គម្រោងផ្លូវល្បឿនលឿន

គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប-ប៉ោយប៉ែត នឹងត្រូវបើកការដ្ឋានសាងសង់បំណាច់ឆ្នាំ២០២៤
រាជរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌ (Framework Agreement – FA) លើការសិក្សាគម្រោងសាងសង់ផ្លូវល្បឿនលឿន តភ្ជាប់ពីរាជធានីភ្នំពេញ-សៀមរាប-ប៉ោយប៉ែត នារសៀលថ្ងៃពុធ ទី០៧ ខែមិថុនានេះ។

បើតាមក្រសួងសាធារណការ និងដឹកជញ្ជូន បន្ទាប់ពីចុះកិច្ចព្រមព្រៀងក្របខ័ណ្ឌរួច យ៉ាងយូរត្រឹមបំណាច់ឆ្នាំ២០២៤ ផ្លូវល្បឿនលឿនទី៣ ភ្នំពេញ-សៀមរាប-ប៉ោយប៉ែត នឹងត្រូវបើកការដ្ឋានសាងសង់។

នៅក្នុងកិច្ចព្រមព្រៀងក្របខ័ណ្ឌ ភាគីក្រុមហ៊ុនបានស្នើរៀបចំការសិក្សាសមិទ្ធិលទ្ធភាពគម្រោង (Feasibility Study – FS) និងការអនុវត្តគម្រោងខាងលើជា ២ដំណាក់កាល រួមមាន៖ ដំណាក់កាលទី១ ផ្លូវល្បឿនលឿនពីរាជធានីភ្នំពេញ ទៅក្រុងសៀមរាប និង ដំណាក់កាលទី២ ផ្លូវល្បឿនលឿន បន្តពីក្រុងសៀមរាប ទៅក្រុងប៉ោយប៉ែត និងតភា្ជប់ជាមួយនឹងប្រទេសថៃ។ គម្រោងទាំង២ ដំណាក់កាលនេះគ្រោងនឹងសិក្សាជា ៤ គន្លង ដូចផ្លូវល្បឿនលឿនមុនៗដែរ។

បន្ថែមពីនេះ កិច្ចព្រមព្រៀងក្របខ័ណ្ឌនេះ ត្រូវបានកំណត់សុពលភាព ដូចគ្នាទៅនឹងកិច្ចព្រមព្រៀងក្របខ័ណ្ឌគម្រោងផ្លូវល្បឿនលឿនកន្លងមក ប៉ុន្តែភាគីទាំងអស់អាចព្រមព្រៀងគ្នា ក្នុងការពន្យាររយៈពេលសុពលភាពនេះក្នុងករណីចាំបាច់ ដើម្បីឱ្យការសិក្សាគម្រោងខាងលើ មានភាពពេញលេញគ្រប់ជ្រុងជ្រោយ។ ជាពិសេសទាក់ទងនឹងការកំណត់ខ្សែគន្លងផ្លូវ (Alignment) ក្នុងតំបន់ខេត្តសៀមរាប ដោយហេតុថាខេត្តនេះសំបូរទៅដោយសម្បត្តិបេតិកភណ្ឌជាតិ និងពិភពលោក និងស្ថានីយបុរាណវិទ្យាជាដើម។

ទាក់ទងនិងគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប បើយោងតាមលោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជាបានឱ្យដឹងថា គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាបនេះរាជរដ្ឋាភិបាលមានបំណងសម្រាប់ជំរុញវិស័យទេសចរណ៍ និងការចរាចរមនុស្សចេញពីក្រុងភ្នំពេញទៅក្រុងសៀមរាបហើយនៅក្នុងនោះយើងដឹងថាជាឆ្លើយតបទៅនិងការកសាងនៅព្រលានយន្តអន្តរជាតិភ្នំពេញថ្មីនិងព្រលាយន្តហោះអន្តរជាតិសៀមរាបដែលជាព្រលានយន្តហោះធំ ហើយក៏ជាការត្រៀមខ្លួនហេដ្ឋារចនាសម្ព័ន្ធដើម្បីផ្សព្វផ្សាយវិស័យទេសចរណ៍របស់កម្ពុជា។

ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា មានប្រសាសន៍ថា «សព្វថ្ងៃនេះយើងមានផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុមួយហើយនៅពេលខាងមុខយើងនឹងមានផ្លូវល្បឿនលឿនភ្នំពេញ-ស្វាយរៀង ហើយយើងប្រហែលនិងមានផ្លូវល្បឿនលឿនភ្នំពេញ-ប៉ោយប៉ែតមួយទៀតសម្រាប់ជាការតភ្ជាប់សហគមន៍សេដ្ឋកិច្ចអាស៊ាន។ដូចនេះបើយើងមានផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាបនិងធ្វើឱ្យអ្ននវិនិយោគសម្លឹងឃើញកម្ពុជាមានការចាប់អារម្មណ៍កាន់តែខ្លំាង ស្របពេលកម្ពុជាមានច្បាប់វិនិយោគថ្មីមាការលើកទឹកចិត្តដល់វិនិយោគិន។ បើកម្ពុជាមានផ្លូវល្បឿនលឿនដូចទៅនិងការលើកឡើងខាងលើនេះវានឹងជួយជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជាកាន់ខ្លំាង»។

ចំណែកប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លោកស្រីឧកញ៉ា ឆាយ ស៊ីវលីន មានប្រសាសន៍ថា «ជុំវិញគម្រោងសិក្សាផ្លូវលឿនលឿនពីភ្នំពេញ-សៀមរាបដែលក្រសួងនិងក្រុមហ៊ុនដៃគូកំពុងចុះធ្វើការសិក្សានេះ បើទទួលបានជោគជ័យដូចទៅនិងគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុវានិងជះឥទ្ធិពលវិជ្ជមានសំខាន់ៗមួយចំនួនជាច្រើនដល់សេដ្ឋកិច្ចរបស់កម្ពុជា វាធ្វើឱ្យការដឹកជញ្ជូនទំនិញបានកាន់តែលឿនទាន់ពេលវេលាទំនិញមានគុណភាពនៅល្អទាក់ទងចំណីអាហារវាមិនមានការប្រែប្រួលរសជាតិ ហើយការធ្វើដំណើររបស់ភ្ញៀវទេសចរអាចធ្វើដំណើរកម្សាន្តបានច្រើនកន្លែងក្នុងពេលតែមួយ មានន័យថាទេសចរយើងអាចដាក់ខ្សែទស្សនៈកិច្ចនៅតំបន់ជុំវិញខេត្តសៀមរាបនេះបានច្រើនទីតំាង ធ្វើឱ្យចំណេញដល់សេដ្ឋកិច្ចនៅមូលដ្ឋាននៅតាមគោលដៅទេសចរ»៕

The post គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប-ប៉ោយប៉ែត នឹងត្រូវបើកការដ្ឋានសាងសង់បំណាច់ឆ្នាំ២០២៤ appeared first on .

គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាបគ្រោងបញ្ចប់ការសិក្សាយ៉ាងយូរនៅដើមខែមិថុនាខាងមុខនេះ
គម្រោងផ្លូវល្បឿនលឿនភ្នំពេញទៅសៀមរាប ត្រូវបានចាប់ផ្តើមសិក្សា កាលពីដើមឆ្នាំ២០២៣ និងត្រូវបានរំពឹងថាចប់សព្វគ្រប់នៅក្នុងចុងខែ ៥ ឬដើមខែ ៦ ឆ្នាំ២០២៣ ខាងមុខ។ នេះបើយោងតាមមន្ត្រីអ្នកនំាពាក្យក្រសួងសាធារណការនិងដឹកជញ្ជូន។

ពាក់ព័ន្ធនិងការសិក្សាគម្រោងផ្លូវល្បឿនលឿនខាងលើ បើយោងតាមលោក វាស៊ឹម សូរិយា មន្ត្រីអ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូនបានឱ្យដឹងថាជាធម្មតាការសិក្សារគេចាប់ផ្តើមនៅពេលគេស្នើរសុំឱ្យរាជធានី ខេត្តជួយសហការដើម្បីធ្វើការស្រាវជ្រាវទៅលើកត់ត្រាចំនួនចរចារ បរិមានទំនិញនៅតាមផ្លូវសំខាន់ៗ នេះមានន័យថាការសិក្សាកំពុងតែដំណើរការ។

ទាក់ទងនិងគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប បើយោងតាមលោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជាបានឱ្យដឹងថា គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាបនេះរាជរដ្ឋាភិបាលមានបំណងសម្រាប់ជំរុញវិស័យទេសចរណ៍ និងការចរាចរមនុស្សចេញពីក្រុងភ្នំពេញទៅក្រុងសៀមរាបហើយនៅក្នុងនោះយើងដឹងថាជាឆ្លើយតបទៅនិងការកសាងនៅព្រលានយន្តអន្តរជាតិភ្នំពេញថ្មីនិងព្រលាយន្តហោះអន្តរជាតិសៀមរាបដែលជាព្រលានយន្តហោះធំ ហើយក៏ជាការត្រៀមខ្លួនហេដ្ឋារចនាសម្ព័ន្ធដើម្បីផ្សព្វផ្សាយវិស័យទេសចរណ៍របស់កម្ពុជា»។

លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា មានប្រសាសន៍ថា «សព្វថ្ងៃនេះយើងមានផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុមួយហើយនៅពេលខាងមុខយើងនឹងមានផ្លូវល្បឿនលឿនភ្នំពេញ-ស្វាយរៀង ហើយយើងប្រហែលនិងមានផ្លូវល្បឿនលឿនភ្នំពេញ-ប៉ោយប៉ែតមួយទៀតសម្រាប់ជាការតភ្ជាប់សហគមន៍សេដ្ឋកិច្ចអាស៊ាន។ដូចនេះបើយើងមានផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាបនិងធ្វើឱ្យអ្ននវិនិយោគសម្លឹងឃើញកម្ពុជាមានការចាប់អារម្មណ៍កាន់តែខ្លំាង ស្របពេលកម្ពុជាមានច្បាប់វិនិយោគថ្មីមាការលើកទឹកចិត្តដល់វិនិយោគិន។ បើកម្ពុជាមានផ្លូវល្បឿនលឿនដូចទៅនិងការលើកឡើងខាងលើនេះវានឹងជួយជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជាកាន់ខ្លំាង»។

ចំណែកប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លោកស្រី ឆាយ ស៊ីវលីន មានប្រសាសន៍ថា «ជុំវិញគម្រោងសិក្សាផ្លូវលឿនលឿនពីភ្នំពេញ-សៀមរាបដែលក្រសួងនិងក្រុមហ៊ុនដៃគូកំពុងចុះធ្វើការសិក្សានេះ បើទទួលបានជោគជ័យដូចទៅនិងគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុវានិងជះឥទ្ធិពលវិជ្ជមានសំខាន់ៗមួយចំនួនជាច្រើនដល់សេដ្ឋកិច្ចរបស់កម្ពុជា វាធ្វើឱ្យការដឹកជញ្ជូនទំនិញបានកាន់តែលឿនទាន់ពេលវេលាទំនិញមានគុណភាពនៅល្អទាក់ទងចំណីអាហារវាមិនមានការប្រែប្រួលរសជាតិ ហើយការធ្វើដំណើររបស់ភ្ញៀវទេសចរអាចធ្វើដំណើរកម្សាន្តបានច្រើនកន្លែងក្នុងពេលតែមួយ មានន័យថាទេសចរយើងអាចដាក់ខ្សែទស្សនៈកិច្ចនៅតំបន់ជុំវិញខេត្តសៀមរាបនេះបានច្រើនទីតំាង ធ្វើឱ្យចំណេញដល់សេដ្ឋកិច្ចនៅមូលដ្ឋាននៅតាមគោលដៅទេសចរ»៕ អត្ថបទ៖សារេត

The post គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាបគ្រោងបញ្ចប់ការសិក្សាយ៉ាងយូរនៅដើមខែមិថុនាខាងមុខនេះ appeared first on .

គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប និងព្រលានយន្តហោះថ្មីទំាង២ ជះឥទ្ធិពលវិជ្ជមានយ៉ាងណាខ្លះដល់សេដ្ឋកិច្ចនិងទេសចរណ៍?
បើទោះបីមន្ត្រីអ្នកនាំពាក្យរបស់ក្រសួងសាធារណៈការនិងដឹកជញ្ជូន មិនទាន់បានឆ្លើយតបឬបង្ហាញព័ត៌មានជាសាធារណៈថា គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាបនឹងចាប់ផ្តើមធ្វើការសិក្សារនៅពេលណាឱ្យច្បាស់លាស់យ៉ាងណានោះក្តី គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប បូករួមនិងគម្រោងសាងសង់ព្រលានយន្តសៀមរាបនិងព្រលានយន្តហោះអន្តរជាតិភ្នំពេញដែលភាពប្រទាក់ក្រឡាគ្នានេះវានឹងជះឥទ្ធិពលវិជ្ជមានយ៉ាងណាខ្លះទៅដល់វិស័យសេដ្ឋកិច្ចនិងទេសចរណ៍កម្ពុជានៅពេលដាក់ឱ្យដំណើរជាបន្តបន្ទាប់នៅពេលខាងមុខ?

បើយោងតាមអ្នកជំនាញខាងសេដ្ឋកិច្ចមានទស្សនៈយល់ឃើញគម្រោងខាងលើថា ជាការត្រៀមខ្លួនរបស់រាជរដ្ឋាភិបាលដើម្បីស្រូបទាញសម្រាប់វិស័យទេសចរណ៍នៅពេលដែលសេដ្ឋកិច្ចត្រូវបានបើកចំហរឡើងវិញ។ លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជាមានទស្សនៈយល់ឃើញថា គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាបនេះរាជរដ្ឋាភិបាលមានបំណងសម្រាប់ជំរុញវិស័យទេសចរណ៍ និងការចរាចរមនុស្សចេញពីក្រុងភ្នំពេញទៅក្រុងសៀមរាបហើយនៅក្នុងនោះយើងដឹងថាជាឆ្លើយតបទៅនិងការកសាងនៅព្រលានយន្តអន្តរជាតិភ្នំពេញថ្មីនិងព្រលាយន្តហោះអន្តរជាតិសៀមរាបដែលជាព្រលានយន្តហោះធំ ហើយក៏ជាការត្រៀមខ្លួនហេដ្ឋារចនាសម្ព័ន្ធដើម្បីផ្សព្វផ្សាយវិស័យទេសចរណ៍របស់កម្ពុជា។

បើសិនជាព្រលានយន្តទាំងពីរខាងលើនៅថ្ងៃខាងមុខត្រូវបានដាក់ឱ្យដំណើរហោះហើរជាផ្លូវការ តើវិស័យទេសចរណ៍របស់កម្ពុជាអាចនិងមានភាពរឹងមៃនិងមានភាពទាក់ទាញកម្រិតណា?

លោកបណ្ឌិត សង្កត់ធ្ងន់ថា​ «យើងមិនទាន់ឆ្លើយថាវាមានភាពរឹងមំាបាននៅឡើយទេវាគ្រាន់ជាការត្រៀមខ្លួនរបស់រាជរដ្ឋាភិបាលដើម្បីស្រូបទាញវិស័យទេសចរណ៍នៅពេលដែលសេដ្ឋកិច្ចត្រូវបានបើកចំហរឡើងវិញ»។

ដោយឡែក លោកឧកញ៉ា លឹម ហេង អ្នកជំនាញផ្នែកពាណិជ្ជកម្មនិងជាអនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានឱ្យដឹងថា ក្នុងវិស័យសេដ្ឋកិច្ចត្រូវការ ការដឹកជញ្ជូន បើកម្ពុជាផលិតទំនិញហើយអត់មានច្រកនាំចេញឬផ្លូវដឹកជញ្ជូ វាធ្វើឱ្យការផលិតវាមានមិនច្រើននោះទេ។ ដូចនេះមិនថាផ្លូវទឹក ផ្លូវគោកនិងផ្លូវអាកាសនោះទេវាគឺជាសរសៃឈាមសេដ្ឋកិច្ចរបស់ជាតិមួយហើយប្រទេសជាតិណាមួយ មានការអភិវឌ្ឍទំាងផ្លូវការអាកាស ផ្លូវគោកនិងផ្លូវទឹកវានឹងជំរុញកំណើនសេដ្ឋកិច្ចទំាងផ្ទៃក្នុងនិងការនាំចេញ។

លោកឧកញ៉ា លឹម ហេង មានប្រសាសន៍ថា «សព្វថ្ងៃនេះយើងមានផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុមួយហើយនៅពេលខាងមុខយើងនឹងមានផ្លូវល្បឿនលឿនភ្នំពេញ-ស្វាយរៀង ហើយយើងប្រហែលនិងមានផ្លូវល្បឿនលឿនភ្នំពេញ-ប៉ោយប៉ែតមួយទៀតសម្រាប់ជាការតភ្ជាប់សហគមន៍សេដ្ឋកិច្ចអាស៊ាន។ដូចនេះបើយើងមានផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាបនិងធ្វើឱ្យអ្ននវិនិយោគសម្លឹងឃើញកម្ពុជាមានការចាប់អារម្មណ៍កាន់តែខ្លំាង ស្របពេលកម្ពុជាមានច្បាប់វិនិយោគថ្មីមាការលើកទឹកចិត្តដល់វិនិយោគិន។បើកម្ពុជាមានផ្លូវល្បឿនលឿនដូចទៅនិងការលើកឡើងខាងលើនេះវានឹងជួយជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជាកាន់ខ្លំាង»។

លោកឧកញ៉ាបន្តថា ទន្ទឹមនិងគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាបត្រៀមធ្វើការសិក្សា។ព្រលានយន្តខេត្តសៀមរាបនៅពេលបើកដំណើរការហើយទទួលបានភ្ញៀវទេសចរនិងមានកាន់តែច្រើននិងជួយជំរុញកំណើនសេដ្ឋកិច្ច ជួយទាក់ទាញអ្នកវិនិយោគបរទេសមកកាន់កម្ពុជាច្រើន គួបផ្សំជាមួយកម្ពុជាមានផ្លូវល្បឿនថែមទៀតនោះវាធ្វើឱ្យកម្ពុជាមានភាពទាក់ទាញកាន់តែប្រសើរ។

លោកឧកញ៉ាសង្កត់ធ្ងន់ថា «គម្រោងព្រលានយន្តហោះទំាង២កន្លែងដែលមួយកំពុងត្រៀមដាក់ឱ្យដំណើរការសាកល្បងនិងមួយទៀតសម្រេចបានការសាងសង់ជាង៤៤%នឹងក្លាយជាកន្លែងផ្គត់ផ្គង់សម្រាប់ឆ្លើយតបទៅតាមតម្រូវការដែលយើងកម្ពុជាចង់បាននៅក្នុងវិស័យទេសចនិងសេដ្ឋកិច្ច»។

ស្រដៀងគ្នាទៅនិងអ្នកជំនាញសេដ្ឋកិច្ចនិងពាណិជ្ជកម្ម សម្រាប់អ្នកជំនាញខាងវិស័យទេសចរណ៍បានចាត់ទុកថាគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាបក៏ដូចជាគម្រោងព្រលានយន្តហោះសៀមរាបនិងព្រលានយន្តហោះអន្តរជាតិថ្មីភ្នំពេញនេះនឹងជះឥទ្ធិពលវិជ្ជសំខាន់ៗជាច្រើនដល់សេដ្ឋកិច្ចនិងទេសចរណ៍កម្ពុជានៅថ្ងៃខាងមុខ។

ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លោកជំទាវ ឆាយ ស៊ីវលីន មានប្រសាសន៍ថា «ជុំវិញគម្រោងសិក្សាផ្លូវលឿនលឿនពីភ្នំពេញ-សៀមរាបដែលក្រសួងនិងក្រុមហ៊ុនដៃគូត្រៀមចុះធ្វើការសិក្សានៅពេលមុខនេះ បើទទួលបានជោគជ័យដូចទៅនិងគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុវានិងជះឥទ្ធិពលវិជ្ជមានសំខាន់ៗមួយចំនួនជាច្រើនដល់សេដ្ឋកិច្ចរបស់កម្ពុជា វាធ្វើឱ្យការដឹកជញ្ជូនទំនិញបានកាន់តែលឿនទាន់ពេលវេលាទំនិញមានគុណភាពនៅល្អទាក់ទងចំណីអាហារវាមិនមានការប្រែប្រួលរសជាតិ ហើយការធ្វើដំណើររបស់ភ្ញៀវទេសចរអាចធ្វើដំណើរកម្សាន្តបានច្រើនកន្លែងក្នុងពេលតែមួយ មានន័យថាទេសចរយើងអាចដាក់ខ្សែទស្សនៈកិច្ចនៅតំបន់ជុំវិញខេត្តសៀមរាបនេះបានច្រើនទីតំាង ធ្វើឱ្យចំណេញដល់សេដ្ឋកិច្ចនៅមូលដ្ឋាននៅតាមគោលដៅទេសចរ»។

លោកជំទាវបន្តថា ទាក់ទងព្រលានយន្តថ្មីចំនួន២ដែលនិងលេចចេញជារូបរាងនៅពេលខាងមុខច្បាស់ណាស់វានិងធ្វើឱ្យវិស័យទេសចរណ៍កម្ពុជាឈានដល់កម្រិតមានសមត្ថភាពរឹងមំា មានសក្តានុពលទាក់ទាញជើងហោះហើរត្រង់មកពីប្រទេសធំៗបានច្រើនដែលផ្ទុកអ្នកដំណើរចូលមកទស្សនានៅកម្ពុជាបានច្រើន អ៊ីចឹងយើងរំពឹងថាដល់ពេលនេះចំនួនភ្ញៀវទេសចរនឹងមានការកើនឡើង។

បើយោងតាមអ្នកជំនាញផ្នែកទេសចរកម្ពុជា ដើម្បីទទួលបានការវិនិយោគបន្ថែមនៅក្នុងវិស័យទេចរណ៍កម្ពុជាគួរតែលើកទឹកចិត្តទៅដល់ការវិនិយោគផលិតផលទេសចរទំាងអស់ ដោយធ្វើយ៉ាងណាឱ្យអ្នកវិនិយោគមានទឹកចិត្តក្នុងការវិនិយោគ តាមរយៈការលើកលែងណាមួយនៅពេលបើកដំបូងៗ។លើសពីនេះច្បាប់ទម្លាប់ត្រូវមានការលើកទឹកចិត្ត ទើបធ្វើឱ្យវិនិយោគិនចង់បណ្តាក់ទុនរកស៊ីនៅក្នុងវិស័យទេសចរណ៍បន្ថែមទៀតនៅកម្ពុជា៕ អត្ថបទ៖សារេត

The post គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប និងព្រលានយន្តហោះថ្មីទំាង២ ជះឥទ្ធិពលវិជ្ជមានយ៉ាងណាខ្លះដល់សេដ្ឋកិច្ចនិងទេសចរណ៍? appeared first on .

លោក ស៊ុន ចាន់ថុល ស្នើក្រុមហ៊ុនជួយពន្លឿនការសិក្សាគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប ឱ្យបានលឿន
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ  បានស្នើទៅកាន់ក្រុមហ៊ុន ឱ្យជួយពន្លឿនការសិក្សាគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប ឱ្យបានលឿន តាមដែលអាចធ្វើទៅបាន។

ថ្លែងក្នុងកម្មវិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី ១៥ កុម្ភៈ ២០២៣ នេះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានស្នើសុំឱ្យក្រុមហ៊ុនដែលកំពុងសិក្សាលទ្ធភាព​សាងសង​គម្រោង​ផ្លូវល្បឿន​លឿនភ្នំពេញ-សៀមរាប ជួយពន្លឿនការងារឱ្យបាន​លឿន តាមដែលអាចធ្វើបាន ដើម្បីឈានទៅចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា យ៉ាងយូនៅខែកញ្ញា ឆ្នាំ២០២៣នេះ។

សូមរម្លឹកដែរថា បើតាមក្រសួងសារធារណការ និងដឹកជញ្ជូន ធ្លាប់បានឱ្យដឹងថា បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​ចំនួន៤ កំពុង​សិក្សា​លើ​គម្រោង​សាងសង់​ផ្លូវល្បឿន​លឿន​រាជធានីភ្នំពេញ-ខេត្តសៀមរាប។

យ៉ាងណាមិញ កាលពីពេលថ្មីៗ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏ធ្លាប់​បានបង្ហាញ​ការប្តេជ្ញាចិត្ត នឹងខិតខំកសាងផ្លូវល្បឿនលឿនមួយខ្សែទៀតតភ្ជាប់ពីភ្នំពេញទៅបាវិត ព្រំដែនវៀតណាម ខណៈមិនយូរទេ កម្ពុជានឹងមានគម្រោងសាងសង់ផ្លូវល្បឿនលឿនរាជធានីភ្នំពេញ ទៅកាន់ខេត្តសៀមរាប ដែលនឹងក្លាយជាផ្លូវល្បឿនលឿនទី៣ របស់កម្ពុជា។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជឿជាក់ថា ផ្លូវល្បឿនលឿនរាជធានីភ្នំពេញ ទៅខេត្តសៀមរាប នេះ គឺជាផ្លូវដែលចំណាយពេលវេលាតិចជាងមុន ខណៈផ្លូវល្បឿនលឿននេះ ក៏នឹងជួយសេដ្ឋកិច្ចកម្ពុជា ឱ្យមានការរីកចម្រើនថែមមួយកម្រិតទៀតផងដែរ៕

អត្ថបទ៖ ពិសី

The post លោក ស៊ុន ចាន់ថុល ស្នើក្រុមហ៊ុនជួយពន្លឿនការសិក្សាគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប ឱ្យបានលឿន appeared first on .

ក្រសួងសាធារណការ បើកកិច្ចប្រជុំជំរុញការអភិវឌ្ឍន៍គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត តម្លៃជាង ២ពាន់លានដុល្លារ
គម្រោងសាងសង់ផ្លូវល្បឿនលឿនក្រុងបាវិត ខេត្តស្វាយរៀងបានក្លាយជាខេត្តទីពីរ​បន្ទាប់ពីខេត្តព្រះសីហនុ ដែលមានការសិក្សា​ពីលទ្ធភាពសាងសង់ផ្លូវល្បឿនលឿនតភ្ជាប់ជាមួយរាជធានីភ្នំពេញ។ នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ដឹកនាំកិច្ចប្រជុំគណៈកម្មការអន្តរក្រសួងដើម្បីពិភាក្សាលើគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញទៅក្រុងបាវិត។

កិច្ចប្រជុំកម្រិតបច្ចេកទេសនេះធ្វើឡើងក្នុងគោលបំណងតាមដានវឌ្ឍនភាព និងពិភាក្សាលើរបាយការណ៍ស្តីពីការសិក្សាសមិទ្ធិលទ្ធភាពនៃគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានី ភ្នំពេញទៅក្រុងបាវិត ក៏ដូចជាដើម្បីប្រមូលមតិយោបល់ និងធាតុចូលពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធសំដៅឱ្យរបាយការណ៍នេះកាន់តែមានលក្ខណៈគ្រប់ជ្រុងជ្រោយ។

ក្នុងកិច្ចប្រជុំនោះ លោកទេសរដ្ឋមន្ត្រី បានជំរុញលើកទឹកចិត្តឱ្យមន្ត្រីជំនាញបច្ចេកទេសពាក់ព័ន្ធមកពីក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ត្រូវពិភាក្សាឱ្យបានស៊ីជម្រៅបន្ថែមទៀតទាក់ទងនឹងបញ្ហាបច្ចេកទេសដើម្បីបំពេញបន្ថែមចំណុចខ្វះ។

សូមជម្រាបជូនថា រដ្ឋាភិបាលកម្ពុជា បានសិទ្ធិឲ្យក្រុមហ៊ុនចិន China  Railway International Group Co.,Ltd ធ្វើការសិក្សាពីលក្ខណៈបច្ចេកទេសនៃគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿនមួយខ្សែនេះ។

ក្នុងកិច្ចប្រជុំជាមួយក្រសួងសាធារការ កាលពីឆ្នាំកន្លងទៅ តំណាងក្រុមហ៊ុនបានអះអាងថា ការសិក្សាពីស្ថានភាពភូមិសាស្រ្ត និង​ផលប៉ះពាល់ផ្សេងៗ នៃគម្រោងសាងសង់ផ្លូវល្បឿនលឿនតភ្ជាប់ភ្នំពេញ-បាវិត កំពុងដំណើរការទៅមុខ។

ការអភិវឌ្ឍន៍ជាក់ស្តែងអាចត្រូវការពេលយូរទៀត តែ​យ៉ាងណាក៏ដោយ រដ្ឋាភិបាលធ្លាប់បានគូសបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍ផ្លូវល្បឿនលឿនមួយខ្សែនេះ មានប្រវែង១៣៥ គីឡូម៉ែត្រ ហើយគ្រោងនឹងចំណាយប្រមាណ២ ពាន់លានដុល្លារ៕

The post ក្រសួងសាធារណការ បើកកិច្ចប្រជុំជំរុញការអភិវឌ្ឍន៍គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត តម្លៃជាង ២ពាន់លានដុល្លារ appeared first on .

នៅខែកក្កដាខាងមុខនេះ ក្រសួងសាធារណការនឹងដាក់ឲ្យដំណើរការផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ
ក្រសួងសាធារណការ និងដឹកជញ្ជូន គ្រោងដាក់ឲ្យប្រើប្រាស់ជាបណ្តោះអាសន្ននូវផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ នៅខែកក្កដា ឆ្នាំ២០២២ ខាងមុខ។ នេះបើតាមលោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី០៩ ខែកុម្ភៈម្សិលម្សិញ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០២១ និងទិសដៅឆ្នាំ២០២២។

ក្រសួងសាធារណការ បានឲ្យដឹងថា គិតត្រឹមខែមករា ឆ្នាំ២០២២នេះ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ សម្រេចការសាងសង់បាន៨១% ហើយ។

គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ គ្រោងនឹងបញ្ចប់មុនផែនការ ពោលគឺប្ដូរពីខែមីនា ឆ្នាំ ២០២៣ មកត្រឹមខែកក្កដា ឆ្នាំ ២០២២ វិញ រួមនឹងការបើកឱ្យជិះសាកល្បងឥតគិតថ្លៃ ១អាទិត្យ ឬ ១ខែដំបូង។

គួររម្លឹកថា គម្រោងសាងសង់ផ្លូវល្បឿនលឿននេះ ប្រវែងសរុបជាង ១៩០គីឡូម៉ែត្រ តភ្ជាប់ពីភូមិ១ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។ គម្រោងនេះ គ្រោងចំណាយថវិកាសាងសង់សរុបប្រមាណ ២ពាន់លានដុល្លារអាមេរិក ដោយកំពុងសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) តាមរយៈក្រុមហ៊ុន Cambodian PPSHV Expressway Co., Ltd.។

យ៉ាងណា ចំពោះតម្លៃសេវាបើកបរលើផ្លូវនេះ ក្រសួងសាធារណាការមិនទាន់បានបញ្ជាក់ឲ្យដឹងនៅឡើយ៕

The post នៅខែកក្កដាខាងមុខនេះ ក្រសួងសាធារណការនឹងដាក់ឲ្យដំណើរការផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ appeared first on .

សម្រេចបាន ៧០,៩៣%ហើយ គម្រោងផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ ប្រវែង១៩០គីឡូម៉ែត្រ
គម្រោងសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ ប្រវែង១៩០គីឡូម៉ែត្រ សម្រេចបាន ៧០,៩៣% ហើយ គិតត្រឹមខែវិច្ឆិកាឆ្នាំ២០២១។ បើយោងតាមរបាយការណ៏ពីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១នេះ។

លោក យិត បុណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងពេលដឹកនាំក្រុមការងារគ្រប់គ្រងគម្រោង និងមន្ត្រីជំនាញពាក់ព័ន្ធ ចុះពិនិត្យវឌ្ឍនភាពគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ឋិតត្រង់ចំណុចទីតាំងផ្លូវបំបែកប្តូរទិសទី២ និងទី៣ បានស្នើឱ្យក្រុមហ៊ុនសាងសង់ពិនិត្យមើលទីតាំងផ្លូវបំបែកប្តូរទិសនីមួយៗឱ្យបានហ្មត់ចត់ ជាពិសេសត្រង់កន្លែងប្ដូរទិសដែលមិនមានរបាំងបែងចែកទិសចរាចរណ៍ ដើម្បីស្វែងរកដំណោះស្រាយប្រសិទ្ធភាព និងធានាបានសុវត្ថិភាពដល់អ្នកបើកបរ ដែលធ្វើចរាចរណ៍ចូលមកប្រើប្រាស់ផ្លូវល្បឿនលឿននេះ និងពិនិត្យមើលវិធានបច្ចេកទេសការពារផ្លូវពីការបាក់រអិលជ្រេលដោយសាងសង់ហេដ្ឋារចនាសម្ព័ន្ធការពារតំបន់មួយចំនួននៅជាប់ទីតាំងជម្រាលភ្នំ ដែលអាចទទួលរងការរអិលបាក់ដី បង្កគ្រោះថ្នាក់ជាយថាហេតុ។

សូមបញ្ជាក់ជូនថា គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ មានប្រវែង ១៩០គីឡូម៉ែត្រ ត្រូវបានបើកការដ្ឋានសាងសង់កាលពីខែកក្កដា ឆ្នាំ២០១៩ ហើយគិតត្រឹមថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ ដំណើរការសាងសង់សម្រេចបាន៧០,៩៣%ហើយ និងគ្រោងបញ្ចប់ការសាងសង់នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣។ ផ្លូវនេះតភ្ជាប់ពីភូមិ១ សង្កាត់ សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។

ផ្លូវនេះអនុវត្តការសាងសង់ដោយក្រុមហ៊ុន PPSHV Expressway Co., Ltd និងក្រុមហ៊ុនវិនិយោគបុត្រសម្ព័ន្ធនៃ ក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន(CRBC) និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុន MINCONSULT SDN. BHD. ចំណាយរយៈពេលសាងសង់៤៨ខែ គ្រោងចំណាយថវិកាប្រមាណ ២០១៩លានដុល្លារ សហរដ្ឋអាមេរិក មានគន្លងផ្លូវចំនួន៤គន្លង ទទឹងផ្លូវសរុប ២៤,៥ ម៉ែត្រ មានផ្លូវបំបែកទិស៧កន្លែង កន្លែងឈប់សម្រាកចំនួន៣កន្លែង ចំណតរថយន្ត១កន្លែង មណ្ឌលប្រតិបត្តិការនិងថែទាំចំនួន៤កន្លែង។

ផ្លូវល្បឿនលឿននេះបានឆ្លងកាត់ខេត្តកំពង់ស្ពឺប្រវែង ៨០,៨ គីឡូម៉ែត្រ ខេត្តកោះកុងប្រវែង១,៩២ គីឡូម៉ែត្រ និងខេត្តព្រះសីហនុប្រវែង ៨៩,៨៩គីឡូម៉ែត្រ។

គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុគឺជាគម្រោងផ្លូវល្បឿនលឿនទី១ និងជាគម្រោងផ្លូវ របៀងយុទ្ធសាស្ត្រសំខាន់បំផុតនៅកម្ពុជា ជួយកាត់បន្ថយពេលវេលាធ្វើដំណើរពីរាជធានីភ្នំពេញទៅកំពង់ផែសមុទ្រក្រុងព្រះសីហនុពីចំនួនប្រាំម៉ោងថយមកត្រឹមតែពីរម៉ោងប៉ុណ្ណោះ និងជួយកាត់បន្ថយតម្លៃដឹកជញ្ជូនផងដែរ៕

The post សម្រេចបាន ៧០,៩៣%ហើយ គម្រោងផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ ប្រវែង១៩០គីឡូម៉ែត្រ appeared first on .

កម្ពុជា ឡាវ និងវៀតណាម ប្រជុំគ្នាដើម្បីគៀងគរធនធានពីដៃគូអភិវឌ្ឍន៍ ដើម្បីពន្លឿនការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធឆ្លងប្រទេសធំៗ ៣
ក្នុងកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ រវាងប្រមុខថ្នាក់ដឹកនាំនៃប្រទេសទាំងបី ប្រទេសកម្ពុជា ឡាវ និងវៀតណាម កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ បានសម្រេចឯកភាពគ្នា គៀងគរធនធានពីដៃគូអភិវឌ្ឍន៍ ដើម្បីពន្លឿនការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធឆ្លងប្រទេសធំៗ ៣ ជាផ្លូវរថភ្លើងភ្នំពេញ-ហូជីមិញ ផ្លូវល្បឿនលឿនហាណូយ-វៀងចន្ទន៍ និងផ្លូវរថភ្លើងវៀងចន្ទន៍-វង្សអាន។

រូបភាពកិច្ចប្រជុំកាលពីឆ្នាំ២០២០

គោលបំណងនៃការពន្លឿនការស្ថាបនាផ្លូវល្បឿនលឿន និងផ្លូវរថភ្លើងទាំងនេះ គឺដើម្បីជំរុញកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌតំបន់ ដែលជាការអនុវត្តតាមផែនការតភ្ជាប់សេដ្ឋកិច្ច CLV ដល់ឆ្នាំ ២០៣០។

គួរជម្រាបថា គម្រោង ផ្លូវរថភ្លើងភ្នំពេញ-ហូជីមិញ មកទល់ពេលនេះ នៅមិនទាន់ចាប់ផ្ដើមនៅឡើយទេ ខណៈក្រុមហ៊ុនចិនមួយបានបញ្ចប់ការសិក្សាកាលពីឆ្នាំ២០២០កន្លងទៅ៕

The post កម្ពុជា ឡាវ និងវៀតណាម ប្រជុំគ្នាដើម្បីគៀងគរធនធានពីដៃគូអភិវឌ្ឍន៍ ដើម្បីពន្លឿនការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធឆ្លងប្រទេសធំៗ ៣ appeared first on .