ជំនួបសន្ទនាផ្ទាល់ ប្រធានាធិបតីចិន-រុស្សុី ប្រកាសប្រាប់ពិភពលោកអំពីទំនាក់ទងគ្រប់ជ្រុងជ្រោយរឹងមាំដូចភ្នំ

អន្តរជាតិ

ជំនួបសន្ទនាទ្វេភាគី ផ្លាស់ប្តូរមតិយោបល់អំពីទំនាក់ទនងចិន-រុស្ស៊ី និងបញ្ហាក្នុងតំបន់និងអន្តរជាតិ កាលពីថ្ងៃទី១៥ ខែកញ្ញាម្សិលមិញ នៅក្នុងទីក្រុង Samarkand ប្រទេសអូបេគីស្ថាន ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានគូសបញ្ជាក់ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន ថា ភាគីចិនមានឆន្ទៈរួមជាមួយភាគីរុស្ស៊ី គាំទ្រគ្នាយ៉ាងខ្លាំងចំពោះបញ្ហាដែលប៉ះពាល់នឹងផលប្រយោជន៍ស្នូលរវាងគ្នា ហើយនឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែងដល់ពហុវិស័យដូចជាពាណិជ្ជកម្ម កសិកម្ម ការផ្សាភ្ជាប់ការទាក់ទងគ្នាជាដើម។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងន័យនេះបើតាមលោក ស៊ី ជីនពីង ភាគីទាំងពីរត្រូវបង្កើនកិច្ចសម្របសម្រួល ជំរុញឲ្យបណ្តាភាគីពង្រឹងសាមគ្គីភាពនិងទំនុកចិត្តជាមួយគ្នា គាំពារផលប្រយោជន៍សន្តិសុខក្នុងតំបន់ ដើម្បីគាំពារផលប្រយោជន៍រួមនៃប្រទេសកំពុងអភិវឌ្ឍន៍ទាំងមូលនិងប្រទេសទីផ្សារទើបងើបថ្មី។

ជាមួយគ្នានេះដែរ ប្រធានាធិបតីចិន ក៏បានលើកឡើងថា ចាប់ពីដើមឆ្នាំនេះមក ចិននិងរុស្ស៊ីបានរក្សាការប្រស្រ័យទាក់ទងគ្នាជាយុទ្ធសាស្ត្រប្រកបដោយប្រសិទ្ធិភាព។ ប្រទេសយើងទាំងពីរបានជំរុញកិច្ចសហប្រតិបត្តិការគ្រប់វិស័យដោយស្ថិរភាព បានសម្របសម្រួលគ្នាយ៉ាងស្និតស្នាលលើឆាកអន្តរជាតិ ដែលបានគាំពារដល់ក្រមមូលដ្ឋាននៃទំនាក់ទំនងអន្តរជាតិ។

សម្រាប់ប្រធានាធិបតីរុស្សុី ពូទីន ក៏បានបញ្ជាក់ដែថា ទំនាក់ទំនងសម្របសម្រួលយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងរុស្ស៊ីនិងចិនរឹងមាំដូចភ្នំ។ ភាគីរុស្ស៊ីគោរពគោលការណ៍ចិនតែមួយយ៉ាងម៉ឺងម៉ាត់ ថ្កោលទោសចំពោះប្រទេសណាមួយដែលបានធ្វើទង្វើបង្កហេតុដែលប៉ះពាល់ផលប្រយោជន៍ស្នូរបស់ចិន។ លោកថា រុស្ស៊ីមានឆន្ទៈរួមជាមួយចិនបន្តពង្រឹងការផ្លាស់ប្តូរទ្វេភាគីនិងពហុភាគី បន្តពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗដូចជាសេដ្ឋកិច្ច ពាណិជ្ជកម្ម ថាមពលជាដើម។

ជាការឆ្លើយតប លោក ស៊ី បានកោតសរសើរចំពោះរុស្ស៊ីដែលបានប្រកាន់ខ្ជាប់គោលការណ៍ចិនតែមួយ ហើយបានបញ្ជាក់បន្ថែមថា តៃវ៉ាន់ជាផ្នែកមួយរបស់ចិន ភាគីចិនប្រឆាំងយ៉ាងដាច់ខាតចំពោះកម្លាំងបំបាក់ចង់ឱ្យតៃវ៉ាន់ឯករាជ្យ និងការជ្រៀតជ្រែកពីខាងក្រៅ ប្រទេសណាមួយក៏ដោយ គ្មានសិទ្ធិកាត់ក្តីចំពោះបញ្ហាតៃវ៉ាន់៕