១០ឆ្នាំមុន និងឆ្នាំនេះ! សម្ដេចតេជោ និងសម្ដេចធិបតី ដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាល បន្ដពង្រឹង ពង្រីកទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងរុស្ស៊ី

សង្គម​ និង​សេដ្ឋកិច្ច

កាលពី១០ឆ្នាំមុន គឺនៅថ្ងៃទី១៩-២០ ខែឧសភា ឆ្នាំ២០១៦ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា (បច្ចុប្បន្ន សម្តេចជាប្រធានព្រឹទ្ធសភាកម្ពុជា) បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-រុស្ស៊ី នៅទីក្រុងសូឈី (Sochi) សហព័ន្ធរុស្ស៊ី។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

១០ឆ្នាំក្រោយមក គឺនៅថ្ងៃទី១៧-១៨ ខែមិថុនា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំរំលឹកខួប ៣៥ឆ្នាំនៃទំនាក់ទំនងអាស៊ាន-រុស្ស៊ី និងកិច្ចប្រជុំសេដ្ឋកិច្ចអន្តរជាតិ នៅទីក្រុងកាហ្សាន (Kazan) រដ្ឋធានីនៃសាធារណរដ្ឋតាតាស្តាន នៃសហព័ន្ធរុស្ស៊ី។

ដំណើរទស្សនកិច្ចដ៏មានសារៈសំខាន់ទាំងពីរនេះ បានឆ្លុះបញ្ចាំងពីការបន្តពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការ និងភាពជាដៃគូដ៏ជិតស្និទ្ធរវាងព្រះរាជាណាចក្រកម្ពុជា និងសហព័ន្ធរុស្ស៊ី ដែលត្រូវបានថែរក្សា និងអភិវឌ្ឍជាបន្តបន្ទាប់ពីមួយជំនាន់ដឹកនាំទៅមួយជំនាន់ដឹកនាំ សំដៅលើកកម្ពស់ផលប្រយោជន៍រួម សន្តិភាព ស្ថិរភាព និងវិបុលភាពសម្រាប់ប្រជាជន និងតំបន់។

ប្រភព៖សមាគមនិស្សិតកម្ពុជានិងសូវៀត