កម្ពុជា-អង់គ្លេស​

កម្ពុជា-អង់គ្លេស បន្តពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែប្រសើរថែមទៀត
កម្ពុជា-អង់គ្លេស បាននិងកំពុងបន្តអភិវឌ្ឍរួមគ្នាលើវិស័យនានាជាច្រើន ខណៈភាគីទាំងពីរ ក៏បានបន្តពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែប្រសើរថែមទៀតផងដែរ។នេះបើយោងតាមហ្វេសប៊ុករបស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ ដែលបានផ្សព្វផ្សាយនៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦។

ឯកឧត្តម ហ៊ុន ម៉ានី បានឱ្យដឹងថា ក្នុងដំណើរបេសកកម្មនៅប្រទេសអង់គ្លេស លោកបានជួបពិភាក្សាការងារជាមួយលោកជំទាវ​ Seema Malhotra អនុរដ្ឋមន្ត្រីក្រសួងការបរទេសនៃចក្រភពអង់គ្លេស ទទួលបន្ទុកតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក​ ដោយបានពិភាក្សាអំពីទំនាក់ទំនងរវាងប្រទេសកម្ពុជា​ និងចក្រភពអង់គ្លេស​ ដែលមានរយៈពេល៧៣ឆ្នាំ ដែលប្រទេសទាំងពីរបាននិងកំពុងបន្តអភិវឌ្ឍរួមគ្នាលើវិស័យនានាជាច្រើន​ ជាពិសេស​វិស័យពាណិជ្ជកម្ម​ ការវិនិយោគ ការអភិវឌ្ឍធនធានមនុស្ស ការអភិវឌ្ឍបៃតងនិងថាមពលកកើតឡើងវិញ និងសកម្មភាពបោសសម្អាតមីន។

ឯកឧត្តម បន្ថែមថា ជំនួបនេះពិតជាមានសារៈសំខាន់​ ដោយភាគីទាំងពីរបានធ្វើការផ្លាស់ប្តូរមតិយោបល់​គ្នា​ ស្វែងរកចំណុចរួមជាច្រើន ក្នុងការបន្តពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសការកត់សម្គាល់លើការកើនឡើងនៃទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ និងការវិនិយោគដោយផ្ទាល់របស់អង់គ្លេសនៅកម្ពុជា ដែលបានចូលរួមយ៉ាងសំខាន់ក្នុងការអភិវឌ្ឍ និងបង្កើតឱកាសការងារសម្រាប់ប្រជាពលរដ្ឋកម្ពុជា។

តាមរយៈជំនួបខាងលើ ភាគីទាំងពីរក៏បានលើកឡើងអំពីស្ថានភាពព្រំដែនកម្ពុជា-ថៃ​ និងបានគូសបញ្ជាក់ពីការគាំទ្រ​និងការចូលរួមចំណែកដ៏សំខាន់របស់ចក្រភពអង់គ្លេស​ ក្នុងការស្វែងរកដំណោះស្រាយចំពោះបញ្ហាព្រំដែនកម្ពុជា-ថៃ ជាពិសេសការសម្រេចបាននូវកិច្ចព្រមព្រៀងបទឈប់បាញ់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងសេចក្តីប្រកាសរួមទីក្រុងគូឡាឡាំពួរ​ ថ្ងៃទី២៦ ខែតុលា ឆ្នាំ ២០២៥៕អត្ថបទ៖ហ្សាលីន

The post កម្ពុជា-អង់គ្លេស បន្តពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែប្រសើរថែមទៀត appeared first on .

វេទិកាពាណិជ្ជកម្ម និងវិនិយោគរួមគ្នារវាងកម្ពុជា- ចក្រភពអង់គ្លេស លើកទី៣ ជាការប្រែក្លាយកាលានុវត្តភាពទៅជាការធ្វើពាណិជ្ជកម្ម និងវិនិយោគបន្ថែមទៀតរវាងប្រទេសទាំងពីរ
ក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា និងស្ថានទូតអង់គ្លេស ប្រចាំនៅកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះរួមគ្នាក្នុងការរៀបចំវេទិកាពាណិជ្ជកម្ម និងវិនិយោគរួមគ្នារវាងកម្ពុជា-ចក្រភពអង់គ្លេស លើកទី៣ (Third JTIF)។

សេចក្តីប្រកាសព័ត៌មានរួម នាថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ បានឱ្យដឹងថា តាមរយៈការរៀបចំវេទិកាពាណិជ្ជកម្ម និងវិនិយោគរួមគ្នារវាងកម្ពុជា-ចក្រភពអង់គ្លេស លើកទី៣ ក្រោមប្រធានបទ «ទស្សនវិស័យកម្ពុជា-ចក្រភពអង់គ្លេស៖ ភាពជាដៃគូឆ្ពោះទៅមុខ ក្នុងបរិបទនៃការផ្លាស់ប្តូរសកល» ប្រទេសទាំងពីរបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច ការលើកកម្ពស់កំណើនប្រកបដោយចីរភាព និងការបង្កើតកាលានុវត្តភាពថ្មីៗសម្រាប់ធុរកិច្ច។

វេទិកានេះរៀបចំឡើងក្នុងខណៈពេលដ៏សំខាន់ក្នុងស្ថានភាពនៃការអភិវឌ្ឍ និងមហិច្ឆតារបស់ប្រទេសកម្ពុជា ខណៈពេលដែលប្រទេសកម្ពុជាកំពុងបោះជំហានឆ្ពោះទៅកាន់ការចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំ២០២៩ និងការប្រកាសរបស់កម្ពុជាក្នុងការដាក់ពាក្យចូលរួមកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) នាពេលថ្មីៗនេះ។

ប្រទេសកម្ពុជា និងចក្រភពអង់គ្លេសបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរួមគ្នារបស់ខ្លួន ចំពោះការធ្វើពាណិជ្ជកម្មដែលអាចព្យាករណ៍បាន និងផ្អែកលើច្បាប់ជាមូលដ្ឋានសម្រាប់កំណើន និងទំនុកចិត្តរបស់វិនិយោគិន។

វេទិកាពាណិជ្ជកម្ម និងវិនិយោគរួមគ្នា គឺជាវេទិកាទ្វេភាគីចម្បងរវាងប្រទេសកម្ពុជា និងចក្រភពអង់គ្លេស សម្រាប់កិច្ចសន្ទនាគោលនយោបាយ កិច្ចសហប្រតិបត្តិការលើច្រកចូលទីផ្សារ និងការចូលរួមរបស់វិស័យសាធារណៈឯកជន។ វេទិកានេះប្រមូលផ្តុំមន្ត្រីជាន់ខ្ពស់ អ្នករៀបចំបទប្បញ្ញត្តិ វិនិយោគិន និងថ្នាក់ដឹកនាំអាជីវកម្ម ដើម្បីជំរុញពាណិជ្ជកម្មទ្វេភាគី កាត់បន្ថយរបាំង និងពាណិជ្ជកម្ម និងវិនិយោគរយៈពេលវែងរវាងប្រទេសទាំងពីរ។

លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា បានលើកឡើងថា ៖ “វេទិកាពាណិជ្ជកម្ម និងវិនិយោគរួមគ្នាជាការលើកកម្ពស់ភាពជាដៃគូពាណិជ្ជកម្មនិងវិនិយោគរវាងកម្ពុជានិងចក្រភពអង់គ្លេស។ ដោយផ្តោតលើការអនុវត្តបានជាក់ស្តែង និងការចូលរួមដោយសកម្មនិងជាប្រចាំ វេទិកានេះបានប្រមូលផ្តុំអ្នករៀបចំគោលនយោបាយ តួអង្គ ពាក់ព័ន្ធ និងភាគីវិស័យឯកជន ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈម និងកាលានុវត្តភាព ដែលបង្កើតបានជាមូលដ្ឋានគ្រឹះដ៏រឹងមាំ ឈានទៅសម្រេចបានសមិទ្ធផលសម្រាប់ការធ្វើពាណិជ្ជកម្ម និងវិនិយោគឱ្យកាន់តែមានភាពទូលំទូលាយ និងល្អប្រសើរជាងមុន។

លោក Dominic Williams MBE ឯកអគ្គរាជទូតអង់គ្លេសប្រចាំនៅកម្ពុជា ក៏បានបញ្ជាក់ថា៖ ពាណិជ្ជកម្ម និងការវិនិយោគ គឺជាផ្នែកមួយដ៏សំខាន់នៃទំនាក់ទំនងរវាងចក្រភពអង់គ្លេស និងកម្ពុជា។ យើងទាំងពីរជាប្រទេសដែលមានសេដ្ឋកិច្ចបើកចំហរ និងផ្តោតលើការនាំចេញ ដែលជឿជាក់លើប្រព័ន្ធ ពាណិជ្ជកម្មដែលមានមូលដ្ឋានលើច្បាប់អន្តរជាតិ។ យើងទាំងពីរមានបំណងចង់ពង្រឹងភាពជាដៃគូ សេដ្ឋកិច្ចរបស់យើង និងផ្តល់នូវវិបុលភាព និងការងារកាន់តែច្រើនដល់ប្រជាជននៃប្រទេសទាំងពីរ៕

The post វេទិកាពាណិជ្ជកម្ម និងវិនិយោគរួមគ្នារវាងកម្ពុជា- ចក្រភពអង់គ្លេស លើកទី៣ ជាការប្រែក្លាយកាលានុវត្តភាពទៅជាការធ្វើពាណិជ្ជកម្ម និងវិនិយោគបន្ថែមទៀតរវាងប្រទេសទាំងពីរ appeared first on .

កម្ពុជា-អង់គ្លេស នឹងរួមគ្នារៀបចំវេទិកាពាណិជ្ជកម្ម និងនិវិយោគលើកទី៣ នៅដើមឆ្នាំ២០២៦
នៅដើមឆ្នាំ២០២៦ ខាងមុខនេះ កម្ពុជា-អង់គ្លេស នឹងរួមគ្នារៀបចំវេទិកាពាណិជ្ជកម្ម និងនិវិយោគលើកទី៣ (3rd JTIF) ដើម្បីទាក់ទាញកំណើនពាណិជ្ជកម្ម និងការវិនិយោគ សំដៅឈានទៅពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែប្រសើរបន្ថែមទៀត។

នេះបើយោងតាមជំនួបពិភាក្សារវាងលោក សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ជាមួយ លោកស្រី Abigail Fryer អនុប្រធានបេសកកម្មនៃស្ថានទូតច្រកភពអង់គ្លេសប្រចាំកម្ពុជា និង លោក Stewart Clayton ប្រធានទទួលបន្ទុកការងារពាណិជ្ជកម្ម ព្រមទាំងមន្ត្រីជំនាញនៃស្ថានទូត កាលថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម។

ក្រសួងពាណិជ្ជកម្ម បានឱយដឹងថា ជំនួបពិភាក្សានេះ គឺធ្វើឡើងក្នុងគោលបំណងបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងចក្រភពអង់គ្លេសឱ្យកាន់តែប្រសើរឡើងមួយកម្រិតទៀត។

ក្រសួងពាណិជ្ជកម្ម បន្ថែមថា នាឱកាសនោះ ភាគីទាំងពីរ បានពិភាក្សាពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា-ចក្រភពអង់គ្លេសក្នុងវិស័យពាណិជ្ជកម្ម វិនិយោគ និងការអភិវឌ្ឍប្រកបដោយចីរភាព ដោយផ្តោតលើកំណើនប្រកបដោយបរិយាបន្ន ភាពធន់ និងសេដ្ឋកិច្ចបៃតង ព្រមជាមួយការត្រៀមរៀបចំវេទិកាពាណិជ្ជកម្ម និងនិវិយោគរួមគ្នារវាងកម្ពុជា-ចក្រភពអង់គ្លេសលើកទី៣ (3rd JTIF) ដែលគ្រោងនឹងរៀបចំនៅដើមឆ្នាំ២០២៦ ខាងមុខ។

សូមរម្លឹកដែរថា គិត​ចាប់​ពី​ខែ​មករា ដល់​ខែ​សីហា​ ឆ្នាំ ២០២៥ ការ​ដោះដូរ​ទំនិញ​កម្ពុជា​ជាមួយ​ដៃ​គូ​ពាណិជ្ជ​កម្ម​អន្តរ​ជាតិ​សម្រេច​បាន​នូវ​ទំហំ​ទឹក​ប្រាក់​ជាង​ ៤២ ពាន់លានដុល្លារ ​កើនឡើង ១៥,៥% ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​កាលពីឆ្នាំមុន ដែល​មានទំហំជិត ៣៦,៥ ពាន់​លានដុល្លារ។​​ នេះ​បើ​យោង​តាម​ទិន្នន័យ​របស់​អគ្គនា​យក​ដ្ឋាន​​គយ ​និង​រដ្ឋាករ​កម្ពុជា​ ​(GDCE) ចេញផ្សាយកាលថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២៥ កន្លងទៅនេះ៕ អត្ថបទ៖ហ្សាលីន

The post កម្ពុជា-អង់គ្លេស នឹងរួមគ្នារៀបចំវេទិកាពាណិជ្ជកម្ម និងនិវិយោគលើកទី៣ នៅដើមឆ្នាំ២០២៦ appeared first on .

កម្ពុជា-អង់គ្លេស ប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍ និងបង្កើនភ្ញៀវទេសចររវាងប្រទេសទាំងពីរ
លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកស្រី Stephanie Peacock រដ្ឋមន្រ្តីកីឡា ទេសចរណ៍ សង្គមស៊ីវិល និងយុវជននៃចក្រភពអង់គ្លេស បានប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍ និងបង្កើនភ្ញៀវទេសចររវាងប្រទេសទាំងពីរ។

ការបង្ហាញការប្ដេជ្ញាចិត្ដនេះ ធ្វើឡើងក្នុងឱកាសដែលលោក ហួត ហាក់ ដឹកនាំគណៈប្រតិភូក្រសួងទេសចរណ៍ និងក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (CTB) ចូលរួមពិព័រណ៍ទេសចរណ៍ពិភពលោក (World Travel Market) នៅទីក្រុងឡុងដ៏ ចក្រភពអង់គ្លេស កាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៥។

ក្នុងឱកាសនៃជំនួបប្រកបដោយផ្លែផ្លានេះ ព្រះរាជាណាចក្រកម្ពុជា និងចក្រភពអង់គ្លេស បានឯកភាពក្នុងការបង្កើនកិច្ចសហប្រតិបត្តិការទេសចរណ៍ និងការផ្សព្វផ្សាយសក្តានុពលទេសចរណ៍ ដើម្បីជំរុញកំណើនភ្ញៀវទេសចររវាងប្រទេសទាំងពីរឱ្យកាន់តែច្រើនឡើងបន្ថែមទៀត។

ជាមួយគ្នានោះ លោករដ្ឋមន្រ្តី បានអញ្ជើញលោកស្រី Stephanie Peacock មកទស្សនកិច្ចនៅកម្ពុជាដើម្បីជ្រាបពីសភាពការណ៍ពិត កត្តាសុខសន្តិភាព សុវត្ថិភាពទេសចរណ៍ សក្តានុពលទេសចរណ៍កម្ពុជាដ៏សំបូរបែប ពិសេសប្រាសាទអង្គរវត្តដែលជាបេតិកភណ្ឌពិភពលោក និងអាកាសយានដ្ឋានអន្តរជាតិតេជោដែលជាប់ចំណាត់ថ្នាក់ទី៩ ក្នុងពិភពលោក និងបានរៀបចំប្លង់ស្ថាបត្យកម្មដោយស្ថាបត្យករអង់គ្លេស។ ឆ្លើយតបនឹងការអញ្ជើញនេះ លោកស្រីរដ្ឋមន្រ្តី បានឯកភាពនឹងអញ្ជើញមកទស្សនាកិច្ចនៅកម្ពុជា៕

The post កម្ពុជា-អង់គ្លេស ប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍ និងបង្កើនភ្ញៀវទេសចររវាងប្រទេសទាំងពីរ appeared first on .

កម្ពុជា-អង់គ្លេស ពិភាក្សាផ្លាស់ប្ដូរមតិយោបល់ផ្សព្វផ្សាយអំពីបរិយាស និងកាលានុវត្តភាពវិនិយោគនៅកម្ពុជា
កម្ពុជា-អង់គ្លេស ពិភាក្សាផ្លាស់ប្ដូរមតិយោបល់លើកិច្ចការងារវិនិយោគឯកជន ផ្សព្វផ្សាយអំពីបរិយាកាស និងការលានុវត្តភាពវិនិយោគនៅកម្ពុជា។

នេះបើតាមរយៈកិច្ចប្រជុំតុមូលធុរកិច្ច កម្ពុជា-អង់គ្លេស ដឹកនាំចូលរួមដោយលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដោយមានការទទួលស្វាគមន៍ពីតំណាងរដ្ឋាភិបាលចក្រភពអង់គ្លេស លោក Simon Brown នៃការិយាល័យធុរកិច្ច និងពាណិជ្ជកម្ម ក្រោមការសហការរៀបចំពីក្រុមហ៊ុន KPMG កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤។

លោក ស៊ុន ចាន់ថុល បានឱ្យដឹងថា កម្មវិធីនេះ ត្រូវបានរៀបចំឡើងដើម្បីអនុញ្ញាតឱ្យភាគីទាំងពីរបានពិភាក្សាផ្លាស់ប្ដូរមតិយោបល់លើកិច្ចការងារវិនិយោគឯកជន ផ្សព្វផ្សាយអំពីបរិយាកាសវិនិយោគនៅកម្ពុជា និងណែនាំក្រុមហ៊ុនមួយចំនួនរបស់អង់គ្លេសដែលមានសក្ដានុពលអាចមកកម្ពុជាដើម្បីសិក្សាលទ្ធភាពបណ្ដាក់ទុនលើវិស័យដែលទទួលបានការលើកទឹកចិត្តណាមួយផងដែរ។

សូមជម្រាបជូនថា ចក្រភពអង់គ្លេសគឺជាប្រទេសចុងក្រោយក្នុងឆ្នាំ២០២៤នេះ ដែលលោកឧបនាយករដ្ឋមន្ត្រី និងគណៈប្រតិភូអម បានអញ្ជើញបំពេញទស្សនកិច្ចទាក់ទាញ និងជំរុញវិនិយោគ ដើម្បីផ្សព្វផ្សាយសក្ដានុពលរបស់កម្ពុជា បញ្ជ្រាបព័ត៌មានវិជ្ជមានអំពីភាពរីកចម្រើននិងកិច្ចខិតខំរបស់រាជរដ្ឋាភិបាល ពិសេសលើវិស័យវិនិយោគឯកជន ក្នុងទិសដៅស្វែងរកឱកាសបង្កើតការងារជូនប្រជាពលរដ្ឋខ្មែរឱ្យបានជាអតិបរិមា៕

The post កម្ពុជា-អង់គ្លេស ពិភាក្សាផ្លាស់ប្ដូរមតិយោបល់ផ្សព្វផ្សាយអំពីបរិយាស និងកាលានុវត្តភាពវិនិយោគនៅកម្ពុជា appeared first on .

កម្ពុជា-អង់គ្លេស បើកសិក្ខាសាលាចែករំលែកយន្ដការត្រួតពិនិត្យការវិនិយោគក្នុងប្រទេសកំពុងអភិវឌ្ឍន៍
ស្ថានទូតអង់គ្លេសប្រចាំកម្ពុជា និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានរៀបចំសិក្ខាសាលាចែករំលែកពីយន្ដការត្រួតពិនិត្យការវិនិយោគនៅក្នុងប្រទេសកំពុងអភិវឌ្ឍដូចជា ប្រទេសចិន ឥណ្ឌា និងវៀតណាម ដើម្បីបញ្ជ្រាបចំណេះដឹងបន្ថែមពាក់ព័ន្ធដល់មន្ត្រីបច្ចេកទេស។

សិក្ខាសាលានេះ បានរៀបចំឡើងកាលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ ក្រោមវត្តមានលោក ឡោ ទិត្យច័ន្ទសុភក្ដិ ទីប្រឹក្សាអមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោក Kenn Especkerman-True នាយកផ្នែកគោលនយោបាយសេដ្ឋកិច្ច និងពាណិជ្ជកម្មប្រចាំតំបន់អាស៊ីអាគ្នេយ៍ ព្រមទាំងមានការចូលគណៈកម្មាធិការវិនិយោគកម្ពុជា មន្ត្រីប្រចាំតុវិនិយោគតាមប្រទេស និងមន្រ្តីតុវិនិយោគកសិ-ចំណីអាហារ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សរុបចំនួនប្រមាណជាង ៥០ រូប។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ​បានឱ្យដឹងថា សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងចែករំលែក និងបញ្ជ្រាបចំណេះដឹងបន្ថែមពាក់ព័ន្ធនឹងយន្ដការត្រួតពិនិត្យការវិនិយោគនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ដល់មន្ត្រីបច្ចេកទេសដែលមានភារកិច្ចរៀបចំ គោលនយោបាយវិនិយោគក៏ដូចជាភាពប្រកួតប្រជែងរបស់កម្ពុជាក្នុងការទាក់ទាញវិនិយោគ និងត្រៀមខ្លួនក្នុងការគិតគូរ រៀបចំឱ្យកាន់តែមានភាពទាក់ទាញនូវគោលនយោបាយពាក់ព័ន្ធនាពេលខាងមុខ។

សូមជម្រាបជូនដែរថា បើគិតចាប់ពីខែមករា រហូតដល់ខែមិថុនា ឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងថ្មី, គម្រោងពង្រីកផលិតកម្ម, និងគម្រោងវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសសរុបចំនួន ១៩០គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ៣,២ពាន់លានដុល្លារអាមេរិក ដែលអាចបង្កើតការងារបានចំនួន ១៦៨.៥៧២កន្លែងជូនប្រជាពលរដ្ឋកម្ពុជា។

CDC បានបន្តថា បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២៣ ការអនុម័តគម្រោងវិនិយោគមានការកើនឡើងចំនួន ៧៧គម្រោង ខណៈទុនវិនិយោគមានការកើនឡើងគួរឱ្យកត់សម្គាល់ដល់ទៅប្រមាណជាង ២ពាន់លានដុល្លារអាម៉េរិក។

ក្នុងនោះដែរ ប្រភពទុនវិនិយោគកម្ពុជាស្ថិតលេខរៀងទី១ មានចំនួន៥០,១៥%, ប្រទេសចិនស្ថិតនៅលេខរៀងទី២ ក្នុងទុនសរុប ៤២,៦៤% សិង្ហបុរី ២,៩១% វៀតណាម១,០៥% ឥណ្ឌា ០,៥៦% កូរ៉េ ០,៤៩% និងប្រទេសផ្សេងៗទៀត៕ អត្ថបទ៖ រង្សី

The post កម្ពុជា-អង់គ្លេស បើកសិក្ខាសាលាចែករំលែកយន្ដការត្រួតពិនិត្យការវិនិយោគក្នុងប្រទេសកំពុងអភិវឌ្ឍន៍ appeared first on .

កម្ពុជា ទទួលបានប្រព័ន្ធអនុគ្រោះពន្ធថ្មីពីចក្រភពអង់គ្លេស DCTS ជំនួសឱ្យ GSP
កម្ពុជា-អង់គ្លេស បានចាប់ផ្តើមដំណើរគម្រោងពាណិជ្ជកម្មប្រទេសកំពុងអភិវឌ្ឍន៍ (Developing Countries Trading Scheme – DCTS) ប្រកបដោយជោគជ័យ ដែលជាប្រព័ន្ធអនុគ្រោះពន្ធថ្មីមួយ ជំនួសឱ្យប្រព័ន្ធអនុគ្រោះពន្ធទូទៅ(Generalized Scheme of Preferences – GSP) បន្ទាប់ពីចក្រភពអង់គ្លេសចាកចេញពីសហភាពអឺរ៉ុប។ នេះបើតាមការឲ្យដឹងក្នុងជំនួបរវាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីជាមួយលោក ដូមីនិច វីល្លៀម(Dominic Williams) ឯកអគ្គរាជទូតនៃចក្រភពអង់គ្លេសប្រចាំកម្ពុជា កាលថ្ងៃទី៤ ខែតុលានៅវិមានសន្តិភាព។

សម្តេចធិបតីនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណផងដែរ ចំពោះការដាក់ឱ្យដំណើរការគម្រោង DCTS និងបានស្នើសុំឱ្យចក្រភពអង់គ្លេសពិនិត្យលទ្ធភាពនាំចូលផលិតផលកសិកម្មពីកម្ពុជា បន្ថែមពីលើការនាំចូលផលិតផលវាយនភណ្ឌ និងផលិតផលស្បែកជើង។

សូមបញ្ជាក់ថា រដ្ឋាភិបាលនៃចក្រភពអង់គ្លេស បានប្រកាសអំពីការផ្ដល់នូវប្រព័ន្ធអនុគ្រោះពន្ធថ្មី UK’s Developing Countries Trading Scheme (DCTS) ជំនួស UK’s Generalized Scheme of Preference ហៅកាត់ថា (GSP) ក្នុងគោលបំណងគាំទ្រដល់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព ក្នុងបណ្ដាប្រទេសកំពុងអភិវឌ្ឍ រួមទាំងប្រទេសអភិវឌ្ឍតិចតួច ក្នុងនោះក៏មានទាំងប្រទេសកម្ពុជាផងដែរ។

ក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា ប្រព័ន្ធអនុគ្រោះពន្ធថ្មីនេះ (DCTS) នឹងផ្ដល់ភាពងាយស្រួលបន្ថែមទៀត តាមរយៈការធ្វើសេរីភាវូបនីយកម្មវិធានដើមកំណើតទំនិញ និងការធ្វើសាមញ្ញកម្មលើលក្ខខណ្ឌតម្រូវ ដែលក្នុង នោះបានអនុញ្ញាតឱ្យប្រើប្រាស់តម្លៃបន្ថែមក្នុងស្រុក (Local content) ត្រឹម ២៥% (តម្លៃវត្ថុធាតុដើមនាំចូល សម្រាប់ប្រើប្រាស់ (Non-originating content) រហូតដល់ ៧៥%) ឬការផ្លាស់ប្តូរចំណាត់ថ្នាក់បន្ទាត់ពន្ធ រហូតដល់៤ខ្ទង់ ទៅ៦ខ្ទង់។ ផលិតករ ឬអ្នកនាំចេញទាំងអស់ ត្រូវអនុវត្តន៍តាម វិធានដើមកំណើតទំនិញរបស់ចក្រភពអង់គ្លេស ដើម្បីទទួលបានការអនុគ្រោះពន្ធពីចក្រភពអង់គ្លេស។

គួរបញ្ជាក់ដែរថា យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឱ្យដឹងថា ក្នុងរយៈពេល ៧ខែឆ្នាំ២០២៣ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងចក្រភពអង់គ្លេស សម្រេចបាន ៤៩៦.៣ លានដុល្លារ ធ្លាក់ចុះ ១៤.៦ ភាគរយប្រៀបធៀបទៅនឹងឆ្នាំ២០២៣៕

អត្ថបទ៖ អក្ខរា

The post កម្ពុជា ទទួលបានប្រព័ន្ធអនុគ្រោះពន្ធថ្មីពីចក្រភពអង់គ្លេស DCTS ជំនួសឱ្យ GSP appeared first on .

សម្តេច ហ៊ុន ម៉ាណែត ស្នើចក្រភពអង់គ្លេស ជួយពិនិត្យលទ្ធភាពនាំចូលផលិតផលកសិកម្មពីកម្ពុជា
សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញនូវក្តីសង្ឃឹមថា កិច្ចសហប្រតិបត្តិការកម្ពុជា-អង់គ្លេស នឹងកាន់តែរីកចម្រើនទ្បើងថែមទៀត ​ខណៈសម្តេច ក៏បានស្នើទៅកានចក្រភពអង់គ្លេស ឱ្យជួយពិនិត្យលទ្ធភាពនាំចូលផលិតផលកសិកម្មពីកម្ពុជាផងដែរ។

សម្តេចលើកឡើងដូច្នេះ តាមរយៈជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម ដូមីនិច វីល្លៀម(Dominic Williams) ឯកអគ្គរាជទូត នៃចក្រភពអង់គ្លេស ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣។

នា​ឱកាសនោះ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានស្នើសុំឱ្យចក្រភពអង់គ្លេសពិនិត្យលទ្ធភាពនាំចូលផលិតផលកសិកម្មពីកម្ពុជា បន្ថែមពីលើការនាំចូលផលិតផលវាយនភណ្ឌ និងផលិតផលស្បែកជើងរបស់កម្ពុជា។

ជាមួយគ្នានេះ សម្តេចបានបញ្ជាក់ថា៖«ជំហរគាំទ្ររបស់កម្ពុជាលើវិស័យសេដ្ឋកិច្ចបៃតង និងថាមពលកកើតទ្បើងវិញ មួយវិញទៀត ហើយបានបង្ហាញនូវក្តីរំពឹងថា កិច្ចសហប្រតិបត្តិការកម្ពុជា-អង់គ្លេស នឹងបន្តរុងរឿងទ្បើងថែមទៀតលើគ្រប់វិស័យ ជាពិសេសលើវិស័យពាណិជ្ជកម្ម ដែលនឹងអនុញ្ញាតឱ្យកម្ពុជាអាចពង្រីកទីផ្សារថ្មីៗបន្ថែមទៀត លើមុខទំនិញនាំចេញទៅកាន់ចក្រភពអង់គ្លេស»។

ថ្លែងក្នុងជំនួបនោះដែរ លោក ដូមីនិច វីល្លៀម ឯកអគ្គរាជទូត នៃចក្រភពអង់គ្លេស ប្រចាំព្រះរាជាណាចក្រកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលនានា ដែលរាជរដ្ឋាភិបាលថ្មីនេះ សម្រេចបានក្នុងរយៈពេលដ៏ខ្លីនេះ រួមទាំងការចូលរួមក្នុងកិច្ចប្រជុំអន្តរជាតិសំខាន់ៗ ទាំងក្នុងក្របខ័ណ្ឌអាស៊ាន និងអង្គការសហប្រជាជាតិ។ លោក ក៏បានសាទរចំពោះខួបលើកទី៧០ នៃចំណងការទូតកម្ពុជា-អង់គ្លេស ស្របពេលដែលទំនាក់ទំនងរវាងប្រទេសទាំងពីរ កំពុងមានការរីកចម្រើនលើគ្រប់វិស័យ។

លោកបានអះអាងដែរថា៖«រាជរដ្ឋាភិបាលអង់គ្លេស នៅក៏នៅតែបេ្តជ្ញាបន្តគាំទ្រ និងពង្រីកកិច្ចសហការជាមួយកម្ពុជា ពិសេសលើការបោសសម្អាតមីននៅកម្ពុជារហូតដល់ឆ្នាំ២០២៥។ ទន្ទឹមគ្នានេះ លោកក៏បានស្នើឱ្យមានការពិនិត្យលទ្ធភាពនៃកិច្ចសហប្រតិបត្តិការលើវិស័យចំនួនពីរ នៅក្នុងយុទ្ធសាស្ត្របញ្ចកោណ ពោលគឺ វិស័យសេដ្ឋកិច្ចបៃតង និងវិស័យថាមពលកកើតទ្បើងវិញផងដែរ»។

បន្ថែមពីនេះ ឯកអគ្គរាជទូត ក៏បានបង្ហាញនូវក្តីសង្ឃឹមថា កិច្ចសហប្រតិបត្តិការកម្ពុជា-អង់គ្លេស នឹងកាន់តែរីកចម្រើនទ្បើងថែមទៀត នៅគ្រប់ផ្នែកនិងគ្រប់វិស័យ រួមទាំងផ្នែកនយោបាយផងដែរ។

គួរបញ្ជាក់ តាមរយៈជំនួបខាងលើបានឱ្យដឹងដែរថា នៅក្នុងឆ្នាំ២០២៣នេះ ក្នុងវិស័យអប់រំ គឺមានសាលារៀនរបស់អង់គ្លេសចំនួន ៣កន្លែង ក្នុងនេះមានសាកលវិទ្យាល័យចំនួន ១កន្លែង ត្រូវបានបើកដំណើរការ។ លើសពីនេះ កម្ពុជា-អង់គ្លេស ក៏បានចាប់ផ្តើមដំណើរគម្រោងពាណិជ្ជកម្មប្រទេសកំពុងអភិវឌ្ឍន៍ (Developing Countries Trading Scheme – DCTS) ប្រកបដោយជោគជ័យ ដែលជាប្រព័ន្ធអនុគ្រោះពន្ធថ្មីមួយ ជំនួសឱ្យប្រព័ន្ធអនុគ្រោះពន្ធទូទៅ(Generalized Scheme of Preferences – GSP) បន្ទាប់ពីចក្រភពអង់គ្លេសចាកចេញពីសហភាពអឺរ៉ុប។

យ៉ាងណាមិញ នៅក្នុងជំនួបដដែល ថ្នាក់ដឹកនាំកម្ពុជា សម្តេច ហ៊ុន ម៉ាណែត ក៏គូសបញ្ជាក់បន្ថែមថា ទោះបីកម្ពុជាមានរាជរដ្ឋាភិបាលថ្មី ប៉ុន្តែគោលនយោបាយការបរទេស ជាពិសេសក្នុងទំនាក់ទំនងរវាងកម្ពុជា-អង់គ្លេស គឺមិនបានប្រែប្រួលនោះឡើយ៕

អត្ថបទ៖ ពិសី

The post សម្តេច ហ៊ុន ម៉ាណែត ស្នើចក្រភពអង់គ្លេស ជួយពិនិត្យលទ្ធភាពនាំចូលផលិតផលកសិកម្មពីកម្ពុជា appeared first on .

កម្ពុជា-អង់គ្លេស​ឈានទៅបង្កើតវេទិកាពាណិជ្ជកម្មនិងវិនិយោគរួមគ្នា
ក្រសួងពាណិជ្ជកម្មកម្ពុជា និងក្រសួងធុរកិច្ច និងពាណិជ្ជកម្មចក្រភពអង់គ្លេស បានចុះហត្ថលេខា​លើអនុស្សរណៈយោគយល់គ្នាស្ដីពីការបង្កើតវេទិកាពាណិជ្ជកម្ម និងវិនិយោគរួមគ្នា ជាលើកដំបូងកាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ ខណៈដែលទំហំពាណិជ្ជកម្មសរុបទ្វេភាគីមាន៩៧៧.៤៣ លានដុល្លារអាម៉េរិកក្នុងឆ្នំា២០២២។

លោក បាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម មានប្រសាសន៍ថា «វេទិកាពាណិជ្ជកម្មនិងវិនិយោគរួមគ្នារវាងកម្ពុជា-ចក្រភពអង់គ្លេស ជាជំហានវិជ្ជមានក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងប្រទេសទាំងពីរប្រកបដោយនិរន្តរភាព និងបង្ហាញអំពីឆន្ទៈរបស់ក្រសួងពាណិជ្ជកម្ម ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជាដើម្បីរួមចំណែកធ្វើឱ្យកាន់តែប្រសើរឡើងនូវបរិយាកាសវិនិយោគនិងធុរកិច្ច និងជំរុញពិពិធកម្មសេដ្ឋកិច្ចជាតិ»។

ពាក់ព័ន្ធនិងការចុះអនុស្សរណៈយោគយល់រវាងកម្ពុជា អង់គ្លេសនេះ ក្រសួងពាណិជ្ជកម្មបញ្ជាក់ថា« ខ្លឹមសារនៃអនុស្សរណៈនៃការយោគយល់គ្នាស្ដីពីការបង្កើតវេទិកាពាណិជ្ជកម្ម និងវិនិយោគរួមគ្នានេះ ត្រូវបានសិក្សា និងពិគ្រោះយោបល់ដោយមន្ត្រីជំនាញរបស់រាជរដ្ឋាភិបាលនៃប្រទេសទាំងពីរយ៉ាងយកចិត្តទុកដាក់ ដែលធ្វើឡើងក្នុងគោលបំណងពង្រីកទំហំពាណិជ្ជកម្មទ្វេភាគី ជាពិសេសតាមរយៈការជំរុញការនាំចេញផលិតផលសក្ដានុពលរបស់កម្ពុជាទៅកាន់ទីផ្សារចក្រភពអង់គ្លេស ដែលក្នុងនោះរួមមានកសិផល និងផលិតផលឧស្សាហកម្ម និងបង្កើនការនាំចូលការវិនិយោគអង់គ្លេសមកកាន់កម្ពុជា»។

បន្ទាប់ពីពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា សហប្រធានទាំងពីរបានប្រកាសបើកជាផ្លូវការវេទិកាពាណិជ្ជកម្មនិងវិនិយោគរួមគ្នារវាងកម្ពុជា-ចក្រភពអង់គ្លេសលើកទីមួយ ដែលវេទិកានេះមានរបៀបវារៈសំខាន់ៗ(១) បទបង្ហាញស្ដីពីបច្ចុប្បន្នភាពនៃគោលនយោបាយសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាលទាំងពីរ (២) កិច្ចពិភាក្សាគោលនយោបាយស្ដីពីប្រព័ន្ធអនុគ្រោះពន្ធសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ និងច្បាប់វិនិយោគថ្មីរបស់កម្ពុជាផ្សាភ្ជាប់ទៅនឹងទស្សនៈវិស័យកំណើនបៃតងប្រកបដោយភាពធន់។

បន្ថែមពីនេះ វេទិកានេះ ក៏មានរៀបចំកិច្ចជំនួបពិភាក្សាអំពីគោលនយោបាយពាណិជ្ជកម្ម ដែលធ្វើឡើងរវាងតំណាងអន្តរក្រសួងរបស់រាជរដ្ឋាភិបាលកម្ពុជា ជាមួយនឹងសភាពាណិជ្ជកម្មអង់គ្លេសនៅកម្ពុជា និងរវាងតំណាងរាជរដ្ឋាភិបាលអង់គ្លេស ជាមួយនឹងសភាពាណិជ្ជកម្មកម្ពុជា ដើម្បីចែករំលែកអំពីបច្ចុបុ្បន្នភាពនៃការអនុវត្តគោលនយោបាយថ្មីៗ និងស្វែងរកកាលានុវត្តភាពក្នុងការបង្កើនទំហំពាណិជ្ជកម្មទំនិញនិងសេវា និងការវិនិយោគ។

យោងតាមរបាយការណ៍នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបង្ហាញថា ចក្រភពអង់គ្លេស គឺជាដៃគូពាណិជ្ជកម្មដ៏សំខាន់មួយរបស់កម្ពុជានាពេលកន្លងមក ដែលទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរក្នុងឆ្នាំ២០២២ សម្រេចបានទឹកប្រាក់សរុបប្រមាណ ៩៧៧.៤៣ លានដុល្លារអាម៉េរិក ជាមួយនឹងកំណើន ២៤.៤២% បើធៀបនឹងឆ្នាំ២០២១៕

អត្ថបទ៖សារេត

The post កម្ពុជា-អង់គ្លេស​ឈានទៅបង្កើតវេទិកាពាណិជ្ជកម្មនិងវិនិយោគរួមគ្នា appeared first on .