កាសែត

CEO ជាន់ខ្ពស់កាសែត Washington Post របស់មហាសេដ្ឋី ​Jeff Bezos ប្រកាសចុះចេញពីតំណែង
នាយកប្រតិបត្តិ និងជាអ្នកបោះពុម្ពផ្សាយជាន់ខ្ពស់របស់កាសែត The Washington Post លោក Will Lewis នឹងចុះចេញពីតំណែងភ្លាមៗ ពោលគឺត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីកាសែតដ៏ល្បីល្បាញដែលគ្រប់គ្រងដោយមហាសេដ្ឋី Jeff Bezos បានប្រកាសកាត់បន្ថយបុគ្គលិកទ្រង់ទ្រាយធំ។

យោងតាមការចុះផ្សាយពីសារព័ត៌មាន AFP បានបង្ហាញឲ្យដឹងថា ស្ថិតនៅក្រោមការគ្រប់គ្រងរបស់លោក Lewis កន្លងមកបានធ្វើឲ្យមានការរិះគន់យ៉ាងខ្លាំងសំណាក់អ្នកអាន និងបុគ្គលិករបស់ស្ថាប័នកាសែតនេះផ្ទាល់ ក្នុងអំឡុងពេលកាន់តំណែងរយៈពេលពីរឆ្នាំរបស់លោកកន្លងមកនេះ នៅពេលដែលក្រុមហ៊ុនហាក់ទទួលរងនូវការខាតបង់ផ្នែកហិរញ្ញវត្ថុធ្ងន់ធ្ងរ។

លោក Lewis ដែលជាជនជាតិអង់គ្លេស ត្រូវបានជំនួសដោយលោក Jeff D’Onofrio អតីតនាយកប្រតិបត្តិនៃវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម Tumblr ដែលបានចូលរួមជាមួយកាសែត Washington Post ក្នុងនាមជាប្រធានផ្នែកហិរញ្ញវត្ថុកាលពីឆ្នាំមុន។នេះបើយោងតាមការប្រកាសរបស់កាសែត។

ជម្រាបជូនថា ការចាកចេញរបស់លោក Lewis បានកើតឡើង បន្ទាប់ពីអ្នកកាសែតរបស់ Washington Post រាប់រយនាក់ រួមទាំងបុគ្គលិកបរទេស ក្នុងស្រុក និងផ្នែកព័ត៌មានកីឡាភាគច្រើនរបស់ខ្លួន ត្រូវបានបញ្ឈប់ពីការងារ នៅក្នុងការកាត់បន្ថយការងារទ្រង់ទ្រាយធំមួយ ដែលបានប្រកាសកាលពីថ្ងៃពុធ សប្តាហ៍មុន។

យ៉ាងណាក៏ដោយ កាសែត The Washington Post មិនបានបង្ហាញពីចំនួនការងារជាក់លាក់ដែលត្រូវបានជម្រុះចោលនោះទេ ប៉ុន្តែបើយោងតាមកាសែត The New York Times បានរាយការណ៍ថា អ្នកកាសែតប្រហែល ៣០០ នាក់ក្នុងចំណោមចំនួនសរុប ៨០០ នាក់ ត្រូវបានបញ្ឈប់ពីការងារ៕​

The post CEO ជាន់ខ្ពស់កាសែត Washington Post របស់មហាសេដ្ឋី ​Jeff Bezos ប្រកាសចុះចេញពីតំណែង appeared first on .

កាសែត The Washington Post របស់មហាសេដ្ឋី Jeff Bezos ប្រកាសកាត់បន្ថយបុគ្គលិកទ្រង់ទ្រាយធំ
កាសែត The Washington Post បានជូនដំណឹងដល់បុគ្គលិកកាលពីថ្ងៃទី៤ ខែកុម្ភៈថា ខ្លួននឹងចាប់ផ្តើមកាត់បន្ថយចំនួនបុគ្គលិកយ៉ាងច្រើន ដែលជាការផ្លាស់ប្តូរដ៏ធំបំផុតមួយចំពោះកាសែតដ៏ល្បីល្បាញនេះ ក្រោមការគ្រប់គ្រងដោយមហាសេដ្ឋីលំដាប់កំពូល Jeff Bezos ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Politico ។

យោងតាមលោក Matt Murray និពន្ធនាយកនៃកាសែត The Washington Post នេះ បានបង្ហាញឲ្យដឹងថា ជុំវិញការកាត់បន្ថយនេះ នឹងប៉ះពាល់ដល់បុគ្គលិកស្ទើតែគ្រប់ផ្នែកព័ត៌មានទាំងអស់។

ទោះជាយ៉ាងណាក៏ដោយ ចំពោះទំហំ និងវិសាលភាពនៃការបញ្ឈប់បុគ្គលិក ហាក់មិនទាន់ត្រូវបានទម្លាយឲ្យដឹងច្បាស់លាស់នៅឡើយនោះទេ។ ប៉ុន្តែបុគ្គលិករាប់រយនាក់របស់កាសែតដ៏ធំនេះ អាចនឹងត្រូវបាត់បង់ការងាររបស់ពួកគេ។

គួរឲ្យដឹងថា ការប្រកាសបញ្ឈប់បុគ្គលិកចុងក្រោយនេះ ត្រូវបានចាត់ទុកថាជារឿងដ៏ច្របូកច្របលមួយ សម្រាប់កាសែត The Washington Post ដែលត្រូវបានទិញដោយមហាសេដ្ឋី Bezos នៅក្នុងឆ្នាំ២០១៣។ កាសែតនេះ បានឆ្លងកាត់ការផ្លាស់ប្តូរថា្នក់ដឹកនាំសំខាន់ៗជាច្រើន ហើយត្រូវបានរំខានដល់ការសម្រេចចិត្តរបស់លោក Bezos ផ្ទាល់។

លើសពីនេះ វាត្រូវបានគេយល់ឃើញទៀតថា ការបញ្ឈប់បុគ្គលិកទាំងនេះបានកើតឡើង ខណៈដែលកាសែត The Washington Post បន្តប្រឈមមុខនឹងផលលំបាកផ្នែកហិរញ្ញវត្ថុយ៉ាងខ្លាំង។ យោងតាមកាសែត The Wall Street Journal កាសែតនេះបានខាតបង់ប្រមាណ ១០០លានដុល្លារនៅឆ្នាំ២០២៤ ដែលបន្ថែមសម្ពាធលើការគ្រប់គ្រងដើម្បីទប់ស្កាត់ការចំណាយ៕​

The post កាសែត The Washington Post របស់មហាសេដ្ឋី Jeff Bezos ប្រកាសកាត់បន្ថយបុគ្គលិកទ្រង់ទ្រាយធំ appeared first on .

កាសែតធំបំផុតរបស់ជប៉ុន ប្តឹងក្រុមហ៊ុន AI Perplexity របស់អាមេរិក ទារសំណងជិត ១៥លានដុល្លារ
កាសែត Yomiuri ដែលជាកាសែតធំជាងគេរបស់ប្រទេសជប៉ុន បានធ្វើការប្តឹងក្រុមហ៊ុន AI Perplexity របស់សហរដ្ឋអាមេរិក ពីបទប្រើប្រាស់អត្ថបទ និងរូបភាព ដោយគ្មានការអនុញ្ញាត។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

កាសែត Yomiuri បាននិយាយកាលពីថ្ងៃទី១០ ខែសីហាថា ប្រព័ន្វផ្សព្វផ្សាយធំៗចំនួន៣ របស់ខ្លួន គឺ Yomiuri Shimbun, Yomiuri Shimbun Osaka និង Yomiuri Shimbun Seibu បានដាក់ពាក្យប្តឹងទៅតុលាការក្រុងតូក្យូ ដោយទាមទារឲ្យ Perplexity ដែលជាក្រុមហ៊ុន AI ចាប់ផ្តើមថ្មី នៅសហរដ្ឋអាមេរិក បញ្ឈប់ការប្រើប្រាស់មាតិការបស់ពួកគេ ដោយខុសច្បាប់ និងទាមទារសំណងចំនួន ២,១៧ពាន់លានយ៉េន (ឬប្រហែលជិត ១៥លានដុល្លារអាមេរិក) ។

គួរឲ្យដឹងថា នេះជាលើកទីមួយហើយដែលក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយដ៏ធំរបស់ជប៉ុន ប្តឹងក្រុមហ៊ុន AI របស់ប្រទេសលោកខាងលិច។ Yomiuri គឺជាកាសែតដ៏ធំបំផុតរបស់ប្រទេសជប៉ុន និងជាកាសែតបោះពុម្ពផ្សាយធំជាងគេបំផុតរបស់ពិភពលោក ដោយមានចរាចរចន្លោះពី ៧ ទៅ ៩ លានច្បាប់ក្នុងមួយថ្ងៃ។

យ៉ាងណាមិញ នៅក្នុងពាក្យបណ្ដឹងនោះ Yomiuri ចោទប្រកាន់ Perplexity ចំពោះការប្រមូល និងចម្លងអត្ថបទដោយខុសច្បាប់ចំនួន ១១៩ ៤៦៧ ពីគេហទំព័ររបស់កាសែត នៅចន្លោះខែកុម្ភៈ ដល់ខែមិថុនា ហើយផ្តល់ចម្លើយស្រដៀងគ្នាដល់អ្នកប្រើប្រាស់។ កាសែត​ដដែលនេះ បាន​អះអាងទៀត​ថា នេះ​គឺជាបំពាន​ច្បាប់​រក្សាសិទ្ធិ​របស់​ប្រទេស​ជប៉ុន៕​

The post កាសែតធំបំផុតរបស់ជប៉ុន ប្តឹងក្រុមហ៊ុន AI Perplexity របស់អាមេរិក ទារសំណងជិត ១៥លានដុល្លារ appeared first on .

ត្រឹមរយៈពេល ២៦ថ្ងៃ ក្រសួងព័ត៌មាន សម្រេចលុបអាជ្ញាបណ្ណសារព័ត៌មានចំនួន ៥ បន្ទាប់ពីផ្សព្វផ្សាយព័ត៌មានបំភ្លៃការពិត
រយៈពេលមិនដល់មួយខែផង រដ្ឋមន្រ្តីក្រសួងព័ត៌មាន ឯកឧត្តម ខៀវ កាញារិទ្ធ បានសម្រេចចេញសេចក្តីប្រកាសលុបអាជ្ញាបណ្ណសារព័ត៌មានចំនួន ៥ អង្គភាព ដែលបានផ្សព្វផ្សាយព័ត៌មានបំភ្លៃការពិត បង្កចលាចលក្នុងសង្គម ក្នុងដំណាល់ការរាតត្បាតជំងឺកូវីដ-១៩។

ក្រសួងព័ត៌មានឲ្យបានដឹងថា ការសម្រេចលុបចោលនេះ ក៏ដោយសារក្រសួងចាត់ទុកថា គេហទំព័រទាំង៥នេះ បានផ្សព្វផ្សាយព័ត៌មានបំភ្លៃការពិត បង្កភាពច្របូកច្របល់ និងចលាចលនៅក្នុងសង្គម ដែលជាការបំពានយ៉ាងធ្ងន់ធ្ងរលើវិជ្ជាជីវៈ និងកិច្ចសន្យាអាជីវកម្មដែលសាមីខ្លួណបានតម្កល់ទុកនៅក្រសួងព័ត៌មាន។

កាសែត គេហទំព័រសារព័ត៌មានទាំង ៥នោះរួមមាន៖

១ គេហទំព័រ live-daily.com របស់លោក ទេព វីរៈ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១

២ សារព័ត៌មាន samprum-news.com របស់លោកស្រី ស៊ី សុភ័ក្រ្ត នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១

៣ គេហទំព័រ www.Pheng Vannak News របស់លោក ផែង វណ្ណៈ ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១

៤.គេហទំព័រ ស្ទឹងច្រាលប៉ុស្តិ៍ របស់លោកស្រី  សេង ស្រីពៅ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១

៥ កាសែត យុវជនតេជោ របស់លោក បៀង រដ្ឋា នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១

The post ត្រឹមរយៈពេល ២៦ថ្ងៃ ក្រសួងព័ត៌មាន សម្រេចលុបអាជ្ញាបណ្ណសារព័ត៌មានចំនួន ៥ បន្ទាប់ពីផ្សព្វផ្សាយព័ត៌មានបំភ្លៃការពិត appeared first on .