កម្ពុជា នឹងអនុវត្ត​កម្មវិធីដកពិន្ទុបណ្ណបើកបរ ​​នៅដើម​ឆ្នាំ​​​ក្រោយ

សង្គម​និង​សេដ្ឋកិច្ច

កម្មវិធីដកពិន្ទុបណ្ណបើកបរ និងការបង់ប្រាក់ពិន័យអន្តរការណ៍ ចំពោះអំពើល្មើសច្បាប់ស្តីពីចរាចរណ៍ ផ្លូវគោក ដែល​រៀបចំដោយក្រសួងមហាផ្ទៃ និងក្រសួងសាធារណការ និងដឹកជញ្ជូន នឹងដាក់ឱ្យ​ដំណើរការអនុវត្តសាកល្បង​នៅ​ទូទាំង​ប្រទេស ចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ តទៅ ហើយ​នឹងដំណើរការអនុវត្តពេញលេញ នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣។ នេះបើតាមសេចក្តីជូនដំណឹង​របស់ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានបញ្ជាក់ថា ការអនុវត្តកម្មវិធីនេះគឺ​ក្នុងគោល​បំណង​បង្កើន​ប្រសិទ្ធ​​ភាព​នៃការរឹត​បន្តឹ​ង​អនុវត្តច្បាប់ស្តីពីចរាចរណ៍​ផ្លូវគោក សំដៅកាត់បន្ថយ គ្រោះ​ថ្នាក់ចរាចរណ៍ផ្លូវគោកឱ្យបានជា​អតិបរមា ក៏ដូចជាការបង្កលក្ខណៈងាយ​ស្រួលំជូនប្រជាពលរដ្ឋ​ក្នុងការបង់ប្រាក់ពិន័យអំពើល្មើសំច្បាប់​ស្តីពី​ចរាចរណ៍ផ្លូវគោក និងធានាតម្លាភាពក្នុងការពិ​ន័យអន្តរការណ៍​ពោះអំពើ ល្មើសនឹងច្បាប់ស្តីពី​ចរាចរណ៍ផ្លូវគោក ។

គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានបញ្ជាក់ទៀតថា ការដកពិន្ទុបណ្ណបើកបរ និងការពិន័យអន្តរការណ៍​ចំពោះអំពើ​​ល្មើសច្បាប់​​ស្តីពីចរាចរណ៍ផ្លូវគោក ត្រូវបានអនុវត្ត​​ដោយឧបករណ៍​​បច្ចេកទេស ដើម្បីកត់ត្រា​ព័ត៌មាន​​រក្សា​ទុកក្នុង​​ប្រព័ន្ធ។ ដូចនេះអ្នក​បើកបរ យានយន្តគ្រប់រូបយកតាម​ខ្លួននូវបណ្ណបើក​បរយានយន្ត​(ច្បាប់ដើម) ដើម្បីផ្តល់ជូន​សមត្ថកិច្ចត្រួតពិនិត្យ និង អនុវត្តការដកពិន្ទុ ក្នុងករណីមានកា​រប្រព្រឹត្តល្មើសច្បាប់​​ស្តីពីចរាចរណ៍ផ្លូវគោក។

ដោយឡែក ការបង់ប្រាក់ពិន័យអន្តរការណ៍ចំពោះអំពើល្មើសច្បាប់ស្ដីពី​ចរាចរណ៍ផ្លូ​វ​គោក អាចបង់ប្រាក់នៅតាម បញ្ឈរទ្រូម៉ាន់នីឬភ្នាក់ងារទ្រូម៉ាន់នី ឬ តាមប្រព័ន្ធស្វ័យ​ប្រវត្តិកម្មរបស់​ក្រុមហ៊ុនទ្រូម៉ាន់នី (TrueMoney Mobile App) បន្ថែមលើការបង់ប្រាក់ដោយផ្ទាល់នៅស្នាក់ការ​នគរបាល​ចរាចរណ៍ផ្លូវគោក។