កម្ពុជា-សិង្ហរុបី

សិង្ហបុរី​ឈរ​លេខ​រៀង​ទី៣ វិនិយោគ​នៅ​កម្ពុជា​ច្រើនជាងគេ
កម្ពុជា-សិង្ហបុរី កំពុងពង្រឹងចំណងមិត្តភាពទាំងវិស័យការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម និងក្របខណ្ឌអាស៊ាន។ ពិពិសេសនោះទាំងពីរបាន​ប្តេជ្ញា​នឹង​ខិតខំ​បង្កើន​កិច្ចសហប្រតិបត្តិការ​គ្នា​ឱ្យ​កាន់តែខ្លាំង​ ដើម្បី​ជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី​ឱ្យ​កាន់តែ​សកម្ម និង​មាន​ទំហំ​កាន់តែ​ធំ។

មែនទែនទៅ កម្ពុជា ជាប្រទេសមួយក្នុងចំណោមប្រទេសដំបូងគេបំផុតដែលបានទទួលស្គាល់ឯករាជ្យរបស់ប្រទេសសិង្ហបុរីក្នុងឆ្នាំ១៩៦៥។ ទំនាក់ទំនងការទូតរបស់ប្រទេសកម្ពុជា និងសិង្ហបុរីត្រូវបានបង្កើតដោយព្រះបរមរតនកោដ្ឋ សម្តេចព្រះនរោត្តម សីហនុ និងអតីតនាយករដ្ឋមន្ត្រីសិង្ហបុរី លី ក្វាន់យូ។ ចាប់តាំងពីពេលនោះមក ទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា-សិង្ហបុរី ត្រូវបានពង្រឹងនិងរីកចម្រើនឥតឈប់ឈរ។

ចំណែកឯកិច្ចសហប្រតិបត្តិការក៏កាន់តែជិតស្និទ្ធនិងមិត្តភាពយូរអង្វែងរវាងកម្ពុជា-សិង្ហបុរី លើវិស័យជាច្រើន ជាពិសេសកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម។ ទិន្នន័យ​ពី​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​ឱ្យដឹងថា ក្នុង​ឆ្នាំ ​២០២១ ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង ២ មាន​ទឹកប្រាក់​សរុប ៥ ២១៧ ​លាន​ដុល្លារ​កើន ៤៩,៥ ​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២១ ដែលមាន​ចំនួន ៣ ៤៨៨,៦១ ​លាន​ដុល្លារ​។ ក្នុងនេះ​កម្ពុជា​នាំ​ទំនិញ​ទៅ​សិង្ហបុរី​មាន​ចំនួន ១១៩,៨៩ ​លាន​ដុល្លារ ធ្លាក់ចុះ ៩៥,២ ​ភាគរយ និង​ការនាំ​ទំនិញ​ពី​សិង្ហបុរី​មក​កម្ពុជា​បាន​ទឹកប្រាក់ ៥ ០៩៧,១ ​លាន​ដុល្លារ កើនឡើង ៤១៧ ​ភាគរយ​។

ដោយឡែក​សម្រាប់​រយៈពេល ៤ ​ខែ​ដើមឆ្នាំ​ ២០២២ ការផ្លាស់ប្តូរ​ពាណិជ្ជកម្ម​ទ្វេភាគី​មាន​ចំនួន ១ ២០១,៩៨ ​លាន​ដុល្លារ ធ្លាក់ចុះ ៥៧,៣ ​ភាគរយ បើ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២១ ដោយ​ក្នុងនោះ​ការនាំ​ទំនិញ​ពី​កម្ពុជា​ទៅ​សិង្ហបុរី​មាន​ទឹកប្រាក់ ៥០,២២ ​លាន​ដុល្លារ កើន ២៤៨,៣​ ភាគរយ និង​ការ​នាំចូល​មាន ១ ១៥១,៧៥​ លាន​ដុល្លារ ធ្លាក់ ៥៨,៩ ​ភាគរយ​។

ធនាគារជាតិ​នៃ​កម្ពុជា គិត​ត្រឹម​ចុងឆ្នាំ​ ២០២១ ការវិនិយោគ​ផ្ទាល់​បរទេស​នៅ​កម្ពុជា​មាន​ទឹកប្រាក់​សរុប ៤១ ​ពាន់​លាន​ដុល្លារ កើនឡើង ១១,២ ​ភាគរយ​បើ​ធៀប ឆ្នាំ​ ២០២០​។ សិង្ហបុរី​ឈរ​លេខ​រៀង​ទី ៣ ជា​ប្រទេស វិនិយោគ​នៅ​កម្ពុជា​ច្រើនជាងគេ ដោយមាន​ទឹកប្រាក់ ២,៧ ​ពាន់​លាន​ដុល្លារ តាម​ពីក្រោយ​ប្រទេស​ចិន​ដែលមាន​ចំនួន ១៨ ​ពាន់​លាន​ដុល្លារ​, និង កូរ៉េ​ ៤,៩ ​ពាន់​លាន​ដុល្លារ​។

ជាមួយគ្នានេះដែរ សិង្ហបុរី ក៏តែងតែគាំទ្រ និងផ្តល់ជំនួយដល់ប្រទេសកម្ពុជា ជាពិសេសក្នុងការអភិវឌ្ឍន៍ធនធានមនុស្ស ដែលជាសសរស្តម្ភដ៏សំខាន់មួយនៃយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់ ការអភិវឌ្ឍន៍ជាតិ សមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ និងការកសាងសហគមន៍អាស៊ាន៕

The post សិង្ហបុរី​ឈរ​លេខ​រៀង​ទី៣ វិនិយោគ​នៅ​កម្ពុជា​ច្រើនជាងគេ appeared first on .

កម្ពុជា-សិង្ហបុរី ​កំពុងបង្កើនជើងហោះហើរត្រង់ ដើម្បីត្រៀមដឹកជញ្ជូនអ្នកដំណើរមកកាន់ស៊ីហ្គេម២០២៣
កម្ពុជា និងសិង្ហបុរី បានជំរុញបង្កើនជើងហោះហើរត្រង់ជាមួយសិង្ហបុរីបន្ថែម ដើម្បីទាក់ទាញលំហូរទេសចរអន្តរជាតិនៅពេលព្រឹត្តិការណ៍កីឡាស៊ីហ្គេម ឆ្នាំ២០២៣ ខណៈកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ដ៏ធំនេះ។

ការជំរុញនេះ ត្រូវបានធ្វើឡើងនៅក្នុងជំនួបពិភាក្សារវាងលោក ទិត ចន្ថា រដ្ឋមន្ត្រីស្ដីទីក្រសួងទេសចរណ៍ ជាមួយលោក ថុង អ៉ីដវីន (Tong Edwin) រដ្ឋមន្រ្តីក្រសួងវប្បធម៌ សហគមន៍ និងយុវជនសិង្ហបុរី កាលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២។

ក្នុងជំនួបនោះ ភាគីទាំងពីរយល់ថា ការបង្កើនជើងហោះហើរត្រង់បន្ថែម គឺដើម្បីទាក់ទាញកំណើនទេសចរអន្តរជាតិមកកាន់កម្ពុជា ​ ម្យ៉ាងនៅពេលព្រឹត្តិការណ៍ប្រកួតកីឡាស៉ីហ្គេមឆ្នាំ២០២៣ឈានចូលមកដល់ នឹងមានតម្រូវការធ្វើដំណើរមកកាន់កម្ពុជាកាន់តែច្រើន ដែលរាជរដ្ឋាភិបាលចាំបាច់ត្រូវជំរុញបង្កើនការហោះហើរពីបរទេស ក្នុងនោះកម្ពុជាសម្លឹងឃើញច្រកផ្លូវអាកាសដ៏ចម្បងមួយក្នុងការដឹកជញ្ជូនទេសចរ នោះគឺការបង្កើនជើងហោះហើរជាមួយសិង្ហបុរី។

ភាគីទាំងពីរ ក៏បានលើកឡើងអំពីការតភ្ជាប់ជើងហោះហើរត្រង់កម្ពុជា-សិង្ហបុរីរបស់ក្រុមហ៊ុនអាកាចរណ៍សិង្ហបុរី (Singapore Airline) និងក្រុមហ៊ុនអាកាសចរណ៍ផ្សេងទៀត ដែលជាកត្តាសំខាន់ក្នុងការជំរុញទេសចរអន្តរជាតិមកកាន់កម្ពុជា ខណៈសិង្ហបុរីគឺជាច្រកផ្លូវអាកាសដ៏សំខាន់ក្នុងការនាំភ្ញៀវទេសចរអន្តរជាតិទៅកាន់ប្រទេសនានាក្នុងតំបន់ និងសកលលោក។

នាឱកាសនោះ លោក ទិត ចន្ថា បានលើកឡើងថា «នៅពេលស៉ីហ្គេម នឹងមានតម្រូវការធ្វើដំណើរមកកាន់កម្ពុជាច្រើនណាស់ ហើយសង្ឃឹមថាសិង្ហបុរីបង្កើនការហោះហើរ ព្រោះសិង្ហបុរីនឹងក្លាយជាប្រទេសដើរតួយ៉ាងសំខាន់ក្នុងការដឹកជញ្ជូនអ្នកដំណើរនិងភ្ញៀវទេសចរមកកាន់កម្ពុជា ដោយសារប្រទេសនេះជាសមាជិកអាស៊ានផង ហើយតភ្ជាប់ជើងហោះហើរមកពីជុំវិញពិភពលោកជាមួយកម្ពុជាផងដែរ»។

គួរបញ្ជាក់ដែរថា តាមរយៈជំនួបនោះ កម្ពុជានិងសិង្ហបុរី ក៏បានបង្ហាញក្តីសង្ឃឹមថា នឹងមានការបង្កើនជើងហោះហើរជាមួយគ្នាបន្ថែមទៀត ដើម្បីត្រៀមខ្លួននិងទាក់ទាញកំណើនទេសចរអន្តរជាតិមកកាន់កម្ពុជា ពិសេសគឺត្រៀមលក្ខណៈនៅពេលស៉ីហ្គេមមកដល់៕

The post កម្ពុជា-សិង្ហបុរី ​កំពុងបង្កើនជើងហោះហើរត្រង់ ដើម្បីត្រៀមដឹកជញ្ជូនអ្នកដំណើរមកកាន់ស៊ីហ្គេម២០២៣ appeared first on .

រដ្ឋមន្ត្រីការបរទេសសិង្ហបុរី៖ ជោគជ័យលើចាក់វ៉ាក់សាំងធ្វើឲ្យវិនិយោគិនសិង្ហបុរីចង់មកវិនិយោគនៅកម្ពុជា
នៅវិមានសន្តិភាព នារសៀលថ្ងៃទី ១៦ ខែកុម្ភៈនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ជួបពិភាក្សាការងារជាមួយលោក Vivian Balakrishnan រដ្ឋមន្ត្រីក្រសួងការបរទេសសិង្ហបុរី ។

លោក វីវៀន បានគូសបញ្ជាក់ពីកម្ពុជាដែលបានទទួលនូវ ជោគជ័យក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩​ ដោយកម្ពុជាបានចាក់វ៉ាក់សាំងជូនប្រជាជន បានច្រើនជាងគេ នៅក្នុងតំបន់ ច្រើនជាងប្រទេសអភិវឌ្ឍន៍មួយចំនួន ហើយអត្រាស្លាប់ក៏មានទាបជាងគេដែរ។

លោកបន្តថា នេះគឺជាកត្តាដែលអនុញ្ញាតឲ្យកម្ពុជា អាចបើកប្រទេសឡើងវិញបានយ៉ាងឆាប់រហ័ស ហើយអ្នកវិនិយោគសិង្ហបុរីក៏មានចំណាប់អារម្មណ៍មកវិនិយោគ នៅក្នុងកម្ពុជាដែរ ជាពិសេសនៅលើវិស័យពាណិជ្ជកម្ម លើវិស័យឃ្លាំងស្តុកទំនិញត្រជាក់ ក៏ដូចជាវិស័យដឹកជញ្ជូនផងដែរ ។

ថ្លែងក្នុងជំនួបនេះដែរ​ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តឲ្យមានការជំរុញ ការវិនិយោគមកកម្ពុជាកាន់តែច្រើនឡើង ដើម៧ជំរុញការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ឲ្យកាន់តែធំ។ លើសពីនេះ សម្តេចក៏សូមឲ្យពិនិត្យមើលលើកិច្ចសហប្រតិបត្តិការ លើវិស័យអប់រំ លើវិស័យសុខាភិបាល និងវិស័យដទៃទៀតដែលអាចធ្វើទៅបាន ។​

ក្នុងជំនួបនេះ សម្ដេចតេជោ ក៏បានឃ្លាតរំលេចផងដែរពី គោលបំណងរបស់សម្ដេច ក្នុងការធ្វើដំណើរទៅប្រទេសមីយ៉ាន់ម៉ា គឺធ្វើយ៉ាងណា កាត់បន្ថយឬលុបបំបាត់អំពើហិង្សា តាមរយៈការឈប់បាញ់គ្នា ការរកវិធី ផ្ដល់ជំនួយមនុស្សធម៌ជូនដល់ប្រជាជនមីយ៉ាន់ម៉ា ដោយគ្មានការរើសអើង និងបង្កើតនូវការសន្ទនា៕

The post រដ្ឋមន្ត្រីការបរទេសសិង្ហបុរី៖ ជោគជ័យលើចាក់វ៉ាក់សាំងធ្វើឲ្យវិនិយោគិនសិង្ហបុរីចង់មកវិនិយោគនៅកម្ពុជា appeared first on .

ទំហំពាណិជ្ជកម្មទ្វេភាគីរវាង សឹង្ហបុរី-កម្ពុជា បានកើនឡើង បើទោះជួបវិបត្តិកូវីដ-១៩
ទំហំពាណិជ្ជកម្មសរុបទ្វេភាគី នាំចេញ-នាំចូលក្នុងរយៈពេល ៥ ខែ មករា ដល់ ឧសភា ឆ្នាំ ២០២១ មាន ទឹក ប្រាក់ សរុប ចំនួន ៤,៦១៣.៤ លានដុល្លាសិង្ហបុរី(៣,៤១៧.៣ លានដុល្លាសហរដ្ឋអាមេរិក) បានកើនឡើង ១៤២.៣៣ % បើធៀបនឹងរយៈពេល ៥ ខែ ដូចគ្នា ឆ្នាំ ២០២០ ដែល មានទឹកប្រាក់ចំនួន ១,៩០៣.៧ លានដុល្លាសិង្ហបុរី (១,៤១០.១ លានដុល្លាសហរដ្ឋអាមេរិក)។ នេះបើយោងតាមការឲ្យដឹងពីការិយាល័យអនុព័ន្ធពាណិជ្ជកម្មប្រចាំសាធារណរដ្ឋសិង្ហបុរី។

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

Cambodia’s Commercial office Singapore បានបន្តថា ទំហំពាណិជ្ជកម្ម សរុបទ្វេភាគីសិង្ហបុរី-កម្ពុជា នាំចេញ-នាំចូលក្នុងខែ ឧសភា ឆ្នាំ ២០២១ មានទឹកប្រាក់សរុបចំនួន ៣៨៦.៤ លានដុល្លាសិង្ហបុរី (២៨៦.២ លានដុល្លាសហរដ្ឋអាមេរិក) បានធ្លាក់ចុះ ៣៩.២២ % បើធៀបនឹង ទំហំពាណិជ្ជកម្ម សរុប ខែ មេសា ឆ្នាំ ២០២១ ដែលមានទឹកប្រាក់ចំនួន ៦៣៤.៥ លានដុល្លាសិង្ហបុរី (៤៧០.០ លានដុល្លា សហ រដ្ឋ អាមេរិក)។

ដោយឡែកសម្រាប់ ការនាំចេញទៅកម្ពុជាក្នុងខែ ឧសភា ឆ្នាំ ២០២១ មានទឹកប្រាក់ចំនួន ៣៣៧.៨ លាន ដុល្លា សិង្ហបុរី(២៥០.០ លានដុល្លាអាមេរិក) បានថយចុះ ៤៥.៩៨ % បើធៀបនឹង ខែមេសា ឆ្នាំ ២០២១ ដែលមានទឹកប្រាក់ចំនួន ៦២៥.៤ លានដុល្លាសិង្ហបុរី (៤៦៣.២ លាន ដុល្លា អាមេរិក)។ ចំពោះការនាំចូលពីកម្ពុជាក្នុងខែ ឧសភា ឆ្នាំ ២០២១ មានទឹកប្រាក់ចំនួន ៤៨.៦ លានដុល្លា សិង្ហបុរី (៣៦.០ លានដុល្លាអាមេរិក) បានកើនឡើង ៤៣៤.០៦ % បើធៀបនឹង ខែ មេសា ឆ្នាំ ២០២១ ដែលមានទឹកប្រាក់ ៩.១ លានដុល្លាសិង្ហបុរី (៦.៧ លានដុល្លាអាមេរិក)។

សឹង្ហបុរីក៏បាននាំចេញទៅកម្ពុជាក្នុងរយៈពេល ៥ ខែនេះ មានទឹកប្រាក់ចំនួន ៤,៥២៥.១ លាន ដុល្លា សិង្ហបុរី (៣,៣៥១.៩២ លានដុល្លាអាមេរិក) បានកើនឡើង ៤៧៣.៨១ % បើធៀបរយៈពេល ៥ ខែដូចគ្នា ឆ្នាំ ២០២០ មានទឹកប្រាក់ចំនួន ៧៨៨.៦ លានដុល្លាសិង្ហបុរី (៥៨៤.១ លានដុល្លាអាមេរិក) ។

ហើយការនាំចូលពីកម្ពុជាក្នុងរយៈពេល ៥ ខែនេះ មានទឹកប្រាក់ចំនួន ៨៨.៣ លានដុល្លាសិង្ហបុរី (៦៥.៤០ លានដុល្លាអាមេរិក) បានថយចុះ ៩២.០៨ %  បើធៀប នឹង រយៈពេល ៥ ខែដូចគ្នាឆ្នាំ ២០២០  ដែលមានទឹកប្រាក់ចំនួន ១,១១៥.១ លានដុល្លាសិង្ហបុរី (៨២៦.០ លានដុល្លាអាមេរិក)៕

The post ទំហំពាណិជ្ជកម្មទ្វេភាគីរវាង សឹង្ហបុរី-កម្ពុជា  បានកើនឡើង បើទោះជួបវិបត្តិកូវីដ-១៩ appeared first on .