អ្នកមានដាច់គេរបស់វៀតណាម របូតលុយអស់ជិត ២ពាន់លានដុល្លារ ក្នុងពេលត្រឹមតែមួយថ្ងៃ

អន្តរជាតិ

មហាសេដ្ឋីមានដាច់គេបំផុតរបស់វៀតណាម លោក Pham Nhat Vuong ត្រូវបានគេរាយការណ៍ថា បានខាតបង់ទ្រព្យសម្បត្តិអស់ ១,៩ពាន់លានដុល្លារ នៅក្នុងការជួញដូរភាគហ៊ុនចុងក្រោយ កាលពីថ្ងៃព្រហស្បត្តិ៍ ដែលនេះត្រូវបានទុកថាជាការធ្លាក់ចុះទ្រព្យសម្បត្តិដ៏ច្រើនបំផុត ក្នុងពេលត្រឹមមួយថ្ងៃ ដែលកត់ត្រាដោយ Forbes។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជុំវិញការថយចុះនៃចំនួនទ្រព្យសម្បត្តិនេះ ក៏បានធ្វើឲ្យលោក Vuong ធ្លាក់ចុះពីចំណាក់ថ្នាក់ទី៧២ មកកាន់លេខ ៨០ វិញ នៅក្នុងបញ្ជីមហាសេដ្ឋីមានបំផុត នៅលើពិភពលោក។

គួរឲ្យដឹងថា ភាគហ៊ុនរបស់ក្រុមហ៊ុន Vingroup (VIC) របស់លោក Vuong និងក្រុមហ៊ុនបុត្រសម្ព័ន្ធពីរទៀត គឺក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Vinhomes (VHM) និងប្រតិបត្តិករផ្សារទំនើប Vincom Retail (VRE) បានធ្លាក់ចុះដល់កម្រិតទាបបំផុតមួយ ក្នុងអំឡុងពេលជូញដូរចុងក្រោយ។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ទ្រព្យសម្បត្តិសរុបរបស់លោក Vuong នៅតែកើនឡើង ២៣ពាន់លានដុល្លារ សម្រាប់ឆ្នាំនេះ និងកើន ១៨ដង បើធៀបទៅនឹងចំនួនទ្រព្យសម្បត្តិកាលពីឆ្នាំ២០១៣ នៅពេលដែល Forbes ទទួលស្គាល់លោកជាមហាសេដ្ឋីលើកដំបូង៕​