គ្រាប់ធញ្ញជាតិ

៨ខែចុងក្រោយ មីយ៉ាន់ម៉ារកចំណូលបានជាង ៩៣១លានដុល្លារ ពីការនាំចេញគ្រាប់ធញ្ញជាតិ
យោងតាមក្រសួងពាណិជ្ជកម្មមីយ៉ាន់ម៉ា បានបង្ហាញទិន្នន័យកាលពីថ្ងៃអង្គារថា នៅក្នុងរយៈពេលជាង ៨ខែនៃឆ្នាំសារពើពន្ធ ២០២៣-២០២៤ ការនាំចេញគ្រាប់ធញ្ញជាតិរបស់មីយ៉ាន់ម៉ាមានប្រហែល ១,១លានតោន ឬស្មើរនឹងទឹកប្រាក់រកបានចំនួន ៩៣១,៩៥៥លានដុល្លារ។ នេះបើតាមការចុះផ្សាយពីទីភ្នាក់ងារសារព័ត៌មាន The global light of Myanmar ។

ក្នុងនោះ មីយ៉ាន់ម៉ារកចំណូលបានប្រមាណ ៨១៥,៦៥លានដុល្លារ ពីការនាំចេញគ្រាប់ធញ្ញជាតិជាង ៩៦៤ ៩៨៧តោនតាមរយៈច្រកពាណិជ្ជកម្មផ្លូវសមុទ្រ ខណៈប្រទេសនេះរកចំណូលបានប្រមាណ ១១៦,៣លានដុល្លារតាមរយៈការនាំចេញតាមច្រកព្រំដែនទៅកាន់ប្រទេសជិតខាង ចន្លោះពីថ្ងៃទី១ ខែមេសា ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ ។

ជាមួយគ្នា មីយ៉ាន់ម៉ានាំចេញសណ្តែកខ្មៅ សណ្តែកខៀវ និងសណ្តែកសៀង ជាងចម្បងទៅកាន់ទីផ្សារក្រៅប្រទេស ខណៈការនាំចេញសណ្តែកខៀវ និងសណ្តែកសៀងត្រូវបានដឹកជញ្ជូនជាចម្បងទៅកាន់ទីផ្សារឥណ្ឌា ស្របពេលដែលសណ្តែកខៀវវិញ ត្រូវបាននាំចេញទៅកាន់ប្រទេសចិន និងអឺរ៉ុប។

គួរជម្រាបផងដែរថា ប្រទេសដែលស្ថិតនៅតំបន់អាស៊ីអាគ្នេយ៍មួយនេះ រកចំណូលបានប្រមាណ ១,៤៧ពាន់លានដុល្លារពីការនាំចេញគ្រាប់ធញ្ញជាតិផ្សេងៗចំនួន ១ ៩១៩ ១៥៦តោនក្នុងឆ្នាំសារពើពន្ធ ២០២២-២០២៣ ៕

The post ៨ខែចុងក្រោយ មីយ៉ាន់ម៉ារកចំណូលបានជាង ៩៣១លានដុល្លារ ពីការនាំចេញគ្រាប់ធញ្ញជាតិ appeared first on .

ប៉ូឡូញលែងផ្គត់ផ្គង់អាវុធឲ្យអ៊ុយក្រែន ធ្វើឲ្យទំនាក់ទំនងប្រទេសទាំង២ ល្អក់កករ
ប្រទេសប៉ូឡូញ បានប្រកាសបញ្ឈប់រាល់ការផ្តល់ជំនួយជាសព្វាវុធទៅកាន់ទីក្រុង Kyiv ទៀត បន្ទាប់ពីប្រធានាធិបតីលោក Volodymyr Zelenskyy បានចោទប្រកាន់ទីក្រុង Warsaw ថាបានហាមឃាត់ការនាំចូលគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន The Guardian​ ។

ចាប់តាំងពីការចូលឈ្លានពានរបស់រុស្ស៊ីកាលពីខែកុម្ភៈឆ្នាំ ២០២២ មក ប្រទេសប៉ូឡូញគឺជាសម្ព័ន្ធមិត្តដ៏សំខាន់ ដែលតែងតែជាអ្នកផ្គត់ផ្គង់អាវុធដ៏សំខាន់មួយរបស់ទីក្រុង Kyiv និងក៏ជាប្រទេសដែលធ្លាប់ជួយទទួលជនភៀសខ្លួនអ៊ុយក្រែនប្រមាណជាងមួយលាននាក់ផងដែរ។

ប៉ុន្តែទំនាក់ទំនងរវាងប្រទេសទាំងពីរ​ បានធ្លាក់ចុះក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ពោលកាលពីថ្ងៃពុធ នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Mateusz Morawiecki បានអំពាវនាវឱ្យបញ្ឈប់រាល់ការផ្គត់ផ្គង់អាវុធរបស់ខ្លួន ទៅកាន់ទីក្រុង Kyiv ទៀត ដោយបានលើកឡើងថា៖ ពួកយើង​លែង​ផ្តល់​អាវុធ​ទៅអោយអ៊ុយក្រែនទៀត​ហើយ ​ព្រោះ​បច្ចុបន្នពួក​យើង​កំពុងផ្តោតលើការ​បំពាក់​អាវុធ​ដល់យោធា​ប៉ូឡូញ​ដែលទំនើប​ជាង​នេះ​។

សូមជម្រាបថា ចំណាត់ការនេះបានធ្វើឡើងបន្ទាប់ពីលោក Zelenskyy បានថ្លែងក្នុងសុន្ទរកថារបស់លោកទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិ ដើម្បីចោទប្រកាន់មនុស្សមួយចំនួននៅអឺរ៉ុបថា បានអនុញ្ញាតឱ្យបញ្ហានៃការនាំចេញគ្រាប់ធញ្ញជាតិ ផ្តល់ផលប្រយោជន៍ដល់ប្រទេសរុស្ស៊ី ពោលគឺកាលពីពេលថ្មីៗនេះ ប្រទេសប៉ូឡូញ និងហុងគ្រី បានហាមឃាត់ការនាំចូលគ្រាប់ធញ្ញជាតិ និងស្បៀងអាហារផ្សេងទៀត​ពីប្រទេសអ៊ុយក្រែន ដើម្បីការពារកសិកររបស់ពួកគេ៕

The post ប៉ូឡូញលែងផ្គត់ផ្គង់អាវុធឲ្យអ៊ុយក្រែន ធ្វើឲ្យទំនាក់ទំនងប្រទេសទាំង២ ល្អក់កករ appeared first on .

រុស្ស៊ី និងតួកគី សម្រេចបានកិច្ចព្រមព្រៀងផ្គត់ផ្គង់គ្រាប់ធញ្ញជាតិ ១លានតោន
អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Alexander Grushko បាននិយាយថា រុស្ស៊ី និងតួកគី​បានសម្រេចនូវកិច្ចព្រមព្រៀងផ្គត់ផ្គង់គ្រាប់ធញ្ញជាតិ ១លានតោន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន RT។

“កិច្ចព្រមព្រៀងសំខាន់ៗត្រូវបានសម្រេច ហើយយើងសង្ឃឹមថា នាពេលដ៏ខ្លីខាងមុខ នឹងមានកិច្ចព្រមព្រៀងផ្សេងៗជាមួយភាគីដទៃ ក្នុងការផ្គត់ផ្គង់ផលិតផលរបស់ពួកយើង”។ នេះបើតាមការអះអាងពីរដ្ឋមន្ត្រីរុស្ស៊ីដដែល។

ជាមួយគ្នានោះ ដើម្បីអាចសម្រេចកិច្ចព្រមព្រៀងជាមួយរុស្ស៊ីបាន ភាគីទាំងអស់ត្រូវតែ​ពិចារណា​លើមធ្យោបាយដឹកជញ្ជូន ការទូទាត់ ផ្លូវដឹកជញ្ជូន គោលដៅដឹកទំនិញ និងបរិមាណទំនិញ។

គួររំលឹកដែរថា កិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិសមុទ្រខ្មៅរវាងរុស្ស៊ី និងអ៊ុយក្រែន បានលុបចោលកាលពីថ្ងៃទី១៨ ខែកក្កដា ប៉ុន្តែរដ្ឋាភិបាលរុស្ស៊ីអះអាងថា ពួកគេនឹងបន្តវាឡើងវិញ ដរាបណាលោកខាងលិចបង្ហាញការគោរព និងបញ្ឈប់ការរារាំង ចំពោះក្រុងមូស្គូក្នុងការនាំចេញផលិតផលរបស់ខ្លួនទៅក្រៅប្រទេស៕

The post រុស្ស៊ី និងតួកគី សម្រេចបានកិច្ចព្រមព្រៀងផ្គត់ផ្គង់គ្រាប់ធញ្ញជាតិ ១លានតោន appeared first on .

NATO ថាបានថ្កោលទោសរុស្សី​ ក្រោយការដកខ្លួនចេញពីកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិអ៊ុយក្រែន
បន្ទាប់ពីរុស្សីប្រកាសដកខ្លួនចេញពីកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិនៅសមុទ្រខ្មៅរួចមក អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) បាននិយាយថាខ្លួនបានថ្កោលទោសនូវការចាកចេញរបស់រុស្សីពីកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិ ដែលជាកិច្ចព្រមព្រៀងធានាដល់ការធ្វើដំណើរឆ្លងកាត់សមុទ្រខ្មៅប្រកបដោយសុវត្ថិភាពនៃកប៉ាល់ដែលដឹកទំនិញគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែន ។

ដោយឡែក ក្នុងកិច្ចប្រជុំនៃក្រុមប្រឹក្សាណាតូ​-អ៊ុយក្រែន​ នាថ្ងៃពុធ ទី២៦ ខែកក្កដា ដោយបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “សម្ព័ន្ធមិត្ត និងអ៊ុយក្រែន​បានថ្កោលទោសយ៉ាងខ្លាំងចំពោះការដកខ្លួនចេញរបស់រុស្សីលើកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិនៅឯសមុទ្រខ្មៅ ហើយបានបន្ថែមទៀតថា នេះវាជាចេតនារបស់រុស្សីក្នុងការប៉ុនប៉ងដើម្បីបញ្ឈប់ការនាំចេញកសិផលរបស់អ៊ុយក្រែន​ ដែលមនុស្សរាប់រយលាននាក់នៅទូទាំងពិភពលោកកំពុងតែពឹងផ្អែកជាចាំបាច់” ។

មួយវិញទៀត សេចក្តីថ្លែងការណ៍នោះក៏បាននិយាយបន្ថែមទៀតដែរថា អង្គការណាតូ និងសម្ព័ន្ធមិត្តរបស់ខ្លួនកំពុងបង្កើនការឃ្លាំមើល និងឈ្លបយកការណ៍នៅតំបន់សមុទ្រខ្មៅយ៉ាងសកម្ម ដែលមានទាំងយន្តហោះល្បាតដែនសមុទ្រ និងយន្តហោះគ្មានមនុស្សបើកផងដែរ ។

សូមជំរាបផងដែរថា កិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិអ៊ុយក្រែន គឺជាកិច្ចព្រមព្រៀងដែលធានាដល់ កប៉ាល់របស់អ៊ុយក្រែន ដែលអាចដឹកទំនិញឆ្លងកាត់តាមសមុទ្រខ្មៅបានយ៉ាងមានសុវត្ថិភាព ប៉ុន្តែវាបានផុតកំណត់កាលពីថ្ងៃទី ១៧ ខែកក្កដាកន្លងទៅ បន្ទាប់ពីរុស្សីមិនព្រមបន្តកិច្ចព្រមព្រៀងមួយនេះ ដែលវាបានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់ចំណីអាហាររបស់ពិភពលោកទាំងមូលថែមទៀតផង ។

The post NATO ថាបានថ្កោលទោសរុស្សី​ ក្រោយការដកខ្លួនចេញពីកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិអ៊ុយក្រែន appeared first on .

ទីភ្នាក់ងារ UN៖ បើកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិសមុទ្រខ្មៅបញ្ចប់ តំបន់អាហ្វ្រិករងទុក្ខធ្ងន់
កាលពីថ្ងៃទី ២៦ មិថុនាកន្លងទៅ ទីភ្នាក់ងារអង្គការសហប្រជាជាតិបាន​បង្ហើបឲ្យដឹងថា បើសិនជា​កិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិសមុទ្រខ្មៅ​បញ្ចប់ នោះ​តំបន់ស្នែងអាហ្វ្រិក (Horn of Africa) ដែលមានប្រទេសដូចជា ជីប៊ូទី អេរីទ្រា អេត្យូពី សូម៉ាលី កេនយ៉ា ស៊ូដង់ខាងត្បូង និងស៊ូដង់ នឹងរងទុក្ខធ្ងន់ជាមិនខាន។

យោងតាមការចុះផ្សាយពី CNA បានបង្ហាញថា បញ្ហាធំ​ដែល​ប្រទេសទាំង ៤នោះ នឹងជួបប្រទះ​គឺ តម្លៃម្ហូបអាហារ នឹងឡើងថ្លៃ ហើយវានឹងបណ្ដាលឲ្យ​មនុស្សរាប់សិបលាននាក់ ប្រឈមនឹង​ហានិភ័យ​កង្វះខាតស្បៀងអាហារ។

ប្រភពដដែលបន្ថែមថា គ្រោះទុរភិក្សនៅផ្នែកខ្លះ​នៃ​តំបន់ស្នែងនៃទ្វីបអាហ្វ្រិក គឺអាចបញ្ចៀសបានខ្លះនៅឆ្នាំនេះ ខណៈរដូវវស្សាដែលព្យាករណ៍ថា នឹងបរាជ័យក្នុងរយៈពេលប្រាំឆ្នាំជាប់ៗគ្នា មានលើសពីការរំពឹងទុក។

ប៉ុន្តែមន្ត្រីជំនួយបាននិយាយថា មនុស្សប្រហែល ៦០លាននាក់នៅតែជួបបញ្ហាអសន្តិសុខស្បៀង នៅក្នុងប្រទេសចំនួន ០៧ នៅអាហ្វ្រិកខាងកើត ហើយព្រួយបារម្ភអំពីផលប៉ះពាល់នៃការវាយប្រហារបន្ថែមទៀត។

“ការមិនបន្តឡើងវិញនៃគំនិតផ្តួចផ្តើមសមុទ្រខ្មៅនឹងប៉ះពាល់អាហ្វ្រិកខាងកើតយ៉ាងធ្ងន់ធ្ងរ។ មានប្រទេសមួយចំនួនដែលពឹងផ្អែកលើស្រូវសាលីរបស់អ៊ុយក្រែន ហើយបើគ្មានវាទេ យើងនឹងឃើញតម្លៃអាហារខ្ពស់យ៉ាងខ្លាំង”។ នេះបើតាមសម្ដីរបស់លោក Dominique Ferretti មន្ត្រីសង្គ្រោះបន្ទាន់ជាន់ខ្ពស់របស់កម្មវិធីស្បៀងអាហារពិភពលោក។

គួររំលឹកដែរថា ក្នុងរយៈពេល ៣ឆ្នាំចុងក្រោយនេះ មន្ត្រីអង្គការសុខភាពពិភពលោកបាននិយាយថា កុមារប្រហែល ១០,៤លាននាក់ប្រឈមមុខ នឹងកង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរ នៅក្នុងប្រទេសសូម៉ាលី ស៊ូដង់ខាងត្បូង និងផ្នែកខ្លះនៃប្រទេសកេនយ៉ា។

សូមជម្រាបដែរថា បេសកជនអ៊ុយក្រែនបាន​សង្កត់ធ្ងន់ថា ៩៩,៩% រុស្ស៊ីនឹងលុបចោលកិច្ចព្រម​ព្រៀងគ្រាប់ធញ្ញជាតិសមុទ្រខ្មៅ ដែល​ផ្ដួចផ្ដើមឡើងពីការសម្របសម្រួលរវាង​អង្គការសហប្រជាជាតិ និងតួកគី​កាលពីខែកក្កដា ឆ្នាំទៅ បើសិនជាឧបសគ្គចំពោះការដឹកជញ្ជូនគ្រាប់ធញ្ញជាតិ និងជីរបស់រុស្ស៊ីមិនត្រូវបានដកចេញទេ៕

The post ទីភ្នាក់ងារ UN៖ បើកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិសមុទ្រខ្មៅបញ្ចប់ តំបន់អាហ្វ្រិករងទុក្ខធ្ងន់ appeared first on .

រុស្ស៊ី នឹងបើកកិច្ចចរចាជាមួយជាមួយអ៊ុយក្រែន ជុំវិញកិច្ចព្រមព្រៀងសមុទ្រខ្មៅ
កិច្ចចរចារវាងរុស្ស៊ី តួកគី អ៊ុយក្រែន និងអង្គការសហប្រជាជាតិ ជុំវិញកិច្ចព្រមព្រៀងនាំចេញ​គ្រាប់​ធម្មជាតិ​តាម​ច្រកសមុទ្រខ្មៅ នឹងធ្វើឡើងនៅថ្ងៃទី ០៥ ឧសភានេះ ខណៈពួកគេនឹង​ជជែកគ្នា​ពី​ការ​អនុញ្ញាតិ​ ចំពោះការ​នាំចេញ​គ្រាប់ធញ្ញជាតិ​អ៊ុយក្រែន។

យោងតាមការចុះផ្សាយពី CNA បានបង្ហាញថា តួកគីដើរតួជាអ្នកសម្របសម្រួល ចំពោះការ​បន្ត​កិច្ចព្រមព្រៀង​ដែលនឹង​ត្រូវផុត​សុពលភាពនៅថ្ងៃទី ១៨ ឧសភា នៅក្នុងកិច្ចពិភាក្សាដែលគ្រោង​ធ្វើនាថ្ងៃនេះ ដ្បិត​កាលពីឆ្នាំទៅ​តួកគី និង UN ក៏ធ្លាប់រ៉ាប់រងតួនាទីមួយនេះផងដែរ។

គួររំលឹកដែរថា កន្លងមករុស្ស៊ីធ្លាប់បាន​ទាមទារ​តម្រូវការមួយចំនួន បើសិនជា​ចង់​បន្ត​កិច្ចព្រមព្រៀង​សមុទ្រខ្មៅ ប៉ុន្តែមកទល់ពេលនេះ​សំណើ​របស់​រុស្ស៊ី​នៅ​មិនទាន់​ទទួល​បាន​ការ​អនុម័ត ដែលធ្វើ​ឲ្យ​អ៊ុយក្រែន​អាច​នឹង​ជួប​ផលវិបាក​កាន់តែខ្លាំង ដ្បិត​ច្រកនាំចេញ​ទំនិញ​តាម​សមុទ្រខ្មៅ គឺជាមធ្យោបាយ​ដ៏​ធំ​មួយ​របស់​អ៊ុយក្រែន ក្នុងការ​ទទួលបាន​ចំណូល​គ្រាន់​ទប់ទល់​នឹង​ការ​ចំណាយ​ សម្រាប់ការធ្វើសង្គ្រាម​ជាមួយ​រុស្ស៊ី៕

The post រុស្ស៊ី នឹងបើកកិច្ចចរចាជាមួយជាមួយអ៊ុយក្រែន ជុំវិញកិច្ចព្រមព្រៀងសមុទ្រខ្មៅ appeared first on .

UN និងអ៊ុយក្រែន ទាមទារឲ្យបន្តកិច្ចព្រមព្រៀងនាំចេញធញ្ញជាតិតាមកំពង់ផែសមុទ្រខ្មៅ
ប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy និងអគ្គលេខាធិការអង្គការសហប្រជាជាតិ Antonio Gurerres បានទាមទារឲ្យមានការបន្តកិច្ចព្រមព្រៀងជាមួយរុស្ស៊ី ដែលអនុញ្ញាតិឲ្យ​អ៊ុយក្រែន​នាំចេញគ្រាប់ធញ្ញជាតិតាមច្រកសមុទ្រខ្មៅ។

យោងតាមការចុះផ្សាយពី Thestraitstimes បានឲ្យដឹងថា ថ្នាក់ដឹកនាំអ៊ុយក្រែន បានជួបជជែកជាមួយ​លោក Guterres នៅទីក្រុងគៀវ និងសង្កត់ធ្ងន់ថា ច្រកនាំចេញធញ្ញជាតិ​តាម​សមុទ្រខ្មៅ គឺពិតជាមានសារៈសំខាន់ដល់ពិភពលោក ខណៈមន្ត្រីជាន់ខ្ពស់ UN ក៏បញ្ចេញមតិ​ដូចគ្នា ដោយអះអាងថា វាពិតជាសំខាន់ចំពោះសុវត្ថិភាព និងតម្លៃចំណីអាហារពិភពលោក។

គួររំលឹកដែរថា កិច្ចព្រមព្រៀងនាំចេញគ្រាប់ធញ្ញជាតិរវាងអ៊ុយក្រែន និងរុស្ស៊ីតាមច្រកសមុទ្រខ្មៅ មានរយៈពេល ១២០ ចុះកាលពីខែកក្កដា និងបន្តជាថ្មីកាលពីខែវិច្ឆិកា នឹងត្រូវបន្តម្ដងទៀត​នាថ្ងៃទី ១៨ មីនា បើសិនជាភាគីទាំងសងខាងគ្មានការជំទាស់។

យ៉ាងណា ភាគីរុស្ស៊ីអាចនឹងមិនឯកភាព ដ្បិតតម្រូវការដែលពួកគេទាមទារនៅមិនទាន់​មានការ​យល់ព្រមនៅឡើយ ខណៈតួកគី​ដែលដើរតួជា​អ្នកនាំពាក្យកំពុង​ខិតខំជាខ្លាំង ដើម្បីអាចឲ្យកិច្ច​ព្រមព្រៀងមួយនេះ​នៅ​បន្តទៅមុខបាន។

សូមជម្រាបដែរថា រុស្ស៊ីទាមទារឲ្យមានការដកចេញ​នូវ​ទណ្ឌកម្មសេដ្ឋកិច្ច ដែលរារាំងដល់ការ​នាំចេញ​ផលិតផល​កសិកម្ម​របស់ខ្លួន មុនពេលចុះកិច្ចព្រមព្រៀងបើកច្រកសមុទ្រខ្មៅឲ្យ​អ៊ុយក្រែនបន្តទៀត៕

The post UN និងអ៊ុយក្រែន ទាមទារឲ្យបន្តកិច្ចព្រមព្រៀងនាំចេញធញ្ញជាតិតាមកំពង់ផែសមុទ្រខ្មៅ appeared first on .