កោះបាលី

កោះបាលី ព្រមានដាក់ទោសភ្ញៀវទេសចរបរទេស ចំពោះការប្រើរូបិយប័ណ្ណគ្រីបតូ ជាការទូទាត់
រដ្ឋាភិបាលកោះបាលី កាលពីពេលថ្មីៗនេះ បានធ្វើការព្រមានចំៗទៅកាន់ភ្ញៀវទេសចរបរទេសថា ពួកគេអាចនឹងត្រូវដាក់ទោស ចំពោះការប្រើប្រាស់រូបិយប័ណ្ណគ្រីបតូ ជាការទូទាត់សម្រាប់ទិញទំនិញ និងសេវាកម្ម នៅលើកោះដ៏ល្បីល្បាញរបស់ប្រទេសឥណ្ឌនេស៊ី មួយនេះ ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA ។

ដោយថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ ក្នុងអំឡុងពេលធ្វើសន្និសីទសារព័ត៌មាន ស្តីពីការអភិវឌ្ឍទេសចរណ៍កោះបាលី អភិបាលកោះ លោក Wayan Koster បាននិយាយថា ភ្ញៀវទេសចរបរទេស ដែលនៅតែបំពាន និងមិនគោរពតាមការណែនាំ ចំពោះការប្រើប្រាស់រូបិយប័ណ្ណគ្រីបតូ ជាមធ្យោបាយទូទាត់ រួមទាំងការបំពានលើច្បាប់ផ្សេងទៀត នឹងត្រូវដាក់ទោសយ៉ាងតឹងរ៉ឹងបំផុត។

មិនតែប៉ុណ្ណោះ លោក Wayan បានធ្វើការក្រើនរំលឹកទៅកាន់ភ្ញៀវទេសចរបរទេសទៀតថា ច្បាប់របស់ប្រទេសឥណ្ឌូនេស៊ី គឺមានការហាមប្រាមលើការប្រើប្រាស់រូបិយប័ណ្ណផ្សេង ហើយប្រើបានតែប្រាក់រូពីប៉ុណ្ណោះ ដើម្បីជាមធ្យោបាយទូទាត់ បើមាននរណាល្មើសច្បាប់នេះ នឹងត្រូវធ្វើការផ្តន្ទាទោស រួមទាំងការជាប់ពន្ធនាគាររហូតដល់មួយឆ្នាំ និងពិន័យជាប្រាក់ចំនួន ២០០លានរូពី (១៣​ ៣៦០ដុល្លារ) ផងដែរ។

ជម្រាបជូនផងដែរថា ការព្រមាននេះ ត្រូវបានធ្វើឡើង បន្ទាប់ពីការស៊ើបអង្កេត ដោយសារព័ត៌មានឥណ្ឌូនេស៊ី Kompas ដែលបានបង្ហាញថាអាជីវកម្មមួយចំនួននៅកោះបាលី រួមទាំងភោជនីយដ្ឋាន កន្លែងធ្វើសមាធិ និងក្រុមហ៊ុនជួលម៉ូតូ កំពុងទទួលយកការទូទាត់ជាគ្រីបតូ៕

The post កោះបាលី ព្រមានដាក់ទោសភ្ញៀវទេសចរបរទេស ចំពោះការប្រើរូបិយប័ណ្ណគ្រីបតូ ជាការទូទាត់ appeared first on .

ឥណ្ឌូនេស៊ី គ្រោងហាមឃាត់មិនឱ្យភ្ញៀវទេសចរបរទេស ជួលម៉ូតូជិះលើកោះបាលីទៀតឡើយ
ថ្មីៗនេះ រដ្ឋបាលកោះបាលី ដែលជាតំបន់ទេសចរណ៍ដ៏ល្បីល្បាញបំផុតរបស់ប្រទេសឥណ្ឌូនេស៊ី គ្រោងនឹងធ្វើការហាមប្រាមមិនឱ្យភ្ញៀវទេសចរបរទេស ដែលមកលេងកម្សាន្ត អាចជួលម៉ូតូជិះបានទៀតនោះឡើយ បន្ទាប់ពីមានការបំពានច្បាប់ចរាចរណ៍ជាបន្តបន្ទាប់ ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA ។

ដោយថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ កាលពីថ្ងៃទី ១៣ ខែមីនាកន្លងទៅ ប្រធានការិយាល័យទេសចរណ៍នៃកោះបាលី លោក Tjok Bagus Pemayun បាននិយាយថា តាមពិតទៅរដ្ឋាភិបាលបានដាក់ចេញច្បាប់មួយ កាលពីឆ្នាំ ២០២០ រួចទៅហើយ ស្តីពីការលើកទឹកចិត្តឱ្យភ្ញៀវទេសចរណ៍បរទេស ប្រើប្រាស់សេវាកម្មដឹកជញ្ជូន ដែលផ្តល់ដោយភ្នាក់ងារទេសចរណ៍តែប៉ុណ្ណោះ ដូច្នេះមានន័យថាការជួលម៉ូតូជិះដោយខ្លួនឯង គឺមិនត្រូវបានលើកទឹកចិត្តនោះឡើយ ។

មិនតែប៉ុណ្ណោះ មន្ត្រីរូបនេះ ក៏បាននិយាយទៀតថា ការិយាល័យ គ្រោងនឹងធ្វើការពិភាក្សាទៅលើបញ្ហានេះ ជាមួយប៉ូលីសនៅលើកោះបាលី ដោយបន្ថែមថា រដ្ឋាបាលមូលដ្ឋានកំពុងផ្តោតទៅលើការរៀបចំ​សណ្តាប់​ធ្នាប់ឡើងវិញ ដើម្បីធានាបាននូវគុណភាពទៅលើវិស័យទេសចរណ៍ នៅក្នុងប្រទេសឥណ្ឌូនេស៊ី ។

ទន្ទឹមនឹងនេះ ប៉ូលីសកោះបាលី បាននិយាយកាលពីថ្ងៃទី ១២ ខែមីនាថា ពួកគេបានកត់ត្រាអំពីការរំលោភបំពានច្បាប់ចរាចរណ៍ច្រើនជាង ១៧១ ករណី ដោយភ្ញៀវទេសចរបរទេស ក្នុងរយ:ពេលត្រឹមតែមួយសប្តាហ៍ប៉ុណ្ណោះ ដោយភាគច្រើនអ្នកបើកបរទាំងនោះ មិនបានពាក់មួកសុវត្ថិភាព និងបានប្រើប្រាស់ស្លាកលេខក្លែងក្លាយ ។

ជម្រាបជូនឱ្យដឹងផងដែរថា កោះបាលី បានទាក់ទាញភ្ញៀវទេសចរបរទេសចំនួន ២,៣ លាននាក់ កាលពីឆ្នាំមុន ខណ:នៅឆ្នាំ ២០២៣ នេះវិញ រដ្ឋាភិបាលឥណ្ឌូនេស៊ី បានដាក់ចេញគោលដៅក្នុងការទាក់ទាញភ្ញៀវទេសចរបរទេស ឱ្យបានចំនួន ៤,៥ លាននាក់បន្ថែមទៀត ៕

The post ឥណ្ឌូនេស៊ី គ្រោងហាមឃាត់មិនឱ្យភ្ញៀវទេសចរបរទេស ជួលម៉ូតូជិះលើកោះបាលីទៀតឡើយ appeared first on .

គាស់រំលើងបញ្ជីឈ្មោះមេដឹកនាំកំពូលៗពិភពលោក ចូលរួមប្រជុំកំពូល G20 នៅកោះបាលី
កិច្ចប្រជុំកំពូល G20 លើកទី ១៧ ឆ្នាំនេះ នឹងធ្វើឡើងនៅកោះបាលី ដែលមានឥណ្ឌូណេស៊ី​ជាម្ចាស់ផ្ទះ ខណៈកិច្ចប្រជុំមានរយៈពេល ២ ថ្ងៃគឺ ថ្ងៃទី ១៥ និង ១៦ វិច្ឆិកា ២០២២។

កិច្ចប្រជុំកំពូលមួយនេះ អាច​និយាយបាន​ថា ជា​វេទិកា​ក្ដៅគគុក​មួយ​ដែល​ប្រមូលផ្ដុំ​ដោយ​ថ្នាក់​ដឹកនាំ​កំពូលៗជុំវិញ​ពិភពលោក ហើយ​នេះ​ក៏ជា​កិច្ចប្រជុំ G20 លើកដំបូង តាំងពី​រុស្ស៊ី​បើក​ការ​ឈ្លានពាន​ចូល​ទឹកដី​អ៊ុយក្រែន កាលពី​ចុងខែកុម្ភៈ ២០២២។

យោងតាម​ការចុះផ្សាយពី Reuters និង Geo បាន​រៀបចំ​ជា​បញ្ជី​ឈ្មោះ​មេដឹកនាំ​ពិភពលោក​ដែល​នឹង​បង្ហាញ​មុខ​នៅក្នុង​កិច្ច​ប្រជុំ​កំពូល​នៅ​ឥណ្ឌូណេស៊ី​ដូចតទៅ៖

-ប្រធានាធិបតីឥណ្ឌូណេស៊ី Joko Widodo

-ប្រធានាធិបតីអាមេរិក ចូ បៃឌិន

-ប្រធានាធិបតីចិន ស៊ី ជីនពីង

-រដ្ឋមន្ត្រីការបរទេសរុស្ស៊ី Sergei Lavrov

-ប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy (តាមរយៈវីដេអូខល)

-នាយករដ្ឋមន្ត្រីអង់គ្លេស Rishi Sunak

-នាយករដ្ឋមន្ត្រីកាណាដា Justin Trudeau

-នាយករដ្ឋមន្ត្រីជប៉ុន Fumio Kishida

-នាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi

-នាយករដ្ឋមន្ត្រីអូស្ត្រាលី Anthony Albanese

-នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង Yoon Suk-Yeol

-អធិការបតី​អាល្លឺម៉ង់ Olaf Scholz

-ប្រធានាធិបតីបារាំង Emmanuel Macron

-ព្រះអង្គម្ចាស់ Mohammed Bin Salman រាជទាយាទ​នៃ​ប្រទេសអារ៉ាប៊ីសាអូឌីត

-ប្រធានាធិបតីអាហ្វ្រិកខាងត្បូង Cyril Ramaphosa

-ប្រធានាធិបតីតួកគី Tayypi Erdogan

-ប្រធានាធិបតីអាហ្សង់ទីន Alberto Fernandez

-រដ្ឋមន្ត្រីការបរទេសម៉ិកស៊ិក Marcelo Ebrard

-នាយករដ្ឋមន្ត្រីអ៊ីតាលី Giorgia Meloni

-សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា

-ប្រធានគណៈកម្មការអឺរ៉ុប Ursula Von Der Leyen និងប្រធានក្រុមប្រឹក្សាអឺរ៉ុប Charles Michel៕

The post គាស់រំលើងបញ្ជីឈ្មោះមេដឹកនាំកំពូលៗពិភពលោក ចូលរួមប្រជុំកំពូល G20 នៅកោះបាលី appeared first on .

ឥណ្ឌូនេស៊ី បើកឲ្យភ្ញៀវទេសចរណ៍អន្តរជាតិ មកលេងនៅកោះបាលីឡើងវិញ ក្រោយបិទអស់រយ:ពេលជាងមួយឆ្នាំ
កោះបាលី របស់ប្រទេសឥណ្ឌូនេស៊ី បានបើកដំណើរការ សម្រាប់ភ្ញៀវទេសចរអន្តរជាតិចូលមកលេងកម្សាន្តឡើងវិញកាលពីថ្ងៃព្រហស្បត្តិ៍ បន្ទាប់ពីកោះដ៏ល្បីល្បាញមួយនេះ បិទលែងទទួលភ្ញៀវទេសចរ អស់រយ:ពេលជាងមួយឆ្នាំ ដោយសារតែការរីករាលដាលនៃជំងឺកូវីដ ១៩ ។

តែទោះជាយ៉ាងណាភ្ញៀវទេសចរបរទេស ដែលចូលមកលេងកម្សាន្តហាក់មានកម្រិតទាបបំផុតមួយ ព្រោះថាគ្មានជើងហោះហើរអន្តរជាតិត្រូវបានកក់ មកកាន់កោះបាលីនោះទេ សម្រាប់ថ្ងៃដំបូងដែលរដ្ឋាភិបាល បានប្រកាសបើកដំណើរការឡើងវិញ ស្របពេលមន្ត្រីទេសចរណ៍ បានធ្វើការព្យាករណ៍ថានឹងមានការធ្វើដំណើរមកលេងកម្សាន្តច្រើន នៅខែវិច្ឆកាខាងមុខ ។

យ៉ាងណាលោក Luhut Binsar Pandjaitan រដ្ឋមន្រ្តីរបស់រដ្ឋាបាលប្រទេសនេះ បាននិយាយថាអាកាសយានដ្ឋានកោះបាលី នឹងស្វាគមន៍ការមកដល់របស់ភ្ញៀវទេសចរបរទេស ពីប្រទេសអនុញ្ញាតទាំង ១៩ ប៉ុណ្ណោះ ដែលបានបំពេញតាមលក្ខណ:វិនិច្ឆ័យរបស់អង្គការសុខភាពពិភពលោក ដូចជាករណីឆ្លងជំងឺកូវីដ ១៩ នៅក្នុងប្រទេសរបស់ពួកគេ គឺអាចស្ថិតនៅក្រោមការគ្រប់គ្រងបាន ។

មិនតែប៉ុណ្ណោះ លោក Luhut  បានបន្ថែមទៀតថា អ្នកដំណើរតាមជើងហោះហើរអន្តរជាតិទាំងអស់ ត្រូវតែមានភស្តុង បញ្ជាក់ថាពួកគេបានចាក់វ៉ាក់សាំងចំនួន ២ លើករួចហើយ ខណ:តម្រូវឲ្យធ្វើតេស្តបន្ថែមទៀត ដើម្បីប្រាកដថាអវិជ្ជមានកូវីដ ១៩ នៅពេលមកដល់ទឹកដីកោះបាលី ហើយត្រូវធ្វើចត្តាឡីស័កចំនួន ៥ ថ្ងៃ នៅឯសណ្ឋាគារ ដែលបានកំណត់ ដោយត្រូវធ្វើការចំណាយខ្លួនឯង ។ ខណ:ភ្ញៀវទេសចរទាំងនោះ ក៏នឹងត្រូវធ្វើតាមច្បាប់ដ៏តឹងរ៉ឹង នៅតាមសណ្ឋាគារ ក្នុងភោជនីយដ្ឋាន និងនៅលើឆ្នេរខ្សាច់ផងដែរ ។

សូមបញ្ជាក់ផងដែរថា មានជនបរទេសជាង ៦ លាននាក់បានមកលេងកម្សាន្តនៅកោះបាលី ជារៀងរាល់ឆ្នាំមុនពេលមានជំងឺរាតត្បាត ។ ប៉ុន្តែយ៉ាងណាការមកដល់នៃភ្ញៀវទេសចរបរទេស បានធ្លាក់ចុះ ៦ ដង ពី ៦,២ លាននាក់ក្នុងឆ្នាំ ២០១៩ មកត្រឹម ១ លាននាក់ក្នុងឆ្នាំ ២០២០ ខណៈមនុស្សចំនួន ៩២,០០០ នាក់ ដែលបម្រើការងារក្នុងវិស័យទេសចរណ៍នៅកោះនេះ បានបាត់បង់ការងារ ហើយអត្រាស្នាក់នៅបន្ទប់ជាមធ្យមនៃសណ្ឋាគារគ្រប់លំដាប់ នៅកោះបាលី គឺមានទាបជាង ២០%។ ស្របពេលទិន្នន័យនេះបង្ហាញទៀតថា សេដ្ឋកិច្ចរបស់កោះនេះ បានធ្លាក់ចុះប្រមាណ ៩,៣១% កាលពីឆ្នាំមុន ៕

ប្រភព: WBFO

The post ឥណ្ឌូនេស៊ី បើកឲ្យភ្ញៀវទេសចរណ៍អន្តរជាតិ មកលេងនៅកោះបាលីឡើងវិញ ក្រោយបិទអស់រយ:ពេលជាងមួយឆ្នាំ appeared first on .