តម្លៃប្រេងកើនឡើងជាង ២% បន្ទាប់ពីអ៊ីរ៉ង់ប្រកាសបិទច្រកសមុទ្រ Hormuz

អន្តរជាតិ

តម្លៃប្រេងអន្តរជាតិបានបន្តកើនឡើងជាង ២% គិតនៅត្រឹមថ្ងៃទី១១ ខែមិថុនា ខណៈពេលដែលអ៊ីរ៉ង់ បានប្រកាសថា ផ្លូវដឹកជញ្ជូនថាមពលដ៏សំខាន់ គឺច្រកសមុទ្រ Hormuz ត្រូវបានបិទជាថ្មី បន្ទាប់ពីសហរដ្ឋអាមេរិក បានបើកការវាយប្រហារបន្ថែមប្រឆាំងទៅនឹងអ៊ីរ៉ង់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តម្លៃប្រេងឆៅប្រភេទ Brent បានកើនឡើង ២,៣០ដុល្លារ ឬ ២,៤៧% ដល់ ៩៥,៤០ដុល្លារក្នុងមួយបារ៉ែល ខណៈពេលដែលតម្លៃប្រេងឆៅប្រភេទ West Texas Intermediate (WTI) របស់សហរដ្ឋអាមេរិក បានកើនឡើង ២,៦០ដុល្លារ ឬ ២,៨៩% ដល់ ៩២,៦៣ដុល្លារ។

ជុំវិញការហក់ឡើងជាថ្មីនេះ បានកើតឡើងបន្ទាប់ពីបញ្ជាការយោធារួមកំពូលរបស់អ៊ីរ៉ង់ បានប្រកាសបិទច្រកសមុទ្រ Hormuz ទាំងស្រុង រួមទាំងនាវាដឹកប្រេង និងនាវាពាណិជ្ជកម្ម ដោយនិយាយថា នាវាណាមួយដែលនឹងព្យាយាមឆ្លងកាត់នឹងត្រូវបាញ់កម្ទេចចោលតែម្តង។

គួរជម្រាបជូនថា កងកម្លាំងអាមេរិកបានចាប់ផ្តើមបើកការវាយប្រហារបន្ថែមប្រឆាំងនឹងគោលដៅជាច្រើននៅក្នុងប្រទេសអ៊ីរ៉ង់ ដែលជាការវាយប្រហារចុងក្រោយបំផុតមួយ នៅចំពេលកំពុងមានបទឈប់បាញ់ដ៏ផុយស្រួយរវាងភាគីទាំងពីរ៕​