គាស់រំលើងបញ្ជីឈ្មោះមេដឹកនាំកំពូលៗពិភពលោក ចូលរួមប្រជុំកំពូល G20 នៅកោះបាលី

អន្តរជាតិ

កិច្ចប្រជុំកំពូល G20 លើកទី ១៧ ឆ្នាំនេះ នឹងធ្វើឡើងនៅកោះបាលី ដែលមានឥណ្ឌូណេស៊ី​ជាម្ចាស់ផ្ទះ ខណៈកិច្ចប្រជុំមានរយៈពេល ២ ថ្ងៃគឺ ថ្ងៃទី ១៥ និង ១៦ វិច្ឆិកា ២០២២។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កិច្ចប្រជុំកំពូលមួយនេះ អាច​និយាយបាន​ថា ជា​វេទិកា​ក្ដៅគគុក​មួយ​ដែល​ប្រមូលផ្ដុំ​ដោយ​ថ្នាក់​ដឹកនាំ​កំពូលៗជុំវិញ​ពិភពលោក ហើយ​នេះ​ក៏ជា​កិច្ចប្រជុំ G20 លើកដំបូង តាំងពី​រុស្ស៊ី​បើក​ការ​ឈ្លានពាន​ចូល​ទឹកដី​អ៊ុយក្រែន កាលពី​ចុងខែកុម្ភៈ ២០២២។

យោងតាម​ការចុះផ្សាយពី Reuters និង Geo បាន​រៀបចំ​ជា​បញ្ជី​ឈ្មោះ​មេដឹកនាំ​ពិភពលោក​ដែល​នឹង​បង្ហាញ​មុខ​នៅក្នុង​កិច្ច​ប្រជុំ​កំពូល​នៅ​ឥណ្ឌូណេស៊ី​ដូចតទៅ៖

-ប្រធានាធិបតីឥណ្ឌូណេស៊ី Joko Widodo

-ប្រធានាធិបតីអាមេរិក ចូ បៃឌិន

-ប្រធានាធិបតីចិន ស៊ី ជីនពីង

-រដ្ឋមន្ត្រីការបរទេសរុស្ស៊ី Sergei Lavrov

-ប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy (តាមរយៈវីដេអូខល)

-នាយករដ្ឋមន្ត្រីអង់គ្លេស Rishi Sunak

-នាយករដ្ឋមន្ត្រីកាណាដា Justin Trudeau

-នាយករដ្ឋមន្ត្រីជប៉ុន Fumio Kishida

-នាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi

-នាយករដ្ឋមន្ត្រីអូស្ត្រាលី Anthony Albanese

-នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង Yoon Suk-Yeol

-អធិការបតី​អាល្លឺម៉ង់ Olaf Scholz

-ប្រធានាធិបតីបារាំង Emmanuel Macron

-ព្រះអង្គម្ចាស់ Mohammed Bin Salman រាជទាយាទ​នៃ​ប្រទេសអារ៉ាប៊ីសាអូឌីត

-ប្រធានាធិបតីអាហ្វ្រិកខាងត្បូង Cyril Ramaphosa

-ប្រធានាធិបតីតួកគី Tayypi Erdogan

-ប្រធានាធិបតីអាហ្សង់ទីន Alberto Fernandez

-រដ្ឋមន្ត្រីការបរទេសម៉ិកស៊ិក Marcelo Ebrard

-នាយករដ្ឋមន្ត្រីអ៊ីតាលី Giorgia Meloni

-សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា

-ប្រធានគណៈកម្មការអឺរ៉ុប Ursula Von Der Leyen និងប្រធានក្រុមប្រឹក្សាអឺរ៉ុប Charles Michel៕