ក្រុមប្រឹក្សាសន្តិភាព

លោក ត្រាំ ថាសហរដ្ឋអាមេរិកនឹងចូលវិភាគទាន ១០ពាន់លានដុល្លារ សម្រាប់ក្រុមប្រឹក្សាសន្តិភាព
ប្រធានាធិបតី លោក ដូណាល់ ត្រាំ បាននិយាយថា សហរដ្ឋអាមេរិកនឹងផ្តល់មូលនិធិដល់ក្រុមប្រឹក្សាសន្តិភាពចំនួន ១០ពាន់លានដុល្លារ ខណៈពេលដែលសម្ព័ន្ធមិត្តផ្សេងទៀតនឹងចូលរួមវិភាគទានចំនួន ៧ពាន់លានដុល្លារ ដល់កញ្ចប់ជំនួយសង្គ្រោះតំបន់ហ្គាហ្សា។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

លោក ត្រាំ​បាននិយាយនៅក្នុងសម័យប្រជុំបើកសម្ពោធក្រុមប្រឹក្សាសន្តិភាពនៅទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃទី១៩ ខែកុម្ភៈថា ៖“សហរដ្ឋអាមេរិកនឹងចូលរួមវិភាគទានចំនួន ១០ពាន់លានដុល្លារដល់ក្រុមប្រឹក្សាសន្តិភាព។ យើងនឹងសម្រេចបាននូវក្តីស្រមៃនៃការនាំមកនូវសន្តិភាពយូរអង្វែងដល់ទឹកដីដែលរងទុក្ខដោយសង្គ្រាម និងទុក្ខវេទនារាប់សតវត្សមកហើយ”។

លោកត្រាំ ក៏បានបន្ថែមទៀតថា សម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកដូចជា អារ៉ាប៊ីសាអូឌីត អាស៊ែបៃហ្សង់ បារ៉ែន កាហ្សាក់ស្ថាន គុយវ៉ែត ម៉ារ៉ុក កាតា អេមីរ៉ាតអារ៉ាប់រួម (UAE) និងអ៊ូសបេគីស្ថាន បានចូលរួមវិភាគទានជាង ៧ពាន់លានដុល្លារដល់កញ្ចប់ជំនួយសង្គ្រោះតំបន់ហ្គាហ្សា ខណៈពេលដែលលោកបានបញ្ជាក់ពីបំណងប្រាថ្នារបស់លោកក្នុងការបន្តកិច្ចព្រមព្រៀងសន្តិភាពបែបនេះ បន្ថែមទៀត។

ជម្រាបជូនថា ក្រុមប្រឹក្សាសន្តិភាពត្រូវបានគេមើលឃើញថាជាគំនិតផ្តួចផ្តើមដ៏មានប្រសិទ្ធភាពបំផុតចាប់តាំងពីជម្លោះបានផ្ទុះឡើងនៅតំបន់ហ្គាហ្សាស្ទ្រីបក្នុងខែតុលា ឆ្នាំ២០២៣ ដោយសម្រួលដល់ការសន្ទនា និងការចរចាក្នុងចំណោមភាគីពាក់ព័ន្ធ ដើម្បីបញ្ចប់ជម្លោះ និងឆ្ពោះទៅរកដំណោះស្រាយសន្តិភាពប្រកបដោយចីរភាពសម្រាប់តំបន់នេះ៕​

The post លោក ត្រាំ ថាសហរដ្ឋអាមេរិកនឹងចូលវិភាគទាន ១០ពាន់លានដុល្លារ សម្រាប់ក្រុមប្រឹក្សាសន្តិភាព appeared first on .

ក្រុមប្រឹក្សាសន្តិភាពរបស់លោក ត្រាំ គ្រោងនឹងបើកកិច្ចប្រជុំកំពូលលើកដំបូងនាពេលឆាប់ៗ
ក្រុមប្រឹក្សាសន្តិភាព ដែលត្រូវបានផ្តួចផ្តើមឡើងដោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ គ្រោងនឹងរៀបចំកិច្ចប្រជុំថ្នាក់ដឹកនាំរបស់ប្រទេសជាសមាជិក ជាលើកដំបូង ដែលនឹងរួមបញ្ចូលលើការពិភាក្សាសំខាន់ជុំវិញតំបន់ហ្គាហ្សា។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNN។

យោងតាមមន្ត្រីរដ្ឋាភិបាលសហរដ្ឋអាមេរិកម្នាក់ដែលមិនបញ្ចេញឈ្មោះបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ កាលពីពេលថ្មីៗនេះថា ៖”យើងបញ្ជាក់ថាសន្និសីទនេះនឹងត្រូវធ្វើឡើងនៅថ្ងៃទី១៩ ខែកុម្ភៈ។ នេះនឹងក្លាយជាកិច្ចប្រជុំលើកដំបូងរបស់ក្រុមប្រឹក្សាសន្តិភាព ហើយក៏ជាសន្និសីទរៃអង្គាសថវិកាសម្រាប់ការកសាងឡើងវិញនៃតំបន់ហ្គាហ្សាផងដែរ”។

គួរឲ្យដឹងថាកិច្ចប្រជុំនេះត្រូវបានគ្រោងនឹងធ្វើឡើងនៅវិទ្យាស្ថានសន្តិភាពសហរដ្ឋអាមេរិក ដែលសេតវិមានបានប្តូរឈ្មោះទៅជាវិទ្យាស្ថានសន្តិភាព Donald J. Trump នៅចុងឆ្នាំមុន។ យោងតាមមន្ត្រីសហរដ្ឋអាមេរិក កិច្ចប្រជុំនេះគឺសម្រាប់គោលបំណងរៃអង្គាសថវិកាមួយផ្នែក ប៉ុន្តែព័ត៌មានលម្អិតបន្ថែមកំពុងត្រូវបានពិភាក្សា។

យ៉ាងណាមិញ វានៅមិនទាន់ច្បាស់ទេថាប្រទេសណាខ្លះនឹងចូលរួមកិច្ចប្រជុំនេះ និងមេដឹកនាំប្រទេសជាសមាជិកកម្រិតណា នឹងត្រូវបានតំណាងនោះទេ។ ប៉ុន្តែនោះក្នុងនោះនាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban បានប្រកាសកាលពីថ្ងៃទី៧ ខែកុម្ភៈថា លោកនឹងធ្វើដំណើរទៅកាន់ទីក្រុងវ៉ាស៊ីនតោនក្នុងរយៈពេលពីរសប្តាហ៍ខាងមុខ ដើម្បីចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសន្តិភាព។

ជម្រាបជូនថា កាលពីខែមុន ប្រធានាធិបតី លោក ត្រាំ បានចុះហត្ថលេខាលើច្បាប់មួយដើម្បីបង្កើតក្រុមប្រឹក្សាសន្តិភាព នៅទីក្រុង Davos ប្រទេសស្វីស ដោយមានតំណាងមកពីជិត ២០ ប្រទេសចូលរួម។ ក្រុមប្រឹក្សាសន្តិភាព គឺក្រុមតូចមួយនៃមេដឹកនាំពិភពលោកដែលទទួលខុសត្រូវក្នុងការត្រួតពិនិត្យផែនការសន្តិភាពនៅក្នុងតំបន់ហ្គាហ្សា។ ទោះជាយ៉ាងណាក៏ដោយ ទំហំរបស់ស្ថាប័ននេះបានពង្រីក ដោយលោក ត្រាំបានផ្ញើលិខិតអញ្ជើញទៅកាន់ប្រទេសប្រហែល ៦០ ៕​

The post ក្រុមប្រឹក្សាសន្តិភាពរបស់លោក ត្រាំ គ្រោងនឹងបើកកិច្ចប្រជុំកំពូលលើកដំបូងនាពេលឆាប់ៗ appeared first on .

សម្តេចធិបតី៖ កម្ពុជា​ចូលរួមជា​ក្រុមប្រឹក្សាសន្តិភាព​ក្នុង​នាម​សមាជិកស្ថាបនិក ដែល​មិន​ត្រូវ​​បង់ប្រាក់
​នាយក​រដ្ឋមន្ត្រីកម្ពុជា សម្តេចធិបតី​ ហ៊ុន ម៉ាណែត បានពន្យល់​បន្ថែម​អំពី​មូលហេតុ​ដែល​កម្ពុជា​សម្រេច​ចិត្ត​ចូលរួមជាសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាព (The Board of Peace) តាមការអញ្ជើញរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក Donald J. Trump។

យោងតាម​សំណេរដែលបានបង្ហោះ​នៅ​លើ​ហ្វេសប៊ុក​របស់​លោកនា​ព្រឹក​ថ្ងៃទី២៧ មករា​ ឆ្នាំ២០២៦នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែង​ថា៖ «ការចូលរួមនេះ គឺដើម្បីបង្ហាញពីឆន្ទៈរបស់កម្ពុជា ក្នុងការគាំទ្រ និងរួមចំណែកដល់ការលើកកម្ពស់ការរក្សាសន្តិភាពសកល។

សម្តេចបន្ត​ថា៖ «សុច្ឆន្ទៈ​ស្រឡាញ់សន្តិភាព ការគាំទ្រ និងរួមចំណែក​ដល់ការកសាងនិងរក្សាសន្តិភាពគឺជាគោលការណ៍ដែលកម្ពុជាតែងតែប្រកាន់ខ្ជាប់ជារៀងរហូតមក ជាពិសេសតាមរយៈការបញ្ជូនកង កម្លាំងរក្សាសន្តិភាព ក្រោមឆត្រអង្គការសហប្រជាជាតិទៅបំពេញបេសកកម្មនៅតាមបណ្តាប្រទេសមួយចំនួនដែលរងគ្រោះដោយសារសង្រ្គាម»។

សម្តេច​ថ្លែង​ថា៖ «ខ្ញុំសូមបញ្ជាក់ថា ការចូលរួមជាសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាព សម្រាប់អាណត្តិ៣ឆ្នាំ មិនតម្រូវឱ្យបង់ថវិកាទេ។ ចំពោះការបង់ថវិកា ១ពាន់លានដុល្លារសហរដ្ឋអាមេរិកនោះ គឺសម្រាប់ករណីចូលជាសមាជិករយៈពេលវែង(អចិន្ត្រៃយ៍) តែប៉ុណ្ណោះ»។

សូមរម្លឹកដែរថា លោកប្រធានាធិបតី​ ត្រាំ បាន​អញ្ជើញ​កម្ពុជា​ចូលរួម​ក្នុង​ក្រុមប្រឹក្សា​នេះ តាម​រយៈ​លិខិត​ចុះ​ថ្ងៃទី១៦ ខែមករា ដើម្បី​រក​ដំណោះស្រាយ​ជម្លោះ​នៅ​មជ្ឈិមបូព៌ា៕អត្ថបទ៖ហ្សាលីន

The post សម្តេចធិបតី៖ កម្ពុជា​ចូលរួមជា​ក្រុមប្រឹក្សាសន្តិភាព​ក្នុង​នាម​សមាជិកស្ថាបនិក ដែល​មិន​ត្រូវ​​បង់ប្រាក់ appeared first on .

លោក ត្រាំ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងដើម្បីបង្កើតក្រុមប្រឹក្សាសន្តិភាពជាផ្លូវការ
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើច្បាប់ថ្មីមួយ ដើម្បីបង្កើតក្រុមប្រឹក្សាសន្តិភាព ដែលជាពេលវេលាដែលស្ថាប័នអន្តរជាតិថ្មីបំផុតរបស់លោក ត្រាំ នឹងចាប់ផ្តើមធ្វើការងាររបស់ខ្លួន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNN។

ពិធីចុះហត្ថលេខាលើច្បាប់បង្កើតក្រុមប្រឹក្សាសន្តិភាពនេះ ត្រូវបានធ្វើឡើងនៅទីក្រុង Davos ប្រទេសស្វីស នៅថ្ងៃទី២២ ខែមករា ដោយមានការចូលរួមពីតំណាងមកពីជិត ២០ ប្រទេស ដែលភាគច្រើនមកពីតំបន់មជ្ឈិមបូព៌ា និងអាមេរិកខាងត្បូង។ ប៉ុន្តែក្នុងនោះគ្មានប្រទេសនៅអឺរ៉ុបណាមួយបង្ហាញវត្តមាននៅក្នុងកម្មវិធីនេះនោះឡើយ។

ទន្ទឹមនឹងនេះ​ លោក ត្រាំ បានប្រកាសក្រោយការចុះកិច្ចព្រមព្រៀងនេះថា ពិភពលោកឥឡូវនេះមានសន្តិភាពជាងមុនពេលលោកចូលកាន់តំណែង ដោយអះអាងថា ក្រុមប្រឹក្សាសន្តិភាពរបស់លោក នឹងជួយចរចាសម្រាប់សន្តិភាពយូរអង្វែងនៅក្នុងតំបន់ហ្គាហ្សា ក៏ដូចជាដោះស្រាបញ្ហាសកលនានា ក្នុងពេលឆាប់ៗនេះ។

ជម្រាបជូនថា ក្រុមប្រឹក្សាសន្តិភាព ដូចដែលលោក ត្រាំ បានគ្រោងទុកដំបូង គឺជាក្រុមតូចមួយនៃមេដឹកនាំពិភពលោក ដែលទទួលខុសត្រូវក្នុងការត្រួតពិនិត្យផែនការសន្តិភាពនៅក្នុងតំបន់ហ្គាហ្សា។ តែទោះជាយ៉ាងណាក៏ដោយ ទំហំរបស់ស្ថាប័ននេះត្រូវបានពង្រីក បន្ទាប់ពីលោក ត្រាំ បានផ្ញើលិខិតអញ្ជើញទៅកាន់ប្រទេសប្រហែល ៦០ និងបានបង្ហើបថា ក្រុមប្រឹក្សានេះនឹងដើរតួជាអ្នកសម្របសម្រួលសម្រាប់ជម្លោះសកលក្នុងពេលឆាប់ៗនេះ ដូចជា UN ដែរ។

យ៉ាងណាមិញ មានប្រទេសប្រហែល ៣៥ បានទទួលយកការអញ្ជើញឱ្យចូលរួមក្រុមប្រឹក្សាសន្តិភាពនេះ។ ហើយក្រៅពីសហរដ្ឋអាមេរិក គ្មានសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិណាម្នាក់ចូលរួមក្នុងអង្គការនេះ នាពេលបច្ចុប្បន្ននេះទេ៕​

The post លោក ត្រាំ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងដើម្បីបង្កើតក្រុមប្រឹក្សាសន្តិភាពជាផ្លូវការ appeared first on .

ប្រធានាធិបតីអាមេរិក ត្រាំ អញ្ជើញកម្ពុជាចូលរួមជារដ្ឋសមាជិកស្ថាបនិក នៃក្រុមប្រឹក្សាសន្តិភាព
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ជេ ត្រាំ បានអញ្ជើញកម្ពុជាចូលរួមជារដ្ឋសមាជិកស្ថាបនិក នៃក្រុមប្រឹក្សាសន្តិភាព និងជាភាគីនៃធម្មនុញ្ញរបស់ក្រុមប្រឹក្សាសន្តិភាព។ នេះបើយោងតាមសារលិខិតរបស់ ឯកឧត្តម ដូណាល់ ជេ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក ជូនចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ និងត្រូវបានផ្សព្វផ្សាយនាយប់ថ្ងៃទី២១ ខែមករា នេះ។

ក្នុងសារលិខិត ឯកឧត្តម ដូណាល់ ជេ ត្រាំ បានអញ្ជើញជាផ្លូវការ សម្តេចធិបតី ហ៊ុន ម៉ាណែត ឱ្យចូលរួមក្នុងគំនិតផ្តួចផ្តើមអន្តរជាតិថ្មីមួយ ដែលមានគោលបំណងលើកកម្ពស់សន្តិភាពយូរអង្វែងនៅមជ្ឈឹមបូព៌ា និងដោះស្រាយជម្លោះនៅកម្រិតពិភពលោក។

ឯកឧត្តមប្រធានាធិបតីសហរដ្ឋអាមេរិក បានរំលឹកថា នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តមបានប្រកាស “ផែនការសម្របសម្រួលដ៏ទូលំទូលាយ ដើម្បីបញ្ចប់ជម្លោះនៅហ្គាហ្សា” ដែលជាផែនទីចង្អុលផ្លូវមាន ២០ចំណុច ហើយបានទទួលការគាំទ្រយ៉ាងឆាប់រហ័សពីមេដឹកនាំពិភពលោក រួមទាំងប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលពីពិភពអារ៉ាប់ អ៊ីស្រាអែល និងអឺរ៉ុប។ ឯកឧត្តមក៏បានលើកឡើងផងដែរថា នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានអនុម័តដំណោះស្រាយលេខ ២៨០៣ ដោយភាគច្រើនលើសលប់ ដើម្បីស្វាគមន៍ និងគាំទ្រផែនការនេះ។

យោងតាមឯកឧត្តមប្រធានាធិបតី ដំណាក់កាលបន្ទាប់នៃគំនិតផ្តួចផ្តើមនេះ គឺការបង្កើត “ក្រុមប្រឹក្សាសន្តិភាព” (The Board of Peace) ដែលជាស្ថាប័នអន្តរជាតិថ្មី និងអាជ្ញាធរគ្រប់គ្រងបណ្តោះអាសន្ន ដើម្បីអនុវត្តផែនការសម្របសម្រួលដ៏ទូលំទូលាយ និងកសាងសន្តិភាពយូរអង្វែង។

ឯកឧត្តមប្រធានាធិបតី ត្រាំ ដែលនឹងធ្វើជាប្រធានក្រុមប្រឹក្សានេះ បានអញ្ជើញកម្ពុជាឱ្យចូលរួមជារដ្ឋសមាជិកស្ថាបនិក និងចូលរួមជាភាគីក្នុងធម្មនុញ្ញរបស់ “ក្រុមប្រឹក្សាសន្តិភាព”។ ឯកឧត្តមបានបញ្ជាក់ថា ប្រទេសដែលចូលរួមនឹងចែករំលែកការទទួលខុសត្រូវក្នុងការលើកកម្ពស់សន្តិភាព សន្តិសុខ និងវិបុលភាពយូរអង្វែង។

លិខិតបានបញ្ជាក់ថា រដ្ឋសមាជិកនីមួយៗ អាចតែងតាំងតំណាងដែលមានសិទ្ធិ ដើម្បីចូលរួមក្នុងកិច្ចប្រជុំរបស់ក្រុមប្រឹក្សា។ ផែនការសម្របសម្រួលដ៏ទូលំទូលាយ និងធម្មនុញ្ញរបស់ “ក្រុមប្រឹក្សាសន្តិភាព” ត្រូវបានភ្ជាប់ជាមួយលិខិតអញ្ជើញ ហើយបើកចំហសម្រាប់ការចុះហត្ថលេខា និងការអនុម័ត។

ឯកឧត្តមប្រធានាធិបតី ត្រាំ បានបង្ហាញក្តីរំពឹងថា នឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយ សម្តេចធិបតី ហ៊ុន ម៉ាណែត និងកម្ពុជា ក្នុងការស្វែងរកសន្តិភាពយូរអង្វែង វិបុលភាព និងស្ថិរភាពពិភពលោក។

យ៉ាងណាមិញ ជុំវិញការអញ្ជើញកម្ពុជាឱ្យចូលរួមជារដ្ឋសមាជិកស្ថាបនិក នៃក្រុមប្រឹក្សាសន្តិភាព និងជាភាគីនៃធម្មនុញ្ញរបស់ក្រុមប្រឹក្សាសន្តិភាពពីសំណាក់សហរដ្ឋអាមេរិនាពេលនេះ មិនទាន់មានការឆ្លើយតបពីភាគីកម្ពុជា ថា នឹងទៅចូលរួមដែរឬយ៉ាងណានោះឡើយ៕ អត្ថបទ៖ហ្សាលីន

The post ប្រធានាធិបតីអាមេរិក ត្រាំ អញ្ជើញកម្ពុជាចូលរួមជារដ្ឋសមាជិកស្ថាបនិក នៃក្រុមប្រឹក្សាសន្តិភាព appeared first on .