លានដុល្លារអាមេរិក។ ក្នុងនោះ ការនាំចូលទំនិញទៅរុស្ស៉ីចំនួនជាង៥៩.៥៤លានដុល្លារ ខណៈការនាំចូលពីរុស្ស៉ីវិញមានចំនួន ៣៤.៦៤ លានដុល្លារ។

យ៉ាងណា បច្ចុប្បន្ននេះការចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-រុស្ស៉ី មិនទាន់បានចាប់ផ្ដើមនៅឡើយទេ។ ប៉ុន្តែកាលពីកន្លងទៅ កម្ពុជាបាន និងកំពុងចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា ជាមួយសហភាពសេដ្ឋកិច្ចអឺរ៉ុបអាស៊ី (EAEU) ដែលមានប្រទេស៥ រួមមាន ប្រទេសអាមែននា បេឡារុស កាហ្សាក់ស្ថាន កៀហ្សីស៊ីស្ថាន និងរុស្ស៊ី។

ក្នុងជំនួបទ្វេភាគីរវាងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា លោក  ប៉ាន សូរស័ក្តិ និងអនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មរុស្ស៉ី កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ ក្នុងឱកាសចូលរួមទិវាជាតិកម្ពុជា ក្នុងពិព័រណ៍ពិភពលោកឌុយបៃ កម្ពុជាបានស្នើឲ្យភាគីរុស្សីជួយជំរុញដំណើរការចរចារវាងកម្ពុជា-EAEU ឲ្យបានឆាប់ចប់ផងដែរ។

សម្រាប់ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីខែមីនា ឆ្នាំ២០២២ ក៏បានសម្តែងនូវការព្រួយបារម្ភ ចំពោះសេដ្ឋកិច្ចកម្ពុជា ដែលអាចរងផលប៉ះពាល់ ពីការផ្ទុះសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន បន្ថែមពីលើវិបត្តិកូវីដ១៩ ដោយសារកើនឡើងនៃតម្លៃប្រេងនៅលើពិភពលោក ដែលរុញច្រានឲ្យមានការកើនឡើងអតិផរណា។

ទោះបីជាបែបក្តី នៅដើម្បីខែសីហា ឆ្នាំ២០២២នេះ កម្ពុជា និងរុស្ស៊ី បានចុះហត្ថលេខាលើផែនការពិគ្រោះយោបល់សម្រាប់ឆ្នាំ ២០២២-២០២៤ ក្នុងគោលបំណងពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខារវាង លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសកម្ពុជា និង លោក Sergey Lavrov រដ្ឋមន្ត្រីការបរទេសរុស្ស៊ី នៅក្រៅកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធនានានៅទីក្រុងភ្នំពេញ។

សេចក្តីថ្លែងការណ៍រួមបន្ទាប់ពីពិធីចុះហត្ថលេខា រដ្ឋមន្ត្រីទាំងពីរបានឯកភាពជំរុញការអភិវឌ្ឍបន្ថែមទៀតនៃចំណងមិត្តភាពដ៏យូរអង្វែង និងការគាំទ្រគ្នាទៅវិញទៅមករវាងប្រទេសទាំងពីរ ស្របតាមតម្លៃជាមូលដ្ឋាន និងសេចក្តីប្រាថ្នារបស់ប្រជាជននៃប្រទេសទាំងពីរ។

បើតាមសេចក្តីថ្លែងការណ៍៖ «កម្ពុជា និងរុស្ស៊ីនឹងរក្សា និងពង្រឹងកិច្ចសន្ទនានយោបាយ ទំនាក់ទំនងទៀងទាត់រវាងរដ្ឋាភិបាល សភា អាជ្ញាធរមូលដ្ឋាន និងគណបក្សនយោបាយ»។ បន្ថែមទៅទៀត ប្រទេសទាំងពីរនឹងបង្កើនកិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ទៅវិញទៅមកក្នុងវិស័យពាណិជ្ជកម្ម និងការវិនិយោគ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ការអប់រំ និងវប្បធម៌ ការពារជាតិ និងសន្តិសុខ ដោយបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សកម្មភាពរបស់អង្គការ និងក្រុមហ៊ុនលើគ្រប់វិស័យ។

សេចក្តីថ្លែងការណ៍បានបញ្ជាក់ថា៖ «កម្ពុជា និងរុស្ស៊ីនឹងបន្តគោរពផលប្រយោជន៍ស្របច្បាប់រវាងគ្នាទៅវិញទៅមក ក្នុងទំនាក់ទំនងទ្វេភាគី និងក្នុងក្របខ័ណ្ឌនៃវេទិកាតំបន់ និងអន្តរជាតិ»។

សូមរំលឹកថា កម្ពុជា និងរុស្ស៊ី បានបង្កើតទំនាក់ទំនងការទូតនឹងគ្នាកាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ១៩៥៦ ប៉ុន្តែទំនាក់ទំនងនេះបានកាត់ផ្ដាច់នៅក្នុងរបបខ្មែរក្រហម តែក្រោយរបបនេះដួលរលំ កម្ពុជា និងសហភាពសូវៀតក៏បានភ្ជាប់ទំនាក់ទំនងនឹងគ្នាឡើងវិញ។ ហើយបន្ទាប់ពីសហភាពសូវៀតដួលរលំនៅចុងឆ្នាំ១៩៩១បង្កើតមកជាសហព័ន្ធរុស្ស៊ីវិញ ក៏ទំនាក់ទំនងការទូតនៃប្រទេសទាំង២នៅរក្សាដដែលរហូតមកដល់បច្ខុប្បន្ន។

កាលពី​ទសវត្សរ៍​៨០ កម្ពុជា​បាន​ជំពាក់​បំណុល​រុស្ស៊ី ១,៥០០​លាន​ដុល្លារ​អាមេរិកដែលខ្ចី​យកមកទិញ​អាវុធ និង​ទ្រទ្រង់សេដ្ឋកិច្ច​​។ ប៉ុន្តែ​កាលពីឆ្នាំ២០០៩ បំណុល​នេះត្រូវបាន​រុស្ស៊ី​សម្រេច​លុបចោល៧០​ភាគរយដោយនៅសល់បំណុលតែ ៤៥០​លាន​ដុល្លារ​តែប៉ុណ្ណោះ​។ យ៉ាងណាមិញ កាលពីឆ្នាំ២០១៨ រុស្ស៊ីក៏បានយល់ព្រមបង្វែរបំណុលដែលសេសសល់នេះទៅជួយសម្រាប់ការវិនិយោគនៅនៅក្នុងប្រទេសកម្ពុជាវិញតាមការស្នើសុំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី៕

The post រុស្ស៊ី​ជា​ប្រទេស​សំខាន់​មួយ​សម្រាប់​ការអភិវឌ្ឍ​ធនធាន​មនុស្ស​ និងពាណិជ្ជកម្មនៅ​កម្ពុជា appeared first on .

ចំពោះមុខសម្តេចតេជោ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី ប្រាប់អំពីជំហររបស់រុស្ស៊ី ជុំវិញករណីជម្លោះអ៊ុយក្រែន
នៅចំពោះមុខ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា  នាព្រឹកថ្ងៃទី ៤ ខែសីហា លោក Sergey Lavrov រដ្ឋមន្ត្រីការបរទេសសហព័ន្ធរុស្ស៊ី បញ្ជាក់ប្រាប់អំពីស្ថានភាព និងជំហររបស់រុស្ស៊ី ជុំវិញករណីជម្លោះអ៊ុយក្រែន ហើយបានសង្កត់ធ្ងន់លើការពង្រឹងពង្រីកដែលមានស្រាប់ និងជំរុញកិច្ចសហប្រតិបត្តិការបន្ថែមលើវិស័យទេសចរណ៍ វិនិយោគ និងវិស័យដទៃទៀត តាមរយៈការជម្រុញការរៀបចំកិច្ចប្រជុំលើកទី១១ នៃគណៈកម្មការអន្តររដ្ឋាភិបាលកម្ពុជា-រុស្ស៊ី ស្តីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម សេដ្ឋកិច្ច វិទ្យាសាស្រ្ត និងបច្ចេកទេស ។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានឯកភាពជាមួយ លោក Lavrov ក្នុងការពង្រឹងទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរជាពិសេស ជំរុញកិច្ចប្រជុំលើកទី១១ នៃគណៈកម្មការអន្តររដ្ឋាភិបាលកម្ពុជា-រុស្ស៊ី។

សម្ដេច មានប្រសាសន៍បន្ថែមថា ទំនាក់ទំនងរវាងកម្ពុជា និងរុស្ស៊ី ជាទំនាក់ទំនងប្រវត្តិសាស្រ្ត ដែលកម្ពុជាតែងតែផ្ដល់សារៈសំខាន់ខ្លាំងក្នុងការពង្រឹងពង្រីកទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធលើវិស័យនានាជាមួយរុស្ស៊ី៕

The post ចំពោះមុខសម្តេចតេជោ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី ប្រាប់អំពីជំហររបស់រុស្ស៊ី ជុំវិញករណីជម្លោះអ៊ុយក្រែន appeared first on .

ក្នុងដំណើរទស្សនៈកិច្ចនាពេលនេះលោក គួច ចំរើន ស្នើឲ្យរុស្សុីជួយជំរុញអ្នកទេសចរ វិនិយោគិន និងបង្កើនទំហំពាណិជ្ជកម្មជាមួយកម្ពុជា
អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន ស្នើឲ្យរុស្សុីជួយជំរុញអ្នកទេសចរ អ្នកវិនិយោគរុស្ស៊ីមកធ្វើការវិនិយោគ និងទំនាក់ទំនងពាណិជ្ជកម្មមកកាន់កម្ពុជាឲ្យកាន់តែច្រើនឡើងបន្ថែមទៀត ខណៈដែលទំនាក់ទំនងពាណិជ្ជកម្មកម្ពុជា-រុស្ស៊ីនៅមានកម្រិតតូចនៅឡើយ។

ថ្លែងក្នុងជំនួបជាមួយលោក Alexey Chepa អនុប្រធានទី១ គណៈកម្មាធិការកិច្ចការអន្តរជាតិ សភាសហព័ន្ធរុស្ស៊ី នៅថ្ងៃសៅរ៍ ទី២៦ កុម្ភៈ លោក គួច ចំរើន បានលើកឡើងនូវសក្តានុពលខេត្តព្រះសីហនុ មានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ មានកំពង់ផែទឹកជ្រៅ អាកាសយានដ្ឋានអន្តរជាតិ ផ្លូវដែក ផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញ មកកាន់ខេត្តព្រះសីហនុ ដែលសក្តានុពលនេះបានផ្តល់ឱកាសដល់អ្នកវិនិយោគជាច្រើន មកបណ្តាក់ទុននៅខេត្តព្រះសីហនុ ក្នុងនោះក៏មានអ្នកវិនិយោគរុស្សីផងដែរ ដែលមកវិនិយោគលើវិស័យទេសចរ ជាពិសេសការវិនិយោគនៅកោះក្របី ក្នុងឃុំរាម ស្រុកព្រៃនប់ ដែលមានភាពល្បីល្បាញ ដោយបានរៀបចំយ៉ាងប្រណិត និងការថែទាំបរិស្ថានជាគំរូក្នុងការវិនិយោគនៅខេត្តព្រះសីហនុ។

បើតាមលោក គួច ចំរើន កន្លងមករដ្ឋាភិបាលរុស្ស៊ី បានបន្សល់ទុកនូវស្នាដៃជាច្រើនសម្រាប់កម្ពុជា ហើយរាជរដ្ឋាភិបាលកម្ពុជានៅចងចាំនូវអ្វីដែលរុស្ស៊ីបានជួយកម្ពុជាក្នុងការកសាងប្រទេសឡើងវិញ នៅក្រោយថ្ងៃរំដោះឆ្នាំ១៩៧៩។ លោកថា រុស្ស៊ីបានជួយសម្ភារៈ បច្ចេកទេស និងការអភិវឌ្ឍធនធានមនុស្សដល់កម្ពុជា ហើយកន្លងមកក៏មានរដ្ឋមន្ត្រី និងអភិបាលខេត្តមួយចំនួន បានទៅទទួលបណ្តុះបណ្តាលនៅប្រទេសរុស្ស៊ីផងដែរ។

យ៉ាងណា លោកថា ទំនាក់ទំនងពាណិជ្ជកម្មកម្ពុជា និងរុស្ស៊ីនៅមានកម្រិតតូចនៅឡើយ តាមរយៈដំណើរទស្សនៈកិច្ចនេះ សូមឲ្យលោក Alexey Chepa ជួយជំរុញទំនាក់ទំនងពាណិជ្ជកម្មមកកាន់កម្ពុជាបន្តទៀត។

អភិបាលខេត្តបន្ថែមថា ទេសចររុស្ស៊ីមកកាន់ខេត្តព្រះសីហនុជាប់ចំណាត់ថ្នាក់លេខ៣ បន្ទាប់ពីទេសចរណ៍ចិន និងវៀតណាម ក្រោយពីកូវីដ-១៩មានភាពធូរស្រាល លោកស្នើឲ្យជួយជំរុញទេសចរណ៍រុស្ស៊ីមកកាន់កម្ពុជា ពិសេសមកកាន់ខេត្តព្រះសីហនុ។ លោកលើកឡើងយ៉ាងដូច្នេះ ដោយសារបច្ចុប្បន្នខេត្តព្រះសីហនុ មានអាកាសយានដ្ឋានអន្តរជាតិ អាចឱ្យយន្តហោះ អាចហោះឆ្លងទ្វីបចុះចតបាន។

ថ្លែងក្នុងជំនួបនេះដែរ លោក Alexey Chepa អនុប្រធានទី១ គណៈកម្មាធិការកិច្ចការអន្តរជាតិ សភាសហព័ន្ធរុស្ស៊ីបានគូសបញ្ជាក់ផងដែរដល់ការរីកចម្រើនយ៉ាងឆាប់រហ័សរបស់ខេត្ត ជាពិសេសការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសម្បូរបែប និងសំណង់អគារខ្ពស់ជាច្រើន។ លោកថា កាលដែលលោកមកកាន់ខេត្តព្រះសីហនុកាលពីប៉ុន្មានឆ្នាំមុន មិនសូវឃើញមានជនជាតិរុស្ស៊ីច្រើនទេ បន្ទាប់ពីការផ្សព្វផ្សាយរបស់ទេសចររុស្ស៊ី បង្ហាញពីការស្វាគមន៍រាក់ទាក់របស់ប្រជាជនកម្ពុជា ធ្វើឱ្យអ្នកទេសចររុស្ស៊ីចង់មកកម្ពុជាកាន់តែច្រើន។

លោក Alexey Chepa ក៏បង្ហាញក្តីសង្ឃឹមថា ទេសចររុស្ស៊ី នឹងបង្វែរមកកាន់កម្ពុជា ពិសេសខេត្តព្រះសីហនុ កាន់តែច្រើនឡើង។ ទន្ទឹមនោះលោកក៏បានគាំទ្រការហោះហើរត្រង់មកកាន់ខេត្តព្រះសីហនុ និងខេត្តសៀមរាបផងដែរ។

លោកបញ្ជាក់បន្ថែមថា ក្នុងដំណើរទស្សនៈកិច្ចនាពេលនេះ ក៏មានបំណងអញ្ជើញប្រតិភូខេត្តព្រះសីហនុ ទៅទស្សនៈកិច្ចនៅប្រទេសរុស្ស៊ី និងប្រតិភូរុស្ស៊ីមកទស្សនៈកិច្ចខេត្តព្រះសីហនុ ដើម្បីចងសម្ព័ន្ធភាពទីក្រុងព្រះសីហនុ និងទីក្រុង​ Veliky Novgorod នៃប្រទេសរុស្ស៊ីនៅពេលខាងមុខ៕

The post ក្នុងដំណើរទស្សនៈកិច្ចនាពេលនេះលោក គួច ចំរើន ស្នើឲ្យរុស្សុីជួយជំរុញអ្នកទេសចរ វិនិយោគិន និងបង្កើនទំហំពាណិជ្ជកម្មជាមួយកម្ពុជា appeared first on .