ចរាចរណ៍

រដ្ឋាភិបាលឥណ្ឌូនេស៊ី គ្រោងចំណាយជិត ៥០០លានដុល្លារ ដោះស្រាយបញ្ហាកកស្ទះចរាចរណ៍
រដ្ឋបាលទីក្រុងហ្សាកាតា ថ្មីៗនេះ បានត្រៀមខ្លួនរួចរាល់ហើយក្នុងការបញ្ចេញថវិកាចំនួន ៦,៩ទ្រីលានរូពី (៤៤៦,៩លានដុល្លារ) ដើម្បីដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ នៅក្នុងរដ្ឋធានីរបស់ខ្លួន ជាមួយនឹងការកែលម្អសេវាដឹកជញ្ជូនសធារណ:។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA។

ប្រធានទីភ្នាក់ងារដឹកជញ្ជូនក្រុងហ្សាកាតា លោក Syafrin Liputo បានបង្ហាញឲ្យដឹងថា ការបញ្ចេញកញ្ចប់ថវិកាថ្មីនេះ នឹងត្រូវយកទៅប្រើប្រាស់សម្រាប់កាតព្វកិច្ចសេវាសាធារណ: (PSO) ក៏ដូចជាទប់ស្កាត់ទៅលើការចតយានយន្តខុសច្បាប់ និងការត្រួតពិនិត្យលើចរាចរណ៍ក្នុងទីក្រុង។

លោក Liputo បាននិយាយទៀតថា រដ្ឋបាលទីក្រុងកំពុងផ្តោតលើការកែលម្អគុណភាព និងបរិមាណនៃការដឹកជញ្ជូនសាធារណៈក្នុងទីក្រុងហ្សាកាតា ដើម្បីផ្តល់នូវសុវត្ថិភាព និងភាពងាយស្រួលសម្រាប់សាធារណជន។

ជម្រាបជូនទៀតផងដែរថា ដោយបន្ថែមពីលើការគ្រប់គ្រងការកកស្ទះចរាចរណ៍ នៅមានកម្មវិធីអាទិភាពផ្សេងទៀត ដើម្បីជួយសម្រួលដល់ពលរដ្ឋរស់នៅក្នុងទីក្រុងហ្សាកាតា ដូចជាការគ្រប់គ្រងទឹកជំនន់ ការកាត់បន្ថយភាពក្រិន កាត់បន្ថយភាពក្រីក្រ ការពន្លឿនកំណើនសេដ្ឋកិច្ច និងការពង្រឹងតម្លៃលទ្ធិប្រជាធិបតេយ្យ ក៏ត្រូវបានដាក់ចេញដោយរដ្ឋបាលក្រុង ផងដែរ៕

The post រដ្ឋាភិបាលឥណ្ឌូនេស៊ី គ្រោងចំណាយជិត ៥០០លានដុល្លារ ដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ appeared first on .

ទីក្រុងបាងកកជាប់ជាទីក្រុងមានការកកស្ទះចរាចរណ៍អាក្រក់បំផុតនៅអាស៊ាន
ទីក្រុងកាន់តែមានការអភិវឌ្ឍន៍ ការកកស្ទះចរាចរណ៍ក៏កាន់តែអាក្រក់ តួយ៉ាងតំបន់អាស៊ាន​ដែល​កំពុង​មាន​ការ​អភិវឌ្ឍន៍ស្ទើរគ្រប់ប្រទេស កំពុងមានចរាចរណ៍កកស្ទះនៅគ្រប់ទីក្រុង។

ក្នុងចំណោមបណ្ដាប្រទេសនៅតំបន់អាស៊ានទាំងមូល ទីក្រុងបាងកកនៃប្រទេសថៃ ត្រូវបានគេ​រាយការណ៍ថា មានការកកស្ទះចរាចរណ៍អាក្រក់បំផុតប្រចាំអាស៊ាន ខណៈទីក្រុងហ្សាកាតា ម៉ានីឡា ហាណូយ និងកូឡាឡាំពួរ នៅលេខរៀងបន្តបន្ទាប់។ នេះបើតាមការចុះផ្សាយពី The Nation Thailand។

ប្រភពដដែលបន្ថែមថា ជាមធ្យមអ្នកបើកបរត្រូវជាប់ស្ទះតាមដងផ្លូវប្រមាណ ៩៦ នាទីក្នុងមួយថ្ងៃ ហើយក្នុងនោះ ៧២នាទីលើការកកស្ទះចរាចរណ៍ និង ២៤ នាទីទៀតទៅលើការស្វែងរក​កន្លែង​ចតយានយន្ត។

នេះក៏មានន័យថា ជារៀងរាល់ឆ្នាំ ម្ចាស់យានយន្តនីមួយៗត្រូវខាតពេលប្រហែល ២៤ ថ្ងៃក្នុងមួយឆ្នាំ ទៅលើការកកស្ទះចរាចរណ៍តាមដងផ្លូវ។

សូមជម្រាបដែរថា បញ្ហាកកស្ទះចរាចរណ៍នៅតំបន់អាស៊ាន កាត់បន្ថយ GDP ចន្លោះពី ២ ទៅ ៥% ក្នុងមួយឆ្នាំសម្រាប់ប្រទេសនីមួយៗ ដោយសារការខាតពេលវេលា និងការចំណាយលើ​ការធ្វើដំណើរ ខណៈ ៨០% នៃការបំភាយខ្យល់កខ្វក់នៅអាស៊ាន បង្កឡើងដោយការកកស្ទះ​ចរាចរណ៍៕

The post ទីក្រុងបាងកកជាប់ជាទីក្រុងមានការកកស្ទះចរាចរណ៍អាក្រក់បំផុតនៅអាស៊ាន appeared first on .

ជប៉ុន សន្យានឹងរួមចំណែកជួយដោះស្រាយបញ្ហាចរាចរណ៍នៅភ្នំពេញ
ប្រទេសជប៉ុនបានសន្យានឹងរួមចំណែកក្នុងការជួយដោះស្រាយបញ្ហាចរាចរណ៍នៅរាជធានីភ្នំពេញបន្ថែមទៀត បន្ទាប់ពីជប៉ុនបានជួយរាជធានីភ្នំពេញលើការដោះស្រាយបញ្ហាទឹកជំនន់បានជោគជ័យ។ នេះជាការលើកឡើងរបស់ លោក អូអ៊ិណូ អាត់ស៊ូហ្ស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ក្នុងជំនួប សម្តែងការគួរសមជាមួយ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។

ក្នុងឱកាសនោះ លោក ឃួង ស្រេង បានលើកឡើងថា ប្រទេសជប៉ុនមានទំនាក់ទំនងការទូតជាមួយនឹង ប្រទេសកម្ពុជាបានយ៉ាងរឹងមាំ ខណៈដែលជប៉ុនជាប្រទេសមួយដែលបានរួមចំណែកយ៉ាងសំខាន់ក្នុង ការនាំសន្តិភាពមកឲ្យកម្ពុជាជាមួយនឹងការផ្ដល់ជំនួយឥតសំណងនិងការផ្ដល់ជំនួយបច្ចេកទេសយ៉ាងច្រើនសន្ធឹកសន្ធាប់ថែមទៀត។

លោក បន្តថា ប្រជាពលរដ្ឋកម្ពុជាពិតជាពេញចិត្តពេញថ្លើមចំពោះ ការអភិវឌ្ឍន៍រាជធានីភ្នំពេញរបស់យើង ដែលប្រទេសជប៉ុនបានផ្ដល់ជំនួយឥតសំណងជូនកម្ពុជា ជាមួយនឹងការផ្ដល់ជំនួយបច្ចេកទេស ថែមទៀតតាមរយៈ ការមិនឲ្យកម្ពុជាសងបំណុលដែលជំពាក់ដោយសង្គ្រាម ជាមួយនឹងការរួមចំណែក ស្វែង រកសន្តិភាពឲ្យប្រទេសកម្ពុជា របស់ប្រទេសជប៉ុន វាពិតបានធ្វើឲ្យទំនាក់ទំនងការទូតនៃប្រទេស ទាំងពីរកម្ពុជា-ជប៉ុន កាន់តែមានភាពរឹងមាំនិងស្អិតរមួតទ្វេឡើង។

ជាការឆ្លើយតប លោក អូអ៊ិណូ អាត់ស៊ូហ្ស៊ី ឯកអគ្គរាជទូតជប៉ុន បានលើកឡើងថា ប្រទេសជប៉ុនបានជួយ រាជធានីភ្នំពេញ លើការដោះស្រាយបញ្ហាទឹកជំនន់ ដែលគម្រោងនេះទទួលបានជោគជ័យ។ ដោយឡែក សម្រាប់ បញ្ហាចរាចរណ៍ ជប៉ុនសន្យាថា នឹងរួមចំណែកដោះស្រាយជាមួយនឹងរាជធានីភ្នំពេញធ្វើយ៉ាងណាឲ្យបញ្ហាចរាចរណ៍អាចដោះស្រាយបាន។ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា ចង់បន្តកិច្ចសហការជាមួយរាជធានីភ្នំពេញឲ្យកាន់តែល្អប្រសើរថែមទៀត។

គួរបញ្ជាក់ថា ប្រទេសជប៉ុននិងកម្ពុជាបានមានទំនាក់ទំនងការទូតជាមួយគ្នាប្រមាណ ៧០ ឆ្នាំហើយ ។ ក្រៅពីទំនាក់ទំនងការទូតល្អជាមួយគ្នា ប្រទេសជប៉ុនក៏ជាប្រទេសមួយដែលបានរួមចំណែក នាំមកនូវសន្តិភាពជូនកម្ពុជាផងដែរ៕

The post ជប៉ុន សន្យានឹងរួមចំណែកជួយដោះស្រាយបញ្ហាចរាចរណ៍នៅភ្នំពេញ appeared first on .

កម្ពុជា នឹងអនុវត្ត​កម្មវិធីដកពិន្ទុបណ្ណបើកបរ ​​នៅដើម​ឆ្នាំ​​​ក្រោយ
កម្មវិធីដកពិន្ទុបណ្ណបើកបរ និងការបង់ប្រាក់ពិន័យអន្តរការណ៍ ចំពោះអំពើល្មើសច្បាប់ស្តីពីចរាចរណ៍ ផ្លូវគោក ដែល​រៀបចំដោយក្រសួងមហាផ្ទៃ និងក្រសួងសាធារណការ និងដឹកជញ្ជូន នឹងដាក់ឱ្យ​ដំណើរការអនុវត្តសាកល្បង​នៅ​ទូទាំង​ប្រទេស ចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ តទៅ ហើយ​នឹងដំណើរការអនុវត្តពេញលេញ នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣។ នេះបើតាមសេចក្តីជូនដំណឹង​របស់ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២។

គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានបញ្ជាក់ថា ការអនុវត្តកម្មវិធីនេះគឺ​ក្នុងគោល​បំណង​បង្កើន​ប្រសិទ្ធ​​ភាព​នៃការរឹត​បន្តឹ​ង​អនុវត្តច្បាប់ស្តីពីចរាចរណ៍​ផ្លូវគោក សំដៅកាត់បន្ថយ គ្រោះ​ថ្នាក់ចរាចរណ៍ផ្លូវគោកឱ្យបានជា​អតិបរមា ក៏ដូចជាការបង្កលក្ខណៈងាយ​ស្រួលំជូនប្រជាពលរដ្ឋ​ក្នុងការបង់ប្រាក់ពិន័យអំពើល្មើសំច្បាប់​ស្តីពី​ចរាចរណ៍ផ្លូវគោក និងធានាតម្លាភាពក្នុងការពិ​ន័យអន្តរការណ៍​ពោះអំពើ ល្មើសនឹងច្បាប់ស្តីពី​ចរាចរណ៍ផ្លូវគោក ។

គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានបញ្ជាក់ទៀតថា ការដកពិន្ទុបណ្ណបើកបរ និងការពិន័យអន្តរការណ៍​ចំពោះអំពើ​​ល្មើសច្បាប់​​ស្តីពីចរាចរណ៍ផ្លូវគោក ត្រូវបានអនុវត្ត​​ដោយឧបករណ៍​​បច្ចេកទេស ដើម្បីកត់ត្រា​ព័ត៌មាន​​រក្សា​ទុកក្នុង​​ប្រព័ន្ធ។ ដូចនេះអ្នក​បើកបរ យានយន្តគ្រប់រូបយកតាម​ខ្លួននូវបណ្ណបើក​បរយានយន្ត​(ច្បាប់ដើម) ដើម្បីផ្តល់ជូន​សមត្ថកិច្ចត្រួតពិនិត្យ និង អនុវត្តការដកពិន្ទុ ក្នុងករណីមានកា​រប្រព្រឹត្តល្មើសច្បាប់​​ស្តីពីចរាចរណ៍ផ្លូវគោក។

ដោយឡែក ការបង់ប្រាក់ពិន័យអន្តរការណ៍ចំពោះអំពើល្មើសច្បាប់ស្ដីពី​ចរាចរណ៍ផ្លូ​វ​គោក អាចបង់ប្រាក់នៅតាម បញ្ឈរទ្រូម៉ាន់នីឬភ្នាក់ងារទ្រូម៉ាន់នី ឬ តាមប្រព័ន្ធស្វ័យ​ប្រវត្តិកម្មរបស់​ក្រុមហ៊ុនទ្រូម៉ាន់នី (TrueMoney Mobile App) បន្ថែមលើការបង់ប្រាក់ដោយផ្ទាល់នៅស្នាក់ការ​នគរបាល​ចរាចរណ៍ផ្លូវគោក។

The post កម្ពុជា នឹងអនុវត្ត​កម្មវិធីដកពិន្ទុបណ្ណបើកបរ ​​នៅដើម​ឆ្នាំ​​​ក្រោយ appeared first on .

នៅចំពោះមុខ UN លោក ស៊ុន ចាន់ថុល អះអាងថា គ្រោះថ្នាក់ចរាចរណ៍គឺជាមូលហេតុចម្បងនៃការស្លាប់នៅកម្ពុជា
រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល បានចាត់ទុកថា គ្រោះថ្នាក់ចរាចរណ៍គឺជាមូលហេតុចម្បងនៃការស្លាប់នៅកម្ពុជា។ ទន្ទឹមគ្នានេះ ឯកឧត្តម បានស្នើUNជួយគាំទ្របន្ថែមទៀត ដើម្បីឱ្យកម្ពុជាឈានទៅសម្រចបាននូវការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឱ្យបាន៥០%ត្រឹមឆ្នាំ២០៣០ខាងមុខនេះ។

ការស្នើនេះ ត្រូវបានធ្វើឡើងតាមរយៈកិច្ចប្រជុំកំពូលស្តីពីការធ្វើឱ្យប្រសើរឡើងនូវសុវត្ថិភាពចរាចរណ៍សកល ក្រោមប្រធានបទ៖ ដំណើរឆ្ពោះទៅឆ្នាំ២០៣០ សម្រាប់សុវត្ថិភាពចរាចរណ៍ផ្លូវគោក ការធានាឱ្យមាន សកម្មភាពប្រចាំទសវត្សរ៍ និងការផ្សព្វផ្សាយ ដែលប្រារព្ធឡើងនាស្នាក់ការអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី៣០ ខែមិថុនា ដល់ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២។

ថ្លែងក្នុងចំណោមតំណាងប្រទេស និងរដ្ឋជាសមាជិកUNសរុបចំនួន៧៧ ដែលបានចូលរួមក្នុងកិច្ចប្រជុំនោះនោះ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក(គ.ស.ច.គ.) បានលើកឡើងថា៖ គ្រោះថ្នាក់ ចរាចរណ៍ជាមូលហេតុចម្បងនៃការស្លាប់នៅកម្ពុជា ពោលគឺ៖ ក្នុងមួយថ្ងៃៗគិតជាមធ្យមមានមនុស្ស៥បានស្លាប់ និងរងរបួស១០នាក់ តាមដងផ្លូវក្នុងប្រទេសកម្ពុជា។ យោងតាមការសិក្សារបស់កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ(UNDP) ប្រទេសកម្ពុជាបានខាតបង់ផលិតផលក្នុងស្រុកសរុប (GDP) ប្រមាណ២,៥% ទៅ៣%ក្នុងមួយឆ្នាំ ដោយសារគ្រោះថ្នាក់ចរាចរណ៍។

ឯកឧត្តម បញ្ជាក់បន្តថា៖ រាជរដ្ឋាភិបាលកម្ពុជាបានប្រកាន់ខ្ជាប់គោលការណ៍លើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោកសកល និងស្ថានភាពមូលដ្ឋានដើម្បីបង្ការ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។ក្នុងឱកាសនោះដែរ ឯកឧត្តម ក៏បានស្នើសុំការគាំទ្របន្ថែមទៀត ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជាថែមទៀត។

សូមរម្លឹកដែរថា បន្ទាប់ពីសេចក្តីប្រកាសនៃកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីលើកទី៣ស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅទីក្រុង Stockholm និងផែនការសកលដែលដាក់ចេញដោយអង្គការសុខភាពពិភពលោក និងគណៈកម្មការ តំបន់របស់អង្គការសហប្រជាជាតិកាលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ កម្ពុជាបានបង្កើតទសវត្សរ៍នៃ សកម្មភាពសម្រាប់ឆ្នាំ២០២១-២០៣០ ក្នុងគោលបំណងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឱ្យបាន៥០%។នេះបើតាមការបញ្ជាក់បន្ថែមពីរដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល។

យោងតាមរបាយការណ៍ប្រចាំឆ្នាំ២០១០ ដល់ឆ្នាំ២០២០ របស់ប្រព័ន្ធជនរងគ្រោះ ដោយសារគ្រោះថ្នាក់ចរាចរណ៍ (RCVIS) មូលហេតុចម្បងនៃគ្រោះថ្នាក់ចរាចរណ៍គឺ៖ ល្មើសល្បឿន ជែងគ្រោះថ្នាក់ មិនគោរពសិទ្ធិអាទិភាព និងស្រវឹង។ កំហុសក្នុងការរចនាផ្លូវ និងកង្វះលក្ខណៈបច្ចេកទេសយានជំនិះក៏បានរួមចំណែកដល់គ្រោះថ្នាក់ចរាចរណ៍ផងដែរ។ យើងបានពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក និងគោលនយោបាយជាតិស្ដីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងទសវត្សរ៍នៃសកម្មភាពឆ្នាំ២០១១-២០២០។ យើងបានជួយសង្គ្រោះជីវិតមនុស្ស ៤.៥៦១នាក់ក្នុងអំឡុងពេលនេះ បើធៀបនឹង គោលដៅរបស់យើងដែល មានចំនួន ៧.៣៣៨ នាក់៕

The post នៅចំពោះមុខ UN លោក ស៊ុន ចាន់ថុល អះអាងថា គ្រោះថ្នាក់ចរាចរណ៍គឺជាមូលហេតុចម្បងនៃការស្លាប់នៅកម្ពុជា appeared first on .

សម្តេច ហ៊ុន សែន ព្រមាន​​អ្នកបំ​ពា​ន​​​ច្បាប់ចរាចរណ៍​បីដងដក​សិទ្ធិ​ឈ​​ប់​ឲ្យបើក​បរ១ឆ្នាំទៅ២ឆ្នាំ
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
បាន​ជំរុញឱ្យមានការសិក្សា
ដើម្បីដាក់ពិន័យឱ្យបានតឹងរឹងចំពោះអ្នកមិនគោរពច្បាប់​ចរាចរណ៍​បីដង
ត្រូវដកហូត ប័ណ្ណបើកបរ និងឈប់ឲ្យបើកបរមួយរយៈ។ ក្នុងពិធីបិទសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅការងារ​ឆ្នាំ​
២០២០ របស់ក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី ២០ ខែ កុម្ភៈ ឆ្នាំ ២០២០។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ត្រូវធ្វើការសិក្សាពិនិត្យ​ចំពោះការ​អនុវត្ត​​ច្បាប់​ចរាចរណ៍ឱ្យបានតឹងរឹង។ ដោយសម្តេចសង្កត់ធ្ងន់ថា
«វិសោធនកម្ម​ច្បាប់ ឬធ្វើអ្វី​បានគឺត្រូវតែធ្វើ»។

សម្តេចបញ្ជាក់ថា ប្រសិនបើមិនធ្វើដូចនេះ
អ្នកដែលមានលុយ នៅតែបំពានច្បាប់ ដូច្នេះត្រូវតែយកអ្នកដែលមិនគោរពច្បាប់ចេញពីផ្លូវឲ្យអស់
ដោយទុកឲ្យនៅក្នុងផ្ទះ ពោលគឺអាចធ្វើដំណើរលើដងផ្លូវបាន តែគ្មានសិទ្ធិបើកបរដោយខ្លួនឯង។

ជាមួយគ្នានេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានថ្លែងថា នៅឆ្នាំ ២០១៩ កន្លងទៅនេះ គ្រោះថ្នាក់ចរាចរណ៍មានការកើនឡើង​យ៉ាងគំហុក បើធៀបជាមួយនឹងឆ្នាំ ២០១៨  ។ សម្តេចសម្តែងការព្រួយបារម្ភ ប្រសិនបើ​កំណើននេះ ពុំមានការថមថយ នៅឆ្នាំបន្តបន្ទាប់ទៀត។

សម្តេចក្រឡាហោមលើកឡើងថា នៅឆ្នាំ ២០២០នេះ ប្តេជ្ញាថា នឹងកាត់បន្ថយគ្រោះថ្នាក់​ចរាចរណ៍ឲ្យខានតែបាន។ ពោលគឺធ្វើយ៉ាងណាឲ្យនៅប្រហាក់ហែលឆ្នាំ ២០១៨ និងទាបជាងឆ្នាំ ២០១៩។

សូមបញ្ជាក់ថា ក្នុងរយៈពេលពេញ ១ឆ្នាំ២០១៩ មានអ្នកស្លាប់ ដោយសារគ្រោះថ្នាក់ ចរាចរណ៍ចំនួន ១៩៨១នាក់ និងរងរបួសចំនួនជាង ៦ពាន់នាក់ ។ នេះបើយោង​តាមរបាយការណ៍ ស្ដីពី គ្រោះថ្នាក់ចរាចរណ៍ ឆ្នាំ២០១៩ របស់គណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) ។ របាយការណ៍បានឲ្យដឹងទៀតថា ចំនួនមនុស្សស្លាប់ឆ្នាំ ២០១៩ កើនលើសពីឆ្នាំ២០១៨ ចំនួន២២០នាក់៕

The post សម្តេច ហ៊ុន សែន ព្រមាន​​អ្នកបំ​ពា​ន​​​ច្បាប់ចរាចរណ៍​បីដងដក​សិទ្ធិ​ឈ​​ប់​ឲ្យបើក​បរ១ឆ្នាំទៅ២ឆ្នាំ appeared first on .