SoftBank គ្រោងចាក់លុយវិនិយោគ ៣០ពាន់លានដុល្លារបន្ថែមទៀត នៅក្នុង OpenAI

អន្តរជាតិ

ក្រុមហ៊ុនខ្នាតយក្សរបស់ប្រទេសជប៉ុន SoftBank Group Corp ថ្មីៗនេះកំពុងស្ថិតនៅក្នុងការពិភាក្សាដើម្បីវិនិយោគទឹកប្រាក់ ៣០ពាន់លានដុល្លារបន្ថែមទៀត នៅក្នុង OpenAI ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជុំវិញការវិនិយោគចុងក្រោយនេះ នឹងក្លាយជាផ្នែកមួយនៃការផ្តល់មូលនិធិដែលអាចរៃអង្គាសបានរហូតដល់ ១០០ពាន់លានដុល្លារ សម្រាប់ OpenAI ដែលធ្វើឲ្យតម្លៃមូលធនទីផ្សាររបស់ក្រុមហ៊ុនបង្កើត ChatGPT នេះ កើនលើងដល់ប្រហែល ៨៣០ពាន់លានដុល្លារ។

ទន្ទឹមនឹងនេះ យោងតាមនាយកប្រតិបត្តិក្រុមហ៊ុន SoftBank លោក Masayoshi Son បានបង្ហាញឲ្យដឹងថា ការវិនិយោគដ៏ធំនេះ គឺជាការបង្ហាញពីការបន្តយកចិត្តទុកដាក់ខ្ពស់ទៅលើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ខណៈពេលដែល OpenAI កំពុងព្យាយាមទប់ទល់ជាមួយនឹងការកើនឡើងនៃការចំណាយដើម្បីបណ្តុះបណ្តាល និងដំណើរការគំរូ AI របស់ខ្លួន ចំពេលកំពុងមានការប្រកួតប្រជែងខ្លាំងពី Alphabet។

ជម្រាបជូនផងដែរថា ការពិភាក្សាចុងក្រោយនេះ បានកើតឡើង បន្ទាប់ពីការវិនិយោគដ៏ធំបំផុតមួយរបស់ SoftBank បានធ្វើឡើងទ្វេដងក្នុងឆ្នាំមុន ដែលកន្លងមកពួកគេបានចំណាយទឹកប្រាក់ប្រមាណ ៤១ពាន់លានដុល្លារ និងទទួលបានភាគហ៊ុនសរុប ១១% នៅក្នុង OpenAI ៕​​