ចិន-រុស្សុី

មានតែរុស្ស៊ី និងចិន ប៉ុណ្ណោះទើបអាចធ្វើដំណើរតាមសមុទ្រក្រហមបានដោយសេរី
អំឡុងកិច្ចពិភាក្សាមួយនៅក្នុងប្រទេសអូម៉ង់ ក្រុមសកម្មប្រយុទ្ធហ៊ូទី ដែលមានមូលដ្ឋាននៅប្រទេសយេម៉ែន បានប្រាប់ចំៗនៅចំពោះមុខអ្នកកាទូតរុស្ស៊ី និងចិនថា កប៉ាល់របស់ពួកគេអាចធ្វើដំណើរឆ្លងកាត់សមុទ្រក្រហម និងឈូងសមុទ្រអាដេន (Gulf of Aden) បានដោយសេរី និងមិនមានគ្រោះថ្នាក់អ្វីពីការគំរាមកំហែងតទៅទៀតឡើយ។

យោងតាមប្រភពពីសារព័ត៌មាន Bloomberg បានចុះផ្សាយកាលពីថ្ងៃទី២១ ខែមីនាថា ដើម្បីជាថ្នូរនឹងការសន្យាអាចឲ្យនាវារបស់ប្រទេសទាំងពីរ ឆ្លងកាត់ដោយមានសុវត្ថិភាពនោះ រុស្ស៊ី និងចិនក៏ត្រូវគាំទ្រផ្នែកនយោបាយរបស់ខ្លួន នៅក្នុងស្ថាប័នអន្តរជាតិផ្សេងៗដូចជា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិជាដើម។

កន្លងមកក្រុមឧទ្ទាមហ៊ូទី បានធ្វើប្រតិបត្តិការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក និងកាំជ្រួចរាប់សិបគ្រាប់ ទៅលើនាវាពាណិជ្ជកម្មណាក៏ដោយ ដែលធ្វើដំណើរឆ្លងកាត់តាមសមុទ្រក្រហម។ ជាលទ្ធផល ក្រុមហ៊ុនដឹកជញ្ជូនធំៗជាច្រើន បានឈប់ប្រើប្រាស់ប្រឡាយស៊ុយអេ ហើយកាច់ចង្កូតវាងតាមតំបន់ Cape of Good Hope នៅអាហ្វ្រិកខាងត្បូងជំនួសវិញ។

ម្យ៉ាងវិញទៀត បន្ទាប់ពីសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសបានធ្វើការវាយប្រហារជាច្រើនកន្លែង ទៅលើមូលដ្ឋានរបស់ក្រុមហ៊ូទី ក្នុងប្រទេសយ៉េមែនរួចមក មេដឹកនាំជាន់ខ្ពស់ផ្នែកនយោបាយរបស់ក្រុមហ៊ូទីលោក Ali Alqhoom ក៏បានបោះពាក្យសម្តីគំរាមធ្ងន់ៗទៅថា៖ ខ្លួននឹងធ្វើយ៉ាងណាឲ្យកប៉ាល់របស់អាមេរិក អង់គ្លេស និងលោកខាងលិចត្រូវតែកប់ចូលទៅក្នុងវាលភក់ នៃសមុទ្រក្រហមឲ្យទាល់តែបាន។

សូមជម្រាបថា ការវាយប្រហារលើនាវាដឹកទំនិញក្នុងតំបន់សមុទ្រក្រហមនាពេលកន្លងមក បានធ្វើឲ្យចរាចរណ៍តាមប្រឡាយស៊ុយអេ ដែលជាផ្លូវទឹកដ៏សំខាន់រវាងអាស៊ី និងអឺរ៉ុប ដែលជាធម្មតាគ្រប់គ្រងពាណិជ្ជកម្មសមុទ្រពិភពលោកប្រហែល១៥% នោះ បច្ចុបន្នការធ្វើដំណើរតាមផ្លូវទឹកមួយនេះហាក់មានការធ្លាក់ចុះគួរឲ្យកត់សំគាល់៕

The post មានតែរុស្ស៊ី និងចិន ប៉ុណ្ណោះទើបអាចធ្វើដំណើរតាមសមុទ្រក្រហមបានដោយសេរី appeared first on .

ប្រមុខការទូតរុស្ស៊ី៖ ទំនាក់ទំនងចិន និងរុស្ស៊ីរីកចម្រើនលើគ្រប់វិស័យ
រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បាននិយាយកាលពីថ្ងៃទី ១៨ ខែមករាថា ប្រទេសរុស្ស៊ី និងចិន បានបង្កើតទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាន់ខ្ពស់បំផុត ហើយថែមទាំងមានភាពរីកចម្រើនលើគ្រប់វិស័យ។

ថ្លែងប្រាប់ទៅកាន់សារព័ត៌មាន Xinhua ប្រមុខការទូតរុស្ស៊ីម្នាក់នេះ សរសើរពីសម្ព័ន្ធមិត្ត​រវាងរុស្ស៊ី និងចិន ដោយលើកឡើងថា ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរបស់រុស្ស៊ី-ចិន នៃការសម្របសម្រួលសម្រាប់យុគសម័យថ្មី បម្រើជារចនាសម្ព័ន្ធដ៏មានប្រសិទ្ធភាព ដែលសម្របសម្រួលយ៉ាងជិតស្និទ្ធ លើគម្រោងកិច្ចសហប្រតិបត្តិការ ដែលមានផលប្រយោជន៍ទៅវិញទៅមក។

រដ្ឋមន្ត្រីជាន់ខ្ពស់រូបនេះថែមទាំងអះអាងទៀតថា ទំនាក់ទំនងពាណិជ្ជកម្មរវាងចិន និងរុស្ស៊ី នឹងនៅតែបន្តរីកចម្រើនជាងមុន ពោលកាលពីឆ្នាំ២០២៣ ប្រទេសទាំង២ សម្រេចបានទំហំពាណិជ្ជកម្មទ្វេភាគី លើសផែនការដែលកំណត់ទុក ត្រឹម ២០០ពាន់លានដុល្លារ។

បន្ថែមពីនោះ លោក Lavrov ក៏បានសង្កត់ធ្ងន់ថា ចិន និងរុស្ស៊ី កំពុងរឹតបន្តឹងទំនាក់ទំនង តាមរយៈវិស័យអប់រំ និងវប្បធម៌ ដោយសម្រាប់ឆ្នាំ២០២៤ នេះ ប្រទេសទាំង២ ក៏មានគម្រោងខ្លះៗ ក្នុងការផ្តល់ឱកាសសម្រាប់កិច្ចសន្ទនាក្នុងកម្រិតផ្សេងៗ និងជំរុញការអភិវឌ្ឍន៍ទំនាក់ទំនងទ្វេភាគី ឲ្យកាន់តែរឹងមាំជាងមុនមួយកម្រិតទៀត៕

The post ប្រមុខការទូតរុស្ស៊ី៖ ទំនាក់ទំនងចិន និងរុស្ស៊ីរីកចម្រើនលើគ្រប់វិស័យ appeared first on .

មិនខុសអីពីចិន រុស្ស៊ីផ្អាកការនាំចូលជលផលពីប្រទេសជប៉ុន
ក្រុមអ្នកឃ្លាំមើលកសិកម្មរបស់រុស្ស៊ី Rosselkhoznadzor បាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសរុស្ស៊ីបានចូលរួមជាមួយប្រទេសចិន ក្នុងការដាក់កំហិតផ្អាកការនាំចូលត្រី និងអាហារសមុទ្រពីប្រទេសជប៉ុន ក្រោមហេតុផលមិនទុកចិត្ត។ នេះបើយោងទៅតាមការចុះផ្សាយពីសារព័ត៌មាន Reuters ។

ប្រទេសរុស្ស៊ីបាននិយាយថា ការរឹតបន្តឹងត្រូវបានដាក់ជាវិធានការយ៉ាងប្រុងប្រយ័ត្ន ហើយនឹងបន្តអនុវត្ត រហូតទាល់តែមានព័ត៌មានទូលំទូលាយបង្ហាញថា អាហារសមុទ្ររបស់ជប៉ុនមានសុវត្ថិភាពខ្ពស់។

ជាមួយគ្នានោះ ទីភ្នាក់ងារសារព័ត៌មាន Kyodo បានរាយការណ៍ថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរបស់ជប៉ុនបាននិយាយថា បម្រាមរបស់រុស្ស៊ីគ្មានមូលដ្ឋានវិទ្យាសាស្ត្រ ហើយជារឿងអយុត្តិធម៌ និងគួរឱ្យសោកស្ដាយ ខណៈខ្លួនអំពាវនាវឱ្យលុបចោលនូវវិធានការនេះ។

រម្លឹកបន្តិចថា ប្រទេសជប៉ុនបានចាប់ផ្តើមបញ្ចេញទឹកវិទ្យុសកម្មដែលបន្សុទ្ធរួចនោះ ចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima ចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិកកាលពីខែសីហា តែត្រូវបានទទួលការរិះគន់យ៉ាងខ្លាំងពីសំណាក់ទីក្រុងប៉េកាំង និងឈានដល់វិធានការហាមឃាត់ការនាំចូលអាហារសមុទ្រទាំងស្រុងពីប្រទេសជប៉ុនផងដែរ៕

The post មិនខុសអីពីចិន រុស្ស៊ីផ្អាកការនាំចូលជលផលពីប្រទេសជប៉ុន appeared first on .

ចិនព្យាយាមពង្រឹងទំនាក់ទំនងជាមួយរុស្ស៊ី ទោះមានការជំទាស់ពីអាមេរិក
កាលពីថ្ងៃអង្គារសប្ដាហ៍នេះ រដ្ឋាភិបាលចិនបានជម្រុញ ឲ្យមានកិច្ចសហប្រតិបត្តិការជាមួយរុស្ស៊ី កាន់តែច្រើនទៀត ដូចជាការធ្វើពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី ស្របពេលរដ្ឋាភិបាលអាមេរិក​ព្យាយាមរារាំងទំនាក់ទំនងរវាងចិន និងរុស្ស៊ី។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ជាមួយគ្នានោះ រដ្ឋមន្ត្រីអភិវឌ្ឍន៍សេដ្ឋកិច្ចរុស្ស៊ី ក៏បានមានកិច្ចពិភាក្សាយ៉ាងទូលំទូលាយ សម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ជាមួយរដ្ឋមន្ត្រីការពាណិជ្ជកម្មចិន ស្របពេល​ប្រមុខការទូតចិន Wang Yi ក៏បានបំពេញទស្សនកិច្ចទៅរុស្ស៊ី និងបានបញ្ជាក់យ៉ាងច្បាស់​ពីដំណើរទស្សនកិច្ចរបស់លោក វ៉្លាឌីមៀ ពូទីន ទៅកាន់ប្រទេសចិននាខែក្រោយ។

គួររំលឹកដែរថា ការនាំចូលទំនិញពីរុស្ស៊ីមកចិនកាលពីខែសីហា គឺបានកើនឡើង ៣% ប្រមាណ ១១,៥ពាន់លានដុល្លារ ស្របពេលការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំង២ ក៏កើនឡើងខ្លាំង តាំងពីរុស្ស៊ីបើកការវាយលុកលើប្រទេសអ៊ុយក្រែន។

ជម្រាបបន្ថែមថា កន្លងមកមហាអំណាចលោកខាងលិច បានព្យាយាមបញ្ចុះបញ្ចូលឲ្យចិន​ចូលរួមជាមួយខ្លួន ដាក់សម្ពាធទៅលើរុស្ស៊ី ប៉ុន្តែមហាអំណាចអាស៊ីមិនធ្វើតាម ដោយតាំងខ្លួន​នៅចំណុចអព្យាក្រឹត្យ មិនលូកដៃជាមួយបញ្ហាសង្គ្រាមនេះឡើយ៕

The post ចិនព្យាយាមពង្រឹងទំនាក់ទំនងជាមួយរុស្ស៊ី ទោះមានការជំទាស់ពីអាមេរិក appeared first on .

រុស្សីនិងចិន​ធ្វើសមយុទ្ធយោធារួមគ្នា នាដែនទឹកមហាសមុទ្រប៉ាស៊ីហ្វិក
ក្រសួងការពារជាតិរបស់ទីក្រុងមូស្គូ បាននិយាយនៅថ្ងៃសុក្រ ទី១៨ ខែសីហាថា នាវាចម្បាំងរបស់ប្រទេសរុស្សីនិងចិន កំពុងធ្វើសមយុទ្ធរួមគ្នា ក៏ដូចជាការល្បាតដែនទឹកនៅក្នុងមហាសុទ្រប៉ាស៊ីហ្វិក។

បើតាមសារព័ត៌មាន CNA បានចុះផ្សាយថា ការធ្វើសមយុទ្ធរួមនេះ ក្នុងន័យដើម្បីហ្វឹកហ្វឺនពង្រឹងលើការជួយសង្គ្រោះនៅសមុទ្រ ទប់ទល់នឹងការវាយប្រហារតាមអាកាស ក៏ដូចជារួមបញ្ចូលផងដែរនូវវិធីសាស្ត្រផ្ទេរប្រេងឥន្ធនៈ និងការផ្ទេរទំនិញគ្នានៅពេលកំពុងធ្វើដំណើរ។

បន្ថែមពីនោះ ក្រុមនាវិកនៃប្រទេសទាំងពីរបានធ្វើសមយុទ្ធប្រឆាំងទៅនឹងនាវាមុជទឹក ក៏ដូចជាជំនាញនៃការហោះហើរ និងការចុះចតឧត្តម្ភាចក្រនៅលើនាវាចម្បាំងផងដែរ។

ជម្រាបផងថា ទីក្រុងមូស្គូនិងទីក្រុងប៉េកាំង បានបង្កើនកិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគីនៅប៉ុន្មានខែថ្មីៗនេះ ខណៈកាលពីក្នុងខែកក្កដាកន្លងទៅ ប្រទេសទាំងពីរបានអនុវត្តការល្បាតតាមផ្លូវអាកាសរួមគ្នាលើសមុទ្រជប៉ុន និងសមុទ្រចិនខាងកើតផងដែរ៕

The post រុស្សីនិងចិន​ធ្វើសមយុទ្ធយោធារួមគ្នា នាដែនទឹកមហាសមុទ្រប៉ាស៊ីហ្វិក appeared first on .

ជំនួបសន្ទនាផ្ទាល់ ប្រធានាធិបតីចិន-រុស្សុី ប្រកាសប្រាប់ពិភពលោកអំពីទំនាក់ទងគ្រប់ជ្រុងជ្រោយរឹងមាំដូចភ្នំ
ជំនួបសន្ទនាទ្វេភាគី ផ្លាស់ប្តូរមតិយោបល់អំពីទំនាក់ទនងចិន-រុស្ស៊ី និងបញ្ហាក្នុងតំបន់និងអន្តរជាតិ កាលពីថ្ងៃទី១៥ ខែកញ្ញាម្សិលមិញ នៅក្នុងទីក្រុង Samarkand ប្រទេសអូបេគីស្ថាន ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានគូសបញ្ជាក់ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន ថា  ភាគីចិនមានឆន្ទៈរួមជាមួយភាគីរុស្ស៊ី គាំទ្រគ្នាយ៉ាងខ្លាំងចំពោះបញ្ហាដែលប៉ះពាល់នឹងផលប្រយោជន៍ស្នូលរវាងគ្នា ហើយនឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែងដល់ពហុវិស័យដូចជាពាណិជ្ជកម្ម កសិកម្ម ការផ្សាភ្ជាប់ការទាក់ទងគ្នាជាដើម។

ក្នុងន័យនេះបើតាមលោក ស៊ី ជីនពីង  ភាគីទាំងពីរត្រូវបង្កើនកិច្ចសម្របសម្រួល ជំរុញឲ្យបណ្តាភាគីពង្រឹងសាមគ្គីភាពនិងទំនុកចិត្តជាមួយគ្នា  គាំពារផលប្រយោជន៍សន្តិសុខក្នុងតំបន់ ដើម្បីគាំពារផលប្រយោជន៍រួមនៃប្រទេសកំពុងអភិវឌ្ឍន៍ទាំងមូលនិងប្រទេសទីផ្សារទើបងើបថ្មី។

ជាមួយគ្នានេះដែរ ប្រធានាធិបតីចិន ក៏បានលើកឡើងថា ចាប់ពីដើមឆ្នាំនេះមក ចិននិងរុស្ស៊ីបានរក្សាការប្រស្រ័យទាក់ទងគ្នាជាយុទ្ធសាស្ត្រប្រកបដោយប្រសិទ្ធិភាព។ ប្រទេសយើងទាំងពីរបានជំរុញកិច្ចសហប្រតិបត្តិការគ្រប់វិស័យដោយស្ថិរភាព បានសម្របសម្រួលគ្នាយ៉ាងស្និតស្នាលលើឆាកអន្តរជាតិ ដែលបានគាំពារដល់ក្រមមូលដ្ឋាននៃទំនាក់ទំនងអន្តរជាតិ។

សម្រាប់ប្រធានាធិបតីរុស្សុី ពូទីន ក៏បានបញ្ជាក់ដែថា ទំនាក់ទំនងសម្របសម្រួលយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងរុស្ស៊ីនិងចិនរឹងមាំដូចភ្នំ។ ភាគីរុស្ស៊ីគោរពគោលការណ៍ចិនតែមួយយ៉ាងម៉ឺងម៉ាត់ ថ្កោលទោសចំពោះប្រទេសណាមួយដែលបានធ្វើទង្វើបង្កហេតុដែលប៉ះពាល់ផលប្រយោជន៍ស្នូរបស់ចិន។ លោកថា រុស្ស៊ីមានឆន្ទៈរួមជាមួយចិនបន្តពង្រឹងការផ្លាស់ប្តូរទ្វេភាគីនិងពហុភាគី បន្តពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗដូចជាសេដ្ឋកិច្ច ពាណិជ្ជកម្ម ថាមពលជាដើម។

ជាការឆ្លើយតប លោក ស៊ី បានកោតសរសើរចំពោះរុស្ស៊ីដែលបានប្រកាន់ខ្ជាប់គោលការណ៍ចិនតែមួយ ហើយបានបញ្ជាក់បន្ថែមថា តៃវ៉ាន់ជាផ្នែកមួយរបស់ចិន ភាគីចិនប្រឆាំងយ៉ាងដាច់ខាតចំពោះកម្លាំងបំបាក់ចង់ឱ្យតៃវ៉ាន់ឯករាជ្យ និងការជ្រៀតជ្រែកពីខាងក្រៅ ប្រទេសណាមួយក៏ដោយ គ្មានសិទ្ធិកាត់ក្តីចំពោះបញ្ហាតៃវ៉ាន់៕

The post ជំនួបសន្ទនាផ្ទាល់ ប្រធានាធិបតីចិន-រុស្សុី ប្រកាសប្រាប់ពិភពលោកអំពីទំនាក់ទងគ្រប់ជ្រុងជ្រោយរឹងមាំដូចភ្នំ appeared first on .