គោរមងារអ្នកឧកញ៉ា

ព្រះមហាក្សត្រ ត្រាស់បង្គាប់ផ្តល់គោរមងារ «អ្នកឧកញ៉ា» ដល់ឧកញ៉ា ញឹក ប៊ុនថា
ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានប្រោស​ព្រះរាជទានត្រាស់បង្គាប់ផ្តល់គោរមងារ ឧកញ៉ា ញឹក ប៊ុនថា ជា «អ្នកឧកញ៉ា» នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ តាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។

ឧកញ៉ា មហាឧបាសិកា ធម្មបណ្ឌិត ញឹក ប៊ុនថា គឺជានាយកមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា។ ឧកញ៉ា​មហាឧបាសិកាធម្មបណ្ឌិត មានចំណេះដឹងជ្រៅជ្រះខាងវិស័យព្រះពុទ្ធសាសនា ហើយនៅកាលពីឆ្នាំ​២០០៧ គឺជាបេក្ខជន បណ្ឌិតផ្នែកទស្សនវិជ្ជាព្រះពុទ្ធសាសនា នៅរាជបណ្ឌិត្យសភាកម្ពុជាផងដែរ។

យោងតាមការចេញផ្សាយរបស់ ៥០០០ឆ្នាំស្ដីពីប្រវត្ដិរូបរបស់ ឧកញ៉ា មហាឧបាសិកា ធម្មបណ្ឌិត ញឹក ប៊ុន បានឱ្យដឹងថាឧកញ៉ា មហាឧបាសិកា ធ្លាប់បានប្រឡូកធ្វើការនៅតាមក្រសួងស្ថាប័ននានាជាច្រើន ដូចជា អនុប្រធាន ការិយាល័យគយ នៃក្រសួងពាណិជ្ជកម្ម នៅឆ្នាំ១៩៨០, ប្រធានការិយាល័យ រដ្ឋភណ្ឌគយ នៃក្រសួងពាណិជ្ជកម្ម នៅឆ្នាំ១៩៨៣, ប្រធាន ក្រុមប្រឹក្សាភិបាល ជាមួយសមាគមយុវជនកម្ពុជរដ្ឋ នៅឆ្នាំ២០០១, អនុប្រធាន ពុទ្ធិកសមាគមកម្ពុជរដ្ឋ នៅឆ្នាំ២០០៥, ប្រធាន ក្រុមប្រឹក្សាភិបាលជាមួយសមាគមដូនជីកម្ពុជរដ្ឋ នៅឆ្នាំ២០០៥, ហើយនៅឆ្នាំនេះដដែល ឧកញ៉ាមហាឧបាសិកា ក៏ជាសាស្ត្រចារ្យ ឧទ្ទេសមេរៀន ផ្នែកពុទ្ធសាសនា ប្រគេនព្រះសង្ឃ នៅសាកលវិទ្យាល័យពុទ្ធិកសីហនុរាជភ្នំពេញផងដែរ, នៅឆ្នាំ២០០៦ ជាឧត្តមប្រឹក្សា សម្តេចអគ្គមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា , នៅឆ្នាំ ២០០៧ ជាប្រធាន ពុទ្ធិកសមាគមកម្ពុជរដ្ឋ ទទួលបន្ទុកផ្នែកអប់រំសីលធម៌ វប្បធម៌ខ្មែរ សន្តិភាព និងទ្រឹស្តីពុទ្ធសាសនា, នៅឆ្នាំនេះដដែល ឧកញ៉ាមហាឧបាសិកាក៏ជាសមាជិក គណៈកម្មាធិការនៃបណ្តាញអន្តរសាសនាប្រចាំអាស៊ី ប៉ាស៊ីហ្វិក និងជា ជាឯកអគ្គរាជទូតសន្តិភាព ប្រចាំអាស៊ី ប៉ាស៊ីហ្វិក, ហើយមកដល់បច្ចុប្បន្ននេះ ឧកញ៉ា មហាឧបាសិកា ធម្មបណ្ឌិត ញឹក ប៊ុនថា គឺជានាយកមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា។

ឧកញ៉ា មហាឧបាសិកា ធម្មបណ្ឌិត ជានិច្ចកាលតែងតែចូលរួមសង្គមតាមគ្រប់រូបភាពផ្សេងៗ ដូចជា ការផ្ដល់​ជូន​ជាថវិកា ហើយជារៀងរាល់ឆ្នាំគឺតែងតែចូលរួមជួយដល់កាកបាទក្រហមកម្ពុជា ម្យ៉ាងទៀតមហាឧបាសិកា ធម្មបណ្ឌិត តែងតែផ្ដល់ជាធម្មទានដល់ពុទ្ធបរិស័ទជានិច្ច ដើម្បីបានជាឱសថព្យាបាលផ្លូវចិត្ត។

ឧកញ៉ា ញ៉ឹក ប៊ុនថា ត្រូវបានព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះ​រាជាណាចក្រកម្ពុជា ប្រោសព្រះរាជទាន គោរមងារជា «ឧកញ៉ា» កាលពី ថ្ងៃទី០៨ ខែមករា ឆ្នាំ២០០៣៕

The post ព្រះមហាក្សត្រ ត្រាស់បង្គាប់ផ្តល់គោរមងារ «អ្នកឧកញ៉ា» ដល់ឧកញ៉ា ញឹក ប៊ុនថា appeared first on .

ព្រះមហាក្សត្រ ត្រាស់បង្គាប់ផ្តល់គោរមងារ «អ្នកឧកញ៉ា» ដល់ឧកញ៉ា លឹម ឃីហុង
ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានប្រោសព្រះរាជទានត្រាស់បង្គាប់ផ្តល់គោរមងារ ឧកញ៉ា លឹម ឃីហុង ជា «អ្នកឧកញ៉ា» នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ តាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។

លោកឧកញ៉ា លឹម ឃីហុង ជាថ្នាក់ដឹកនាំជាន់ខ្ពស់មួយរូបនៃក្រុមហ៊ុន Lim Heng Group និងជាសមាជិកទ្រទ្រង់ នៃសមាគមឧកញ៉ាកម្ពុជា។ អ្នកឧកញ៉ា លឹម ឃីហុង ត្រូវបាន ព្រះមហាក្សត្រត្រាស់ បង្គាប់ផ្ដល់គោមរងារ ជា «ឧកញ៉ា» កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧ តាមរយៈ ព្រះរាជក្រឹត្យ នស/រកត/ ១២១៧/១១៨៣។

ក្រោយទទួលបានគោរមងារ «អ្នកឧកញ៉ា» ខាងលើនេះ សមាគមឧកញ៉ាកម្ពុជា នៅព្រឹកថ្ងៃទី២៩ ខែឧសភានេះ ក៏បានផ្ញើសារអបអរសាទរផងដែរ ដែលមានខ្លឹមសារដូច្នេះថា៖ “ថ្នាក់ដឹកនាំ ក្រុមប្រឹក្សាភិបាល និងសមាជិកនៃសមាគមឧកញ៉ាកម្ពុជា សូមចូលរួមអបអរសាទរ ឧកញ៉ា លឹម ឃីហុង សមាជិកទ្រទ្រង់ នៃសមាគមឧកញ៉ាកម្ពុជា ក្នុងឱកាសដែលព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាត្រាស់បង្គាប់ផ្តល់គោរមងារជា «អ្នកឧកញ៉ា»។ សូមជូនពរ អ្នកឧកញ៉ា លឹម ឃីហុង និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ទទួលបាននូវភាពជោគជ័យគ្រប់ភារកិច្ចទាំងពួង ព្រមទាំងប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

The post ព្រះមហាក្សត្រ ត្រាស់បង្គាប់ផ្តល់គោរមងារ «អ្នកឧកញ៉ា» ដល់ឧកញ៉ា លឹម ឃីហុង appeared first on .

អ្នកឧកញ៉ា ហេង បូរិន សូមគោរពអរគុណ ថ្នាក់ដឹកនាំ និងមហាគ្រួសារសមាគមឧកញ៉ាកម្ពុជា ដែលបានផ្ញើសារចូលរួមអបអរសាទរ
អ្នកឧកញ៉ា ហេង បូរិន អគ្គនាយក ក្រុមហ៊ុន បុរី ហេង បូរិន គ្រុប និងជាសមាជិកសកម្មនៅក្នុងសមាគមឧកញ៉ាកម្ពុជា សូម​អរគុណ​ដល់​ លោក​អ្នក​ឧកញ៉ា​ប្រធាន​ អ្នក​ឧកញ៉ា​អនុ​ប្រធាន​ សមាជិក​ក្រុម​ប្រឹក្សា​ភិបាល​ និងសមាជិក​ នៃ​សមាគម​ឧកញ៉ា​កម្ពុ​ជា​ ទាំង​អស់​ដែល​បាន​លើក​ទឹក​ចិត្ត​ និង​ជូន​ពរ​ដល់អ្នកឧកញ៉ា។

អ្នកឧកញ៉ា ហេង បូរិន សមាជិកសកម្មនៃសមាគមឧកញ៉ាកម្ពុជា និងជាអគ្គនាយក ក្រុមហ៊ុន បុរី ហេង បូរិន គ្រុប ត្រូវបានព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ប្រោសព្រះរាជទានគោរមងារ ជា «អ្នកឧកញ៉ា» តាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី តាមព្រះរាជក្រឹត្យលេខ នស/រកត/០៥២៤/៤៥៩ ចុះថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤។

អ្នកឧកញ៉ា ហេង បូរិន គឺជាសមាជិកសកម្មមួយរូបនៅក្នុងសមាគមឧកញ៉ាកម្ពុជា ដែលមាន លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ជាប្រធានសមាគម។ អ្នកឧកញ៉ា ហេង បូរិន តែងតែចូលរួម ការងារសង្គម និងការងារសប្បុរធម៌ ជាបន្តបន្ទាប់ តាមរយៈ សមាគមឧកញ៉ាកម្ពុជា កាកបាទក្រហមកម្ពុជា ជួយមន្ទីរពេទ្យគន្ធបុប្ផា ជួយដល់មូលនិធិ​ក្រុមគ្រូពេទ្យស្ម័គ្រចិត្តTYDA (ធីតា) សាងសង់សាលារៀន ជួយឧបត្ថមដល់មណ្ឌលកុមារកំព្រា និងការងារ​សប្បុរស​ធម៌ ជាច្រើនជាមួយរាជរដ្ឋាភិបាលកម្ពុជា៕

The post អ្នកឧកញ៉ា ហេង បូរិន សូមគោរពអរគុណ ថ្នាក់ដឹកនាំ និងមហាគ្រួសារសមាគមឧកញ៉ាកម្ពុជា ដែលបានផ្ញើសារចូលរួមអបអរសាទរ appeared first on .

លោក វង្សី វិស្សុត បើកកិច្ចប្រជុំកំណត់ទំហំទឹកប្រាក់ស្នើសុំផ្តល់គោរមងារ«ឧកញ៉ា»
លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បើកកិច្ចប្រជុំតំបូងរបស់ខ្លួនជាមួយក្រុមការងារអន្តរក្រសួង ដើម្បីត្រួតពិនិត្យ និងវាយតម្លៃលើសំណើសុំគោរមងារ និងការ បញ្ចប់គោរមងារឧកញ៉ា កាលពីថ្ងៃទី ២៩ ខែមករា ឆ្នាំ២០២៤។

កិច្ចប្រជុំនេះក៏មានការចូលរួមពីអនុប្រធានសមាគមឧកញ៉ាកម្ពុជា​ គឺអ្នកឧកញ៉ា លី ហួរ ព្រមទាំងថ្នាក់ដឹកនាំក្រសួងស្ថាប័នជាក្រុមការងារអន្តរក្រសួងជាច្រើនរូប។ បើតាមទីស្តីការគណៈរដ្ឋមន្ត្រី កិច្ចប្រជុំនេះបានធ្វើការពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្តីពីបែបបទនិងនីតិវិធី នៃការស្នើសុំនិងវាយតម្លៃក្នុងការផ្ដល់គោរមងារឧកញ៉ា និងការបញ្ចប់ គោរមងារឧកញ៉ា។

សេចក្តីព្រាងអនុក្រឹត្យនេះកំណត់អំពីបែបបទនិងនីតិវិធីនៃការស្នើសុំនិងការវាយតម្លៃក្នុងការផ្ដល់គោរមងារឧកញ៉ាទំហំទឹកប្រាក់នៃអំណោយនិងវិភាគទាន របកគំហើញ បច្ចេកវិទ្យាថ្មីៗឬស្នាដៃពិសេស ព្រមទាំងបែបបទនិងនីតិវិធីនៃការបញ្ចប់ គោរមងារឧកញ៉ា ដើម្បីធានាបាននូវសេចក្ដីថ្លៃថ្នូរ ទំនៀមទម្លាប់ ប្រពៃណីល្អ សណ្ដាប់ធ្នាប់សាធារណៈ សន្តិសុខជាតិ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។

កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ ​ព្រះករុណា ព្រះបាទ​ សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ​ព្រះមហាក្សត្រ​ ទ្រង់​ឡាយព្រះហស្តលេខា​​ «ព្រះរាជក្រឹត្យ​ស្តីពីគោរមងារឧកញ៉ា» ថ្មី ​ខណៈ​ដែល​ព្រះរាជក្រឹត្យស្តីពី​គោរមងារ​ឧកញ៉ា ចុះ​ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៣ ​​ត្រូវ​ទុកជា​និរាករណ៍។ ព្រះរាជក្រឹត្យ​ស្តីពី​ឧកញ៉ា​​ថ្មី​នេះ ​​នៅ​ត្រង់ជំពូក​ទី២ បានចែង​អំពី​ស្ថាប័ន​មានសមត្ថកិច្ច ក្នុងនោះ​ មាត្រា៤ បាន​​ចែង​ថា ត្រូវបាន​បង្កើតគណៈកម្មការអន្តរក្រសួងពិនិត្យ​និងវាយតម្លៃ​លើ​សំណើ​សុំ​គោរមងារ​និង​ការ​បញ្ចប់​​គោរមងារឧកញ៉ា មានសមត្ថកិច្ចពិនិត្យ វាយតម្លៃ និង​លើក​យោបល់​ជូន​នាយករដ្ឋមន្ត្រី​លើ​សំណើ​សុំ​ផ្តល់​និង​បញ្ចប់​គោរមងារ​ឧកញ៉ា។

បន្ទាប់ពីអនុក្រឹត្យនេះចេញឲ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ​​សម្តេច​ធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបាន​សេចក្តីសម្រេច​ចំនួន​២ទំព័រ តែងតាំងសមាសភាពគណៈកម្មការអន្តរក្រសួងដើម្បីពិនិត្យ និងវាយតម្លៃលើសំណើសុំគោរមងារ និង​ការបញ្ចប់​គោរមងារឧកញ៉ា ដោយរដ្ឋមន្ត្រីនៃទីស្តីការគណៈរដ្ឋមន្ត្រីជាប្រធាន និងអនុប្រធានចំនួន ២រូប ព្រម​ទាំង​សមាជិក ៦​រូប​ទៀត ដែលរួមទាំង​តំណាងសមាគមឧកញ៉ាកម្ពុជាផងដែរ៕

The post លោក វង្សី វិស្សុត បើកកិច្ចប្រជុំកំណត់ទំហំទឹកប្រាក់ស្នើសុំផ្តល់គោរមងារ«ឧកញ៉ា» appeared first on .

ភាគ១៖ តើស្តេចក្រាញ់អចលនទ្រព្យ ពុង ឃាវសែ ទទួលបានគោរមងារ «ឧកញ៉ា» នៅឆ្នាំណា?
កាល១០ឆ្នាំជាងមុន បើគេនិយាយដល់អគារខ្ពស់កប់ពពកនៅកម្ពុជា គឺគេស្គាល់តែអគារ កាណាឌីយ៉ា តាមបណ្តោយផ្លូវមុន្នីវង្ស។ អគារពាណិជ្ជកម្មចម្រុះកម្ពស់ ៣២ជាន់នេះ ជាសំណង់អគារខ្ពស់ដំបូងនៅរាជធានីភ្នំពេញ ក្នុងអំឡុងពេលជាង ១០ឆ្នាំមុនដែលវិនិយោគដោយពាណិជ្ជករកូនខ្មែរ ពុង ឃាវសែ ដែលចាប់ផ្តើមសន្សំលុយពីប្រទេសកាណាដាមករកស៊ីកម្ពុជា។

អ្នកឧកញ៉ា ពុង ឃាវសែ មានមុខជំនួញស្ទើរគ្រប់គ្រងសេដ្ឋកិច្ចកម្ពុជាទាំងមូលទៅហើយ ក៏ព្រោះអ្នកឧកញ៉ាបានបោះទុនរាប់ពាន់លានដុល្លារវិនិយោគគម្រោងធំៗជាច្រើនដើម្បីបន្សល់ទុកជាកេរដំណែចុងក្រោយ ខណៈបច្ចុប្បន្ននេះក្រុមហ៊ុន វិនិយោគអណិកជនក្រៅប្រទេស OCIC បានក្តោបក្តាប់គម្រោងធំៗរបស់រាជរដ្ឋាភិបាលជាច្រើន ព្រមទាំងគម្រោងព្រលានយន្តហោះតេជោតាខ្មៅថ្មី, គម្រោងធំៗនៅក្នុងតំបន់ស្តាតអូឡាំពិក, គម្រោងសាងសង់ស្ពានអាកាសព្រះមុនីវង្ស, គម្រោងមជ្ឈមណ្ឌលពិព័រណ៌ និងសន្និបាតអន្តរជាតិ OCIC ជ្រោយចង្វារ និងគម្រោងអភិវឌ្ឍន៍កោះនរាជាដើម។

បើនិយាយដល់ជីវិតឯកជនរបស់អ្នកឧកញ៉ា ពុង ឃាវសែ វិញម្តង គឺលោកត្រូវបានធុរជនក្នុងស្រុក និងបរទេសមួយចំនួនចាត់ទុកលោកជាគម្រូមួយក្នុងការចាប់ផ្តើមធ្វើជំនួញ ការវិនិយោគ ពាណិជ្ជកម្ម និងកិច្ចការងារមនុស្សធម៌។ នៅប្រទេសកម្ពុជា បើបុគ្គលរូបណាដែលមានទ្រព្យធនធាន ហើយបានចូលរួមចំណែកជួយដល់រាជរដ្ឋាភិបាលក្នុងការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធនានាលើវិស័យសង្គមកិច្ច សុខាភិបាល និងសាសនា នឹងត្រូវទទួលបានការផ្តល់កិត្តិយសជាគ្រឿងឥស្សរិយយស ឬលិខិតថ្លែងអំណរគុណ ពីព្រះមហាក្សត្រ និងរាជរដ្ឋាភិបាល។ លើសពីនេះ ក៏មានបុគ្គលមួយចំនួនត្រូវបានព្រះមហាក្សត្រផ្តល់គោរមងារ«លោកអ្នកឧកញ៉ា អ្នកឧកញ៉ា និងឧកញ៉ា» ដើម្បីសរបញ្ជាក់ពីគុណតម្លៃនៃការចូលរួមរបស់រូបវន្តបុគ្គលក្នុងការអភិវឌ្ឍប្រទេសជាតិ។

និយាយដល់អ្នកឧកញ៉ា ពុង ឃាវសែ វិញក៏មិនខុសពីបុគ្គលផ្សេងទៀតដែរ ដែលបានចូលរួមជួយអភិវឌ្ឍន៍យ៉ាងសន្ធឹកសន្ធាប់។ តើពាណិជ្ជករជាម្ចាស់សម្ព័ន្ធក្រុមហ៊ុន OCIC រូបនេះទទួលបានគោរមងារ«ឧកញ៉ា និងអ្នកឧកញ៉ា» តាំងថ្ងៃខែឆ្នាំណា?

យោងតាមសៀវភៅរាជកិច្ចរបស់ទីស្តីការគណៈរដ្ឋមន្រ្តី បានឲ្យដឹងថា លោក ពុង ឃាវសែ ទទួលបានគោរមងារ«ឧកញ៉ា» ពីព្រះមហាក្សត្រនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០០៩ តាមរយៈព្រះរាជក្រឹត្យលេខ នស/រកត/០១០៩/០៧៥ ។ រំលងបានប្រមាណ ១៥ឆ្នាំទើបលោកទទួលបានគោរមងារ«អ្នកឧកញ៉ា» គឺនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣ តាមរយៈព្រះរាជក្រឹត្យលេខ នស/រកត/០៧២៣/១៤៧៧ ។

យ៉ាងណានៅចន្លោះពីឆ្នាំ២០០៩មកដល់ឆ្នាំ២០២៣ មនុស្សភាគច្រើនបានប្រសិទ្ធិនាម ហៅ ឧកញ៉ា ពុង ឃាវសែ ថា អ្នកឧកញ៉ា ពុង ឃាវសែ តាំងពីមិនទាន់ទទួលបានគោរមងារជាផ្លូវការមកម្លេះ ពិសេសក្នុងនោះគឺឃើញមានច្រើននៅក្នុងបណ្តាញសារព័ត៌មាននានា។ ការដែលហៅថា អ្នកឧកញ៉ា ពុង ឃាវសែ ទាំងមិនទាន់ទទួលងារផ្លូវការ ទំនងផ្អែកលើសកម្មភាពជំនួញ និងវ័យរបស់លោកដែលកាន់តែជ្រាលឡើងៗ ខណៈគិតមកដល់ពេលបច្ចុប្បន្ននេះលោកនៅមិនទាន់បញ្ចេញអ្នកបន្តវេនជាផ្លូវការនៅឡើយដែលនឹងមកដឹកនាំអាណាចក្រជំនួញប្រាក់ពាន់លានដុល្លាររបស់អ្នកឧកញ៉ាជាស្តេចក្រាញ់អចលនទ្រព្យដ៏ឆ្នើមនៅប្រទេសកម្ពុជារូបនេះ។

ក្រៅពីមានមុខជំនួញជាច្រើននៅក្នុងដៃ អ្នកឧកញ៉ា ក៏​ជា​​ប្រធាន​សមាគមអ្នកសាងសង់កម្ពុជា និង​ជាអនុប្រធានសមាគម​មិត្តភាពកម្ពុជា-ឡាវ ព្រម​ទាំង​តួនាទី​​នៅ​ក្នុង​សមាគម​​មួយ​ចំនួន​ទៀត៕​

The post ភាគ១៖ តើស្តេចក្រាញ់អចលនទ្រព្យ ពុង ឃាវសែ ទទួលបានគោរមងារ «ឧកញ៉ា» នៅឆ្នាំណា? appeared first on .

នៅឆ្នាំ២០០០ មានបុគ្គលតែ២រូបប៉ុណ្ណោះដែលទទួលបានគោរមងារជា «អ្នកឧកញ៉ា»
គោរមងារ «អ្នកឧកញ៉ា» ជាងារកិត្តិយសមួយ ដែលព្រះករុណាម្ចាស់ផែនដី ស្ដេចទ្រង់សព្វព្រះទ័យ ប្រទានដល់ កូនចៅប្រជារាស្ត្រដែលជាអ្នកមានអាជីវកម្មសុច្ចរិត មានទ្រព្យសម្បត្តិស្តុកស្តម្ភ ច្រើនលើសអស់បណ្ដាជនដទៃ ហើយដែលបានរួមបរិច្ចាគទ្រព្យធន វិភាគទានចូលរួមចំណែកយ៉ាងច្រើនជួយកសាងជាតិ ជួយប្រជារាស្ត្រ ជួយផ្នែកមនុស្សធម៌សង្គម ក្នុងព្រះនគរ ហើយទទួលបានការគោរព ស្រឡាញ់ពីបណ្តារជន ប្រជារាស្រ្តទូទៅ ទើបទទួលបានងារកិត្តិយសនេះ។

យ៉ាងណា គោរមងារ «អ្នកឧកញ៉ា» យោងទៅតាមបញ្ជីរាយនាម​ អ្នកឧកញ៉ា ឧកញ៉ា ចុះនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ បញ្ជាក់ថានៅកំឡុងឆ្នាំ២០០០ មានបុគ្គលតែ២រូបប៉ុណ្ណោះទទួលបាន គឺ៖

១.​ លោក ហេង ខេងសេង ទទួលបានងារ អ្នកឧកញ៉ា នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០០០ តាមរយៈព្រះរាជក្រឹត្យលេខ នស/រកត/០៥០០/០៨៣។

២. លោក ហ៊ុន តូ ទទួលបានងារ អ្នកឧកញ៉ា នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០០០ តាមរយៈព្រះរាជក្រឹត្យលេខ នស/រកត/០៥០០/០៨៤។

សូមជម្រាបជូនបន្ថែមថា តាមសៀវភៅរាជកិច្ច ដែលចេញផ្សាយដោយទីស្តីការគណៈរដ្ឋមន្រ្តី នៅអំឡុងឆ្នាំ២០០០ សប្បុរសជន ២រូបខាងលើគឺទទួលបានគោរមងារ «អ្នកឧកញ៉ា» ដោយមិនធ្លាប់មានប្រវត្តិទទួលងារ «ឧកញ៉ា»នោះទេ ។

តាមរបាយការណ៍របស់សមាគមឧកញ៉ាកម្ពុជា  គិតមកដល់ឆ្នាំ២០២៣ នេះ  បុគ្គលមានគោរមងារ អ្នកឧកញ៉ា និងឧកញ៉ា សរុបមានចំនួនជាង ១៣០០នាក់ហើយ ៕

អត្ថបទ៖ សុកធា

The post នៅឆ្នាំ២០០០ មានបុគ្គលតែ២រូបប៉ុណ្ណោះដែលទទួលបានគោរមងារជា «អ្នកឧកញ៉ា» appeared first on .

តើគោរមងារ «ឧកញ៉ា អ្នកឧកញ៉ា និងលោកអ្នកឧកញ៉ា» មានអត្ថន័យយ៉ាងដូចម្ដេចនៅក្នុងសង្គមខ្មែរ?
គោរមងារ «ឧកញ៉ា » គឺសំដៅដល់ងារ កិត្តិយស ដែលព្រះមហាក្សត្រទ្រង់ព្រះរាជទានដោយព្រះរាជក្រឹត្យទៅតាមលំដាប់ថ្នាក់ ដល់រូបវន្តបុគ្គលជាប្រជាពលរដ្ឋខ្មែរ ដែលមានគុណបំណាច់ក្នុងការចូលរួមជួយអភិវឌ្ឍ និងកសាងជាតិ។ នេះបើយោងតាមព្រះរាជក្រឹត្យស្ដីពីគោរមងារ ឧកញ៉ា ចុះថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣។

យោងតាមសៀវភៅដែលរៀបរៀងដោយ សាស្ត្រាចារ្យ ត្រឹង ងា គោរមងារ ឧកញ៉ា ត្រូវបានដាក់ឱ្យប្រើប្រាស់តាំងពីសម័យ អាណានិគមនិយមបារាំង ដោយប្រើសម្រាប់បណ្ដារស័ក្ដិថ្នាក់ខ្ពស់ក្នុងជួររាជការ។

ចង់ដឹងថា តើគោរមងារ «ឧកញ៉ា អ្នកឧកញ៉ា និងលោកអ្នកឧកញ៉ា» មានអត្ថន័យយ៉ាងដូចម្ដេចនៅក្នុងសង្គមខ្មែរ?

ពាក្យថា «ឧកញ៉ា អ្នកឧកញ៉ា និងលោកអ្នកឧកញ៉ា» ជាគោរម្យងារ នៃមន្រ្ដី ដែលមានបណ្តារស័ក្តិថ្នាក់ខ្ពស់ ក្នុងជួររាជការ ឬនាម៉ឺនមន្ត្រីធ្វើការថ្វាយ ហ្លួងប្រចាំព្រះរាជវាំង នាសម័យបុរាណ ដែលងារ «ឧកញ៉ា អ្នកឧកញ៉ា នឹងលោកអ្នកឧកញ៉ា» នេះមាន ២ប្រភេទ ដែលសុទ្ធតែទទួលបានការតែងតាំងដោយព្រះរាជក្រឹត្យពីព្រះមហាក្សត្រ។

ប្រភេទទី១ គោរមងារ «ឧកញ៉ា» ជាងារ នៃបណ្តារស័ក្តិមន្ត្រីថ្នាក់ខ្ពស់ ក្នុងជួររាជការ និងភាគច្រើនជានាម៉ឺនមន្ត្រី ដែលនៅបម្រើការប្រចាំព្រះរាជវាំង ធ្វើកិច្ចការថ្វាយព្រះមហាក្សត្រស្ដេចផែនដី និងជាអ្នកដែលចេះដឹងជ្រៅជ្រះ ដឹកនាំកម្មវិធីផ្សេងៗក្នុងព្រះរាជវាំង មានស្នាដៃល្អ ជោគជ័យក្នុងកិច្ចការងារជូន រាជការ ហើយទទួលបានការគោរព ស្រឡាញ់ពីនាម៉ឺនមន្រ្ដីខ្ញុំរាជការនៅជុំវិញខ្លួន ព្រះមហាក្សត្រក៏ទ្រង់សព្វព្រះទ័យ ប្រទានងារឋានៈស័ក្ដិខ្ពស់ ជា «ឧកញ៉ា» ដើម្បីជាកិត្តិយសបន្ថែម ដែលងារ «ឧកញ៉ា» ទាំងនោះ មានដូចជា ឧកញ៉ាវាំង ឬឧកញ៉ាចៅហ្វាវាំង, ឧកញ៉ាយមរាជ, ឧកញ៉ា ក្រឡាហោម, ឧកញ៉ាចក្រី, ឧកញ៉ាវិបុលសេនា, ឧកញ៉ាព្រះស្តេចភក្តី ជាដើម។

ប្រភេទទី២ គោរមងារ «ឧកញ៉ា អ្នកឧកញ៉ា និងលោកអ្នកឧកញ៉ា» ជាងារកិត្តិយស ដែលព្រះករុណាម្ចាស់ផែនដី ស្ដេចទ្រង់សព្វព្រះទ័យ ប្រទានដល់ កូនចៅប្រជារាស្ត្រដែលជាអ្នកមានអាជីវកម្មសុច្ចរិត មានទ្រព្យសម្បត្តិស្តុកស្តម្ភ ច្រើនលើសអស់បណ្ដាជនដទៃ ហើយដែលបានរួមបរិច្ចាគទ្រព្យធន វិភាគទានចូលរួមចំណែកយ៉ាងច្រើនជួយកសាងជាតិ ជួយប្រជារាស្ត្រ ជួយផ្នែកមនុស្សធម៌សង្គម ក្នុងព្រះនគរ ហើយទទួលបានការគោរព ស្រឡាញ់ពីបណ្តារជន ប្រជារាស្រ្តទូទៅ ទើបទទួលបានងារកិត្តិយស ជា «ឧកញ៉ា» នេះ។ ឧទាហរណ៍ដូចជា លោកឧកញ៉ាភោគាធិបតី, ឧកញ៉ាសេដ្ឋាធិបតី, ឧកញ៉ាផល្លាសម្បត្តិ, ឧកញ៉ា ធម្មាមង្គលមុនី ជាដើម។

បើយោងតាមវចនានុក្រមខ្មែរ សម្ដេចសង្ឃរាជ ជួន ណាតភាគ ១ បោះពុម្ពលើកទី ៥ នៅទំព័រទី ១៧៧៨ បានពន្យល់ពាក្យ «ឧកញ៉ា»ថា «ឧកញ៉ា» មានន័យថា អុក– (ន.) ពាក្យប្រើជាឋានន្តរស័ក្តិនៃមន្ត្រីថ្នាក់ ខ្ពស់ជាងទី ព្រះ សំដៅសេចក្តីថា «អ្នកចេះត្រួតត្រាមុខការក្នុងក្រសួងឬ នាទីរបស់ខ្លួន» (មកពី ពាក្យខ្មែរ ឧក ឬ អុក «ត្រួតត្រាពេញអំណាច» + បា. ញា «ដឹង, ចេះ, ស្គាល់»), ប្រើតាមលំដាប់ថ្នាក់ស័ក្តិធំតូចថា លោកឧកញ៉ា… អ្នកឧកញ៉ា…, ឧកញ៉ា… (មាននិយាយក្នុងច្បាប់ ទម្រង់ស័ក្តិ)»។

តាមអត្ថន័យនេះបានបង្ហាញឱ្យដឹងថា គោរមងារ «ឧកញ៉ា» គឺមានសក្ដិតូចជាង «អ្នកឧកញ៉ា និងលោកអ្នកឧកញ៉ា»។ រីឯគោរមងារ «អ្នកឧកញ៉ា» គឺមានស័ក្តិធំជាង «ឧកញ៉ា» តែតូចជាង «លោកអ្នកឧកញ៉ា»។ ចំពោះគោរមងារ «លោកអ្នកឧកញ៉ា និងអ្នកឧកញ៉ា» វិញគឺ មានស័ក្តិធំជាងគេ ក្នុងចំណោមគោរមងារ «ឧកញ៉ា» នេះ តែយ៉ាងណា ទាំងនេះគ្រាន់តែជាគោរមងារសម្រាប់ហៅប៉ុណ្ណោះ ដែលសំខាន់គឺ បុគ្គលទទួលបានគោរមងារទាំងនេះ សុទ្ធតែបានមានចំណែកចូលរួម បរិច្ចាគជាថវិកាជួយដល់រដ្ឋ។

គោរមងារ «ឧកញ៉ា» នេះ ត្រូវបានដាក់ប្រើប្រាស់តាំងពីសម័យបុរាណមកម្ល៉េះ និងបន្តដាក់ឱ្យប្រើប្រាស់ដល់បច្ចុប្បន្ននេះ គ្រាន់តែផ្លាស់ប្ដូរនៅគោលការណ៍មួយចំនួនតែប៉ុណ្ណោះ ។ «ឧកញ៉ា» ត្រូវបានប្រើប្រាស់ ជាគោរមងារសម្រាប់មន្ត្រីរាជការជាន់ខ្ពស់ តែក្រោយមកជំនួសវិញនូវ គោរមងារ សម្ដេច និង ឯកឧត្តម លោកជំទាវ វិញ ទើបគោរមងារនេះ ត្រូវបានធ្វើការផ្លាស់ប្តូរ ដោយបង្វែរមកផ្ដល់ឱ្យសប្បុរសជនដែលបានបរិច្ចាគថវិកាក្នុងកិច្ចកសាងអភិវឌ្ឍប្រទេសជាតិវិញ។

គោរមងារ «ឧកញ៉ា» ត្រូវបានតែងតាំងដោយព្រះរាជក្រឹត្យ តាមសេចក្តីក្រាបបង្គំទូលថ្វាយជាផ្លូវការរបស់នាយករដ្ឋមន្ត្រីបន្ទាប់ពីមាននូវលិខិត ការវាយតម្លៃពីគណៈកម្មការផ្តល់គោរមងារ និងគ្រឿងឥស្សរិយយសនៃទីស្តីការគណៈរដ្ឋមន្ត្រី។

បើយោងទៅតាមអនុក្រឹត្យឆ្នាំ១៩៩៤ ដែលចុះហត្ថលេខាដោយសហនាយករដ្ឋមន្ត្រី ចែងអំពីគោរមងារ«ឧកញ៉ា» ថា សប្បុរសជន ដែលបាន ធ្វើអំណោយជូនរដ្ឋជាថវិកា ឬសម្ភារៈមានតម្លៃលើសពី ១០ម៉ឺនដុល្លារ អាមេរិក (១០០,០០០$) ឡើងទៅ ត្រូវបានស្នើសុំព្រះរាជក្រឹត្យតែងតាំង ជា «ឧកញ៉ា» និងគ្រឿងឥស្សរិយយសជាតិខាងស្ថាបនាជាតិ ថ្នាក់លេខ១ (ជាតូបការ)។

ប៉ុន្តែក្រោយមកគឺមានអនុក្រឹត្យឆ្នាំ២០១៧ បានកែសម្រួលអនុក្រឹត្យ ឆ្នាំ១៩៩៤ ដោយប្តូរពី ១០ម៉ឺនដុល្លារអាមេរិក (១០០,០០០$) មកជា ៥០ម៉ឺនដុល្លារអាម៉េរិក (៥០០,០០០$) វិញ ទើបរាជរដ្ឋាភិបាលអាចធ្វើការស្នើសុំព្រះរាជក្រឹត្យតែងតាំងជា «ឧកញ៉ា» រីឯការធ្វើជាអំណោយជូនរដ្ឋលើសពី ១០ម៉ឺនដុល្លារអាមេរិកវិញ ត្រូវទទួលបានត្រឹមគ្រឿង ឥស្សរិយយសជាតូបការតែប៉ុណ្ណោះ។

ជាមួយគ្នានេះ បើយោងតាមសម្ដេចតេជោ ហ៊ុន សែន​ អតីតនាយករដ្ឋមន្ត្រីកម្ពុជា កាលនៅកាន់អំណាច សម្ដេចតេជោក៏បានបញ្ជាក់ច្បាស់ពីគោរងារនេះថា «កងកម្លាំងប្រដាប់អាវុធទាំងអស់រួមមាន៖ ទាហាន នគរបាល កងរាជអាវុធហត្ថទាំងអស់ ត្រូវលាលែងពីគោរមងារ «ឧកញ៉ា» តែប្រសិនបើជ្រើសរើសយក គោរមងារ «ឧកញ៉ា» ត្រូវតែលាលែងពីក្របខណ្ឌកងកម្លាំងប្រដាប់អាវុធ ដូច្នេះកងកម្លាំងប្រដាប់អាវុធមិនត្រូវមានគោរមងារ «ឧកញ៉ា» ឡើយ។

ជាមួយនឹងគោរមងារ «ឧកញ៉ា» នេះ  ព្រះមហាក្សត្រមានព្រះរាជបុព្វសិទ្ធិផ្តល់គោរមងារ «ឧកញ៉ា» ដែល មានងារវែង និងមានអត្ថន័យបន្ថែមដល់ជនដែលព្រះអង្គឈ្វេងយល់ថាសាកសមនឹងទទួលដូចជា កាលពីពេលកន្លងទៅមានការផ្តល់ គោរមងារដូចជា អ្នកឧកញ៉ាភក្តីព្រះស្តេច ហេង គឹមគុណ អ្នកឧកញ៉ា មហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាលិកាធម្មញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ជាដើម។

សូមជម្រាបជូនផងដែរថា តាមរបាយការណ៍របស់សមាគមឧកញ៉ាកម្ពុជា  គិតមកដល់ឆ្នាំ២០២៣ នេះ  បុគ្គលមានគោរមងារ អ្នកឧកញ៉ា និងឧកញ៉ា សរុបមានចំនួនជាង ១៣០០នាក់ហើយ ៕

អត្ថបទ៖ សុកធា

The post តើគោរមងារ «ឧកញ៉ា អ្នកឧកញ៉ា និងលោកអ្នកឧកញ៉ា» មានអត្ថន័យយ៉ាងដូចម្ដេចនៅក្នុងសង្គមខ្មែរ? appeared first on .