ការផលិតថាមពលអគ្គិសនី

មហាសេដ្ឋីម៉ាឡេស៊ី Francis Yeoh ប្រកាសអភិវឌ្ឍគម្រោងថាមពលតម្លៃជាង ១០ពាន់លានដុល្លារនៅទូទាំងតំបន់អាស៊ីអាគ្នេយ៍
ក្រុមហ៊ុន YTL Power International របស់មហាសេដ្ឋីលំដាប់កំពូលម៉ាឡេស៊ី Francis Yeoh កំពុងអភិវឌ្ឍរោងចក្រអគ្គិសនីដើរដោយឧស្ម័ន ដែលមានកម្លាំងជាង ៥,២ ជីហ្កាវ៉ាត់ នៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ ចំពេលដែលមជ្ឈមណ្ឌលទិន្នន័យ AI កំពុងជំរុញឱ្យមានតម្រូវការអគ្គិសនីកើនឡើង។

យោងតាមការចុះផ្សាយពីសារព័ត៌មាន Forbes បានបង្ហាញឲ្យដឹងថាក្រុមហ៊ុន YTL Power មិនទាន់បានប្រាប់ពីទំហំវិនិយោគដែលត្រូវប្រើប្រាស់នៅឡើយទេ ប៉ុន្តែអ្នកវិភាគបានប៉ាន់ប្រមាណថា គម្រោងទាំងនេះអាចចំណាយទឹកប្រាក់អស់ជាង ១០,៥ពាន់លានដុល្លារ។

គម្រោងទាំងនេះត្រូវបានរៀបចំឡើងសម្រាប់ប្រទេសម៉ាឡេស៊ី ឥណ្ឌូណេស៊ី ថៃ និងវៀតណាម ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ។ នៅពេលបញ្ចប់ការសាងសង់នាឆ្នាំ២០៣០ រោងចក្រទាំងនេះនឹងបង្កើនសមត្ថភាពផលិតថាមពលសរុបរបស់ក្រុមហ៊ុនរហូតដល់ជិត ១១ ជីហ្កាវ៉ាត់។

យ៉ាងណាមិញ ជុំវិញការប្រកាសពង្រីកអាជីវកម្មរបស់ខ្លួននេះ បានធ្វើឡើងបន្ទាប់ពីក្រុមហ៊ុន YTL Power និងដៃគូរបស់ខ្លួនគឺក្រុមហ៊ុន Ganda Power បានបញ្ជាទិញទូប៊ីនឧស្ម័នបន្ថែមចំនួន ៤ ទៀតពីក្រុមហ៊ុន Siemens Energy របស់អាល្លឺម៉ង់ ដែលធ្វើឱ្យចំនួនទូប៊ីនខ្យល់សរុបដែលបានកក់ទុកកើនដល់ ៧ ទូប៊ីន។

ក្រុមហ៊ុន YTL Power បានបន្តទៀតថា តម្រូវការអគ្គិសនីដែលកំពុងកើនឡើងយ៉ាងខ្លាំងនេះ គឺដោយសារតែការរីកចម្រើននៃវិស័យឧស្សាហកម្ម ការប្រើប្រាស់ប្រព័ន្ធអគ្គិសនី និងការអភិវឌ្ឍយ៉ាងរហ័សនៃមជ្ឈមណ្ឌលទិន្នន័យ និងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)៕​

The post មហាសេដ្ឋីម៉ាឡេស៊ី Francis Yeoh ប្រកាសអភិវឌ្ឍគម្រោងថាមពលតម្លៃជាង ១០ពាន់លានដុល្លារនៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ appeared first on .

ម៉ាឡេស៊ី​ ដាក់គោលដៅសន្សំសំចៃថាមពលប្រើប្រាស់ឲ្យបាន ២១ពាន់លានដុល្លារ នៅត្រឹមឆ្នាំ២០៣៥
ប្រទេសម៉ាឡេស៊ី កាលពីពេលថ្មីៗនេះ បានបង្ហាញកាប្តេជ្ញាចិត្ត ក្នុងការសន្សំទឹកប្រាក់ចំនួន ២១ពាន់លានដុល្លារ លើការចំណាយលើសេវាប្រើប្រាស់ក្រោមគោលនយោបាយ និងផែនការសកម្មភាពប្រសិទ្ធភាពថាមពលជាតិ រយៈពេល ១០ឆ្នាំខាងមុខ ឬហៅថា NEEAP 2.0 ខណៈប្រទេសនេះកំពុងស្វែងរកការទប់ស្កាត់តម្រូវការថាមពល និងកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់របស់ខ្លួន។ នេះបើយោងតាមការចុះផ្សាយរបស់កាសែត New Straits Times។

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច លោក Akmal Nasrullah បាននិយាយថា ផែនការនេះមានគោលបំណងកាត់បន្ថយតម្រូវការថាមពលជាតិចំនួន ១១,៦% ពីការព្យាករអាជីវកម្មធម្មតា និងកាត់បន្ថយការបញ្ចេញឧស្ម័នកាបូន ចំនួន ២៦,១ លានតោននៅឆ្នាំ២០៣៥។

គួរឲ្យដឹងថា ជុំវិញផែនការនេះ បានកើតឡើងនៅពេលដែលតម្រូវការអគ្គិសនីកំពុងកើនឡើងយ៉ាងខ្លាំង ដែលជំរុញដោយការពង្រីកឧស្សាហកម្ម ការវិនិយោគមជ្ឈមណ្ឌលទិន្នន័យ និងការផ្លាស់ប្តូរទៅជាថាមពលស្អាត។

យ៉ាងណាមិញ ផែនការ NEEAP 2.0 ត្រូវបានបង្កើតឡើងនៅលើផែនការមុន ដែលបានសន្សំអគ្គិសនីបាន ៦០,៨៨៦ GWh ក្នុងរយៈពេលមួយទសវត្សកន្លងមកនេះ ដែលលើសពីគោលដៅរបស់ខ្លួនចំនួន ៥២,២៣៣ Gwh កាលពីមុន។ ការសន្សំសំចៃនេះក៏បានជួយកាត់បន្ថយការបំភាយឧស្ម័នឧស្ម័នកាបូន ប្រហែល ៣៥,៦ លានតោន និងជួយសង្គ្រោះសេដ្ឋកិច្ចបានប្រហែល ៤ពាន់លានដុល្លារផងដែរ។

មិនតែប៉ុណ្ណោះ លោក Akmal បាននិយាយទៀតថា ការកែលម្អប្រសិទ្ធភាពថាមពល គឺមានសារៈសំខាន់ ខណៈពេលដែលប្រទេសម៉ាឡេស៊ី កំពុងពង្រីកការផ្គត់ផ្គង់ថាមពលស្អាត ដោយបន្ថែមថា ការប្រើប្រាស់ថាមពលកាន់តែមានប្រសិទ្ធភាពនឹងជំរុញការប្រកួតប្រជែង បន្ធូរបន្ថយសម្ពាធលើបណ្តាញអគ្គិសនី និងធ្វើឱ្យប្រសិទ្ធភាពថាមពលក្លាយជាការអនុវត្តអាជីវកម្មស្តង់ដារ និងជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃ៕​

The post ម៉ាឡេស៊ី​ ដាក់គោលដៅសន្សំសំចៃថាមពលប្រើប្រាស់ឲ្យបាន ២១ពាន់លានដុល្លារ នៅត្រឹមឆ្នាំ២០៣៥ appeared first on .

សិង្ហបុរី​ គ្រោង​ផ្តល់​អាជ្ញាប័ណ្ណ​រយៈពេល ​៣០​ឆ្នាំ​សម្រាប់​ការ​នាំ​ចូល​ថាមពល​កម្រិតកាបូន​ទាប
ប្រធាននិយតករថាមពលរបស់ប្រទេសសិង្ហបុរី បាននិយាយកាលពីថ្ងៃពុធ ទី២៣ ខែតុលាថា ប្រទេសរបស់ខ្លួនបានត្រៀមខ្លួនរួចជាស្រេចហើយ ក្នុងការផ្តល់អាជ្ញាប័ណ្ណនាំចូលដែលមានរយៈពេល ៣០ឆ្នាំ សម្រាប់ក្រុមហ៊ុនណាដែលបោះទុនវិនិយោគទឹករាប់ពាន់លានដុល្លារ នៅក្នុងគម្រោងអគ្គិសនីកម្រិតកាបូនទាប។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bangkok Post។

ប្រទេសដីកោះនេះ មានគោលបំណងក្នុងការនាំចូលអគ្គិសនីកម្រិតកាបូនទាប ចំនួន ៦ ជីហ្គាវ៉ាត់ (GW) នៅឆ្នាំ២០៣៥ បន្ទាប់ពីបានផ្តល់ការយល់ព្រមតាមលក្ខខណ្ឌ សម្រាប់គម្រោងធំៗចំនួន១០ នៅក្នុងប្រទេសអូស្ត្រាលី កម្ពុជា ឥណ្ឌូណេស៊ី និងវៀតណាម។

ទន្ទឹមនឹងនេះ លោក Puah Kok Keong នាយកប្រតិបត្តិនៃអាជ្ញាធរទីផ្សារថាមពល បាននិយាយក្នុងអំឡុងវេទិកាសប្តាហ៍ថាមពលអន្តរជាតិសិង្ហបុរីថា វាអាចនឹងចំណាយទឹកប្រាក់ដល់រាប់ពាន់លានដុល្លារ ក្នុងការនាំចូលថាមពលស្អាត ដើម្បីផ្គត់ផ្គង់អគ្គិសនីតាមតម្រូវការ។ ហើយការតភ្ជាប់បណ្តាញថាមពលរវាង​សិង្ហបុរី​ ជាមួយ​ប្រទេស​ផ្សេង​ទៀត ​ក៏​នឹង​ត្រូវ​ចំណាយ​ប្រាក់​ច្រើន​ផង​ដែរ។

លើសពីនេះ លោក Puah បានសង្ក់ងធ្ងន់ថា ភាគីសិង្ហបុរី ត្រៀមខ្លួនរួចហើយ ដើម្បីរៀបចំផ្តល់ជូនអាជ្ញាប័ណ្ណនាំចូលរយៈពេលវែងសមរម្យមួយ ដល់ ៣០ឆ្នាំ សម្រាប់ក្រុមហ៊ុនដែលបានវិនិយោគក្នុងគម្រោងនេះ ពីព្រោះយើងយល់ពីការវិនិយោគដែលនឹងត្រូវចំណាយច្រើន និងពេលវេលាដែលត្រូវការ ដើម្បីទាញយកផលចំណេញត្រលប់មកវិញ៕

The post សិង្ហបុរី​ គ្រោង​ផ្តល់​អាជ្ញាប័ណ្ណ​រយៈពេល ​៣០​ឆ្នាំ​សម្រាប់​ការ​នាំ​ចូល​ថាមពល​កម្រិតកាបូន​ទាប appeared first on .

ចិន ជាប្រទេសផលិតអគ្គិសនី ពីកម្លាំងខ្យល់ និងព្រះអាទិត្យ ច្រើនជាងប្រទេសនានាលើពិភពលោករួមបញ្ចូលគ្នា
យោងតាមការសិក្សាស្រាវជ្រាវមួយដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី១១ ខែកក្កដាកន្លងទៅ បានបង្ហាញឲ្យដឹងថា ប្រទេសចិនកំពុងបង្កើនសមត្ថភាពផលិតថាមពលអគ្គិសនីពីខ្យល់ និងពន្លឺព្រះអាទិត្យ ស្ទើតែច្រើនជាងពីរដង នៃបណ្តាប្រទេសផ្សេងៗទៀតលើពិភពលោករួមបញ្ចូលគ្នា។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

ប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតទីពីររបស់ពិភពលោកមួយនេះ ត្រូវបានគេចាត់ទុកថាជាអ្នកបញ្ចេញឧស្ម័នពុលច្រើនជាងគេបំផុត ដែលជំរុញឲ្យមានការប្រែប្រួលអាកាសធាតុ។ ហេតុដូចនេះហើយ ទើបរដ្ឋាភិបាលចិន បានប្តេជ្ញាថានឹងសម្រេចគោលដៅបញ្ចេញឧស្ម័នកាបូនក្នុងកម្រិតទាបបំផុត នៅត្រឹមឆ្នាំ២០៣០ និងដល់កម្រិតសូន្យ នៅឆ្នាំ២០៦០។

ជាមួយនឹងផែនការផ្តោតលើថាមពលស្អាតនេះ បច្ចុប្បន្ន​ប្រទេស​ចិន​ មាន​សមត្ថភាព​ផលិតអគ្គិសនីពីប្រភពកកើតឡើងវិញ​សរុប​ចំនួន ៣៣៩ ជីហ្គាវ៉ាត់ (GW) ដែល​ក្នុង​នោះ​ថាមពលពី​កម្លាំង​ខ្យល់ចំនួន ១៥៩ GW និង​ថាមពលពី​ពន្លឺព្រះអាទិត្យចំនួន ១៨០ GW ។

ចំនួននេះ គឺច្រើនជាងជិត​ពីរ​ដង​ច្រើន​នៃបណ្តាប្រទេសទាំងអស់លើពិភពលោក​រួម​បញ្ចូល​គ្នា។ នេះ​បើ​តាម​ការ​សិក្សា​របស់ Global Energy Monitor ដែល​ជា​អង្គការ​មិន​មែន​រដ្ឋាភិបាល ​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក។

ប្រភពដដែលនេះ បានបង្ហាញឲ្យដឹងទៀតថា តួលេខនេះគឺច្រើនលើសលប់ បើប្រៀបធៀបទៅនឹង​សហរដ្ឋ​អាមេរិក​ដែលជាប់ចំណាត់ថ្នាក់លេខពីរលើពិភពលោក ​កំពុង​ផលិតថាមពលពី​ខ្យល់ និងពន្លឺព្រះអាទិត្យ សរុប​ត្រឹម​តែ ៤០ GW ប៉ុណ្ណោះ៕

The post ចិន ជាប្រទេសផលិតអគ្គិសនី ពីកម្លាំងខ្យល់ និងព្រះអាទិត្យ ច្រើនជាងប្រទេសនានាលើពិភពលោករួមបញ្ចូលគ្នា appeared first on .

ក្រុមហ៊ុនកូរ៉េ ស្នើសុំវិនិយោគលើការផលិតថាមពលអគ្គិសនី តាមរយៈការកែច្នៃសំរាមនៅកម្ពុជា
ក្រុមហ៊ុន HYUCKJIN ENERGY PLANT ENGINEERING ដែលជាក្រុមហ៊ុនមកពីកូរ៉េ បានស្នើសុំវិនិយោគលើការផលិតថាមពលអគ្គិសនី តាមរយៈការកែច្នៃសំរាមនៅកម្ពុជា ខណៈក្រុមហ៊ុនអះអាងថាអាចបង្កើតថាមពលអគ្គិសនីយ៉ាងតិចបំផុត ២៤គីឡូវ៉ាត់ ក្នុងមួយថ្ងៃ។

នេះបើតាមជំនួបពិភាក្សាការងាររវាងលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយគណៈប្រតិភូក្រុមហ៊ុនកូរ៉េ HYUCKJIN ENERGY PLANT ENGINEERING និងក្រុមហ៊ុន Defytime ដែលដឹកនាំដោយលោកតាបណ្ឌិត កុល ផេង នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤។

នៅក្នុងជំនួបនោះ ក្រុមហ៊ុនកូរ៉េ HYUCKJIN ENERGY PLANT ENGINEERING បានធ្វើបទបង្ហាញជូនលោកឧបនាយករដ្ឋមន្ត្រី អំពី គម្រោងស្នើសុំវិនិយោគរបស់ក្រុមហ៊ុនលើការផលិតថាមពលអគ្គិសនី តាមរយៈការកែច្នៃសំរាមនៅកម្ពុជា។

ដោយក្រុមហ៊ុនបានអះអាងថា បច្ចេកវិទ្យាដែលខ្លួននឹងប្រើប្រាស់ ក្នុងមួយថ្ងៃអាចបង្កើតថាមពលអគ្គិសនីយ៉ាងតិចបំផុត ២៤គីឡូវ៉ាត់ ដោយការដុតសំរាមប្រមាណ ១០០តោន។

ឆ្លៀតក្នុងឱកាសនោះ ក្រុមហ៊ុនក៏បានស្នើសុំគោលការណ៍ណែនាំបន្ថែមពីលោកឧបនាយករដ្ឋមន្ត្រី ចំពោះគម្រោងវិនិយោគរបស់ខ្លួនផងដែរ។

ឆ្លើយតបក្នុងអង្គប្រជុំ លោក ស៊ុន ចាន់ថុល បានបង្ហាញការស្វាគមន៍ជូនដល់ក្រុមហ៊ុន និងវិនិយោគិនទាំងអស់ ចំពោះគម្រោងវិនិយោគលើការទាញយកថាមពលអគ្គិសនី តាមរយៈការកែច្នៃសំរាមនេះ និងស្នើសុំឱ្យក្រុមហ៊ុនផ្ញើជូនព័ត៌មានលម្អិតទាំងស្រុងនៃគម្រោង មកក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីអាចឱ្យស្ថាប័នរដ្ឋាភិបាលសម្របសម្រួលអនុវត្តនីតិវិធីបន្ត៕

The post ក្រុមហ៊ុនកូរ៉េ ស្នើសុំវិនិយោគលើការផលិតថាមពលអគ្គិសនី តាមរយៈការកែច្នៃសំរាមនៅកម្ពុជា appeared first on .